សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

វីដេអូគណនេយ្យភាពសង្គម

ក្រសួងសុខាភិបាល​និង​អាជ្ញាធរ​ចាប់ផ្ដើម​​យុទ្ធនាការ​បាញ់​ថ្នាំ​កម្ចាត់​មូសខ្លា​​បង្ការ​​​ជំងឺ​គ្រុនឈាម

ក្រសួងសុខាភិបាល បាន​សហការ​ជាមួយ​អាជ្ញាធរ​រាជធានី​ខេត្ត​ ចាប់​ផ្ដើម​យុទ្ធនាការ​បាញ់​ថ្នាំ​សម្លាប់​មូស​ ដើម្បី​ទប់ស្កាត់ ក៏​ដូច​ជា​បង្ការនិង​កាត់​បន្ថយ​អត្រា​មរណៈ​ដោយសារ​ជំងឺ​គ្រុន​ឈាម​ មុន​រដូវ​វស្សា​ឈាន​ចូល​មក​ដល់ ។

អ្នកផ្ទុកជំងឺអេដស៍នៅភូមិរកាជួបបញ្ហាខ្វះខាតផ្នែកជីវភាព

ប្រជាពលរដ្ឋមួយចំនួនក្នុងចំណោមជនរងគ្រោះនៃការឆ្លងរាតត្បាតនូវជំងឺអេដស៍ ដែលបន្សល់ទុកអស់រយៈពេលជិត១០ ឆ្នាំកន្លងទៅនៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង កំពុងតែជួបការលំបាក ផ្នែកជីវភាពខណៈ ដែលការងារសមស្របសម្រាប់ពួកគាត់ក៏ពិបាកនឹងរកឱ្យបានធ្វើផងនោះ ។

ពលរដ្ឋរស់នៅតាមបណ្តោយផ្លូវរថភ្លើងមួយចំនួនស្នើរដ្ឋាករទឹកភ្នំពេញតបណ្តាញទឹកស្អាតសម្រាប់ប្រើប្រាស់

ប្រជាពលរដ្ឋជិត១០០គ្រួសារ រស់នៅតាមបណ្តោយផ្លូវរថភ្លើង ស្ថិតក្នុងភូមិប៉ប្រកខាងជើង និងភូមិដីថ្មី ខណ្ឌពោធិ៍សែនជ័យ ដែលមានចម្ងាយប្រមាណ៤គីឡូម៉ែត្រពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្នើរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញឲ្យតភ្ជាប់ប្រព័ន្ធទឹកស្អាតជូនពួកគាត់ប្រើប្រាស់ ខណៈទឹកដែលប្រើប្រាស់បច្ចុប្បន្នមានតម្លៃថ្លៃ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់។

ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ស្នើសុំអាជ្ញាធរចាត់វិធានការដោះស្រាយជំនន់ទឹកភ្លៀង

ក្រៅពីការរអ៊ូរទាំអំពីការរំខានដល់ការរស់នៅ ការប្រកបរបរទទួលទាន និងការធ្វើដំណើរដោយសារជំនន់ទឹកភ្លៀងជាញឹកញាប់ ហើយ ដែលតំបន់ខ្លះមានទឹកកខ្វក់ដក់ត្រាំរ៉ាំរ៉ៃប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញអំពាវនាវសូមអាជ្ញាធរចាត់វិធានការ ដែលមានប្រសិទ្ធភាព ដើម្បីជួយពួកគាត់ឱ្យបានស្រាកស្រាន្តពីការរំខានទាំងអស់នេះ ។

ប្រជាពលរដ្ឋទូទៅអាចស្នើធ្វើបណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម ដើម្បីធានារ៉ាប់រងសុខភាព

ប្រជាពលរដ្ឋខ្មែរ ដែលមានវ័យមិនលើសពី ៦០ឆ្នាំ បានម្នីម្នានាំគ្នាចុះឈ្មោះយកបណ្ណសមាជិក នៃបេឡាជាតិសន្តិសុខសង្គម ហៅកាត់ ថា ប.ស.ស ដើម្បីទទួលបានសេវា ថែទាំឬធានារ៉ាប់រងសុខភាពរបស់ពួកគាត់ ។

ជំនន់ទឹកភ្លៀងយ៉ាងគំហុកបណ្ដាលឱ្យមនុស្សស្លាប់ ខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងផលដំណាំ

ជំនន់ទឹកភ្លៀងដែលចាប់ផ្ដើមកាលពីចុងខែកក្កដា ហើយបន្តដល់ដើមខែសីហាបានធ្វើឱ្យប៉ះពាល់់និងខូចខាតយ៉ាងដំណំដល់ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្នែកគមនាគមន៍ក្នុងខេត្តចំនួន១២ ក្នុង នោះផ្លូវប្រវែងជាង ២ម៉ឺនម៉ែត្របានរងផលប៉ះពាល់ដោយការលិចលង់ ។

គ្រូបង្រៀននិងអាណាព្យាបាលសិស្សសាទរជំនួយផ្នែកបច្ចេកទេស និងស្មារតីដើម្បីអភិវឌ្ឍសាលាពីអង្គការដៃគូ

គណៈគ្រប់គ្រងសាលា គ្រូបង្រៀន និងអាណាព្យាបាលសិស្ស នៃសាលាបឋមសិក្សា សំរោងជើង ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សាទរផ្លែផ្កា នៃ ការអនុវត្តគម្រោងការច្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជា ( ISAC ) ដែលបានជួយអភិវឌ្ឍការគ្រប់គ្រង ការបង្រៀន និងរៀនឱ្យកាន់តែមានប្រសិទ្ធភាព ។
ក្រសួងសុខាភិបាលថា ក្នុងរយៈពេលជាង ៥ខែដើមឆ្នាំ២០២៣ មានជំងឺគ្រុនឈាមជាងបីពាន់ករណី

ក្រសួងសុខាភិបាលថា ក្នុងរយៈពេលជាង ៥ខែដើមឆ្នាំ២០២៣ មានជំងឺគ្រុនឈាមជាងបីពាន់ករណី

ក្រុមអ្នកគិតគូរខ្វល់ខ្វាយអំពីបញ្ហាកាកសំណល់នៅកម្ពុជា ដែលកំពុងតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ បានជួបជុំពិភាក្សាគ្នារកវិធី ថាតើត្រូវធ្វើយ៉ាងណា ដើម្បីគ្រប់គ្រងចាត់ចែងទុកដាក់កាកសំណល់គ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពនិងនិរន្តរភាព ។

ក្រុមអ្នកខ្វល់ខ្វាយអំពីបញ្ហាកាកសំណល់ ជួបពិភាក្សារកដំណោះស្រាយ

ក្រុមអ្នកគិតគូរខ្វល់ខ្វាយអំពីបញ្ហាកាកសំណល់នៅកម្ពុជា ដែលកំពុងតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ បានជួបជុំពិភាក្សាគ្នារកវិធី ថាតើត្រូវធ្វើយ៉ាងណា ដើម្បីគ្រប់គ្រងចាត់ចែងទុកដាក់កាកសំណល់គ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពនិងនិរន្តរភាព ។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម