សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពក ពន្លឺ

សកម្មភាពអាជ្ញាធរថៃចុះមកសួរនាំ និងពិនិត្យឯកសារចំពោះអ្នកចូលរួមសិក្សាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស៍២៣តុលា នៅក្នុងទីក្រុងបាងកក កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។ (រូបភាពផ្តល់ឱ្យ)

ជនភៀសខ្លួនខ្មែរ៧នាក់ត្រូវបានឃាត់ខ្លួន​ និងរង់ចាំអន្តរាគមន៍ពីUNHCRនៅទីក្រុងបាងកក

អាជ្ញាធរថៃបានសម្រេឃុំខ្លួនជនភៀសខ្លួនខ្មែរ៧នាក់ក្នុងចំណោម១០នាក់ដែលត្រូវបានឃាត់ខ្លួន បន្ទាប់ពី​ពួកគេចូល​រួមវគ្គសិក្សា​កិច្ច​ព្រមព្រៀងសន្តិភាពទីក្រុងបារីស៍​២៣តុលា នៅក្នុង​ទីក្រុង​បាងកក កាល​ពី​ថ្ងៃទី​២៩ ខែ​ធ្នូ​។ បន្ទាប់ពី​នគរបាល​ថៃបាន​សួរនាំ និង​ពិនិត្យ​ឯកសាររួច មនុស្ស៣នាក់ក្នុងចំណោម១០នាក់​នោះត្រូវ​បាន​ដោះ​លែងមកវិញ កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣។​
កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលចូលរួមពីត្រីភាគី រួមមានភាគីសហជីព ភាគីនិយោជក និងភាគីរដ្ឋាភិបាល នៅទីស្តីការក្រសួងការងារ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។ (រូបភាព៖ ផេកហ្វេសប៊ុកក្រសួងការងារ)

តំណាងសហជីពកម្មករស្នើដំឡើងប្រាក់ឈ្នួល១៥ដុល្លារបន្ថែម សម្រាប់ឆ្នាំ២០២៤ ខណៈនិយោជកអាចដំឡើងត្រឹមតែ១ដុល្លារ

ភាគីសហជីពស្នើដំឡើងប្រាក់ឈ្នួលបន្ថែម១៥ដុល្លារលើប្រាក់ឈ្នួលអប្បបរមាបច្ចុប្បន្ន២០០ដុល្លារទៅកាន់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សម្រាប់ប្រាក់ឈ្នួលឆ្នាំ២០២៤  ខណៈភាគីនិយោជកអាចផ្តល់ឱ្យ​ត្រឹម​តែ​១ដុល្លារបន្ថែម យោងតាមកិច្ចប្រជុំនៅក្រសួងការងារកាលពីថ្ងៃចន្ទ។
ស្លាកគណបក្សភ្លើងទៀន នៅទីស្នាក់ការកណ្តាលរបស់គណបក្សក្នុងរាជធានីភ្នំពេញ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២។ (ខេមបូចា/ ព្រីង សំរាំង)

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ និងមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងស្នើឱ្យ​អាជ្ញាធរថៃ-កម្ពុជា រកយុត្តិធម៌ជូនសកម្មជនម្នាក់រងរបួសនៅប្រទេសថៃ

ករណីវាយប្រហារលើលោក ផន ផាន់ណា សកម្មជននយោបាយបក្សភ្លើងទៀន បណ្ដាលឲ្យមានរបួស​លើមុខ និងទ្រូង កាលពីថ្ងៃទី២២ ខែសីហា ថ្មីៗនេះ នាំឱ្យអង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ និងមន្ត្រី​គណបក្ស​ភ្លើងទៀនថ្កោលទោស និងជំរុញឱ្យមានការស៊ើបអង្កេតលើជនដៃដល់ ខណៈរដ្ឋាភិបាលកម្ពុជា​បដិសេដនៅពីក្រោយរឿងនេះ។
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី ថ្លែងនៅក្នុងរដ្ឋសភាជាតិក្នុងរាជធានីភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ (រូបភាព៖​ រដ្ឋសភា)

លោក ហ៊ុន សែន ថ្លែងថា មានអ្នកប៉ុនប៉ងសម្លាប់កូនប្រុសរបស់លោក គឺលោកនាយករដ្ឋមន្ត្រីថ្មី ហ៊ុន ម៉ាណែត

អតីតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងសន្និសីទសារព័ត៌មានថា ប៉ុន្មានថ្ងៃមុនមានអ្នកប្រមាថ និង​ប៉ុនប៉ងសម្លាប់រូបលោក និងកូនរបស់លោក ហើយលោកទាមទារឱ្យមានការដោះស្រាយពី​ក្រុមហ៊ុន​ហ្វេសប៊ុក ខណៈអ្នកវិភាគ​មិន​អាច​សន្និដ្ឋានថារឿងរ៉ាវនេះជាការពិត ឬយ៉ាងណាទេ។
លោក ថាន់ ណារិន ប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ ដែលត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទីអាទិត្យ តាមបណ្តោយផ្លូវ៦០ម៉ែត្រ។ រូបភាពពីហ្វេសប៊ុកគណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ

ប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ ត្រូវបានឃុំខ្លួនពីបទញុះញង់ឱ្យប្រជាពលរដ្ឋបំផ្លាញសន្លឹកឆ្នោត

លោក ថាន់ ណារិន ប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ ត្រូវបានសាលា​ដំបូង​រាជធានី​ភ្នំពេញសាកសួរ​ និងសម្រេច​ឃុំខ្លួនរូបលោក កាលពីថ្ងៃអាទិត្យ ​ពីបទញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​បំផ្លាញ​សន្លឹកឆ្នោត នេះបើយោងតាមមន្ត្រីជាន់ខ្ពស់​របស់បក្សភ្លើងទៀន។
យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យនៅខេត្តស្វាយរៀង ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។ (រូបថតផ្តល់ឱ្យ)

គណបក្សទាំង១៨សន្យាអនុវត្តតាមគោលនយោបាយអាទិភាពរបស់​ខ្លួន នៅពេលឈ្នះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧

បេក្ខជនមកពីគណបក្សនយោបាយចំនួន១៨នឹងត្រូវចូលរួមបោះឆ្នោតជាតិនៅថ្ងៃទី២៣ ខែកក្កដា បើទោះបី​ជា​អ្នក​សង្កេតការណ៍​​អន្តរជាតិ និងក្រុមសិទ្ធិមនុស្សបានរិះគន់យ៉ាងទូលំទូលាយថា ដំណើរការ​បោះឆ្នោត​ខ្វះ​តម្លាភាព និងយុត្តិធម៌ ស្របពេលគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច​សង្ឃឹម​ឈ្នះ​១០០​ភាគរយ។
ទីស្នាក់ការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។ សកម្មភាពលើកស្លាកគណបក្សខ្មែររួបរួមជាតិកន្លងទៅ នៅខេត្តកំពង់ធំ។ (រូបថតផ្តល់ឱ្យដោយ GDP និងរូថតយកពីហ្វេសប៊ុកគណបក្សរួបរួមជាតិ)

គណបក្សពីរក្នុងចំណោម១៨ មិនប្រកាសបេក្ខភាពនាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតជាតិ

កំឡុងពេលយុទ្ធនាកាឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ដែលមានគណបក្ស​នយោបាយ​ចំនួន​១៨​ចូលរួមប្រកួតប្រជែង គណបក្សនីមួយៗបានចាប់ផ្តើមហែក្បួនឃោសនាតាមកាលវិភាគ​ និងទីតាំង​រៀងៗ​ខ្លួន​ចាប់ពីថ្ងៃទី១ ខែកក្កដា ប៉ុន្តែក្នុងចំណោម១៨គណបក្សមានតែគណបក្ស​ពីរមិនប្រកាស​​បេក្ខភាព​នាយករដ្ឋមន្ត្រី។ យោងតាមគណបក្សនយោបាយនីមួយៗលើកឡើង។
សកម្មភាពដឹកក្តារបន្ទះដែលកម្មករស៊ីឈ្នួលអាររូច នៅក្នុងតំបន់ព្រៃឡង់ ស្រុកជ័យសែន ខេត្តព្រះវិហារ ដែលរូបថតនេះត្រូវបានបង្ហោះលើគេហទំព័រ ព្រៃឡង់ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។ (រូបភាព៖ គេហទំព័រ Prey Lang)

បទល្មើសព្រៃឈើនៅតែបន្តកើតឡើងនៅសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ ខណៈប្រជាសហគមន៍ប្រទះឃើញពេលចុះល្បាត

បណ្ដាញសហគមន៍ព្រៃឡង់ចំនួន៣៤នាក់ចុះល្បាតពីថ្ងៃទី១១ដល់ទី១៤ ខែមិថុនា បានរក​ឃើញបទល្មើស​ថ្មីជាច្រើនករណី ដែលក្រុមជនល្មើសចូលទៅសម្ងំកាត់ឈើ និង​ដឹកជញ្ជូន​យ៉ាងសកម្ម ក្រោមរូបភាព​មាន​មេការត់ការ និងកម្មករស៊ីឈ្នួលអារ ដឹកឈើយ៉ាង​រលូនមិនញញើត​មន្រ្តី​បរិស្ថាន​នោះឡើយ។ យោងតាម​ប្រជាសហគមន៍ព្រៃឡង់លើកឡើង។

ព័ត៌មានថ្មី

អត្ថបទពេញនិយម