សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ស៊ន សារ៉ាត

លោកស្រី ម៉េង សុភារី មេធាវីការពារមកដល់គេហដ្ឋានរបស់លោក កឹម សុខា ក្នុងរាជធានីភ្នំពេញ ដើម្បីជួបពិភាក្សាជាមួយលោក កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា /ព្រីង សំរាំង)

លោក កឹម សុខា នឹងប្ដឹងឧទ្ធរណ៍នៅសប្តាហ៍នេះចំពោះការផ្ដន្ទាទោសក្នុងសំណុំរឿងក្បត់ជាតិ

លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​ប្រឆាំង​​នឹង​ដាក់​បណ្តឹង​ឧទ្ធរណ៍​នៅក្នុង​​​សប្តាហ៍​នេះ​ប្រឆាំងនឹង​​ការ​ផ្ដន្ទាទោសលោក​ក្នុង​សំណុំរឿង​​ក្បត់​ជាតិ​ ដែល​តុលា​ការក្រុងភ្នំពេញ សម្រេច​ឃុំខ្លួន​នៅក្នុង​ផ្ទះរយៈ​ពេល​២៧​ឆ្នាំ​។ នេះបើ​តាម​ការ​លើកឡើង​របស់​មេធាវី​​លោក​​។
លោក ឌិត ទីណា បេក្ខភាពដែលត្រូវជ្រើសរើសសម្រាប់តំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម ខណៈបច្ចុប្បន្នលោកមានតួនាទីជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល កំពុងថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥។ ខេមបូចា/បញ្ញា ឆព័ណ្ណ

លោក ឌិត ទីណា នឹងត្រូវជំនួសតំណែងលោក វេង សាខុន ជារដ្ឋមន្ត្រីក្រសួងកសិកម្ម

លោក ឌិត ទីណា ជា​បេក្ខភាព​ដែល​ត្រូវ​ជ្រើស​រើស​សម្រាប់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រ​សួង​កសិកម្ម នេះ​បើ​តាម​របៀប​វារៈ​របស់​រដ្ឋសភាជាតិ និង​តាម​លិខិត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​៨ ខែ​តុលា​។​
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។ ខេមបូចា /ព្រីង សំរាំង

តុលាការសម្រេចឲ្យ លោក សុន ឆ័យ សងជំងឺចិត្តគណបក្សប្រជាជនកម្ពុជា ៧៥ម៉ឺនដុល្លារ ករណីបណ្តឹងបរិហារកេរ្តិ៍

សាលាដំបូង​រាជធានីភ្នំពេញនៅ​ថ្ងៃសុក្រនេះ បានបង្គាប់ឲ្យ​លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន​ សងជំងឺចិត្តដល់គណបក្សប្រជាជនកម្ពុជា​ ជា​គណបក្ស​​កាន់អំណាចចំនួន៣ពាន់លានរៀល (៧៥០.០០០ដុល្លារ) ដោយរកឃើញថា លោកមានពិរុទ្ធភាពពីបទបរិហារកេរ្តិ៍ ដោយសារលោកបានលើកឡើងថា មាន​ការលួចបន្លំសន្លឹកឆ្នោត​ អំឡុងការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនា។
សហគមន៍រងការគំរាមបណ្តេញចេញតាមបណ្តោយផ្លូវរថភ្លើងនៅសង្កាតបឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ក្នុងទិវាសិទ្ធិលំនៅឋាន៖ សង្គមស៊ីវិលទទូចឲ្យមានដំណោះស្រាយដោយយុត្តិធម៌សម្រាប់ក្រុមគ្រួសារដែលត្រូវបណ្តេញចេញ

នៅក្នុង​សេចក្តី​ថ្លែងការណ៍រួម​មួយ​កាលពីថ្ងៃទី​៣ ខែតុលា​ ក្នុង​ទិវាសិទ្ធិ​លំនៅឋាន​ពិភព​លោក អង្គការសង្គមស៊ីវិល​ចំនួន​១៨ បាន​​អំពាវនាវ​ឲ្យ​មានការ​ផ្តល់​​សំណងនិងដំណោះ​ស្រាយ​​ប្រកបដោយ​យុត្តិធម៌សម្រាប់​សហគមន៍ដែល​ជាប់គាំង​នៅ​ក្នុង​ជម្លោះ​ដីធ្លី​ដ៏រាំរ៉ៃក្នុង​​គម្រោងអភិវឌ្ឍ​ន៍ព្រលានយន្តហោះថ្មីនៅ​​កម្ពុជា។​
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនមកដល់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីចូលរួមសវនាការលើសំណុំរឿងបរិហាកេរ្តិ៍ដែលប្តឹងដោយគ.ជ.ប។ ខេមបូចា/ ព្រីង សំរាំង

សាលាដំបូងរាជធានីភ្នំពេញបើកសវនាការសំណុំរឿងលោក សុន ឆ័យ ជុំវិញការរិះគន់ដំណើរការបោះឆ្នោតឃុំសង្កាត់

សាលាដំបូងរាជធានីភ្នំពេញ​កាលពីថ្ងៃព្រហស្បតិ៍​បាន​បើកសវនាការកាត់ក្តីលើសំណុំរឿង​របស់លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន​ ដែលគណៈកម្មាធិការជាតិរៀបចំការបោះ​ឆ្នោត​បាន​ប្តឹងលោក​ពីបទបរិហាកេរ្តិ៍​ដោយ​សារតែ​លោករិះគន់​ការបោះឆ្នោត​ឃុំសង្កាត់កាលពីខែ​មិថុនា​។
ស្រ្តីម្នាក់កំពុងអង្គុយលក់បន្លែនៅផ្សារមួយកន្លែងក្នុងរាជធានីភ្នំពេញកាលពីខែកុម្ភៈ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ធនាគារពិភពលោកថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើង តែអតិផរណាក៏កើនឡើងដូចគ្នា

ធនាគារពិភពលោកបាន​​ប៉ាន់​​ប្រមាណ​ថាកំណើនសេដ្ឋកិច្ច ឬផលិត​ផល​ក្នុ​ងស្រុក​សរុប (GDP) ​កម្ពុជា​នឹង​កើន​ដល់​ ៤,៨​ភាគ​រយ​នៅ​ឆ្នាំ​នេះ ហើយ​នឹង​បន្ត​កើន​ឡើង​ទៀត​នៅ​ពីរ​ឆ្នាំ​បន្ទាប់ ប៉ុន្តែ​ថា​កំណើន​នេះ​នៅ​តែ​​ទាប​ជាង​កាលពី​មុន​មាន​វិបត្តិកូវីដ-១៩។​ ជាមួយ​គ្នា​នេះ​ដែរ ធនគារ​ពិភព​លោក​ក៏​លើក​ឡើង​ដែរ​ថា​អតិផរណា​កម្ពុជា​ក៏​នឹង​កើន​ឡើង​ដល់​ទៅ​ ៦ភាគ​រយ គឺ​កើន​ទ្វេដង​បើ​ធៀប​នឹង​ពីរ​ឆ្នាំ​កន្លង​ទៅ​។​
លោក ខៀវ សំផន មេដឹកនាំចុងក្រោយនៃរបបខ្មែរក្រហមដែលត្រូវបានកាត់ទោសដោយសាលាក្តីខ្មែរក្រហម ស្តាប់សាលក្រមក្នុងសវនាការចុងក្រោយរបស់លោកនៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២។ (រូបភាព៖ ECCC)

សាលាក្តីខ្មែរក្រហមបិទបញ្ចប់ បន្ទាប់ពីកាត់ទោសលើមេដឹកនាំខ្មែរក្រហមចុងក្រោយពី​បទប្រល័យពូជសាសន៍

សាលាក្តីខ្មែរក្រហមដែលគាំទ្រដោយអង្គការសហប្រជាជាតិកាលពីថ្ងៃ​ព្រហស្បតិ៍បានប្រកាសសាលក្រមចុងក្រោយរបស់ខ្លួនប្រឆាំងនឹងមេដឹកនាំជាន់ខ្ពស់របប​ ប៉ុល ពត ដោយតម្កល់ការផ្តន្ទាទោសពីបទប្រល័យពូជសាសន៍ និងទោសព្រហ្មទណ្ឌផ្សេង​ទៀតប្រឆាំង​នឹង​លោក ខៀវ សំផន ដែលជាមេដឹកនាំចុងក្រោយនៅរស់​រាន​មានជីវិតហើយត្រូវបានកាត់ទោស​ដោយតុលាការ។
រង្វង់មូលតោពីរថតនៅខែសីហាឆ្នាំ២០២២ ក្នុងក្រុងព្រះសីហនុ ជាកន្លែងដែលអាជ្ញាធរកាលពីពាក់កណ្តាលខែកញ្ញា បានចុះបង្រ្កាបនៅទីតាំងអគារមួយកន្លែងជុំវិញករណីបើកល្បែងស៊ីសងខុសច្បាប់ បង្ខាំងមនុស្ស ធ្វើទារុណកម្ម ជួញដូរមនុស្ស និងឧក្រិដ្ឋកម្មផ្សេងៗទៀត។ ខេមបូចា/ព្រីងសំរាំង

រដ្ឋាភិបាលកម្ពុជាប្តេជ្ញាបង្រ្កាបការជួញដូរមនុស្ស តែអ្នកតស៊ូមតិនៅមានមន្ទិលពីការអនុវត្តច្បាប់

ជនបរទេសជិត៥០០នាក់ត្រូវបានអាជ្ញាធររកឃើញនៅក្នុង​ការ​ឆ្មក់​ចូល​ក្នុង​ប្លុក​អគារមួយក្នុងក្រុងព្រះសីហនុ ដែលជាកន្លែងល្បែងស៊ីសងខុសច្បាប់ ការបង្ខាំងមនុស្ស ការធ្វើទារុណកម្ម ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មផ្សេងទៀត។ ការ​រកឃើញនេះ​ធ្វើឡើងបន្ទាប់​ពីមានការបដិសេធជាផ្លូវការជាច្រើនខែពីមន្រ្តីកម្ពុជាជុំវិញការជួញដូរមនុស្សនៅក្នុងប្រទេស។
អ្នកបោះឆ្នោតទម្លាក់សន្លឹកឆ្នោត អំឡុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

គណបក្សប្រឆាំងជំរុញឲ្យរដ្ឋាភិបាលនិងប្រទេសជប៉ុនគាំទ្រកំណែទម្រង់ការបោះឆ្នោត

គណបក្សប្រឆាំងចំនួនបួន​ដែលចងសម្ព័ន្ធភាពជាមួយគ្នានោះ​កំពុងតែ​បញ្ចុះបញ្ចូល​ឲ្យ​រដ្ឋាភិបាល​និង​ប្រទេសម្ចាស់ជំនួយដូចជាជប៉ុនជំរុញឲ្យមាន​ដំណើរការ​បោះ​ឆ្នោត​ដោយសេរីនិងយុត្តិធម៌និង​ធានា​សិទ្ធិនយោបាយ​នៅ​មុន​ការ​បោះ​ឆ្នោត​ជ្រើសរើ​សតំណាងរាស្ត្រនៅឆ្នាំក្រោយ​។

ព័ត៌មានថ្មី

អត្ថបទពេញនិយម