សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ប៉ា តុងចិន

គ្រូ និងសិស្សានុសិស្សធ្វើដំណើរចេញពីវិទ្យាល័យមួយកន្លែងក្នុងស្រុកពួក ខេត្តសៀមរាប ដែលកំពុងរងការជន់លិចដោយជំនន់ទឹកភ្លៀងកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/ប៉ា តុងចិន)

ពលរដ្ឋជិត៦ម៉ឺនគ្រួសាររងគ្រោះដោយទឹកជំនន់ ក្នុងនោះរាប់ពាន់​គ្រួសារត្រូវ​ជម្លៀសទៅទីទួលសុវត្ថិភាព

ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងកើនដល់ជាង ៥៧ ០០០ គ្រួសារ ក្នុងនោះជាង ៤ ៨០០ គ្រួសារ​ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ខណៈផ្ទៃដីដំណាំ​ស្រូវជាង ៧២ ០០០ ហិកតា​ត្រូវរង​ផលប៉ះពាល់ក្នុង​ខេត្តចំនួន១០នៅ​កម្ពុជា។ នេះបើ​តាមរបាយការណ៍របស់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ គិតត្រឹម​ល្ងាច​ថ្ងៃ​ទី២៨ ខែកញ្ញា ឆ្នាំ២០២៦។
គ្រូ និងសិស្សានុសិស្សធ្វើដំណើរចេញពីវិទ្យាល័យមួយកន្លែងក្នុងស្រុកពួក ខេត្តសៀមរាប ដែលកំពុងរងការជន់លិចដោយជំនន់ទឹកភ្លៀងកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/ប៉ា តុងចិន)

ពលរដ្ឋជិត៦ម៉ឺនគ្រួសាររងគ្រោះដោយទឹកជំនន់ ក្នុងនោះរាប់ពាន់​គ្រួសារត្រូវ​ជម្លៀសទៅទីទួលសុវត្ថិភាព

ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងកើនដល់ជាង ៥៧ ០០០ គ្រួសារ ក្នុងនោះជាង ៤ ៨០០ គ្រួសារ​ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ខណៈផ្ទៃដីដំណាំ​ស្រូវជាង ៧២ ០០០ ហិកតា​ត្រូវរង​ផលប៉ះពាល់ក្នុង​ខេត្តចំនួន១០នៅ​កម្ពុជា។ នេះបើ​តាមរបាយការណ៍របស់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ គិតត្រឹម​ល្ងាច​ថ្ងៃ​ទី២៨ ខែកញ្ញា ឆ្នាំ២០២៦។
ភ្ញៀវទេសចរបរទេសម្នាក់កំពុងថតរូបប្រាសាទអង្គរវត្ត ភ្ជាប់ជាមួយអ្នកទេសចរជាច្រើនទៀតដែលទៅទស្សនាព្រឹត្តិការណ៍សមរាត្រីនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/ប៉ា តុងចិន)

អ្នកទៅទស្សនា​«សមរាត្រី»​នៅប្រាសាទអង្គរវត្តកើនឡើងទ្វេដង តែអ្នកខ្លះទៅ​ផ្ទះវិញ​ទាំង​ស្តាយ

សៀមរាប៖ ចំនួនអ្នកទៅទស្សនា«សមរាត្រី​»នៅប្រាសាទអង្គរវត្តក្នុងរយៈពេល ៣ថ្ងៃ នាខែកញ្ញា ឆ្នាំ​២០២៦​នេះកើនឡើងជិត ៧០ភាគរយ បើធៀបឆ្នាំមុន។ ប៉ុន្តែ ពលរដ្ឋមួយចំនួន​ដែល​ធ្វើ​ដំណើរ​ពីបណ្តាលខេត្តឆ្ងាយៗរាប់រយគីឡូម៉ែត្រ ត្រូវត្រឡប់ទៅផ្ទះវិញទាំងស្តាយ ដោយ​សារ​នៅ​ថ្ងៃទី១ និងទី២ នៃព្រឹត្តិការណ៍នេះ មិនមានវត្តមានព្រះអាទិត្យ​រះលើ​កំពូល​ប្រាសាទ​។
អ្នកចូលរួមក្នុងវេទិកាអ៊ីធឺណិតភ្នំពេញ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)

អ្នកជំនាញលើកឡើងថា «ការបង្ហោះទិន្នន័យបុគ្គល» ជាឱកាសសម្រាប់ជនឆបោកតាម​អនឡាញ

អ្នកជំនាញបារម្ភថា ពលរដ្ឋខ្មែរជាច្រើន ពិសេសអ្នករស់នៅតំបន់ជនបទកំពុងប្រឈម​ហានិភ័យខ្ពស់​ពីការឆបោកតាមអនឡាញ ដោយសារពួកគេមិនសូវ​យល់ដឹងពីការគ្រប់​គ្រង​ទិន្នន័យផ្ទាល់ខ្លួន ហើយជាញឹកញាប់បង្ហោះព័ត៌មានទាំងនោះលើបណ្តាញសង្គម។ ក្រៅពីនេះ ក៏មានអាជ្ញាធរមូលដ្ឋាន រួមនិងក្រសួងរបស់រដ្ឋ ដែល​បាន​បង្ហោះទិន្នន័យ​ឯកជន​របស់សិស្ស និងពលរដ្ឋជាសាធារណៈផងដែរ។
កម្មកររោងចក្រ លានហ្វា ហេងយូ ស្ថិតក្នុង ស្រុកបាកាន ខេត្តពោធិ៍សាត់ តវ៉ានៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីបណ្តេញប្រធានរដ្ឋបាលរោងចក្រម្នាក់ចេញ ដោយសារប្រើសម្តី និងកាយវិការមិនសមរម្យដាក់កម្មករ។ (អង្គការសង់ត្រាល់)

កម្មករនៅរោងចក្រចំនួន៥ ផ្ទុះការតវ៉ាផ្ទួនៗគ្នាក្នុងរយៈពេល៤ថ្ងៃចុងក្រោយ

ក្នុងរយៈពេល៤ថ្ងៃចុងក្រោយនេះ កម្មករជាច្រើនពាន់នាក់នៅរោងចក្រយ៉ាងតិច ៥កន្លែង ក្នុង ខេត្តចំនួន២ផ្សេងគ្នា បានផ្ទុះការតវ៉ាជាបន្តបន្ទាប់ ប្រឆាំងនឹងការប្រមាថពីបុគ្គលិក​រដ្ឋបាល ការរើសអើងសហជីព ថៅកែរត់ចោលមិនបើកប្រាក់ឈ្នួលឱ្យ និងទាមទារ​ឱ្យ​ក្រុមហ៊ុន​គោរពច្បាប់ការងារជាដើម។
លោក ស្លេះ ហ្វឺត លើកមងរបស់លោកពិនិត្យមើល ដែលក្រោយទុកចោលជិត១ឆ្នាំ អំឡុងលោកជាប់ពន្ធនាគារ ដែលធ្វើឱ្យមងធ្លាប់ប្រើប្រាស់ត្រូវពុកផុយប្រើលែងកើត ។ រូបភាពនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅផ្ទះរបស់លោកនាភូមិស្រែពោធិ៍ នៃក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។(ខេមបូចា/ប៉ា តុងចិន)

លោក ស្លេះ ហ្វឺត អ្នកដាក់មង និងរើសអេតចាយ ក្លាយជាជនជាប់​ចោទ​រស់​ក្នុងគុកជិត​១ឆ្នាំពីបទទន្ទ្រានដីព្រៃ

លោក ស្លេះ ហ្វឺត ទទូចថា៖ «សូមឱ្យសម្តេចជួយសង្គ្រោះខ្ញុំផង ខ្ញុំចេញពីក្នុងគុកវិញហើយ! ខ្ញុំមានតែលើកម្រាម​ដៃ​១០ ឱ្យលោកពុកជួយខ្ញុំផង ជួយរកយុត្តិធម៌ឱ្យខ្ញុំផង។ ខ្ញុំមកវិញ​នៅ​សល់​តែបាត់ដៃទទេបើអត់មានអីរកស៊ី មានតែដើរសុំទានគេទេ»។
កម្មករនិយោជិតរាប់ពាន់នាក់នៅរោងចក្រ យីដា ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល តវ៉ាបិទផ្លូវមុខរោងចក្រនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីទាមទារឱ្យដំឡើងថ្លៃបុង និងដកបុគ្គលិកផ្នែករដ្ឋបាលម្នាក់ដែលបានប្រមាថមើលងាយកម្មករ។ (សហព័ន្ធសហជីពកម្ពុជា)

កម្មកររោងចក្រ យីដា ជិត៦ពាន់នាក់តវ៉ាស្នើឱ្យថៅកែបណ្តេញបុគ្គលិករដ្ឋបាលម្នាក់ចេញពីការងារ

ការប្រមាថមើលងាយនៅលើបណ្តាញសង្គម បានជំរុញឱ្យកម្មករជិត ៦០០០នាក់នៅ​រោង​ចក្រ យីដា ក្នុងខេត្តកណ្តាល ផ្ទុះការតវ៉ាបិទផ្លូវនៅមុខរោងចក្រ រហូតបង្ខំឱ្យ​បុគ្គលិក​ផ្នែក​រដ្ឋបាលម្នាក់ សម្រេចចិត្តលាឈប់ពីការងារភ្លាមៗ នៅថ្ងៃពុធទី៩ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុង​ការ​​តវ៉ា​នោះ កម្មករក៏ទាមទារឱ្យថៅកែក្រុមហ៊ុនដំឡើងប្រាក់ឈ្នួល​ដេរគិតបុង​បន្ថែម​ដែរ​។
ទីតាំងអគារអតីតកាស៊ីណូ Paradise Island ដែលលួចបើកលេងល្បែងអនឡាញខុសច្បាប់ ត្រូវសមត្ថកិច្ចចុះបង្ក្រាបកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)

កម្ពុជាប្រកាសផ្អាកល្បែងអនឡាញតាមកាស៊ីណូ ដើម្បីទប់ស្កាត់ការឆបោក និង​ទុក​ពេល​​ឱ្យមន្ត្រីពង្រឹងសមត្ថភាព

កម្ពុជាប្រកាសផ្អាកដំណើរការល្បែងភ្នាល់អនឡាញនៅគ្រប់កាស៊ីណូទូទាំងប្រទេស​បណ្តោះ​​អាសន្ន ដើម្បីបង្កើនប្រសិទ្ធភាពបង្រ្កាបការឆបោកតាមអនឡាញ និង​ទុកពេល​ឱ្យ​មន្ត្រីពង្រឹងសមត្ថភាពត្រួតពិនិត្យល្បែងភ្នាល់ទាំងនេះ ដែលក្រសួងមហាផ្ទៃអះអាងថា​ពិបាក​គ្រប់គ្រង។
នគរបាលចរាចរណ៏ ឈរសម្រួលចរាចរណ៏នៅលើដងវិថីមួយ ក្នុងរាជធានីភ្នំពេញ​។ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)

មេប៉ុស្តិ៍រងច្រកព្រំដែនភ្នំដិនត្រូវបណ្តេញចេញពីក្របខណ្ឌ ក្រោយផឹកស្រវឹងបើករថយន្ត​បង្ក​គ្រោះថ្នាក់

មេប៉ុស្តិ៍រងនៃច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន(កម្ពុជា-វៀតណាម) ជាមន្ត្រីដំបូងគេដែលត្រូវ​បានបណ្តេញចេញពីក្របខណ្ឌក្រសួងមហាផ្ទៃ បន្ទាប់ពីក្រសួងបានដាក់ចេញវិធានការ​ដកតំណែងមន្ត្រីក្រោមឱវាទដែលសេពគ្រឿងស្រវឹងហើយបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍​ និងបញ្ហាផ្សេងៗលើអ្នកដទៃ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម