សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

នយោបាយ

មន្ត្រី គជប រាប់សន្លឹកឆ្នោតក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅការិយាល័យបោះឆ្នោតវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

បក្សឆន្ទៈខ្មែរថាទទួលបានអសនៈតិចតួចនៅព្រឹទ្ធសភា ខណៈបក្សកាន់អំណាចថានឹងបានលើសពីការរំពឹងទុក

គណបក្សឆន្ទៈខ្មែរបានអះអាងថា ខ្លួនទទួលបានអសនៈតិចតួចនៅព្រឹទ្ធសភា​ដែលផ្ទុយ​ពី​លទ្ធផល​រំពឹងទុក ខណៈគណបក្សប្រជាជនកម្ពុជាថានឹងទទួលបានសំឡេងឆ្នោត​ដ៏ច្រើន​លើស​​លប់។ 
ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកលោក Daniel J. Kritenbrink ថ្លែងអំឡុងពេលសន្និសីទសារព័ត៌មាន ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ រូបថត ព្រីង សំរាំង

មន្ត្រីជាន់ខ្ពស់អាមេរិកជំរុញឲ្យកម្ពុជាបើកលំហសេរីភាពនយោបាយបន្ថែម មុនការបោះឆ្នោតជាតិ២០២៣

ក្នុងជំនួបជាមួយក្រុមមន្រ្តីជាន់ខ្ពស់កម្ពុជានាសប្តាហ៍នេះ ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកលោក Daniel J. Kritenbrink បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបើកលំហសង្គមស៊ីវិល និងនយោបាយឡើងវិញនៅមុនការបោះឆ្នោតនាឆ្នាំក្រោយ។
(រាប់ពីខាងឆ្វេងដៃ) លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) លោក យ៉ង់ សាំងកុមារ ប្រធានក្រុមប្រឹក្សាភិបាលនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) លោក សុន ឆ័យ អនុប្រធានគណបក្ស ភ្លើងទៀន លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ និងលោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកែទម្រង់កម្ពុជា បានធ្វើសន្និសីទសារព័ត៌មាន កាលពី ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២២ នៅ រាជធានីភ្នំពេញ ។ ខេមបូចា/ព្រីង សំរាំង

គណបក្សនយោបាយចំនួន៥ជំរុញឱ្យមានការកែប្រែច្បាប់បោះឆ្នោត

គណបក្សប្រឆាំងចំនួនប្រាំ បាននិងកំពុងជំរុញឱ្យមានការផ្លាស់ប្តូរច្បាប់បោះឆ្នោត ព្រមទាំងអំពាវនាវឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីកំណែទម្រង់សមាជិកភាពនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនលើកដៃស្វាគមន៍ទៅកាន់អ្នកសារព័ត៌មាននិងអ្នកគាំទ្រ ខណៈលោកមកដល់សាលាដំបូងរាជធានីភ្នំពេញ សម្រាប់ការសាកសួរ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

តុលាការសាកសួរលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនជុំវិញបណ្តឹងរបស់គ.ជ.ប

លោក សុន ឆ័យ ជាអនុប្រធានគណបក្សភ្លើងទៀនបានចូលខ្លួនបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារ សម្រាប់ការសាកសួរពាក់ព័ន្ធនឹងបណ្តឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បន្ទាប់ពីលោកបានរិះគន់ដំណើរការបោះឆ្នោតកាលពីពេលថ្មីៗនេះ នៅតាមបណ្តាញសារព័ត៌មាន។
មន្រ្តីឃុំសាគ្រាមកំពុងជួបជុំគ្នានៅសាលាឃុំសាគ្រាម ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ រូបថតនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ

មេឃុំចំនួនបួនក្នុងខេត្តកំពង់ធំរបស់បក្សកាន់អំណាចត្រូវសម្របខ្លួនធ្វើការដោយសារមិនមានសំឡេងភាគច្រើននៅ​ក្នុងក្រុមប្រឹក្សាឃុំ

ក្រុមប្រឹក្សាឃុំចំនួន៤ក្នុងខេត្តកំពង់ធំដែលមកពីចម្រុះគណបក្សនយោបាយប្ដេជ្ញាចិត្តធ្វើការ​រួម​គ្នា​​ដើម្បីអភិវឌ្ឍឃុំឱ្យមានការរីកចម្រើន ដោយសារបក្សកាន់អំណាចទទួលបានតំណែងមេឃុំ ប៉ុន្តែពុំ​ទទួល​បានសំឡេងភាគច្រើននៅក្នុងក្រុមប្រឹក្សាឃុំ។
លោក កឹម សុខា អតីតមេបក្សប្រឆាំង បានចេញពីសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីតុលាការសម្រេចព្រមានលោកឱ្យឈប់ធ្វើសកម្មភាពនយោបាយ។ រូបថតថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

តុលាការក្រុងភ្នំពេញព្រមានអតីតមេបក្សប្រឆាំង លោក កឹម សុខា ឱ្យឈប់ធ្វើសកម្មភាពនយោបាយ

សាលាដំបូងរាជធានីភ្នំពេញបានសម្រេចបដិសេធការស្នើសុំរបស់ព្រះរាជអាជ្ញាក្នុងការឃុំខ្លួនឡើងវិញលើ​លោក កឹម សុខា អតីតមេបក្សប្រឆាំង ដោយគ្រាន់តែសម្រេចចាត់វិធានការ​ព្រមាន​មិនឱ្យធ្វើសកម្មភាពនយោបាយ នៅរសៀលថ្ងៃពុធ ដោយសារលោក​បានបំពាន​បម្រាម​​របស់តុលាការ ក្រោយលោកបាន​​ចុះជួប​អ្នក​គាំទ្រ​របស់ខ្លួន​​កាលពីពេលថ្មីនេះ។
លោក ញឹម សារ៉ុម បេក្ខភាពជាប់ឆ្នោតមេឃុំមកពីបក្សភ្លើងទៀន នៅឃុំចំណាលើ ខេត្តកំពង់ធំ ផ្តល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មាននៅផ្ទះរបស់លោកក្នុងភូមិ ផ្តៅជ័រ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ស៊ន សារ៉ាត

បន្ទាប់ដោះលែងឱ្យនៅក្រៅឃុំ បេក្ខជនមេឃុំជាប់ឆ្នោតបក្សភ្លើងទៀននៅតែមានក្តីកង្វល់ក្នុងចិត្ត

លោក ញឹម សារ៉ុម បេក្ខភាព​មេឃុំជាប់​ឆ្នោតមកពីគណបក្សភ្លើងទៀន ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ​ពីបទប្លន់កាលពី២០ឆ្នាំមុន និង​ត្រូវបានដោះលែងនៅក្រៅឃុំកាលពីថ្ងៃពុធ យល់​ថា​​ការ​ចាប់ខ្លួន​លោក​ធ្វើ​ឡើង​ដោយ​ខុស​និតិវិធីច្បាប់​ និងជាការ​​រំខាន​​ផ្នែក​នយោបាយ។​
លោក ញឹម សារ៉ុម ជាបេក្ខភាពមេឃុំទើបជាប់ឆ្នោតថ្មីមកពីគណបក្សភ្លើងទៀននៅខេត្តកំពង់ធំត្រូវបានចាប់ខ្លួនជុំវិញការចោទប្រកាន់ពីបទប្លន់។ រូបភាពថតកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ស៊ន សារ៉ាត

មេឃុំជាប់ឆ្នោតថ្មីមកពីគណបក្សភ្លើងទៀនត្រូវបានចាប់ខ្លួនជុំវិញការចោទប្រកាន់ពីបទប្លន់កាលពី២០ឆ្នាំមុន

បេក្ខភាព​មេឃុំទើបជាប់ឆ្នោតថ្មីមកពីគណបក្សភ្លើងទៀន​នៅខេត្តកំពង់ធំ​ត្រូវបានចាប់ខ្លួន​កាល​ពីថ្ងៃអង្គារពីបទប្លន់ ដែល​កើតមានតាំងពី២០ឆ្នាំមុន​ នេះបើតាមការអះអាងរបស់អាជ្ញាធរ។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន និយាយទៅកាន់អ្នកសារព័ត៌មាន នៅមុខអគារគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងរាជធានីភ្នំពេញ។រូបថតថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

គណបក្សប្រឆាំងនិងសង្គមស៊ីវិលលើកឡើងថា ការប្តឹងលោក សុន ឆ័យ មិនផ្តល់ផលចំណេញសម្រាប់កម្ពុជា

គណបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិលដែលឃ្លាំមើលការបោះឆ្នោតលើកឡើងថា ការប្ដឹង​របស់ គជប លើលោក សុន ឆ័យ អនុប្រធានគណបក្ស​ភ្លើងទៀន ទៅសាលាដំបូង​រាជធានី​ភ្នំពេញ ពីបទបរិហាកេរ្ដិ៍ជាសាធារណៈ គឺមិនបានផ្ដល់ផលចំណេញអ្វីឲ្យប្រទេសជាតិឡើយ។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម