សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ឃួន ណារីម​

សិប្បកម្មឡឥដ្ឋនៅរោងចក្រមួយកន្លែងនៅជាយក្រុងភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។ (ខេមបូចា/ឃួន ណារីម)

សមាគមសម្លៀកបំពាក់​និង​​ស្បែកជើង​អាមេរិក​ស្នើ​ឱ្យ​រដ្ឋាភិបាល​ស៊ើបអង្កេត​លើ​ការ​ប្រើប្រាស់​ពលកម្ម​កុមារ​នៅ​សិប្បកម្ម​ឡឥដ្ឋ

សមាគមវាយ​នភណ្ឌ និងស្បែកជើងអាមេរិក (AAFA) បានជំរុញឱ្យរដ្ឋាភិបាលថ្មីចាត់វិធានការលើសិប្បកម្មឡឥដ្ឋរបស់កម្ពុជា ដែលតាម​ចោទថា បន្តប្រើ​ប្រាស់​ពលកម្មកុមារ និងប្រើប្រាស់សំណល់កាត់​ដេរ ដើម្បីដុតឡឥដ្ឋ។
អ្នកចូលរួមថ្ងៃទិវាសិទ្ធិមុស្សកាលពីខែធ្នូ ឆ្នាំ២០១៩ ខណៈឆ្នាំនេះកម្មវិធីត្រូវពន្យាពេលដោយសារវិបត្តិកូវីដ១៩ រាលដាលក្នុងសហគមន៍ក្នុងរាជធានីភ្នំពេញ។បញ្ញា ឆព័ណ្ណ

សង្គមស៊ីវិល បង្ខំចិត្តប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ តាមប្រព័ន្ធអនឡាញ

ក្រុម​​សង្គម​ស៊ីវិល ​និង​អង្គការ​សិទ្ធិមនុស្ស​ បាន​ដឹង​តាំង​ពី​ឆ្នាំ​២០១៩មក​ថា​ វាជា​ពេល​វេលា​ចុង​ក្រោយ​ដែល​ថ្ងៃ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​មួយ​នេះត្រូវ​កំណត់​​ថា​ជា​ថ្ងៃ​ឈប់​សម្រាក បន្ទាប់​ពី​រដ្ឋា​ភិបាល​បាន​កាត់​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ផ្សេងៗចំនួន​ប្រាំ​ថ្ងៃ ដើម្បី​បង្កើន​ចំនួន​ថ្ងៃ​ធ្វើ​ការ​ប្រ​ចាំ​ឆ្នាំ។​
អ្នកស្រី Sitanun Satsaksit ជាបងស្រីរបស់សកម្មជនថៃ ដែលបាត់ខ្លួនមកដល់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារ ដើម្បីដាក់ភស្តុតាងជូនចៅក្រមស៊ើបសួរ។ បញ្ញា ឆព័ណ្ណ

បងស្រីសកម្មជនថៃដែលបាត់ខ្លួនប្រាប់តុលាការក្រុងភ្នំពេញ ថាប្អូនប្រុសត្រូវគេចាប់ពង្រត់នៅកម្ពុជា

អ្នកស្រី Sitanun Satsaksit បងស្រីរបស់ Wanchalearm Satsaksit សកម្មជនថៃដែលបាត់ខ្លួនបានដាក់ភស្តុតាងជូនសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារ ដើម្បីបញ្ជាក់ថា ប្អូនប្រុសរបស់អ្នកស្រីរស់នៅក្នុងទីក្រុងភ្នំពេញនៅពេលមានការអះអាងពីការចាប់ពង្រត់ ខណៈតុលាធ្វើការស៊ើបអង្កេតលើករណីបាត់ខ្លួនរយៈពេល៦ខែកន្លងមកហើយនោះ។
Sitanun Satsaksit ( ខាងឆ្វេង) បងស្រីរបស់សកម្មជនថៃឈ្មោះ Wanchalearm Satsaksit ទទួលបានការប្រោះព្រំពីព្រះសង្ឃកាលពីថ្ងៃសុក្រនៅខាងក្រៅខុនដូមួយកន្លែង ទីដែលប្អូនប្រុសរបស់គាត់ត្រូវបានចាប់ពង្រត់កាលពីខែមិថុនា។ បញ្ញា ឆព័ណ្ណ

បងស្រីរបស់សកម្មជនថៃដែលបាត់ខ្លួនបួងសួងឲ្យមាពន្លឺ អំពីការបាត់ខ្លួនប្អូនប្រុស

បងស្រីរបស់សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យជនជាតិថៃ ដែលបានបាត់ខ្លួនបានរៀបចំពិធីសាសនាតូចមួយនៅខាងក្រៅកន្លែង ដែលសកម្មជនរូបនេះធ្លាប់ស្នាក់នៅក្នុងខណ្ឌជ្រោយចង្វារ ដែលមានរយៈពេល៦ខែហើយចាប់តាំងពីសកម្មជននិរទេសខ្លួនរូបនេះបានបាត់ខ្លួន ដែលតាមចោទថា ត្រូវបានគេចាប់ពង្រត់។
អតីតក្រុមប្រឹក្សាឃុំសង្កាត់ពីគណបក្សសង្រ្គោះជាតិមកដល់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ខណៈមន្រ្តី និងអ្នកគាំទ្រគណបក្សនេះជាង ១៣០នាក់ត្រូវប្រឈមនឹងសវនាការពីបទ«ញុះញង់បង្កភាពវឹកវរដល់សន្តិសុខសង្គម» និងបទ «រួមគំនិតក្បត់»។ បញ្ញា ឆព័ណ្ណ

អតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ កំពុងនិរទេសខ្លួន ព្យាយាមវិលត្រឡប់សាជាថ្មី ដើម្បីចូលរួមសវនាការ

អតីតថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រឆាំងនិយាយថា ពួកគេនឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ដើម្បីចូលរួមនៅក្នុងសវនាការជុំវិញការចោទប្រកាន់បទឧក្រិដ្ឋប្រឆំាងពួកគេ។ នេះជាការព្យាយាមចូលក្នុងប្រទេសកម្ពុជាជាលើកទីពីរពីសំណាក់សមាជិកជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បន្ទាប់ពីបរាជ័យកាលពីខែវិច្ឆិកា ឆ្នាំ២០១៩។
អតីតអ្នកយកព័ត៌មាន ឌឹ ខេមបូឌា ដេលី លោក អូន ភាព (ខាងលើ) និងលោក Zsombor Peter ដែលចុះទៅធ្វើអត្ថបទព័ត៌មាននៅខេត្តរតនគិរីកាលពីឆ្នាំ ២០១៧ បានរួចផុតពីបទចោទកាលពីថ្ងៃអង្គារ បន្ទាប់ពីដើមបណ្តឹងបានដកពាក្យបណ្តឹង។

អ្នកយកព័ត៌មាន ខេមបូឌា ដេលី រួចផុតពីបទចោទ ប៉ុន្តែការវាយប្រហារលើសេរីភាពសារព័ត៌មាន នៅតែមានដដែល

លោក អូន ភាព ជាអតីតអ្នកយកព័ត៌មានកាសែត ឌឹ ខេមបូឌា ដេលី មានអារម្មណ៍ធូរស្បើយក្នុងចិត្ត បន្ទាប់ពីដើមបណ្តឹងនៅខេត្តរតនគិរី ដែលបានប្តឹងរូបលោកនិងសហការីឈ្មោះ Zsombor Peter បានដកពាក្យបណ្តឹងរបស់ខ្លួនវិញនៅសប្តាហ៍នេះ។
ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា លោក Björn Häggmark ថ្លែងក្នុងកម្មវិធីរបស់ខេមបូចា កាលពីឆ្នាំ២០១៩។ បញ្ញា ឆព័ណ្ណ

រដ្ឋាភិបាលស៊ុយអែតប្រកាសបិទស្ថានទូតនៅកម្ពុជា បន្ទាប់ពីប្រកាសផ្តាច់ជំនួយ

រដ្ឋាភិបាលប្រទេសស៊ុយអែតនឹងបិទស្ថានទូតរបស់ខ្លួនក្នុងទីក្រុងភ្នំពេញ ដោយប្ដូរទៅកាន់ទីក្រុងបាងកកវិញ តែមន្ត្រីរដ្ឋាភិបាលថាការសម្រេចចិត្តនេះមិនមែនបង្ហាញពីភាពល្អក់កករនៃទំនាក់ទំនងប្រទេសទាំងពីរនោះទេ។
មេធាវី និងសកម្មជនសិទ្ធិមនុស្ស កញ្ញា សេង ធារី មកដល់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ទីដែលចុងបណ្តឹងចំនួន ១៣០នាក់ដែលជាប់ពាក់ព័ន្ធនឹងអតីតគណបក្សសង្រ្គោះជាតិត្រូវបានកោះហៅចូលសវនាការពីបទសមគំនិត និងបទញុះញង់។ បញ្ញ ឆព័ណ្ណ

ជនជាប់ចោទបដិសេធបទសមគំនិតក្បត់ក្នុងសំណុំរឿងធំបំផុតប្រឆាំងនឹងមន្ត្រី និងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ

សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះបានចាប់ផ្ដើមដំណើរការសវនាការលើសមាជិកនិងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិជាង ១៣០នាក់ ពីបទ«ញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរ» និងបទ«រួមគំនិតក្បត់» ដែលករណីនេះទាក់ទិននឹងការគាំទ្ររបស់ជនជាប់ចោទចំពោះការប៉ុនប៉ងវិលត្រឡប់មកមាតុភូមិ របស់លោក សម រង្ស៊ី កាលពីឆ្នាំ ២០១៩។
លោក រ៉ុង ឈុន មេដឹកនាំសហជីពមកដល់តុលាការកំពូលក្នុងរាជធានីភ្នំពេញនៅថ្ងៃទី ២៥ ខែវិច្ឆិកា ទីដែលបណ្តឹងសុំនៅក្រៅឃុំរបស់លោក ត្រូវបានបដិសេធ។ បញ្ញា ឆព័ណ្ណ

តុលាការកំពូលបដិសេធបណ្តឹងសុំនៅក្រៅឃុំរបស់ លោក រ៉ុង ឈុន

តុលាការកំពូល​បានបដិសេធ​បណ្តឹងសុំនៅក្រៅឃុំ​របស់លោក រ៉ុង ឈុន កាលពីថ្ងៃពុធ ខណៈតុលាការ​ជាន់ទាប​បានប្រកាស​កាលបរិច្ឆេទ​ជំនុំជម្រះក្តីមេដឹកនាំ​សហជីពដ៏លេចធ្លោរូបនេះ ដែលប្រឈមនឹងការចោទ​ប្រកាន់ពីបទញុះញង់ ដោយសារការបញ្ចេញមតិ​របស់លោក​ទាក់ទង​នឹងការបោះបង្គោល​ព្រំដែន​រវាងប្រទេស​វៀតណាមនិងកម្ពុជា។

ព័ត៌មានថ្មី

អត្ថបទពេញនិយម