សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

វ៉ា សុភានុត

លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀនធ្វើសន្និសីទសារព័ត៌មាននៅទីស្នាក់ការសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យក្នុងរាជធានីភ្នំពេញ ដើម្បីប្រកាសលាលែងពីតំណែងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។(CamboJA /ឃួន ណារីម)

តំណាងអយ្យការបង្គាប់ឱ្យលោក រ៉ុង ឈុន បង់ប្រាក់ពិន័យពាក់ព័ន្ធនឹងបទញុះញង់

Update: តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យលោក រ៉ុង ឈុន ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ បង់ប្រាក់ពិន័យចំនួន​២លានរៀលពាក់ព័ន្ធនឹងបទញុះញង់ ហើយ​ព្រមាន​ថា ប្រសិនបើលោកមិនអនុវត្តតាមការបង្គាប់នេះតុលាការនឹងចេញដីកាឃុំខ្លួន។
កូដករណាហ្គាវើលដ៍ត្រូវបានសមត្ថកិច្ចចាប់បង្ខំឲ្យពួកគេចូលក្នុងរថយន្តក្រុង ខណៈពេលពួកគេបានត្រឡប់ មកបន្តធ្វើកូដកម្មឡើងវិញក្បែរអគារក្រុមហ៊ុនកាស៊ីណូ​ណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

អ្នកសារព័ត៌មានមួយចំនួនត្រូវបានអាជ្ញាធរគំរាមកំហែងអំឡុងពេលចុះយកព័ត៌មានកូដកម្មណាហ្គាវើលដ៍

អ្នកស្រីបន្ថែមថា៖«ខ្ញុំថាខ្ញុំមិនមែនបុគ្គលិកណាហ្គាវើលដ៍ទេខ្ញុំអ្នកកាសែត [សមត្ថកិច្ច] ថាអ្នកកាសែតស្អី អ្នកកាសែតស្អីក៏ចូលដែរ។ ហើយម្នាក់ទៀតសួរបើអ្នកការសែតមានកាតអត់ ខ្ញុំថាមានតើ វាទាញចុះទាញឡើងវាអត់ព្រមមើល។ កន្លែង[ចាប់ចូលរថយន្ត]ក្បែរនាគបាញ់ទឹក»។
ប្រជាពលរដ្ឋឈរតម្រង់ជួរដើម្បីទិញថ្នាំព្យាបាលកូវីដ នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគម ក្នុងក្រុងភ្នំពេញ។ រូបថតថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

អ្នកជំងឺ៥នាក់បានស្លាប់ដោយសារអូមីក្រុង ខណៈពលរដ្ឋជាច្រើននាំគ្នាទៅទិញថ្នាំព្យាបាលកូវីដនៅក្រសួងប្រៃសណីយ៍

អ្នកជំងឺ៥នាក់បានស្លាប់ដោយសារវីរុសកូវីដ-១៩បំប្លែងថ្មីអូមីក្រុង ខណៈអ្នកជំងឺឆ្លង​ក្នុង​សហគមន៍​បានកើន​ឡើងយ៉ាងលឿនប្រមាណជិត៦ពាន់នាក់ ក្រោយខកខាន​មានអ្នកជំងឺ​ស្លាប់​ក្នុង​រយៈពេល៤៦ថ្ងៃគិតចាប់​ពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។
កុមារអាយុចន្លោះពី៦ទៅ១២ឆ្នាំទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី១ប្រភេទស៊ីណូវ៉ាក់ នៅរាជធានីភ្នំពេញ។ រូបថតកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ព្រីង សំរាំង

កម្ពុជានឹងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ចិនដើម្បីបង្ការកូវីដ-១៩ លើកុមារអាយុបីឆ្នាំដល់ប្រាំឆ្នាំនៅសប្តាហ៍ក្រោយ

កម្ពុជា​នឹងចាប់​​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំងបង្ការ​កូវីដ–១៩ ប្រភេទ​ស៊ីណូវ៉ាក់ (Sinovac)របស់​ចិន​​ដល់​កុមារ​អាយុ​បី​ឆ្នាំដល់ប្រាំឆ្នាំនៅថ្ងៃទី២៣​ ខែកុម្ភៈ​ ឆ្នាំ២០២២ បន្ទាប់ពីលោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសនៅក្នុងសារជាសំឡេងមួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍​ ដោយសម្រេចអនុញ្ញាត​ឱ្យ​បើក​យុទ្ធនាការនេះ។   ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ថា ការចាក់​វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ លើកុមារអាយុ ៣ឆ្នាំ ដល់ ៥ឆ្នាំ ទូទាំងប្រទេស​កម្ពុជានឹងចាប់ផ្ដើមឡើងនៅថ្ងៃទី២៣​ ខែកុម្ភៈ​ ឆ្នាំ២០២២ ដោយរក្សាគម្លាតសម្រាប់ដូសទី១…
ប្រជាពលរដ្ឋឈរតម្រង់ជួរដើម្បីពិនិត្យរកកូវីដ-១៩ ដោយម៉ាស៊ីនPCR នៅឯមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

វីរុសកូវីដ-១៩បំប្លែងថ្មី អូមីក្រុង ឆ្លងចូលសហគមន៍មានការកើនឡើងយ៉ាងលឿន

លោក ស៊ាងម៉េង និយាយថា៖ «ដោយសារតែមានប្អូនពីរនាក់ មានអាការសង្ស័យដូចអូមីក្រុង ដូចជាក្អក វិលមុខ ក្ដៅខ្លួនខ្លាំងចឹង ណាមួយនៅជាមួយគ្នាក៏សម្រេចមក។ គាត់ចូលចិត្តដើរលេងច្រើនហើយគាត់មានក្មេងដើរលេងជាមួយគ្នាច្រើន»។
ស្ត្រីវ័យចំណាស់ម្នាក់ អង្គុយក្នុងរថយន្តក្រុងសាធារណៈដែលដឹកអ្នកដំណើរ នៅចំណតរថយន្តក្រុងមួយកន្លែង ក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ប្រជាពលរដ្ឋមិនសូវធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ ដោយសារការកកស្ទះចរាចរណ៍

ប្រជាពលរដ្ឋមួយចំនួនត្អូញត្អែរពីការធ្វើដំណើរយឺតយ៉ាវតាមរថយន្តក្រុងសាធារណៈក្នុង​រាជធានីភ្នំពេញ ដោយសារតែការកកស្ទះចរាចរណ៍ ខណៈ​មន្រ្តី​រដ្ឋាភិបាលលើកឡើងថា រថយន្តក្រុងពុំមានគន្លងផ្លូវសម្រាប់​បើក​បរផ្ទាល់ខ្លួន ហើយ​មន្ត្រីជំនាញកំពុងសិក្សាដើម្បី​កែលម្អករណីនេះ។
តំណាងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកម្ពុជានិយម និងគណបក្សកែទម្រង់កម្ពុជា ធ្វើសន្និសីទសារព័ត៌មានរួមគ្នា ដើម្បីទាមទារឱ្យគជប រក្សាទម្រង់១១០២ នៅរាជធានីភ្នំពេញ។ រូបថតថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ វ៉ា សុភានុត

គណបក្សនយោបាយមួយចំនួនស្វែងរកការចងសម្ព័ន្ធភាព ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់

គណបក្សនយោបាយមួយចំនួន កំពុងស្វែងរកកិច្ចសហការគ្នាទៅវិញទៅមក ដើម្បីប្រកួត​ប្រជែងជាមួយបក្សកាន់អំណាច ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅថ្ងៃ​ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។
កសិដ្ឋានចិញ្ចឹមជ្រូកលោក ទូច ហ៊ុល នៅភូមិត្រពាំងឈូក ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។ រូបថតកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ

កសិករចិញ្ចឹមជ្រូកមានការព្រួយបារម្ភខ្លាំងដោយសារជ្រូកងាប់ច្រើនពុំដឹងមូលហេតុ

កសិករចិញ្ចឹមសត្វជ្រូកមួយចំនួនលើកឡើងពីក្ដីបារម្ភទាក់ទិននឹងសត្វជ្រូកងាប់ជាបន្តបន្ទាប់​ពុំអាច​ទប់ស្កាត់បាន ដោយពួកគេមានការសង្ស័យថា ជាជំងឺប៉េស្ដជ្រូកអាហ្វ្រិក ខណៈអាជ្ញាធរ​ថា​នឹងចុះស្រាវជ្រាវករណីនេះ។
បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ធ្វើកូដកម្មនៅមុខសណ្ឋាគារ និងកាស៊ីណូ ណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

មេដឹកនាំសហជីពណាហ្គាវើលដ៏ និងកូដករ៩នាក់ ត្រូវបានឃាត់ខ្លួនក្នុងយប់ឆ្លងឆ្នាំសកល

មេដឹកនាំសហជីពណាហ្គាវើលដ៍ និងកូដករចំនួន៩នាក់ ត្រូវអាជ្ញាធរឃាត់ខ្លួនក្នុង​យប់ឆ្លងឆ្នាំ​សកល២០២១ចូលឆ្នាំ២០២២ ខណៈពួកគេបានបន្តធ្វើកូដកម្មនៅមុខ​សណ្ឋាគារ និង​កាស៊ីណូណាហ្គាវើលដ៍ដើម្បីទាមទារដំណោះស្រាយការងារ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម