សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

វីដេអូគណនេយ្យភាពសង្គម

ក្រសួងសុខាភិបាល​និង​អាជ្ញាធរ​ចាប់ផ្ដើម​​យុទ្ធនាការ​បាញ់​ថ្នាំ​កម្ចាត់​មូសខ្លា​​បង្ការ​​​ជំងឺ​គ្រុនឈាម

ក្រសួងសុខាភិបាល បាន​សហការ​ជាមួយ​អាជ្ញាធរ​រាជធានី​ខេត្ត​ ចាប់​ផ្ដើម​យុទ្ធនាការ​បាញ់​ថ្នាំ​សម្លាប់​មូស​ ដើម្បី​ទប់ស្កាត់ ក៏​ដូច​ជា​បង្ការនិង​កាត់​បន្ថយ​អត្រា​មរណៈ​ដោយសារ​ជំងឺ​គ្រុន​ឈាម​ មុន​រដូវ​វស្សា​ឈាន​ចូល​មក​ដល់ ។

អ្នកស្រលាញ់បរិស្ថានរិះគន់ទម្លាប់មិនល្អរបស់បុគ្គលមួយចំនួនក្នុងការចោលសំរាម

សកម្មជននិងអ្នកស្រលាញ់បរិស្ថានបានរិះគន់ចំពោះទម្លាប់មិនល្អរបស់ប្រជាពលរដ្ឋ ក៏ដូចជាបុគ្គលមួយចំនួន ក្នុងការចោលសំរាមតាមទីធ្លាសាធារណៈ ជាពិសេសក្នុងឱកាសបុណ្យទានធំៗ ។

ក្រុមតន្ត្រីជនពិការស្នើសូមរដ្ឋាភិបាលអនុគ្រោះឱ្យពួកគាត់បានប្រគំនៅទីសាធារណៈនារាជធានីភ្នំពេញ

ក្រុម​តន្ត្រីករ​និង​អ្នក​ចម្រៀង​ដែល​មាន​ពិការភាព បាន​ទទូច​​អង្វរសូម​អាជ្ញាធរ​រដ្ឋាភិបាល​ អនុគ្រោះ​ឱ្យ​ពួក​គាត់​បាន​ប្រគំ​និង​ច្រៀង​នៅ​តាម​ចំណុច​ភ្លើង​ស្តុប​និង​ទី​សាធារណៈក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ទទួល​បាន​នូវ​ការ​ដាក់ទាន​ខ្លះៗ​ពី​សំណាក់​សប្បុរសជន ​គ្រាន់​នឹង​ផ្គត់ផ្គង់​ជីវភាព ។

សំណង់អគារចាស់ៗនិងទ្រុឌទ្រោមនៅភ្នំពេញបានក្លាយជាជម្រើសសម្រាប់ពលរដ្ឋដែលពុំសូវមានលទ្ធភាព

សំណង់អគារចាស់ៗនិងទ្រុឌទ្រោមមួយចំនួននៅកណ្ដាលរាជធានីភ្នំពេញ បានក្លាយជាជម្រើសសម្រាប់ប្រជាពលរដ្ឋដែលពុំសូវមានលទ្ធភាព ដើម្បីប្រើប្រាស់ជាទីជម្រកផង និងជាទីតាំងប្រកបរបរទទួលទានផង ទោះបីជាពួកគាត់ដឹងថាមានហានិភ័យខ្ពស់ចំពោះអាយុជីវិតក៏ដោយ ក៏ពួកគាត់នៅតែបន្តជួលអគារទាំងនោះ ព្រោះមានតម្លៃសមនឹងស្ថានភាពជីវភាពរបស់ពួកគាត់ ។

ស្ត្រីដែលផ្ទុកជំងឺអេដស៍នៅភូមិរកាមួយចំនួនបានរៀបការនិងកសាងគ្រួសារដោយសុវត្ថិភាព

ស្ត្រីមួយចំនួនក្នុងចំណោមស្ត្រីដែលគេរកឃើញថា បានឆ្លងជំងឺអេដស៍តាមរយៈការចាក់ថ្នាំ នៅភូមិរកា ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីជិត១០ឆ្នាំកន្លងទៅ បានរៀបការជាមួយបុរសដែលមិនផ្ទុកជំងឺអេដស៍ ហើយស្ត្រីខ្លះបង្កើតបានកូនមួយ ខ្លះបានកូនពីរ ដោយពុំមានការចម្លងជំងឺនេះទៅប្ដីនិងកូនឡើយ ។

អាណាព្យាបាលបេក្ខជនប្រឡងសញ្ញាបត្របាក់ឌុបតាំងចិត្តជំរុញកូនៗឱ្យចូលមហាវិទ្យាល័យ

អាណាព្យាបាលរបស់បេក្ខជនមួយចំនួន ដែលបានតាមមើលនិងលើកទឹកចិត្តកូនក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣ តាំងចិត្តថានឹងជំរុញកូនៗរបស់ពួកគាត់ឱ្យចូលរៀននៅមហាវិទ្យាល័យឱ្យខាងតែបាន បន្ទាប់ពីពួកគេប្រឡងជាប់សញ្ញាបត្រ ។

អាជ្ញាធរខណ្ឌច្បារអំពៅស្នើពលរដ្ឋរស់នៅតាមបណ្តោយប្រឡាយព្រែកប្រាប្តូរទៅទីតាំងថ្មី

អាជ្ញាធរខណ្ឌច្បារអំពៅបានស្នើឱ្យប្រជាពលរដ្ឋជាង ២០០គ្រួសារ ដែលរស់នៅតាមបណ្តោយប្រឡាយព្រែកប្រា ស្ថិតនៅភូមិចំពុះក្អែក១ និងភូមិអូរអណ្តូង សង្កាត់ព្រែកថ្មី ចាកចេញពីលំដ្ឋានដើម្បីយកដីនោះជីកស្តារធ្វើជាប្រឡាយសម្រាប់រំដោះទឹក ដោយប្តូរពួកគេទៅរស់នៅទីតាំងថ្មីនៅចំណុចភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដែលមានចម្ងាយប្រមាណជាង៦គីឡូម៉ែត្រពីទីតាំងចាស់។

ប្រជាពលរដ្ឋរស់នៅសហគមន៍ដីថ្មី ក្នុងសង្កាត់កាកាបទី១ ទទួលបានការតភ្ជាប់បណ្តាញទឹកស្អាត ក្រោយពីដាក់ញត្តិ

រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញបានសម្រេចតបណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋរស់នៅសហគមន៍ដីថ្មី និងភូមិប៉ប្រ៉កខាងជើង ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ពីពួកគាត់បានជ្រើសរើសតំណាងបីនាក់សម្រាប់សម្របសម្រួលការផ្គត់ផ្គង់និងចែកចាយទឹកនៅក្នុងសហគមន៍។

អ្នកផ្ទុកជំងឺអេដស៍នៅភូមិរកាជួបបញ្ហាខ្វះខាតផ្នែកជីវភាព

ប្រជាពលរដ្ឋមួយចំនួនក្នុងចំណោមជនរងគ្រោះនៃការឆ្លងរាតត្បាតនូវជំងឺអេដស៍ ដែលបន្សល់ទុកអស់រយៈពេលជិត១០ ឆ្នាំកន្លងទៅនៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង កំពុងតែជួបការលំបាក ផ្នែកជីវភាពខណៈ ដែលការងារសមស្របសម្រាប់ពួកគាត់ក៏ពិបាកនឹងរកឱ្យបានធ្វើផងនោះ ។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម