សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពក ពន្លឺ

ប៉ាណូផ្សាយពាណិជ្ចកម្មគ្រឿងស្រវឹង ត្រូវបានដាក់បង្ហាញនៅតាមផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

ក្រសួងពីរប្រកាសពីផលប៉ះពាល់នៃការផ្សព្វផ្សាយនិងប្រើ​ប្រាស់គ្រឿងស្រវឹង ក្រោយកម្មវិធីទូរទស្សន៍មួយលើកទឹកចិត្តឱ្យយុវជន​ផឹកស្រា

ក្រសួងចំនួនពីរបានជូនដំណឹងដល់ប្រព័ន្ធផ្សាព្វផ្សាយដែលផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ត្រូវ​គោរព​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នៃ​គោលការណ៍​​ដែល​​បានចេញផ្សាយ និងផលប៉ះពាល់ពីការប្រើ​ប្រាស់គ្រឿងស្រវឹង ការណ៍នេះ​បន្ទាប់ពី​​​មាន​ទូរទស្សន៍​មួយ​បង្ហាញ​សកម្មភាពយុវជនផឹកស្រា។
ក្រុមសង្គមស៊ីវិលប្រារព្ធខួបលើកទី៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយមានកម្មវិធីជួបជុំមួយនៅទីក្រុងភ្នំពេញ ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៣។ (ខេមបូចា / ពក ពន្លឺ)

សង្គមស៊ីវិល អំពាវនាវឱ្យរដ្ឋាភិបាលស្តាលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយមួយចំនួន បានអំពាវនាវឱ្យបណ្តា​ប្រ​ទេស​ហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា «ស្តាលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស​»។
សកម្មភាពបណ្តាញសហគមន៍ព្រៃឡង់ចុះល្បាត រយ:ពេល៣ថ្ងៃផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកផេកផ្លូវការរបស់បណ្តាញសហគមន៍ព្រៃឡង់ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ។

បណ្ដាញសហគមន៍ព្រៃឡង់ រកឃើញ​បទល្មើសកាប់ទន្ទ្រានដីព្រៃខុសច្បាប់ជាង៣០ហិកតា

បណ្តាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ បានចុះស៊ើបអង្កេតបទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ បាន​ប្រទះ​ឃើញបទល្មើសជាច្រើនករណី ក្នុងនោះករណីរកាប់ទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធិចំនួន៣ទីតាំង​ចំនួន​​ជាង៣០ហិកតា ចាប់​ពីថ្ងៃទី១ដល់៤ ខែតុលា ឆ្នាំ២០២៣ រយៈពេល៣យប់៤ថ្ងៃ។
សកម្មភាពពលរដ្ឋនៅខេត្ដស្វាយរៀង ស្នើលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ (CUMW) ជួយអន្តរាគមន៍ករណីចាញ់បោកមេខ្យល់រត់ការចូលធ្វើការរោងចក្រ ក្នុងក្រុងបាវិត ខេត្តបាត់ដំបង កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។ (រូបភាពផ្តល់ឱ្យ)

ពលរដ្ឋជាច្រើននាក់ចាញ់បោកមេខ្យល់ដើម្បីបានចូលធ្វើការនៅរោងចក្រមួយនៅខេត្តស្វាយរៀង

ប្រជាពលរដ្ឋប្រមាណជិត១០០នាក់ បានខាតបង់ប្រាក់ចន្លោះ៧០ទៅ១៣០ដុល្លារក្នុងម្នាក់ទៅឲ្យមេខ្យល់ ដើម្បីជាថ្នូរនឹងការចូលធ្វើការនៅរោងចក្រមួយក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
កិច្ចប្រជុំប្រឹក្សាយោបល់របស់អ្នកសារព័ត៌មានមកពីស្ថាប័នរដ្ឋ និងឯកជនស្តីការបង្កើតក្រុមប្រឹក្សាសារព័ត៌មាននៅកម្ពុជា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។ (ខេមបូចា/ ព្រីង សំរាំង)

អង្គការយូណេស្កូប្រជុំប្រឹក្សាយោបល់ជាមួយអ្នកសារព័ត៌មានមកពីស្ថាប័នជាច្រើនស្តីពីការបង្កើតក្រុមប្រឹក្សាសារព័ត៌មាននៅកម្ពុជា

អង្កគារយូណេស្កូ (UNESCO) និងស្ថានទូតស៊ុយអែតប្រចាំប្រទេសកម្ពុជា បានប្រជុំប្រឹក្សាយោបល់​ជាមួយ​អ្នក​សារព័ត៌មាន​​​ក្នុងស្រុកចំនួន៣៣ស្ថាប័ន ដើម្បីចង្អុលបង្ហាញក្នុងការបង្កើតក្រុមប្រឹក្សាសារព័ត៌មាន​នៅ​កម្ពុជា ក្នុង​គោលបំណងដើម្បីការពារ និងលើកកម្ពស់វិជ្ជជីវៈអ្នកសារព័ត៌មាន ព្រមទាំងដោះស្រាយរាល់បញ្ហា​ទាំង​ឡាយដែលពាក់នឹងស្ថាប័នអ្នកសារព័ត៌មាន​ និងអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។
លោក អ៊ិត សូធឿត នាយកនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បី ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅមុខការិយាល័យវីអូឌី ក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

VOD នឹងផ្សាយឡើងវិញពីសហរដ្ឋអាមេរិក បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានបិទកាលពីដើមឆ្នាំនេះ

ប្រព័ន្ធផ្សព្វផ្សាយវីអូឌី នឹងបើកដំណើរការផ្សាយឡើងវិញនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣​នេះត​ទៅ បន្ទាប់​ពីប្រព័ន្ធផ្សព្វផ្សាយមួយនេះត្រូវបានរដ្ឋាភិបាលកម្ពុជាបិទកាលពីខែកុម្ភៈ​ដើមឆ្នាំនេះ យោងតាម​សេចក្តី​ប្រកាសព័ត៌មានដែលផុសនៅលើទំព័រហ្វេសប៊ុក វីអូឌី ខែ្មរ។
កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលចូលរួមពីត្រីភាគី រួមមានភាគីសហជីព ភាគីនិយោជក និងភាគីរដ្ឋាភិបាល នៅទីស្តីការក្រសួងការងារ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។ (រូបភាព៖ ផេកហ្វេសប៊ុកក្រសួងការងារ)

កិច្ចប្រជុំត្រីភាគីអំពីប្រាក់ឈ្នួលគោលរបស់កម្មករកាត់ដេរនៅតែបន្តខ្វែងគំនិតគ្នា ហើយកិច្ចប្រជុំចុងក្រោយនឹងប្រព្រឹត្តទៅនៅថ្ងៃ​ទី២៨

ភាគីនិយោជក ភាគីសហជីពតំណាងកម្មករ និងភាគីរាជរដ្ឋាភិបាល បន្តមិនយល់ស្របគ្នាក្នុងការកំណត់​ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតវិស័យវាយនភណ្ឌ កាត់ដេរ សម្រាប់ឆ្នាំ២០២៤ ដោយ​ភាគី​និមួយៗ បានលើកតួលេខរៀងៗខ្លួនកាលពីព្រឹកថ្ងៃ១៨ ខែកញ្ញា ហើយកិច្ចប្រជុំចុង​ក្រោយនឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃទី២៨​ ខាងមុខនេះ។
សិស្សសាលាប្រមូលផ្តុំគ្នាជក់បារី នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

ក្រុមយុវជន និងសិស្សសាលាមួយចំនួនបានបង្កសកម្មភាពអនាធិបតេយ្យ​​ដែលធ្វើឱ្យប៉ះពាល់សង្គម

ករណីក្រុមយុវជន និងសិស្សសាលាវាយកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យ នៅតាមទីសាធារណៈ និង​គេច​សាលា​មិន​ចូល​រៀន នាំគ្នាទៅសម្ងំតាមហាងកាហ្វេ និងកញ្ចុះលេងហ្គេមតាមទូរសព្ទ និងជក់បារី​ កំពុងក្លាយ​ជាក្តី​ព្រួយ​បារម្ភ​ ដែល​សង្គម​ស៊ីវិល និងអ្នកជំនាញថា គួរតែមានវិធានការដោះស្រាយជាបន្ទាន់។
ក្មេងស្រីម្នាក់លក់ពោតបំពង និងរបស់ហូបនៅខាងមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។ រូបថតថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

អង្គការក្រៅរដ្ឋាភិបាលចំនួនពីរ រកឃើញកុមារជាច្រើនក្នុងខេត្តកំពង់ស្ពឺបោះបង់ការសិក្សា ដោយសារគ្រួសារមានវិបត្តិបំណុល

ការ​សិក្សាស្រាវជ្រាវ​របស់អង្គការរដ្ឋាភិបាលចំនួនពីរ​ បាន​បង្ហាញ​ថា ​​ការ​រីក​រាលដាលនៃការ​​ជំពាក់​បំណុល​ច្រើន​លើស​លប់​ ​បាន​នាំ​ឱ្យ​មាន​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​មានជាទម្រង់ផ្សេងៗ ដូចជាបណ្តាលឱ្យកុមារ​ជាច្រើនឈប់ពីការសិក្សាដើម្បីធ្វើការរកប្រាក់ជួយក្រុមគ្រួសារក្នុងការសងបំណុល​។

ព័ត៌មានថ្មី

អត្ថបទពេញនិយម