សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ព័ត៌មានជាតិ

ទីតាំងដីដែលអាជ្ញាធរចាក់ខ្សាច់ចូលផ្ទៃស្រះមួយកន្លែង ដើម្បីចែកឲ្យពលរដ្ឋសង់ផ្ទះស្ថិតក្នុងភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ពួកគេបាត់បង់ផ្ទះ ដោយសារបាក់ស្រុតចូលស្ទឹងព្រែកថី កាលពីខែមករា ឆ្នាំ២០២៣ កន្លងទៅ។ រូបថតថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

ពលរដ្ឋដែលបាក់ស្រុតផ្ទះចូលស្ទឹងព្រែកថី ស្នើអាជ្ញាធរសង់ផ្ទះ និងប្រព័ន្ធទឹកភ្លើង

ប្រជាពលរដ្ឋចំនួន៧២គ្រួសារ ដែលលកំពុងតាំងទីលំនៅបណ្ដោះអាសន្ន​លើដីឯកជន​មួយ​កន្លែង​ក្នុងភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ទទូចស្នើសុំអាជ្ញាធរ​ខេត្តឱ្យ​ជួយ​សង់ផ្ទះជូនពួកគេតាមការសន្យា ខណៈដីដែលអាជ្ញាធរ ចែកឱ្យមិនទាន់មានប្រព័ន្ធលូទឹក​និងភ្លើងនៅ ឡើយ។

ពលករ​ខ្មែរ​មួយក្រុមទៀត​វិលត្រឡប់​ពី​ប្រទេស​ហ៊្សកដានី និង​រិះគន់​លក្ខខណ្ឌ​ការងារ​នៅ​ទី​នោះ​​

ក្រុម​ពលករ​ចំណាកស្រុក​​កម្ពុជា​ទី​ពីរ​បាន​​វិលត្រឡប់​មក​ពី​ប្រទេស​ហ្ស៊កដានី​វិញ​កាល​ពី​ថ្ងៃ​ទី១៧ ខែ​កញ្ញា​កន្លង​ទៅ​នេះ​ ខណៈដែលកម្មករ​មកពីរោងចក្រកាត់ដេរ​ចំនួន​ពីរ​នៅ​ប្រទេស​នោះ​បាន​រំឭក​ពី​លក្ខខណ្ឌ​ធ្វើការ​ដ៏​លំបាក​ដែល​ពួកគេ​បាន​ជួប​ប្រទះ។ ​លក្ខខណ្ឌ​ការងារ​នោះ​មាន​សភាព​កាន់​តែ​អាក្រក់​ឡើង បន្ទាប់​ពី​វិបត្តិ​ជំងឺ​កូវីដ១៩ បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ផ្អាក​ដំណើរការ និង​កាត់បន្ថយ​ប្រាក់កម្រៃ​កម្មករ​កាល​ពី​ដើម​ឆ្នាំ​នេះ។​​

ក្រសួង​រៀប​ចំ​ដែន​ដី​បដិសេធ​​ទទួល​ញត្តិ​ពី​​អ្នក​តវ៉ា​បញ្ហា​​ដីធ្លី​ជិត ១ពាន់នាក់

មន្រ្តី​ក្រសួង​រៀប​ចំ​ដែន​ដី​ នគរូបនីយ​កម្ម​ និង​សំណង់​ បាន​​បដិសេធ​ទទួលញត្តិ​ពី​អ្នក​តវ៉ា​ជិត​១ពាន់​នាក់​មក​ពី​បណ្តា​ខេ​ត្ត​មួយ​ចំនួន​ ដែល​បាន​ប្រមូល​ផ្តុំ​​នៅ​ក្រៅ​អាគារ​ក្រសួង​នា​ថ្ងៃ​ទី​២១​ ខែ​កញ្ញា​ ដើម្បី​ទាម​ទារ​ឱ្យ​មាន​ដំណោះ​ស្រាយ​បញ្ហាទំនាស់​ដី​ធ្លី​របស់​ពួក​គេ​ដែល​បាន​អូស​​បន្លាយ​ជា​យូរ​មក​ហើយ​។

សហជីព​ពហិកាកិច្ចប្រជុំពិភាក្សាលើ​វិសោធនកម្ម​ច្បាប់ស្ដីពីការងារ​

សហជីព និង​សហព័ន្ធសហជីព​មួយ​ចំនួនបា​នធ្វើ​ពិហិកាចូល​រួម​កិច្ច​ប្រជុំ​ពិភាក្សាលើ​ការ​ធ្វើវិសោធ​នកម្ម​ច្បាប់​ស្ដីពីការ​ងារ​​ជាមួយ​ភាគីរោងចក្រ និង​តំណាង​រដ្ឋាភិបាល​កាលពីថ្ងៃទី​១៥ ខែ​កញ្ញា ដោយ​ថា​ការ​ធ្វើ​វិសោធនកម្ម​នេះនឹង​ប៉ះពាល់​ដល់​ប្រយោ​ជន៍​កម្មករ​ក្នុង​វិស័យ​កាត់ដេរ និង​ដេរ​ស្បែកជើង។​

UN ​បង្ហាញ​ក្តី​កង្វល់​ជុំវិញ​ការ​ស៊ើបអង្កេត​ករណី​បាត់ខ្លួន​សកម្មជន​ថៃ​​​

ក្រុម​​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​នៅ​ក្នុង​លិខិត​មួយ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា​ជុំវិញ​កង្វះខាត​វឌ្ឍនភាព​ក្នុង​ការ​ស៊ើបអង្កេត​ករណី​​បាត់ខ្លួន​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ជនជាតិ​ថៃ​មួយ​រូប ដែល​បាន​​និរទេស​ខ្លួន​មក​រស់​នៅ​ក្នុង​ក្រុង​ភ្នំពេញ​ និង​ដែល​ត្រូវ​បាន​​ជនមិនស្គាល់​មុខ​ចាប់ពង្រត់​កាល​ពី​ថ្ងៃ​ទី០៤ ខែ​មិថុនា។​

ក្រសួងការងារ​រក្សាការសម្រេច​បញ្ឈប់ថ្នាក់ដឹកនាំ និង​សកម្មជន​សហជីព​ នៅ​រោងចក្រ​មួយ​ក្នុង​ខេត្ត​សៀមរាប

​​​​ក្រ​សួង​ការងារ​កាលពីថ្ងៃទី​១១ ខែ​កញ្ញា បាន​រក្សាការ​សម្រេ​ចិត្ត​របស់​ថ្នាក់​ដឹកនាំ​រោងចក្រកាត់ដេផេកធីក (Pactics) ដែល​បាន​បញ្ឈប់​ថ្នាក់ដឹក​នាំ និង​សកម្មជន​សហជីព​ពី​ការងារ ដោយ​បាន​ចាត់ទុក​​ការ​សម្រេច​នេះត្រឹម​ត្រូវ​តាម​ច្បាប់។
កម្មកររោងចក្រផេកធីក (Pactics) ម្នាក់កាន់បដាអំពាវនាវឲ្យខាងរោងចក្រទទួលយកថ្នាក់ដឹកនាំសហជីពពីរនាក់ចូលធ្វើការវិញក្នុងអំឡុងពេលធ្វើកូដកម្មកាលពីថ្ងៃទី១ ខែកញ្ញា នៅសៀមរាប។ (បញ្ញា ឆព័ណ្ណ)

ក្រសួងការងាររក្សាការសម្រេចបញ្ឈប់ថ្នាក់ដឹកនាំ និងសកម្មជនសហជីព នៅរោងចក្រមួយក្នុងខេត្តសៀមរាប

ក្រ​សួង​ការងារ​កាលពីថ្ងៃទី​១១ ខែ​កញ្ញា បាន​រក្សាការ​សម្រេ​ចិត្ត​របស់​ថ្នាក់​ដឹកនាំ​រោងចក្រកាត់ដេផេកធីក (Pactics) ដែល​បាន​បញ្ឈប់​ថ្នាក់ដឹក​នាំ និង​សកម្មជន​សហជីព​ពី​ការងារ ដោយ​បាន​ចាត់ទុក​​ការ​សម្រេច​នេះត្រឹម​ត្រូវ​តាម​ច្បាប់។

ការិយាល័យសិទ្ធិមនុស្ស UN អំពាវនាវឱ្យដោះលែងសកម្មជនដែលកំពុងជាប់ឃុំ

ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​(UNOHCHR) នាទី​ក្រុង​ហ្សឺណែវ​បាន​អំពាវ​នាវ​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​ដោះ​លែង​ជា​បន្ទាន់​នូវ​សកម្ម​ជន​​១២​នាក់​ដែល​កំពុង​ជាប់​ឃុំ​ក្រោម​បទ​ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​បទ​​ឧក្រិដ្ឋ ក៏​ដូច​ជា​បញ្ឈប់​ការ​បំភិត​បំភ័យ​ដល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​។​

អ្នកកាសែត ៤នាក់ត្រូវបានចាប់ខ្លួនករណីជំរិតទារ​ប្រាក់​នៅ​ខេត្ត​ព្រះសីហនុ​

នគរបាល​ខេត្ត​ព្រះសីហនុ​កាល​ពី​ថ្ងៃ​ទី​៨​ ខែ​កញ្ញា​ បាន​ចាប់​ខ្លួន​​មនុស្ស​៦​នាក់​ដែល​ក្នុង​នោះមា​ន​អ្នក​សារព័ត៌មាន​ចំនួន​៤នាក់​​ ក្រោម​បទ​ចោទ​ថា​បាន​គំរា​ម​និង​ទារ​​ប្រាក់​ពី​ជន​ជាតិ​ចិន​ម្នាក់​។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម