
តុលាការខេត្តបាត់ដំបងបានផ្តន្ទាទោសចាងហ្វាងកាសែតម្នាក់ និងពលរដ្ឋពីរនាក់ដាក់ពន្ធនាគារម្នាក់ៗមួយឆ្នាំ
សាលាដំបូងខេត្តបាត់ដំបងបានផ្តន្ទាទោសចាងហ្វាងកាសែតបាត់ដំបងប៉ុស្តិ៍ម្នាក់ និងពលរដ្ឋពីរនាក់នៅស្រុកភ្នំព្រឹក ឱ្យមានទោសម្នាក់មួយឆ្នាំពាក់ព័ន្ធនឹងបទល្មើស«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ» តែអនុវត្តទោសក្នុងពន្ធនាគាររយ:ពេលតែបីខែមួយសប្តាហ៍ ចំណែកទោសនៅសល់ត្រូវព្យួរ យោងតាមមន្ត្រីអង្គការ លីកាដូ។