សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សិទ្ធិមនុស្ស

សមាជិកសហជីពណាហ្គាវើលដ៍ប្រមូលផ្តុំគ្នានៅមុខតុលាការកំពូល ដើម្បីគាំទ្រសហសេវិករបស់ពួកគេ ដែលត្រូវជំនុំជម្រះក្តី រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

ក្រុមមេធាវីទទូចឱ្យតុលាការកំពូលសម្រេចដោយយុត្តិធម៌លើសំណុំ​រឿងរបស់ ឈឹម ស៊ីថរ និងសមាជិកសហជីពណាហ្គាវើលដ៍ដទៃទៀត

ក្រុម​មេធាវីការពារ​របស់កញ្ញា​ ឈឹម ស៊ីថរ និងសមាជិកសហជីពចំនួនប្រាំបីនាក់ផ្សេង​ទៀត​នៃ​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) បានស្នើ​ឲ្យ​តុលាការកំពូលទម្លាក់ចោលការចោទប្រកាន់លើ​កូន​ក្តី​​​​ដោយសំ​អាងថា ការសម្រេច​របស់​តុលាការ​​ថ្នាក់ទាបគឺ «មិនស្របនឹងច្បាប់» និង«មិនសមហេតុផល»។
ផ្ទះដែលកំពុងសាងសង់នៅកន្លែងតាំងទីលំនៅថ្មីនៅតំបន់រុនតាឯកកាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៣។ អាជ្ញាធរកម្ពុជាបានប្រាប់អង្គការយូណេស្កូថា ទីតាំងនេះត្រូវបាន «រៀបចំ» សម្រាប់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារដែលផ្លាស់ទីលំនៅនិងចាប់ផ្តើមមកដល់កាលពីចុងឆ្នាំ២០២២។ (បុគ្គលិកខេមបូចា)

អង្គការលើកលែងទោសអន្តរជាតិអំពាវនាវឱ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោកដោះស្រាយការបណ្តេញចេញដោយបង្ខំនៅតំបន់អង្គរ

អង្គការលើកលែងទោសអន្តរជាតិបានអំពាវនាវឱ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដោះស្រាយបញ្ហា​បណ្តេញចេញដោយបង្ខំនៅ​តំបន់​អង្គរ ខណៈដែលកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៥របស់អង្គការ​យូណេស្កូ​ចាប់​ផ្តើមកាលពីថ្ងៃអាទិត្យ​នៅប្រទេសអារ៉ាប៊ីសាអូឌីត។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ជួបជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។ (រូបភាព៖ ក្រសួងការបរទេស នៃសាធារណរដ្ឋឥណ្ឌូណេស៊ី)

ចំពេលកិច្ចប្រជុំកំពូលអាស៊ាន ថៃ និងឥណ្ឌូណេស៊ី ជំរុញឲ្យមានការទប់ស្កាត់ការឆបោកតាមអនឡាញនៅកម្ពុជា

ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ទីក្រុង​ហ្សាកាតា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត បាន​ជួប​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) ដែល​ពេល​នោះ​លោក​ប្រធានាធិបតី​បាន​ជំរុញ​ឲ្យ​មាន​ការការពារ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត​លើ​ជនជាតិ​ឥណ្ឌូណេស៊ី ពី​ឧស្សាកម្ម​ឧក្រិដ្ឋកម្ម​តាម​អនឡាញ​។​
ចម្ការរបស់ជនជាតិដើមភាគតិចជងដែលពួកគាត់ប្រើសម្រាប់ដាំដំណាំវិលជុំនៅតំបន់អារ៉ែងក្នុងខេត្តកោះកុង។ រូបភាពថតថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។ (ខេមបូចា/ស៊ើង និមល់)

សហគមន៍ជនជាតិដើមភាគតិចបារម្ភពីក្រមបរិស្ថានថ្មី ដែលអាចកម្រិតសិទ្ធិរបស់ពួកគេ

ក្រម​បរិស្ថាន​ និង​ធនធានធម្មជាតិ​បាន​អនុម័ត​​កាល​ពី​ខែ​មុន ប៉ុន្តែ​ពាក្យ «​ជនជាតិ​ដើម​ភាគ​តិច» ត្រូវ​បាន​ដក​ចេញ​ពី​ផ្នែក​សំខាន់ ដែល​នាំ​ឲ្យ​សហគមន៍​ជន​ជាតិ​ដើម​ភាគតិច​មាន​ការ​បារម្ភ​ថា​ក្រម​នេះ​នឹង​កម្រិត​សិទ្ធិ​របស់​ពួកគាត់​។​
លោក វន់ ពៅ (ស្តាំ) ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) និងលោក ថេង សាវឿន (ទីពីរខាងឆ្វេង) ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) មកដល់សាលាឧទ្ធរណ៍ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

សាលាឧទ្ធរណ៍បើកសវនាការលើបណ្តឹងឧទ្ធរណ៍ចំពោះការផ្តន្ទាទោសពាក់ព័ន្ធការតវ៉ារបស់កម្មករកាលពីឆ្នាំ២០១៤

កាលពីថ្ងៃព្រហស្បតិ៍ សាលាឧទ្ធរណ៍ភ្នំពេញ​បានបើកសវនាការលើ​សំណុំរឿងមួយ​​​​ដែលបាន​កើត​ឡើង​តាំងពីឆ្នាំ២០១៤ នៅពេលដែលបុរសចំនួន១០នាក់ត្រូវបានកាត់ទោសដោយសារ​​ជាប់​ពាក់ព័ន្ធទៅនឹងបាតុកម្ម​ អំឡុងពេលកម្មករ​កាត់​​ដេរ​ធ្វើ​កូដកម្មទូទាំងប្រទេស។ ​សាលាឧទ្ធរណ៍​គ្រោង​នឹង​​ប្រកាសសាលដីកា​លើ​បណ្តឹងឧទ្ធរណ៍នេះ​​នៅ​ថ្ងៃ​ទី២៩ ខែ​កញ្ញា។
បុគ្គលិកប្រមាណជាង១០នាក់ដែលត្រូវបានក្រុមហ៊ុន Giant Ibis បញ្ឈប់ពីការងារ នាំគ្នាតវ៉ានៅមុខស្ថានីយរថយន្តក្រុងនៅខណ្ឌសែនសុខរបស់ក្រុមហ៊ុន នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ (រូបភាពផ្ដល់ឱ្យ)

បន្ទាប់ពីក្រុមហ៊ុនដឹកអ្នកដំណើរមិនគោរពពាក្យសន្យា សហជីពមួយបន្តការតវ៉ាទាំងគ្មានសង្ឃឹម

បន្ទាប់ពីក្រុមហ៊ុនដឹកអ្នកដំណើរ​ Giant Ibis Transport បាន​ពន្យារពេល​​ការចរចា​ចុងក្រោយ​ជាមួយ​បុគ្គលិកសហជីព​ ៣០នាក់ដែលត្រូវបានឱ្យឈប់​ពីការងារ ពួកគេបាន​នាំគ្នាបន្តការតវ៉ា​ជា​ថ្មី​ឡើងវិញ​នៅឯ​ស្ថានីយ​ចំណត​រថយន្តរបស់ក្រុមហ៊ុន​នៅក្នុង​ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ ។
ពលរដ្ឋឥណ្ឌូនេស៊ី៤១នាក់ ត្រូវបានបញ្ជូនចេញពីកម្ពុជាត្រឡប់ទៅប្រទេសឥណ្ឌូនេស៊ីវិញកាលពីខែមុន នៅក្នុងរូបភាពដែលថតនៅការិយាល័យនគរបាលអន្តោប្រវេសន៍កម្ពុជា ។ (ក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី)

ប៉ូលិសកម្ពុជាថ្លែងផ្ទុយពីមន្ត្រីឥណ្ឌូនេស៊ី និងអះអាងថាពលរដ្ឋដែលបញ្ជូនត្រឡប់ទៅវិញមិនមែនជាជនរងគ្រោះទេ

ស្ថានទូត​ឥណ្ឌូនេស៊ី​ប្រចាំរាជធានីភ្នំពេញ បានប្រកាស​កាលពីថ្ងៃចន្ទ​សប្ដាហ៍នេះថា នៅក្នុង​ខែមុន ស្ថានទូត​​បានបញ្ជូន​ពលរដ្ឋឥណ្ឌូនេស៊ី ៤១នាក់ ត្រឡប់ទៅប្រទេស​កំណើតវិញ ទាក់ទិនទៅនឹង​ប្រតិបត្តិការ​ឆបោក​តាមអនឡាញ ប៉ុន្តែមន្ត្រីនគរបាល​កម្ពុជា​និយាយថា មនុស្សទាំងនេះ​មិនមែនជាជនរងគ្រោះនោះទេ ។​
ក្រុមសង្គមស៊ីវិល និងសកម្មជនយុវជនចូលរួមគោរពវិញ្ញាណក្ខន្ធ ដោយដាក់កម្រងផ្កានៅថ្ងៃខួប៧ឆ្នាំ នៃឃាតកម្មលើបណ្ឌិត កែម ឡី នៅស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ទីដែលលោកត្រូវឃាតកបាញ់សម្លាប់កាល។ រូបភាព៖ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

ជាថ្មីម្តងទៀត សកម្មជនទាមទាររកយុត្តិធម៌ អំឡុងខួប៧ឆ្នាំនៃឃាតកម្មលើបណ្ឌិត កែម ឡី

តំណាងអង្គការសង្គមស៊ីវិល សមាជិកគណបក្សប្រឆាំងនិងសកម្ម​ជនយុវជន​បរិស្ថានប្រមាណ១០០នាក់ បានប្រារព្ធពិធី​រំឭក​ខួប​៧​ឆ្នាំ​ នៃឃាតកម្មលើ​បណ្ឌិត កែម ឡី ជាមួយនឹងការតវ៉ាកាលពីថ្ងៃចន្ទ ដោយអំពាវនាវឱ្យរដ្ឋាភិបាលផ្តល់យុត្តិធម៌នៅ​​ក្នុងសំណុំរឿងនេះ។
សាខាធនាគារអេស៊ីលីដា ក្នុងរាជធានីភ្នំពេញ។ (ខេមបូចា/ព្រីង សំរាំង)

IFC ស្នើឱ្យពិនិត្យឡើងវិញលើសេចក្តីសម្រេចរបស់ក្រុមឃ្លាំមើលក្នុងការស៊ើបអង្កេតលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួនប្រាំមួយនៅកម្ពុជា

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) កាលពីថ្ងៃសុក្របានស្នើឲ្យពិនិត្យឡើងវិញចំពោះ​សេចក្តី​សម្រេចរបស់ការិយាល័យភាពអនុលោម ទីប្រឹក្សាដោះស្រាយ​វិវាទ ក្នុងការស៊ើបអង្កេតលើគ្រឹះស្ថាន​ហិរញ្ញវត្ថុចំនួនប្រាំមួយដែលទទួល​បាន​មូលនិធិពី​ IFC ហើយ​គ្រឹះស្ថានទាំង​៦​នេះ​ផ្តល់ប្រាក់កម្ចីខ្នាតតូចនៅកម្ពុជា។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម