សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ស៊ា បញ្ញា

កីឡាករ វ៉ាន វ៉ុន ពេលប្រកួតសាកល្បងជាមួយមិត្តរួមក្រុម ក្នុងអំឡុងពេលហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិអូឡាំពិក ហើយការប្រឹងប្រែងនេះ បានជួយឱ្យរូបគេដណ្តើមបានមេដាយសំរឹទ្ធ ជាប្រវត្តិសាស្រ្តលើកដំបូង ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៥ ឆ្នាំ២០២៦ នៅប្រទេសជប៉ុន។ (ខេមបូចា/ស៊ា បញ្ញា)

វ៉ាន វ៉ុន ក្លាយជា​កីឡាករប៉ារ៉ាហ្គេមកម្ពុជាដំបូងគេ ឈ្នះ​បាន​មេដាយ​ក្នុងការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម នៅប្រទេស​ជប៉ុន

ម្ចាស់មេដាយមាស​កីឡាអាស៊ានប៉ារ៉ាហ្គេម វ៉ាន វ៉ុន បាន​ក្លាយ​ជា​កីឡាកររ​កម្ពុជា​ដំបូង​គេ ដែល​ដណ្តើមបាន​មេដាយ​​ជូ​ន​កម្ពុជា ក្នុងការ​ប្រកួត​កីឡាអាស៊ីប៉ារ៉ាហ្គេម លើក​ទី​៥ ឆ្នាំ២០២៦ នៅទីក្រុងណាហ្គោយ៉ា ប្រទេស​ជប៉ុន បន្ទាប់ពី​កម្ពុជា​បានទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាង​១៥​ឆ្នាំ ហើយគ្រប់​គ្នា​បាន​សាទរ​ខ្លាំង ព្រោះ​នេះជាមេដាយ​ដ៏មានតម្លៃ​របស់​ក្រុម​អត្តពលិកប៉ារ៉ាហ្គេមកម្ពុជា សម្រាប់​ការ​ខិតខំប្រឹងប្រែង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំមក​នេះ។
កីឡាករ វ៉ាន វ៉ុន ពេលប្រកួតសាកល្បងជាមួយមិត្តរួមក្រុម ក្នុងអំឡុងពេលហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិអូឡាំពិក ហើយការប្រឹងប្រែងនេះ បានជួយឱ្យរូបគេដណ្តើមបានមេដាយសំរឹទ្ធ ជាប្រវត្តិសាស្រ្តលើកដំបូង ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៥ ឆ្នាំ២០២៦ នៅប្រទេសជប៉ុន។ (ខេមបូចា/ស៊ា បញ្ញា)

វ៉ាន វ៉ុន ក្លាយជា​កីឡាករប៉ារ៉ាហ្គេមកម្ពុជាដំបូងគេ ឈ្នះ​បាន​មេដាយ​ក្នុងការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម នៅប្រទេស​ជប៉ុន

ម្ចាស់មេដាយមាស​កីឡាអាស៊ានប៉ារ៉ាហ្គេម វ៉ាន វ៉ុន បាន​ក្លាយ​ជា​កីឡាកររ​កម្ពុជា​ដំបូង​គេ ដែល​ដណ្តើមបាន​មេដាយ​​ជូ​ន​កម្ពុជា ក្នុងការ​ប្រកួត​កីឡាអាស៊ីប៉ារ៉ាហ្គេម លើក​ទី​៥ ឆ្នាំ២០២៦ នៅទីក្រុងណាហ្គោយ៉ា ប្រទេស​ជប៉ុន បន្ទាប់ពី​កម្ពុជា​បានទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាង​១៥​ឆ្នាំ ហើយគ្រប់​គ្នា​បាន​សាទរ​ខ្លាំង ព្រោះ​នេះជាមេដាយ​ដ៏មានតម្លៃ​របស់​ក្រុម​អត្តពលិកប៉ារ៉ាហ្គេមកម្ពុជា សម្រាប់​ការ​ខិតខំប្រឹងប្រែង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំមក​នេះ។
លោក សាលី អ៊ូមើត ពេលដឹកនាំប្រតិភូកីឡាម៉ូតូទឹកកម្ពុជា ត្រឡប់មកដល់ព្រលានយន្តហោះអន្តរជាតិតេជោ កាលពីថ្ងៃទី១៧ ខែតុលា ដោយមានការចាំទទួលស្វាគមន៍ពីថ្នាក់ដឹកនាំមួយចំនួន និងបងប្អូនអ្នកគាំទ្រជាច្រើនទៀត។ (ខេមបូចា/ស៊ា បញ្ញា)

សាលី អ៊ូមើត ក្លាយជាកីឡាករអាស៊ីដំបូងគេ ​ឈ្នះ​មេដាយមាស​លើ​វិញ្ញាសាកម្រិតខ្ពស់​បំផុតនៅអាមេរិក តែលោក​បារម្ភពីអនាគតអ្នកបន្ត​វេន​

វីរកីឡាករ​ សាលី អ៊ូមើត បាន​ក្លាយជា​កីឡាករ​ម៉ូតូទឹក​ដំបូង​គេ ប្រចាំ​នៅ​ទ្វីបអាស៊ី ដែលបាន​ឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​កម្រិត​ខ្ពស់បំផុត Pro AM-Runnabout Endurance ក្នុងព្រឹត្តិការណ៍​ប្រណាំងម៉ូតូទឹកពិភពលោក Jet Ski World Series 2026 ជុំទី២ នៅសហរដ្ឋអាមេរិក ចំណែក​កីឡាករ​ជម្រើសជាតិ​ម៉ូតូទឹករបស់​កម្ពុជា​៤នាក់ទៀត ក៏សុទ្ធតែ​​ដណ្តើម​​មេដាយជូនជាតិ ធ្វើ​ឱ្យចំនួនមេដាយ​ដែលពួកគេ​ទទួលបាន​លើកនេះ គឺ​មានមេដាយមាស​៤ ប្រាក់​៣ និងសំរឹទ្ធ​២។
ប្រជាពលរដ្ឋ និងកម្មករកម្មការិនីរោងចក្រ ដែលបានទៅទទួលសេវារថយន្តក្រុងរដ្ឋបាល​រាជធានីភ្នំពេញជិះដោយមិនបង់ប្រាក់ នៅចំណតក្បែររង្វង់មូលកួចកាណុង កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦។ (ខេមបូចា/ ស៊ា បញ្ញា)

ប្រជាពល​រដ្ឋ​នាំគ្នាសម្រុក​ជិះឡាន​ក្រុងរដ្ឋ​អត់គិត​ថ្លៃ​ ទៅ​លេងស្រុក​ ដើម្បី​កាត់​បន្ថយ​ការចំណាយ ស្របពេល​សេដ្ឋកិច្ច​ធ្លាក់ចុះ

ទោះបីមាន​ភ្លៀងរលឹម ធ្វើឱ្យពិបាក​ក្នុងការ​ធ្វើ​ដំណើរ​ចាកចេញពី​លំនៅ​ឋាន ទៅ​កាន់​ចំណត​រថយន្តក្រុងដោយមិនបង់ប្រាក់ ប៉ុន្តែ​ប្រជាពលរដ្ឋ ជាពិសេស​កម្មករការិនី​រោងចក្រ​រាប់រយនាក់ បាន​នាំ​គ្នា​​ទៅ​អង្គុយ​រង់ចាំនៅចំណត​រថយន្ត ​តាំងពីព្រឹកព្រលឹម ដើម្បី​អាចជិះឡាន​ក្រុង​បានមុន​គេ ចេញពីភ្នំពេញទៅកាន់​ស្រុកកំណើត​រៀងៗ​ខ្លួន ដើម្បី​ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ​២០២៦នេះ។
លោក វ៉ាត់ ចំរើន និងភាគីពាក់ព័ន្ធ ពេលចូលរួមក្នុងសន្និសីទកាសែត ស្តីពីការប្រកួតកីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលនឹងរៀបចំពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែវិច្ឆកា ឆ្នាំ២០២៦។ (ខេមបូចា/ស៊ា បញ្ញា)

កីឡាជាតិ​លើក​ទី​៥ នឹង​ត្រូវរៀបចំ​​យ៉ាងពិសេស ដើម្បី​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​អន្តរជាតិ​ធំៗ​៣ជាប់គ្នា និងបង្ហាញភាពជាម្ចាស់នៃ​​«ស្បៃខ្មែរ»

ការប្រកួតកីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នឹង​ត្រូវ​រៀបចំ​ឡើង​យ៉ាង​ពិសេស តាមបែប​ស្តងដារ​អន្តរជាតិ ព្រោះកម្ពុជា​បានកំណត់​យក​ព្រឹត្តិការណ៍នេះ ដើម្បី​ជា​ភាពគំរូ សម្រាប់​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រកួត​អន្តរជាតិ​ធំៗចំនួន​៣ជាប់​គ្នា ហើយពិធីបើក​កីឡាជាតិ​លើកនេះ ​នឹង​មានការបង្ហាញ​នូវទស្សនីយភាពដ៏អស្ចារ្យ ជាមួយការ​បង្ហាញនូវ​​ក្បាច់​គុន​អត្តសញ្ញាណជាតិ ​របាំ សិល្បៈ​ប្រពៃណី​​គ្រប់​ទម្រង់ ពិសេស​ការ​បង្ហាញពីប្រភពនៃ​ «ស្បៃខ្មែរ» ឱ្យ​បរទេស​បាន​ឃើញកាន់​តែ​ច្បាស់ ចៀសវាង​ភាន់ច្រឡំ និងជឿទៅលើ​ប្រទេសជិត​ខាង​កម្ពុជា ដែល​ខំកាឡៃ​ប្រវត្តិសាស្រ្ត​​ថា «ស្បៃ» ជារបស់​ខ្លួន។
កីឡាករ អ៊ុំ ចំរើន បានរងរបួសរហែកសរសៃ MCL ហើយនេះជាការរបួសធ្ងន់លើកទី៣ ខណៈរបួស២លើកកន្លងមក ចំរើន បានធ្វើការវះកាត់ និងព្យាបាលសរុបអស់ជិត១ម៉ឺនដុល្លារ​។ ចំណែកបញ្ហារបួសក្រោយនេះ បានក្លាយជាក្តីកង្វល់ថ្មីសម្រាប់កីឡាកររូបនេះ ក្នុងការរកចំណូលផ្គត់ផ្គង់គ្រួសារ ព្រោះគ្រូពេទ្យឱ្យសម្រាក ដើម្បីតាមដានរបួសចូល៣ខែ ដើម្បីប្រាកដ​ថា ចំរើន អាចវិលចូលមកហ្វឹកហាត់ និងប្រកួតបានវិញឬយ៉ាងណា។ (ខេមបូចា/ស៊ា បញ្ញា)

បញ្ហា​របួស​សារពាង្គកាយធ្ងន់ធ្ងរ​ ជា​ទុក្ខធំធ្វើ​ឱ្យ​​កីឡាករកីឡាការិនី​ខ្លះ​​ គេច​មិន​ផុតពីការ​ខ្ចីបុលដើម្បី​ដោះ​ទាល់

ការ​រីកចម្រើននៃ​​វិស័យ​កីឡាប្រដាល់​គុនខ្មែរទាំង​លើឆាក​ជាតិ និង​អន្តរជាតិ ជួយ​ឱ្យ​​កីឡាករ​កីឡាការិនី​មានសមត្ថ​ភាពលេចធ្លោមួយចំនួន អាច​រក​បានចំណូល​រាប់ពាន់​ដុល្លារ​ក្នុង​១ប្រកួត​ៗ ដើម្បី​បង្កើត​​ជីវភាព​រស់​នៅ​ដ៏​ប្រសើរ​មួយ ប៉ុន្តែ​ចំពោះ​អត្តពលិកមួយចំនួន​ទៀត នៅតែគេច​មិន​ផុតពីការខ្ចី​បុល​គេ ដើម្បី​ទោះ​ទល់​ក្នុង​គ្រួសារ ពេល​ជួបបញ្ហា ជាពិសេស​នៅពេលមានរបួសបាក់ដៃបាក់ជើង ត្រូវវះកាត់ ​ខកខាន​បាន​ឡើង​ប្រកួត​រយៈពេល​យូរ។​
កីឡាការិនីកម្ពុជាប្រកួតជាមួយកីឡាការិនីបរទេសនៃ គុនខ្មែរ​ជើងឯក​អាស៊ី លើក​ទី​១ ឆ្នាំ២០២៦  ​នៅទីក្រុង Can Tho ប្រទេសវៀតណាម ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/ស៊ា បញ្ញា)

កម្ពុជាឈ្នះ​មេដាយមាសគុនខ្មែរជើងឯក​អាស៊ីចំនួន​៣៥ ប៉ុន្តែតិចជាង​ម្ចាស់​ផ្ទះ​វៀតណាម

ប្រទេសវៀតណាម៖ ការ​ប្រកួត​គុនខ្មែរ​ជើងឯក​អាស៊ី លើក​ទី​១ ឆ្នាំ២០២៦  ​នៅទីក្រុង Can Tho ប្រទេសវៀតណាម បានបិទបញ្ចប់​ ដោយជោគ​ជ័យ កាលពី​យប់​ថ្ងៃទី៨ ខែកញ្ញា ហើយជា​លទ្ធផល​ម្ចាស់​ផ្ទះ​វៀតណាម ដណ្តើម​បានមេដាយមាស​ច្រើន​ជាង​គេ និង​តាមពី​ក្រោយដោយ​កម្ពុជា ជាម្ចាស់​ក្បាច់​គុន ចំណែក​​​ចិន ឡាវ និង​ឥណ្ឌូនេស៊ី ក៏ដណ្តើមបានមេដាយមាស​ផងដែរ។
លោកគ្រូ ផាត សូដា ពេលបង្វឹកដល់ក្រុមអត្តពលិកកម្ពុជា នៅលើទឹកដីប្រទេសវៀតណាម ដើម្បីត្រៀមចូលរួមការប្រកួតគុនខ្មែរជើងឯកអាស៊ី លើកទី១ ឆ្នាំ២០២៦ ដែលនឹងចាប់ផ្តើមប្រកួតនៅរសៀលថ្ងៃទី៣ ខែកញ្ញា នឹងគ្រោងបញ្ចប់នៅយប់ថ្ងៃទី៧ ខែកញ្ញា។ (ខេមបូចា/ស៊ា បញ្ញា)

គុនខ្មែរ​ជើងឯក​អាស៊ី នឹងបើកការ​ប្រកួត​នៅ​​​វៀតណាម​ថ្ងៃនេះ ខណៈកម្ពុជាជាម្ចាស់​ក្បាច់គុន បាន​ត្រៀម​ខ្លួន​រួចរាល់

ប្រតិភូ​ គ្រូ​បង្វឹក និង​កីឡាករកីឡាការិនីតំណាងមកពីប្រទេសចំនួន​១២ ជាពិសេស​ប្រតិភូ​កីឡាកម្ពុជា ដែល​ជាម្ចាស់​ក្បាច់គុន បានត្រៀម​ខ្លួនរួចរាល់​អស់​ហើយ ដើម្បីប្រកួត​​ប្រជែង​ក្នុង​ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរជើងឯក​អាស៊ី លើកទី១ (1st  ASIAN Kun Khmer Championship) ឆ្នាំ២០២៦ ដែល​នឹងបើក​ការ​ប្រកួតផ្លូវ​ការជាប្រវត្តិសាស្រ្ត​លើកដំបូង នៅទីក្រុង Can Tho ប្រទេសវៀតណាម នាយប់​ថ្ងៃទី​៣ ខែកញ្ញានេះ នឹងបញ្ចប់​នៅ​រាត្រី​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២៦។
ការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីយប់ថ្ងៃទី១៩ ខែសីហា ដោយក្រុមម្ចាស់ផ្ទះកម្ពុជា បានចាញ់ ៣-០ ប៉ុន្តែការជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រនៃពាន SEA V-Cup 2026 នៅហ្វីលីពីន កាលពីថ្ងៃទី១៩ ខែកក្កដា កម្ពុជា បានយកឈ្នះឥណ្ឌូនេស៊ី ៣-២ ដើម្បីឈ្នះបានពានអន្តរជាតិ ជាលើកដំបូង ក្រោយរង់ចាំអស់ពេលជាង៦០ឆ្នាំ។ (ខេមបូចា/ស៊ា បញ្ញា)

​ជាង​៦០​ឆ្នាំទើប​រក​ឃើញជោគ​ជ័យជាប្រវត្តិសាស្រ្ត តើបាល់​ទះកម្ពុជា បាន​ហែល​ឆ្លង​ព្យុះ​ភ្លៀង និងការលំបាក​អ្វី​ខ្លះ?

ក្រុមជម្រើសជាតិបាល់ទះកម្ពុជា ទាំងឈុតធំ និងឈុតយុវជន ពេលចូលរួមសន្និសីទកាសែត កាលពីថ្ងៃទី១៧ ខែសីហា ហើយក្រុមតំណាងឱ្យកម្ពុជាទាំង២នេះ កំពុងប្រកួតប្រជែងជាមួយក្រុមមកពីម៉ាឡេស៊ី និងវៀតណាម នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់ SAMDECH THIPADEI CUP រដូវកាលទី២ ឆ្នាំ២០២៦ ជាមួយក្រុមមកពីម៉ាឡេស៊ី និងវៀតណាម។ (ខេមបូចា/ស៊ា បញ្ញា)

ព័ត៌មានថ្មី

អត្ថបទពេញនិយម