សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ឃួន ណារីម​

លោក ជា ប៉ូច អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ថ្លែងអំឡុងបទសម្ភាសន៍ជាមួយខេមបូចានៅភ្នំពេញ។ រូបភាពថតនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២២។ (ខេមបូចា/ ព្រីង សំរាំង)

លោក ជា ប៉ូច មេដឹកនាំជាន់ខ្ពស់បក្សប្រឆាំង សុំការអភ័យទោសពី​រដ្ឋាភិបាល ហើយចង់វិលត្រឡប់មកកម្ពុជាវិញ

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានយល់ព្រមដក​​ពាក្យ​បណ្តឹងប្រ​ឆាំងលោក ជា ប៉ូច មេដឹកនាំជាន់ខ្ពស់​គណបក្សភ្លើងទៀន បន្ទាប់ពីលោកបានប្រ​កាសផ្តាច់ខ្លួនពីលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំង ដែលគាំទ្រលទ្ធិប្រ​ជាធិបតេយ្យ។
អ្នកភូមិកាន់សំណល់រ៉ែមួយដុំដែលបន្សល់ទុកដោយក្រុមហ៊ុនជីករ៉ែមាសនៅក្នុងខេត្តក្រចេះ នៅក្នុងឆ្នាំ២០២៣ ។ (អង្គការ សមធម៌កម្ពុជា)

របាយការណ៍ ៖ ការរំលោភសិទ្ធិមនុស្ស ការកាប់បំផ្លាញព្រៃឈើ​ត្រូវបានរកឃើញនៅក្នុងការរុករករ៉ែមាសនៅកម្ពុជា អំឡុងពេល​ជាង២០ឆ្នាំនេះ

របាយការណ៍មួយដែលចេញផ្សាយកាលពីពេលថ្មីៗនេះដោយអង្គការ សមធម៌កម្ពុជា (Equitable Cambodia) បាន​លាតត្រដាង​ពី​ការជាប់ពាក់ព័ន្ធរបស់​ឧស្សាហកម្ម​ជីករករ៉ែមាស​ជាលក្ខណៈ​ពាណិជ្ជកម្ម​នៅក្នុងការកាប់បំផ្លាញព្រៃឈើ ការរំលោភសិទ្ធិមនុស្ស ការទន្ទ្រាននិងចាប់យកដីធ្លីនៃតំបន់ព្រៃប្រពៃណីរបស់ជនជាតិដើមភាគតិច ។
មន្ត្រីដោះមីនប្រើឧបករណ៍រាវមីនដើម្បីបង្ហាញពីការដោះមីននៅក្នុងចម្ការមីនដល់ក្រុមអ្នកសារព័ត៌មាននៅមជ្ឈមណ្ឌលដោះមីនក្នុងខេត្តកំពង់ស្ពឺកាលពីខែវិច្ឆិកា ឆ្នាំ២០១១។ (ខេមបូចា/ព្រីង សំរាំង)

មនុស្ស​១៤នាក់​ស្លាប់ដោយសារគ្រាប់មីននៅក្នុងឆ្នាំ២០២៣ ខណៈជប៉ុន​ផ្ដល់​ថវិកា១,៣លាន​ដុល្លារ​សម្រាប់សម្អាត​មីន

មជ្ឈមណ្ឌលសកម្មភាព​កំចាត់មីនកម្ពុជា​ហៅ​កាត់​ថា CMAC បាន​ឲ្យ​ដឹង​ថា​អ្នក​រងគ្រោះ​ដោយសារ​គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​មាន​ចំនួន​២៦​នាក់ ក្នុង​នោះ​មាន​១៤​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត ប្រាំបី​នាក់​បាន​ធ្លាក់​ខ្លួន​ពិការ និង​បួន​នាក់​ផ្សេង​ទៀត​រង​របួស ដែល​ចំនួន​នេះ​បង្ហាញ​ពី​ការ​ថយចុះ​នៃជន​រងគ្រោះ​ដោយ​សារ​មីន​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​បើ​ធៀប​នឹង​ឆ្នាំ​មុន​។​
សិប្បកម្មឡឥដ្ឋនៅរោងចក្រមួយកន្លែងនៅជាយក្រុងភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។ (ខេមបូចា/ឃួន ណារីម)

សមាគមសម្លៀកបំពាក់​និង​​ស្បែកជើង​អាមេរិក​ស្នើ​ឱ្យ​រដ្ឋាភិបាល​ស៊ើបអង្កេត​លើ​ការ​ប្រើប្រាស់​ពលកម្ម​កុមារ​នៅ​សិប្បកម្ម​ឡឥដ្ឋ

សមាគមវាយ​នភណ្ឌ និងស្បែកជើងអាមេរិក (AAFA) បានជំរុញឱ្យរដ្ឋាភិបាលថ្មីចាត់វិធានការលើសិប្បកម្មឡឥដ្ឋរបស់កម្ពុជា ដែលតាម​ចោទថា បន្តប្រើ​ប្រាស់​ពលកម្មកុមារ និងប្រើប្រាស់សំណល់កាត់​ដេរ ដើម្បីដុតឡឥដ្ឋ។
សមាជិក គ.ជ.ប ចំនួន៩រូប ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសរើសកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។ (ហ្វេសប៊ុករបស់រដ្ឋសភា)

រដ្ឋសភាបោះឆ្នោតគាំទ្រតំណាងបួនរូបមកពីគណបក្សហ៊្វុនស៊ិនប៉ិច ជាសមាជិក គ.ជ.ប

កាលពីថ្ងៃពុធ​ រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសមាសភាព សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អាណត្តិថ្មីចំនួន៩រូប ខណៈមាន​ការរិះគន់ពីអ្នកសង្កេតការណ៍នយោបាយថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះ មិនអព្យាក្រិត្យ ឬគួរឱ្យជឿទុកចិត្តឡើយ​។
កញ្ញា ឈឹម ស៊ីថរ ចាកចេញពីសាលាដំបូងរាជធានីភ្នំពេញក្រោយពីបានស្ដាប់សាលក្រមរួចកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

អង្គការសង្គមស៊ីវិលអំពាវនាវ​ឱ្យរដ្ឋាភិបាលស្ដារស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ

ស្រប​ពេល​ដែល​មាន​ដំណើរ​ទស្សនកិច្ច​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​មក​កាន់​ប្រទេស​កម្ពុជា អង្គការមិន​មែន​រដ្ឋាភិបាល​បាន​ស្នើ​ទៅ​កាន់​រដ្ឋាភិបាល​ឲ្យ​ស្ដារ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស ដោយ​ថាសេរីភាពបញ្ចេញមតិ និង​សិទ្ធិ​នយោបាយ​នៅ​បន្ត​មាន​ការ​រឹតត្បិត ព្រម​ជាមួយ​នឹង​ការធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​នយោបាយ​ជំទាស់ និង​ការ​បិទ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​។​
ប្រជាពលរដ្ឋខេត្តសៀមរាបប្រមូលផ្ដុំនៅមុខសាលាដំបូងខេត្តសៀមរាបដើម្បីគាំទ្រប្រជាពលរដ្ឋបួនរូបដែលត្រូវតុលាការហៅមកសាកសួរកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ (រូបភាព៖ លីកាដូ)

តុលាការខេត្តសៀមរាបសាកសួរប្រជាពលរដ្ឋបួនរូបទាក់ទងនឹងបណ្ដឹងរបស់អាជ្ញាធរអប្សរា

តុលាការ​ខេត្ត​សៀម​រាប​បាន​សាកសួរ​ប្រជពល​រដ្ឋ​បួ​ន​រូប​រួម​ទាំង​នគរបាលប៉ុស្ដិ៍​ម្នាក់​ផង​ដោយ​រងការ​ចោទ​ប្រកាន់​ថា​បាន​រារាំង​ដល់​មន្ត្រី​សាធារណៈ និង​មាន​ចេតនា​បង្ក​ការ​ខូច​ខាត និង​អំពើ​ហិង្សា​។​
សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ផ្សព្វផ្សាយរបាយការណ៍ស្ដីពីផលប៉ះពាល់នៃការរឹតត្បិតសិទ្ធិឌីជីថលលើសេរីភាពសារព័ត៌មាននិងសេរីភាពបញ្ចេញមតិនៅលើអ៊ីនធឺណិត នៅសណ្ឋាគារមួយនារាជធានីភ្នំពេញ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ (ខេមបូចា / ព្រីង សំរាំង)

របាយការណ៍សមាគមអ្នកសារព័ត៌មានអះអាងថា រដ្ឋាភិបាលកម្ពុជារឹតត្បិតសិទ្ធិឌីជីថលលើប្រព័ន្ធអ៊ីនធឺណិត

សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ (ខេមបូចា) បានចេញផ្សាយ​របាយការណ៍​មួយ​ស្ដីពី​ការរឹតត្បិត​លើ​សិទ្ធិ​ឌីជីថល​និង​សេរីភាព​បញ្ចេញមតិ​នៅកម្ពុជា ដោយកត់សម្គាល់ថា រដ្ឋាភិបាលកំពុង​តាមដាន​អ្នកសារព័ត៌មាន​និងប្រជាពលរដ្ឋដែល​អនុវត្ត​សិទ្ធិ​របស់ពួកគេ​នៅលើ​ប្រព័ន្ធអ៊ីនធឺណិត ។
ទិដ្ឋភាពវាលស្រែក្នុងខេត្តកណ្ដាល។ រូបភាពថតកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ (ខេមបូចា/ព្រីង សំរាំង)

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដាក់ចេញគោលនយោបាយកសិកម្មដើម្បីលើកកម្ពស់ជីវភាពកសិករ

រាជរដ្ឋាភិបាល​ថ្មី​បាន​ប្រកាស​គោលនយោបាយដើម្បី​លើក​ស្ទួយ​ផលិត​ផលកសិកម្ម រក្សា​លំនឹង​តម្លៃ​កសិផលក្នុង​ទី​ផ្សារ​ ផ្ដល់​ការ​គាំទ្រ​ផ្នែក​បច្ចេក​ទេស និង​ធ្វើ​ទំនើប​កម្ម​លើ​កសិកម្ម​បែប​ប្រពៃណី​។​

ព័ត៌មានថ្មី

អត្ថបទពេញនិយម