សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ព័ត៌មានជាតិ

មន្ត្រីសហគមន៍ប្រទះឃើញការកាប់បំផ្លាញព្រៃឈើនៅចំណុចស្ទឹងដំរី ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ (រូបភាពផ្តល់ឱ្យ)

មន្រ្តីសហគមន៍ព្រួយបារម្ភពីការបាត់បង់ព្រៃឈើនៅតំបន់ព្រៃឡង់ ក្រោយរកឃើញការកាប់បំផ្លាញព្រៃឈើថ្មីៗ

ក្រុមបណ្តាញព្រៃឡង់បានរកឃើញការកាប់បំផ្លាញព្រៃឈើថ្មីៗបន្ថែមទៀតនៅតំបន់ព្រៃឡង់ និងតំបន់សហគមន៍ក្នុងខេត្តកំពង់ធំ ដែលជាក្តីព្រួយបារម្ភពីការហិនហោច​ព្រៃឈើ​ក្នុងតំបន់​​ការពារ​​នេះ ហើយប្រឈមនឹងរលាយអស់ជាមិនខានបើសិនជាក្រសួងពាក់ព័ន្ធ​មិនរិតបន្តឹង​ការការពារនោះទេ។

នគរបាល​ម្នាក់​ត្រូវ​ចាប់​ខ្លួន ក្រោយពី​បាញ់យុវជនម្នាក់ឲ្យ​រងរបួស

សមត្ថកិច្ចខេត្ត​បន្ទាយមានជ័យ​ឃាត់​ខ្លួន​មន្ត្រី​នគរបាលប៉ុស្តិ៍​រដ្ឋបាល​ម្នាក់​កាលពីថ្ងៃទី​៣១ ខែសីហា បន្ទាប់ពី​មន្ត្រី​រូប​នេះបាន​បាញ់​​យុវជនវ័យ​ ២១ឆ្នាំម្នាក់​ ​ឲ្យ​រង​របួស​ពេល​កំពុង​ដើរល្បាត ដោយ​​​ការ​ផ្ទុះ​អាវុធនេះសមត្ថកិច្ច​ថា ​កើតឡើងដោយ​អចេតនា។​
ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ចូលរួមតវ៉ាគាំទ្រឲ្យដោះលែង លោក រ៉ុង ឈុន នៅមុខតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី១៣ ខែសីហា។ បញ្ញា ឆព័ណ្ណ

ប្រធានគណបក្សខ្មែរឈ្នះត្រូវបានចាប់ខ្លួន ខណៈដែលសកម្មជនពីរនាក់ផ្សេងទៀតត្រូវបានចោទប្រកាន់ពីបទញុះញង់

កម្លាំងនគរបាលរាជធានីភ្នំពេញ​បាន​ឃុំខ្លួន​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័ណ្ឌ កាលពីថ្ងៃទី១៤ សីហា ដោយ​ចោទ​ប្រកាន់ថា​បំភ្លៃព័ត៌មានទាក់ទងនឹង​បញ្ហា​ព្រំដែន ដែលនាំ​ឲ្យ​ចំនួន​សកម្មជនដែលត្រូវបានចាប់ខ្លួន​ខណៈដែល​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​មេដឹកនាំ​សហជីព​កម្មករ លោក រ៉ុង ឈុន កើនឡើងដល់ ១៣នាក់ហើយ ។
ណាងសជីព និងកម្មករកាត់ដេរចូលរួមយុទ្ធនាការ កាលពីថ្ងៃទី១៤ ខែសីហា ដើម្បីទាមទារឲ្យរោងចក្រផ្តល់ប្រាក់អត្ថប្រយោជន៍ដល់កម្មករ។ ឃី សុវុឌ្ឃី

សហជីពបើកយុទ្ធនាការដោយស្នើឲ្យរដ្ឋាភិបាលធានាការបើកប្រាក់អត្ថប្រយោជន៍ការងារដល់កម្មករ

មេដឹកនាំសហជីពនិងសកម្មជនជាង ២០០នាក់ មកពីសហជីពនិងសហព័ន្ធចំនួន ១៧ បានប្រកាសបើកយុទ្ធនាការនៅលើបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី១៤ ខែសីហា ដើម្បីទាមទារឲ្យរដ្ឋាភិបាលតម្រូវឲ្យម្ចាស់រោងចក្រទទួលខុសត្រូវបើកប្រាក់អត្ថប្រយោជន៍ការងារដល់កម្មករនិយោជិត ។

អង្គការសង្គមស៊ីវិលអំពាវនាវឲ្យទម្លាក់ចោលសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ

អង្គការ​សង្គមស៊ីវិល​​ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​​ចោល​នូវ​សេចក្តីព្រាង​ច្បាប់​ស្តី​ពី​​សណ្តាប់ធ្នាប់​សាធារណៈ​ ដោយ​លើកឡើង​ថា ច្បាប់​នេះ​នឹង​នាំ​ឲ្យ​មាន​ការ​បង្រ្កាប​លើ​សេរីភាព​ជា​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស ​តាមរយៈ​ការ​ផ្តល់​សិទ្ធិអំណាច​ទូលំទូលាយ​ជាង​មុន​ដល់​រដ្ឋាភិបាល និង​ធ្វើ​ឲ្យ​មាន​ការ​គាបសង្កត់​សិទ្ធិមនុស្ស។

អ្នកបញ្ជាម៉ាស៊ីនស្ទូចត្រូវបានឃុំខ្លួន បន្ទាប់ពីឧបទ្ទវហេតុបាក់ដងស្ទូចសម្លាប់មនុស្ស៥នាក់

អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​បាន​ឃុំ​ខ្លួន​អ្នក​បញ្ជា​ម៉ាស៊ីន​ស្ទូច​ ដែល​បាន​បាក់​រលំ​នៅ​ការដ្ឋាន​សំណង់​មួយ​កាល​ពី​ថ្ងៃ​ទី១២ ខែ​សីហា កន្លង​ទៅ​នេះ ដោយ​បាន​សម្លាប់​មនុស្ស ០៥​នាក់ និង​បង្ក​របួស​ដល់​មនុស្ស​០៤​ផ្សេង​ទៀត ដែល​រស់​នៅ​ជិត​ការដ្ឋាន​សំណង់​នោះ។ ​

សកម្មជនគណបក្សសង្គ្រោះជាតិបីរូបត្រូវចោទប្រកាន់ជុំវិញការគាំទ្រឲ្យមានការដោះលែងលោក រ៉ុង ឈុន

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​សកម្មជន និង​អតីត​មន្ត្រីគណ​បក្ស​សង្គ្រោះជាតិ​កម្ពុជា​ចំនួន​បីរូប​​ពីបទញុះញង់​ឲ្យ​មាន​​ភាព​វឹកវរដល់​សន្តិសុខ​សង្គម​ដោយ​សារការជាប់ពាក់ព័ន្ធរបស់ពួកគេនៅក្នុងការ​តវ៉ាគាំទ្រ​ឲ្យដោះលែង មេដឹកនាំ​សហជីព​ គឺលោក រ៉ុង ឈុន ដែល​ត្រូវបានចោទ​ប្រកាន់​ពី​បទ​ញុះញង់​​ផង​ដែរ​នៅ​ខែ​នេះ​ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​នគរបាល។

ពន្ធនាំចូលទៅកាន់ទីផ្សារអឺរ៉ុបកើនឡើង ខណៈសេចក្តីសម្រេចដកផ្នែកខ្លះនៃ EBA ចូលជាធរមាន

សេចក្តីសម្រេច​របស់គណៈកម្មការអឺរ៉ុប​ក្នុង​ការ​ដកផ្នែកខ្លះ​នៃ​ប្រព័ន្ធអនុ​គ្រោះ​​ពន្ធ «អ្វីៗគ្រប់​យ៉ាង​លើក​លែង​អាវុធ​»​ ហៅកាត់ថា EBA សម្រាប់​ទំនិញ​ចូល​ទៅកាន់​ទីផ្សា​រ សហភាពអឺរ៉ុ​ប​​ (​EU) នោះ​ បាន​ចូលជា​ធរមាន​នៅថ្ងៃទី​១២​ ខែសីហា​ ដោយ​នៅ​ពេល​នេះ​ ​​ផលិតផល​កាត់ដេរ ផលិតផល​ស្បែក​ជើង និង​សម្ភារៈ​សម្រាប់​ការ​ធ្វើ​ដំណើរ​ប្រមាណ​ជា ២០ភាគរយ​​នឹង​ត្រូវ​ជាប់​កាតព្វកិច្ច​បង់ពន្ធ។

មន្ទីរការងារខេត្តសៀមរាបព្រមានមេដឹកនាំសហជីពជុំវិញការតវ៉ា

មន្ទីរការងារ​ខេត្តសៀមរាប​កាលពីថ្ងៃទី​៦ខែសីហា​ បាន​ព្រមាន​មេដឹកនាំ​​សហជីព​ការងារ​ចំនួន​ពីរ​រូបថា ពួកគេ​បាន​រំលោភច្បាប់​សហជីព​ដោយ​រៀប​ចំ​ការតវ៉ា​នៅសណ្ឋាគារ ឡឺ ម៉េរីឌាន អង្គរ​ ដែលកំពុង​ជាប់គាំងក្នុង​ជម្លោះការ​ងារ​ចាប់តាំងពី​មាន​ការ​បណ្តេញ​បុគ្គលិក​ជា​សកម្មជនសហជីព​បីរូប​​កាល​ពីខែ​កក្កដា​។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម