សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ឃួន ណារីម​

លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនចូលមកបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

សាលាដំបូងរាជធានីភ្នំពេញសាកសួរលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន

សាលាដំបូងរាជធានីភ្នំពេញបានសាកសួរលោក ទាវ វណ្ណុល​ ប្រធានគណបក្សភ្លើងទៀន ជុំវិញ​​ការអត្ថាធិប្បាយរបស់លោកជាមួយ​បណ្តាញសារព័ត៌មានបរ​ទេស​មួយថា លទ្ធិ​ប្រជាធិបតេយ្យ​នៅកម្ពុជាកំពុងដើរថយក្រោយ​ក្រោមការដឹកនាំ​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយ​មាន​ការធ្វើទុក្ខបុកម្នេញលើមន្ត្រីនយោបាយ។
ផ្ទះដែលកំពុងសាងសង់នៅកន្លែងតាំងទីលំនៅថ្មីនៅតំបន់រុនតាឯកកាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៣។ អាជ្ញាធរកម្ពុជាបានប្រាប់អង្គការយូណេស្កូថា ទីតាំងនេះត្រូវបាន «រៀបចំ» សម្រាប់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារដែលផ្លាស់ទីលំនៅនិងចាប់ផ្តើមមកដល់កាលពីចុងឆ្នាំ២០២២។ (បុគ្គលិកខេមបូចា)

អង្គការលើកលែងទោសអន្តរជាតិអំពាវនាវឱ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោកដោះស្រាយការបណ្តេញចេញដោយបង្ខំនៅតំបន់អង្គរ

អង្គការលើកលែងទោសអន្តរជាតិបានអំពាវនាវឱ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដោះស្រាយបញ្ហា​បណ្តេញចេញដោយបង្ខំនៅ​តំបន់​អង្គរ ខណៈដែលកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៥របស់អង្គការ​យូណេស្កូ​ចាប់​ផ្តើមកាលពីថ្ងៃអាទិត្យ​នៅប្រទេសអារ៉ាប៊ីសាអូឌីត។
រថយន្តរបស់ប៉ូលិសនាំលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន និងអ្នកទោសផ្សេងទៀតពីសាលាដំបូងរាជធានីភ្នំពេញ ទៅកាន់ពន្ធនាគារ បន្ទាប់ពីបើកសវនាការនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

មេធាវីរបស់លោក ថាច់ សេដ្ឋា ចាត់ទុកភ័ស្តុតាងដាក់បន្ទុកថា ជាភ័ស្តុតាងក្លែងក្លាយនៅក្នុងសេចក្តីសន្និដ្ឋានចុងក្រោយ

ក្រុម​មេធាវីការពារ​អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ដែលប្រ​ឈមនឹងការ​ជាប់​ពន្ធនាគារដែល​តាម​ចោទថា បានចេញសែកគ្មានសាច់ប្រាក់​នោះ បានអះអាងថា ព្រះរាជអាជ្ញា​ផ្អែកលើភ័ស្តុតាង «ក្លែងក្លាយ»  ដើម្បី​ចោទ​ប្រកាន់​កូន​ក្តី​ អំឡុងពេលធ្វើ​សេចក្តី​សន្និដ្ឋាន​ចុងក្រោយ​នៅសាលាដំបូង​រាជ​ធានី​ភ្នំពេញកាលពីថ្ងៃពុធ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថតរូបជាមួយកម្មករកាត់ដេរ ពេលជួប កម្មករជិត២ម៉ឺននាក់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។ (ហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត)

លោក ហ៊ុន ម៉ាណែត លើកឡើងថា នឹងដំឡើងប្រាក់ឈ្នួលនៅឆ្នាំក្រោយសម្រាប់វិស័យឧស្សាហកម្មកាត់ដេរ វាយនភ័ណ្ឌ និងផលិតស្បែកជើង

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី បានលើកឡើងថា នឹងដំឡើងប្រាក់ឈ្នួលអប្បបរ​​មា​លើប្រាក់ខែបច្ចុប្បន្ន​២០០ដុល្លារក្នុង​មួយខែ​ សម្រាប់វិស័យកាត់ដេរ វាយនភណ្ឌ និងផលិត​​​ស្បែក​ជើងនៅឆ្នាំក្រោយ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ​ជិត​២ម៉ឺននាក់ នៅ​ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃអង្គារ។
សមាជិកគណៈរដ្ឋមន្ត្រីថ្មី និងតំណាងរាស្ត្រថតរូបនៅខាងក្រៅរដ្ឋសភា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

រដ្ឋាភិបាលថ្មីមានរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការតាមក្រសួងច្រើនជាងមុនទ្វេដង

រដ្ឋាភិបាលដែលទើបបង្កើតថ្មីមានរដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការចំនួន ១ ៤២២រូប​ ដែល​ត្រូវ​បានតែងតាំងដោយព្រះករុណា​ព្រះបាទសម្តេច​ព្រះបរម​នាថ​ នរោត្តម សីហមុនី ពោល​គឺ​កើនឡើង១២១,៨% ធៀប​នឹង​រដ្ឋាភិបាលមុន ដែលមានមន្ត្រី​ត្រឹមតែ៦៤១នាក់ប៉ុណ្ណោះ​ក្នុង​មុខ​តំណែងទាំងនោះ។
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី ថ្លែងនៅក្នុងរដ្ឋសភាជាតិក្នុងរាជធានីភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ (រូបភាព៖​ រដ្ឋសភា)

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី ប្តេជ្ញារក្សាសន្តិភាព ខណៈឪពុករបស់លោកចុះចេញពីតំណែង

បន្ទាប់ពីកាន់អំណាចអស់រយៈ​ពេល​៣៨ឆ្នាំមក នៅ​ទីបំផុតលោក ហ៊ុន សែន បាន​ចុះចេញ​ពីតំណែងជានាយករដ្ឋមន្ត្រី ដោយផ្ទេរ​តំណែងកំពូលនេះ​ទៅឲ្យ​លោក ហ៊ុន ម៉ាណែត ​ជា​កូនប្រុសច្បងរបស់លោកនៅ​សប្តាហ៍នេះ ប៉ុន្តែលោក​នៅរក្សាអំណាចសំខាន់ដដែល។ 
ព្រះករុណា ព្រះបាទ នរោត្តម សីហនុ បានយាងជាព្រះរាជកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានថតរូបអនុស្សាវរីយ៍ជាមួយ បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រក្នុងនីតិកាលទី៧នៃរដ្ឋសភាទាំង១២៥រូប នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

រដ្ឋសភាបានប្រកាសសុពលភាពតំណាងរាស្ត្រថ្មី១២៥រូប បន្ទាប់ពីបោះឆ្នោតបានជិតមួយខែ

រដ្ឋសភាបានប្រកាសសុពលភាពតំណាងរាស្ត្រថ្មីចំនួន១២៥រូប បន្ទាប់ពីព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី នៅថ្ងៃចន្ទនេះ បានយាងបើកសម័យប្រជុំដំបូងនៃសភា​ នីតិកាលទី៧។
លោក វន់ ពៅ (ស្តាំ) ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) និងលោក ថេង សាវឿន (ទីពីរខាងឆ្វេង) ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) មកដល់សាលាឧទ្ធរណ៍ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

សាលាឧទ្ធរណ៍បើកសវនាការលើបណ្តឹងឧទ្ធរណ៍ចំពោះការផ្តន្ទាទោសពាក់ព័ន្ធការតវ៉ារបស់កម្មករកាលពីឆ្នាំ២០១៤

កាលពីថ្ងៃព្រហស្បតិ៍ សាលាឧទ្ធរណ៍ភ្នំពេញ​បានបើកសវនាការលើ​សំណុំរឿងមួយ​​​​ដែលបាន​កើត​ឡើង​តាំងពីឆ្នាំ២០១៤ នៅពេលដែលបុរសចំនួន១០នាក់ត្រូវបានកាត់ទោសដោយសារ​​ជាប់​ពាក់ព័ន្ធទៅនឹងបាតុកម្ម​ អំឡុងពេលកម្មករ​កាត់​​ដេរ​ធ្វើ​កូដកម្មទូទាំងប្រទេស។ ​សាលាឧទ្ធរណ៍​គ្រោង​នឹង​​ប្រកាសសាលដីកា​លើ​បណ្តឹងឧទ្ធរណ៍នេះ​​នៅ​ថ្ងៃ​ទី២៩ ខែ​កញ្ញា។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនថ្លែងនៅទីស្នាក់ការគណបក្សក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ មុនពេលលោកត្រូវបានចាប់ខ្លួនពីបទចេញមូលប្បទានប័តគ្មានសាច់ប្រាក់។ (ខេមបូចា/ ព្រីង សំរាំង)

តុលាការបញ្ចប់សវនាការនៅថ្ងៃដំបូងមុនម៉ោងកំណត់ ដោយសារលោក ថាច់ សេដ្ឋា មេដឹកនាំគណបក្សភ្លើងទៀនមានអារម្មណ៍មិនល្អ

ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​បញ្ចប់​សវនាការ​នៅ​ថ្ងៃ​ដំបូង​​លើសំណុំរឿង​របស់​លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​​ភ្លើងទៀន​ ដែល​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ចេញ​មូលប្បទាន​ប័ត​​គ្មាន​សាច់​ប្រាក់​មុន​ម៉ោង​កំណត់​ ដោយ​សារ​​តែលោក​ ថាច់ សេដ្ឋា មាន​​ «អារម្មណ៍​មិន​ល្អ»។

ព័ត៌មានថ្មី

អត្ថបទពេញនិយម