សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ឃួន ណារីម​

ព្រះសង្ឃ និងសកម្មជនបរិស្ថានដាក់ញត្តិជូនក្រសួងយុត្តិធម៌ស្ដីពីករណី ឈុត វុទ្ធី នៅរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ។ (ខេមបូចា / ព្រីង សំរាំង)

អង្គការមិនមែនរដ្ឋាភិបាលនិងសកម្មជន​អំពាវនាវឱ្យស៊ើបអង្កេតឡើងវិញលើ​ករណី​ឃាតកម្មលើអ្នកប្រយុទ្ធប្រឆាំងការកាប់បំផ្លាញព្រៃឈើ ឈុត វុទ្ធី

អង្គការមិនមែនរដ្ឋាភិបាល និងសកម្មជន​បានអំពាវនាវ​ឱ្យរដ្ឋាភិបាល​បើកការស៊ើប​អង្កេត​​​ឡើង​វិញ​ទៅលើសំណុំ​រឿង​របស់​សកម្មជនប្រឆាំងការកាប់បំផ្លាញព្រៃឈើ លោក ឈុត វុទ្ធី ដែលត្រូវបានគេបាញ់ស្លាប់​កាលពីថ្ងៃទី២៦ ខែ​មេសា ឆ្នាំ២០១២។
មេដឹកនាំគណបក្សភ្លើងទៀនរួមជាមួយមេដឹកនាំគណបក្សសំឡេងភាគតិចផ្សេងទៀត ប្រកាសពីសម្ព័ន្ធភាពគណបក្សនៅរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

គណបក្ស​សំឡេងភាគតិច​​ចំនួនបី​បង្កើត​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​​ភ្លើងទៀន​

គណបក្សភ្លើងទៀនបានបង្កើតសម្ព័ន្ធភាពជាមួយគណបក្សសំឡេង​ភាគ​តិច​រួម​មាន​គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែ​ទម្រង់កម្ពុជា ដើម្បីប្រជែងនឹងការគ្រប់គ្រង​អំណាចដ៏លើស​លប់​របស់គណបក្សកាន់អំណាចនៅក្នុងរដ្ឋសភា សម្រាប់​ការបោះឆ្នោតនាពេលខាងមុខ។ គណបក្សតូច​ៗទាំង​បីនេះ​មិន​មាន​អាសនៈណាមួយ​នៅ​ក្នុង​សភា​នោះទេ​។​
ពលរដ្ឋជាច្រើននាក់មកពីស្រុកស្រែអំបិល ខេត្តកោះកុង ទៅគាំទ្រតំណាងសហគមន៍នៅខាងមុខសាលាឧទ្ធរណ៍ថ្នាក់តំបន់ខេត្តព្រះសីហនុ ដែលត្រូវបានសាលាឧទ្ធរណ៍ជំនុំជម្រះរឿងមុនអង្គសេចក្តីរបស់ពួកគាត់ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។ (រូបភាពផ្តល់ឱ្យ)

សាលាឧទ្ធរណ៍ថ្នាក់តំបន់ខេត្តព្រះសីហនុសម្រេចដោះលែងសកម្មជនដីធ្លីពីរនាក់នៅខេត្តកោះកុង

សាលាឧទ្ធរណ៍ថ្នាក់តំបន់ខេត្តព្រះសីហនុសបានសម្រេចឱ្យដោះលែងសកម្មជនដីធ្លីពីររូបនៅក្រៅឃុំ​បណ្តោះអាសន្នដាក់ក្រោមការត្រួតពិនិត្យផ្លូវតុលាការពីបទញុះញង់ និងបរិហារកេរ្តិ៍​ ​ពាក់ព័ន្ធនឹងរឿងទំនាស់​ដីធ្លីដ៏រ៉ាំរ៉ៃនៅខេត្តកោះកុង។
លោក វន់ ពៅ ប្រធាន IDEA និងសកម្មជនសិទ្ធិមនុស្សផ្សេងទៀត បានថ្លែងទៅកាន់អ្នកយកព័ត៌មាននៅមុខសាលាឧទ្ធរណ៍ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីការប្រកាសសាលដីកានៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ ឃួន ណារីម)

សាលាឧទ្ធរណ៍សម្រេចលើកលែងទោសផាកពិន័យលើសកម្មជនសិទ្ធិមនុស្សពាក់ព័ន្ធនឹងការតវ៉ាដំឡើងប្រាក់ខែកម្មករក្នុងឆ្នាំ២០១៤

សាលាឧទ្ធរណ៍រាជធានីភ្នំពេញនៅថ្ងៃសុក្រនេះបានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងក្នុង​សំណុំរឿង«ញុះញង់»ប្រឆាំងនឹងមនុស្សចំនួន១០នាក់ពាក់ព័ន្ធការធ្វើបាតុកម្មរបស់កម្មករដែលទាមទារ​ដំទ្បើងប្រាក់ឈ្នួល១៦០​ដុល្លាកាលពីឆ្នាំ២០១៤ តែលើកលែងទោសផាកពិន័យជនជាប់ចោទ៤នាក់។
កិច្ចប្រជុំចុងក្រោយរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលមានសមាសភាពត្រីភាគី នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅក្រសួងការងារ រាជធានីភ្នំពេញ។ (ខេមបូចា/ ឃួន ណារីម)

ប្រាក់ឈ្នួលអប្បបរមារបស់កម្មករកាត់ដេរទ្បើង៤ដុល្លាបន្ថែមសម្រាប់​ឆ្នាំ២០២៤

រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃព្រហស្បតិ៍បានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាកម្មករកាត់ដេរចំនួន​៤ដុល្លារ​​​បន្ថែម ដែលសរុបប្រាក់ឈ្នូលអប្បបរមាប្រចាំខែទ្បើងដល់២០៤ដុល្លាសម្រាប់ឆ្នាំ២០២៤​ ខណៈកម្មករ និងសហជីព​ឯករាជ្យមិនទាន់ពេញចិត្តតួលេខនេះនៅឡើយ។
រថយន្តរបស់សមត្ថកិច្ចបានដឹកលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន និងអ្នកទោសផ្សេងទៀតចេញពីសាលាដំបូងរាជធានីភ្នំពេញ ទៅកាន់ពន្ធនាគារ បន្ទាប់ពីការប្រកាសសាលក្រមករណីលោក ថាច់ សេដ្ឋា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ ហ៊ែល កំសាន)

តុលាការផ្តន្ទាទោសមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ដាក់ពន្ធនាគារចំនួន១៨ខែ

អនុប្រធានគណកប្សភ្លើងទៀន លោក ថាច់ សេដ្ឋា ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ​រយៈ​ពេល​១៨ខែ​ពីបទបានចេញ សែកគ្មានសាច់ប្រាក់ ខណៈដែលសង្គមស៊ីវិល និងមន្ត្រីជាន់ខ្ពស់​គណបក្សភ្លើងទៀន លើកឡើងថា ជាចេតនានយោបាយច្រើនជាងការអនុវត្តតាមផ្លូវច្បាប់។
បុរសម្នាក់កំពុងធ្វើការនៅក្បែរអគារ DBLY ក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

ភរិយាមន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងបរិស្ថានថាមិនបានដឹងពីក្រុមឆបោកតាមអនឡាញនៅក្នុងអគារជួលរបស់គាត់

ភរិយា​មន្ត្រីជាន់ខ្ពស់ម្នាក់នៃ​ក្រ​សួង​បរិស្ថាន​បាន​អះអាងថា​ខ្លួន​មិន​បាន​ដឹង​ថា​ក្នុង​អាផាតមិន​របស់​ខ្លួន​​ដែល​បាន​ដាក់​ជួលក្នុង​ទីក្រុង​ភ្នំពេញ​​នោះ​មាន​ក្រុមឆបោកតាម​អនឡាញស្នាក់​នៅ​នោះទេ​។​ 
លោក នី ណាក់ សកម្មជនសង្គម ត្រូវបានជនមិនស្គាល់មុខមួយក្រុមវាយធ្វើបាប ហើយកំពុងសម្រាកព្យាបាលនៅគ្លីនិកមួយកន្លែងក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

ក្រុមគ្រួសាររបស់សកម្មជនសង្គមដែលរងការវាយដំយ៉ាងធ្ងន់ធ្ងរទាមទារ​រកយុត្តិធម៌

នគរបា​ល​រាជធានីភ្នំពេញនិយាយថា ខ្លួន​កំពុងស៊ើបអង្កេតលើករណីវាយដំ​​​​ដ៏​ឃោរ​ឃៅ​ទៅលើ​អ្នករិះគន់គោលនយោបាយរដ្ឋាភិបាល​ម្នាក់​ ខណៈក្រុមសង្គមស៊ីវិលលើក​ឡើង​ថា ឧបទ្ទវហេតុ​នេះ គឺជាករណី​ថ្មី​បំផុត​ក្នុងការបង្រ្កាបដែល​កំពុង​បន្តកើតមានលើអ្នក​រិះគន់​។
លោក ស៊ិន វត្ថា ប្រធានគណបក្សភ្លើងទៀនខេត្តបន្ទាយមានជ័យ ជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានឃាត់ខ្លួនកាលពីចុងសប្តាហ៍ បាននិយាយទៅកាន់ សមាជិកគណបក្សនៅឃុំបន្ទាយនាង ស្រុកមង្គលបូរី កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។ (រូបភាពផ្តល់ឱ្យ)

នគរបាលខេត្តបន្ទាយមានជ័យឃាត់ខ្លួនមន្ត្រីគណបក្សភ្លើងទៀន​២៣នាក់ ពាក់ព័ន្ធនឹងការប្រើឈ្មោះថ្នាក់ដឹកនាំកំពូលៗរបស់បក្សកាន់អំណាច

នគរបាលខេត្តបន្ទាយមានជ័យបានឃាត់ខ្លួន និងសាកសួរមន្ត្រីគណបក្សភ្លើងទៀន២៣នាក់ កាលពីចុងសប្តាហ៍ ដែល​តាម​ចោទ​ថា បាន​ភូតកុហក់ប្រជាពល​រដ្ឋ ខណៈប្រមូលស្នាមមេដៃ ដើម្បី​បង្កើតគណបក្សនយោបាយថ្មី។

ព័ត៌មានថ្មី

អត្ថបទពេញនិយម