សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ស៊ន សារ៉ាត

លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ចាកចេញពីគេហដ្ឋានរបស់លោកនៅខណ្ឌទួលគោកកាលពីថ្ងៃទី៣ ខែមីនា ដើម្បីស្តាប់ការប្រកាសសាលក្រមនៃសវនាការដែលប្រើពេល៣ឆ្នាំ នៅសាលាដំបូងរាជធានីភ្នំពេញ។ (ខេមបូចា/ព្រីង សំរាំង)

សហមេធាវីរបស់លោក កឹម សុខា ត្រូវបានរារាំងជួបកូនក្តីរបស់ខ្លួន

សហមេធាវី​ ​លោក កឹម​ សុខា អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​បាន​លើកឡើង​នៅក្នុង​សេចក្តីថ្លៃការណ៍មួយកាល​ពីថ្ងៃអង្គារថា ពួកគេ​មិនត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលជួប​កូន​ក្តី​របស់ខ្លួន ដោយ​អះអាងថា ​​ជាការរំលោភសិទ្ធិ​​កូន​ក្តី​ ដែល​មេធាវី​​ត្រូវ​បាន​រារាំង​មិនឲ្យ​ចូល​ជួប​ពិគ្រោះយោបល់ច្បាប់​ ដើម្បីរៀប​ចំពាក្យបណ្តឹងឧទ្ធរណ៍លើ​សាលក្រម​ផ្តន្ទាទោស​របស់លោក​ ពីបទ​ក្បត់ជាតិ​នោះទេ​។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កំពុងសំឡឹងមើលខណៈសមាជិករដ្ឋសភាអនុម័តលើការកែប្រែមាត្រាមួយចំនួនក្នុងរដ្ឋធម្មនុញ្ញដែលបានស្នើឡើងដោយគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

រដ្ឋសភាបានអនុម័តសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញដ៏ចម្រូងចម្រាស ដែលស្នើឡើងដោយ CPP

រដ្ឋសភាកាលពីថ្ងៃព្រហស្បតិ៍បានអនុម័តលើវិសោធនកម្មមាត្រាចំនួនប្រាំបីនៃរដ្ឋធម្មនុញ្ញដែលការកែប្រែនេះត្រូវបានជំទាស់យ៉ាងខ្លាំងដោយគណបក្សប្រឆាំង និងក្រុមសង្គមស៊ីវិល។
បុរសម្នាក់ជិះម៉ូតូកាត់មុខរដ្ឋសភាជាតិកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

រដ្ឋសភានឹងអនុម័តលើសេចក្ដីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញដ៏ចម្រូងចម្រាសនៅសប្តាហ៍នេះ

រដ្ឋសភាជាតិ​រំពឹង​ថា​នឹង​ត្រូវ​អនុម័ត​លើ​សេចក្ដី​ព្រាង​វិសោធនកម្មរដ្ឋធម្មនុញ្ញ​ទាក់​ទង​នឹង​ការ​ផ្លាស់ប្តូរ​​ថ្នាក់​ដឹកនាំ​ជាតិ ដែល​ការ​ណ៍​នេះ​មាន​ការ​ជំទាស់​ជា​ខ្លាំង​ពី​ក្រុម​គណបក្ស​ប្រឆាំង ដោយ​ចាត់ទុក​ថា​នេះជា​ការ​បង្កើនអំណាច​ដោយ​គណបក្ស​ប្រជា​ជន​​កម្ពុជា​។​
អាជ្ញាធរកម្ពុជាឃាត់ខ្លួនជនជាតិចិនមួយក្រុមដែលតាមចោទថា ជាប់ពាក់ព័ន្ធនឹងផែនការឆបោកតាមប្រព័ន្ធអ៊ីនធើណិតនិងការចាប់ជំរិតនៅខេត្តព្រះសីហនុកាលពីខែកញ្ញាឆ្នាំ២០២១។ រូបភាពហ្វេកប៊ុករបស់អគ្គស្នងការនគរបាលជាតិ

កម្ពុជាធ្លាក់មកចំណាត់ថ្នាក់ទាបបំផុតនៅក្នុងរបាយការណ៍ជួញដូរមនុស្សរបស់សហរដ្ឋអាមេរិក

ប្រទេសកម្ពុជាបានធ្លាក់ទៅក្នុងបញ្ជីខ្មៅសហរដ្ឋអាមេរិកជាថ្មី។ នៅក្នុងរបាយការណ៍ស្តីពីការជួញដូរមនុស្សរបស់ខ្លួន ទីក្រុងវ៉ាស៊ីនតោនបានទម្លាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាមកកម្រិត៣ ជាកម្រិតទាបបំផុតនៅក្នុងចំណោមកម្រិតទាំងបី ដោយលើកឡើងពីអំពើពុករលួយជាប្រព័ន្ធនិងការគ្មានឆន្ទៈក្នុងការបង្ក្រាបក្រុមជួញដូរមនុស្ស។
លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋានបង្ហាញមុខនៅក្រៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ដើម្បីគាំទ្រលោក សុន ឆ័យ ដែលកំពុងតតាំងនឹងបណ្តឹងបរិហារកេរ្តិ៍។ខេមបូចា / ស៊ន សារ៉ាត

ក្តីសង្ឃឹមរបស់គណបក្សប្រឆាំងក្នុងការបោះឆ្នោតជាតិឆ្នាំ២០២៣ អាស្រ័យលើកំណែទម្រង់ប្រព័ន្ធបោះឆ្នោត

សម្ព័ន្ធភាពដែលមានគណបក្សប្រឆាំងចំនួនប្រាំពីរបានទទូចឲ្យរដ្ឋាភិបាលធ្វើកំណែទម្រង់ការបោះឆ្នោតទ្រង់ទ្រាយធំ បើមិនដូច្នេះទេអាចនឹងបាត់បង់ទំនុកចិត្តសម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំក្រោយ។
ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកលោក Daniel J. Kritenbrink ថ្លែងអំឡុងពេលសន្និសីទសារព័ត៌មាន ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ រូបថត ព្រីង សំរាំង

មន្ត្រីជាន់ខ្ពស់អាមេរិកជំរុញឲ្យកម្ពុជាបើកលំហសេរីភាពនយោបាយបន្ថែម មុនការបោះឆ្នោតជាតិ២០២៣

ក្នុងជំនួបជាមួយក្រុមមន្រ្តីជាន់ខ្ពស់កម្ពុជានាសប្តាហ៍នេះ ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកលោក Daniel J. Kritenbrink បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបើកលំហសង្គមស៊ីវិល និងនយោបាយឡើងវិញនៅមុនការបោះឆ្នោតនាឆ្នាំក្រោយ។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនលើកដៃស្វាគមន៍ទៅកាន់អ្នកសារព័ត៌មាននិងអ្នកគាំទ្រ ខណៈលោកមកដល់សាលាដំបូងរាជធានីភ្នំពេញ សម្រាប់ការសាកសួរ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

តុលាការសាកសួរលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនជុំវិញបណ្តឹងរបស់គ.ជ.ប

លោក សុន ឆ័យ ជាអនុប្រធានគណបក្សភ្លើងទៀនបានចូលខ្លួនបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារ សម្រាប់ការសាកសួរពាក់ព័ន្ធនឹងបណ្តឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បន្ទាប់ពីលោកបានរិះគន់ដំណើរការបោះឆ្នោតកាលពីពេលថ្មីៗនេះ នៅតាមបណ្តាញសារព័ត៌មាន។
ប្រជាពលរដ្ឋដែលប្រឈមនឹងការបណ្តេញចេញដើម្បីយកដីអភិវឌ្ឍព្រលានយន្តថ្មីជួបប្រជុំជាមួយតំណាងក្រុមហ៊ុន និងមន្ត្រីក្រសួងដែនដី នៅស្រុកកណ្តាលស្ទឹង កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា

ពលរដ្ឋដែលប៉ះពាល់ដោយសារគម្រោងព្រលានយន្តហោះថ្មីទាមទារឲ្យមានការបញ្ជាក់ពីសំណងឲ្យបានច្បាស់លាស់

ប្រជាពលរដ្ឋ៦០គ្រួសារដែលរងផលប៉ះពាល់ដោយសារគម្រោងសាងសង់ព្រលានយន្តហោះដែលមានទឹកប្រាក់១,៥ពាន់លានដុល្លារនៅក្នុងខេត្តកណ្តាលបានជួបជាមួយតំណាងរបស់ក្រុមហ៊ុននិងមន្ត្រីមកពីក្រសួងរៀបចំដែនដីកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាពីសំណងសម្រាប់លំនៅដ្ឋានរបស់ពួកគាត់។
អ្នកប្រកបរបររកស៊ីតូចតាចតាមអនឡាញ កំពុងបំពេញពាក្យស្នើសុំដើម្បីចុះបញ្ជីមុខជំនួញរបស់ពួកគេនៅក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ស៊ើង និមល់

ម្ចាស់អាជីវកម្មតូចៗតាមអនឡាញប្រញាប់ប្រញាល់ចុះបញ្ជីនៅក្រសួងមុនថ្ងៃកំណត់មកដល់ព្រោះខ្លាចរងពិន័យ

ម្ចាស់អាជីវកម្មអនឡាញតូចៗរាប់រយនាក់បានប្រញាប់ប្រញាល់ទៅចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មក្នុងសប្តាហ៍នេះ ដោយបារម្ភថាពួកគេនឹងប្រឈមមុខនឹងការផាកពិន័យ ប្រសិនបើពួកគេខកខានក្នុងបំពេញកិច្ចការនេះមុនថ្ងៃកំណត់មកដល់។

ព័ត៌មានថ្មី

អត្ថបទពេញនិយម