សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ព័ត៌មានជាតិ

លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ថ្លែងទៅកាន់សមាជិកបក្សក្នុងកិច្ចប្រជុំមួយនៅប្រទេសជប៉ុនក្នុងខែឧសភា ឆ្នាំ២០២៤ (រូបថតហ្វេសប៊ុក)។

លោក ស៊ុន ចន្ធី ​ប្រធានគណបក្ស​កម្លាំង​ជាតិត្រូវបានចាប់ខ្លួន​នៅព្រលានយន្តហោះ​​ភ្នំពេញ ពេលត្រឡប់មកពីប្រទេសជប៉ុន

កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ កងកម្លាំងអាជ្ញាធរ​រាជធានី​ភ្នំពេញបាន​ចាប់​ខ្លួន​លោក ស៊ុន ចន្ធី ប្រ​ធាន​គណបក្ស​កម្លាំង​​ជាតិ (NPP) នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ខណៈ​​​លោក​ត្រឡប់​មក​ពី​ប្រទេស​ជប៉ុន។ សមាជិក​គណបក្ស​របស់​លោក​បាន​ឃើញ​ការ​ចាប់​ខ្លួន​នេះដោយ​ផ្ទាល់ភ្នែក​។​​
ប្រជាពលរដ្ឋមកពីសហគមន៍ដូនឪ សង្កាត់ជើងឯក ខណ្ឌដង្កោ ប្រមូលផ្ដុំគ្នានៅមុខសាលារាជធានីភ្នំពេញ ដើម្បីស្នើសុំបណ្ណកម្មសិទ្ធិដីធ្លីនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

ពលរដ្ឋសហគមន៍ដូនឪប្រមូលផ្តុំគ្នាជាថ្មី ដោយទទូចឲ្យសាលារាជធានីភ្នំពេញផ្តល់បណ្ណកម្មសិទ្ធិដីធ្លី

ប្រជាពលរដ្ឋសហគមន៍ដូនឪប្រមាណ ៨០នាក់ រស់នៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ បានប្រមូលផ្ដុំគ្នានៅមុខសាលារាជធានីភ្នំពេញម្តងទៀត ដើម្បីដាក់ញត្តិស្នើ​សុំបណ្ណកម្មសិទ្ធិដីធ្លី ខណៈដែលពួកគាត់​កំពុងរងការគំរាមកំហែងពីក្រុមហ៊ុនដែលបូមខ្សាច់លុប​បឹងក្បែរផ្ទះ​របស់​ពួកគាត់​តាំងពីឆ្នាំ២០២០។ អ្នកភូមិដែល​ប្រ​មូល​​ផ្តុំ​គ្នា​នៅមុខ​សាលារាជធានីភ្នំពេញ​កាលពីថ្ងៃចន្ទតំណាងឲ្យ​ប្រជា​ពល​រដ្ឋ​១០១គ្រួសារ។
ប្រជាពលរដ្ឋនាំគ្នាយកគោយន្តបូមទឹកពីទំនប់កំពីងពួយដើម្បីស្រោចស្រពស្រូវប្រាំងរបស់ពួកគាត់នៅក្រោមអាង។ រូបថតនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ មាស ភារុណ)

កសិករបូមទឹកអាងកំពីងពួយដាក់ស្រែប្រាំង ខណៈមន្ទីរធនធានទឹកចុះហាមឃាត់ព្រោះទឹកអាងស្រកខ្លាំង

កសិករជាច្រើននាក់បានញាប់ដៃញាប់ជើងដោយប្រើប្រាស់ម៉ាស៊ីនគោយន្តរាប់សិបគ្រឿង​តម្រៀប​គ្នាបូមទឹកចេញពីអាងកំពីងពួយស្ថិតនៅឃុំតាក្រៀម ស្រុកបាណន់ ខេត្តបាត់ដំបង ទម្លាក់​ទៅប្រឡាយក្បែរនោះនឹងបន្តបូមបញ្ចូលស្រែប្រាំងរបស់ពួកគាត់ខ្ទង់ពាន់ហិកតា ​ខណៈ​ដែល​បរិមាណទឹកក្នុងអាងបានរីង​ស្រកខ្លាំង កន្លែងខ្លះស្រកដល់បាតទៅហើយ។
កញ្ញា រ៉េត សារីតា បានបង្ហាញពីបច្ចេកទេសត្រែះបាល់ នៅចំពោះមុខលោក Paraic Grogan ក្នុងអំឡុងពេលសន្និសីទកាសែត នៅសាលារៀនរបស់អង្គការ CCF កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។ (រូបថត៖ HFCA)

តារាសម្តែងដ៏លេចធ្លោម្នាក់លើកទឹកចិត្តឱ្យក្មេងស្រីៗលេងកីឡា ដើម្បី​ពង្រឹងសមត្ថភាពឈានទៅសម្រេចក្តីស្រមៃ

បើ​ទោះមាន​ប្រវត្តិជាក្មេងកំព្រាម្តាយ និង​មាន​ឪពុក​ជាយោធិន​ ប៉ុន្តែ​​កញ្ញា រ៉េត សារីតា ​បាន​វិវឌ្ឍ​​ខ្លួនពី​ក្មេង​ស្រី​ជនបទ ក្លាយទៅ​ជា​ស្រ្តី​ដ៏​ក្លាហានម្នាក់ ដែល​បានជម្នះ​ការ​​លំបាក​រាប់មិន​អស់ ដើម្បីសម្រេច​ក្តី​ស្រមៃ​របស់​ខ្លួន គឺការគ្រង​​បាន​មកុដ​បវរកញ្ញា​ចក្រវាល​កម្ពុជា ឆ្នាំ​២០២០ និង​​ទទួល​បាន​​ឱកាស​ទៅ​​ចូល​រួមការ​​​ប្រកួត​បវរកញ្ញា​ចក្រវាល លើក​ទី៦៩ នៅ​សហរដ្ឋអាមេរិក​​តំណាង​ឱ្យ​ជាតិដ៏គួរជាទី​មោទនភាព។​
រូបថតបង្ហាញពីសភាពរីងស្ងួតនៃប្រភពទឹករបស់ស្ថានីយ៍ទឹកស្អាតវាលពង់ ខែឧសភា ឆ្នាំ២០២៤។

ប្រជា​ពល​រដ្ឋ​ចំនួន​៣០​ភូមិ​​ក្នុង​ខេត្ត​កំពង់ស្ពឺ ខ្វះ​ទឹក​ស្អាតប្រើប្រាស់​ បន្ទាប់​ពី​ទឹកស្ទឹង​​​រីង​​ស្ងួត

ការផ្គត់ផ្គង់ទឹកស្អាតដោយស្ថានីយ៍ទឹកស្អាត​វាលពង់ត្រូវបាន​អាក់ខាន ខណៈទឹកស្ទឹង​នៅភូមិស្នាមពុក ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានរីងស្ងួតជាលើកដំ​បូងចាប់តាំងពីស្ថានីយ៍ទឹកស្អាតនេះ​ដំណើរ​ការ​បាន​រយៈ​ពេល​បួនឆ្នាំ​។ 
សមាជិកអង្គការសង្គមស៊ីវិល តំណាងមន្ត្រីរដ្ឋាភិបាល តំណាងស្ថានទូត និងក្រុមអ្នកសារព័ត៌មានចូលរួមក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោកក្នុងរាជធានីភ្នំពេញ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

សង្គមស៊ីវិល អ្នកសារព័ត៌មានបារម្ភពីការរឹតត្បិតសេរីភាពសារព័ត៌មាន តែក្រសួង​ថា​ដំណើរការល្អធម្មតា

ក្រុម​សង្គម​ស៊ីវិល សមាគមអ្នកសារព័ត៌មាន និង​អ្នក​សារព័ត៌មាន​មួយ​ចំនួន​បាន​លើក​ឡើង​ថា​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នៅ​តែ​មានការ​រឹតត្បិត ព្រម​ជា​មួយ​នឹង​មាន​ការ​បន្ត​ចាប់​ឃុំ​ខ្លួន​អ្នក​កាសែត​ផងដែរ​។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​បាន​ច្រាន​ចោល​ការ​លើក​ឡើង​នេះ ដោយ​បាន​អះអាង​ថា​ស្ថាន​ភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ​ឡើង​។​
ក្មេងសិស្សសាលាម្នាក់ ជិះកង់សាលារៀនមួយត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីសម្រាកថ្ងៃត្រង់ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

ឪពុកម្តាយមិនមានលទ្ធភាពបង់​លុយ​ឱ្យកូនរៀនគួរតាមគ្រូតម្រូវ

ឪពុកម្តាយមួយចំនួនត្អួញត្អែរថា ពួកគាត់ជួបការលំបាកខ្លាំងក្នុងការបង់ប្រាក់ឱ្យកូនរៀនគួ​តាម​គ្រូតម្រូវដែលពេលខ្លះចង់ឱ្យកូនឈប់រៀនទៀតផង ខណៈប្រាក់ចំណូល​ថយចុះ​ហើយ​ការ​ចំណាយ​ក្នុងគ្រួសារកាន់តែកើនឡើង។
កម្មករ និងមេដឹកនាំសហជីពប្រមូលផ្តុំគ្នានៅសួនច្បារមួយកន្លែងនៅរាជធានីភ្នំពេញ ដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

កម្មករនិង​មេដឹកនាំសហជីព​ដាក់ញត្តិជូន​រដ្ឋាភិបាលដើម្បីស្វែងរកដំណោះស្រាយ អំឡុង​ទិវាពលកម្មអន្តរជាតិ

កម្មករជិត១ពាន់នាក់មកពីវិស័យផ្សេងៗបានប្រមូលផ្តុំគ្នានៅសួនច្បារ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អំឡុង​ទិវាពលកម្មអន្តរជាតិលើកទី១៣៨ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សិទ្ធិការងារ សេរីភាពសហជីព​ និងការងារកាន់តែប្រសើរនៅកម្ពុជា» ដើម្បីទាមទារឱ្យ​ដំឡើង​​ប្រាក់​ឈ្នួល​ជូន​កម្មករ​កាត់ដេរ និង​ស្ដារ​សិទ្ធិ​សហជីពឡើងវិញ​។ 
ជនរងគ្រោះដែលចាញ់បោក​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ប្រមូលផ្ដុំគ្នានៅមុខ​សាលាដំបូង​ខេត្ត​សៀមរាប ដើម្បីទាមទារឱ្យមាន​ដំណោះស្រាយ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ (រូបភាព​ផ្ដល់ឱ្យ)

សាលាដំបូងខេត្ដសៀមរាបសម្រេចឃុំខ្លួនតំណាងពលរដ្ឋម្នាក់ពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ដែលឆបោកលុយពលរដ្ឋរាប់លានដុល្លារ

សាលាដំបូងខេត្ដសៀមរាប នៅថ្ងៃទី២ ខែឧសភា បានសម្រេចឃុំខ្លួនតំណាងពលរដ្ឋម្នាក់ គឺ​អ្នកស្រី រ៉េត សុធីដា បណ្ដោះអាសន្ន​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ដែលឆបោកលុយពលរដ្ឋជាង៣០០លានដុល្លារ ក្រោយ​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី១ ខែឧសភា នៅទីក្រុងភ្នំពេញ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការ។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម