សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

វីដេអូគណនេយ្យភាពសង្គម

បុគ្គលិកសិក្សាសាទរការផ្ទេរមុខងារអប់រំទៅរដ្ឋបាលថ្នាក់ក្រោមជាតិ

បុគ្គលិកសិក្សាសម្ដែងសេចក្ដីរីករាយសាទរចំពោះការផ្ទេរមុខងារអប់រំពីថ្នាក់ក្រសួងមន្ទីរទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ខណៈរដ្ឋាភិបាលបានសម្រេចដាក់គម្រោងនេះឱ្យអនុវត្តនៅទូទាំងប្រទេសចាប់ពីខែមករា ឆ្នាំ២០២៤ ។
ប្រជាពលរដ្ឋនៅក្នុងតំបន់មួយចំនួយក្នុងរាជធានីភ្នំពេញត្អូញត្អែរអំពីកង្វះទឹកប្រើប្រាស់

ប្រជាពលរដ្ឋនៅក្នុងតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញត្អូញត្អែរអំពីកង្វះទឹកប្រើប្រាស់

ប្រជាពលរដ្ឋរស់នៅក្នុងតំបន់មួយចំនួននៃរាជធានីភ្នំពេញត្អូញត្អែរអំពីការលំបាកដោយសារពួកគាត់កំពុងតែជួបប្រទះនូវកង្វះទឹកស្អាតប្រើប្រាស់ដែលអូសបន្លាយអស់រយៈពេលជាយូរមកហើយ ខណៈដែលអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញថ្លែងថាលទ្ធភាពផលិតមិនទាន់អាចផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់តាមត្រូវការបាននៅឡើយ ហើយកំពុងស្វែងរកដំណោះស្រាយ។ សូមអញ្ជើញទស្សនាសេចក្ដីរាយការណ៍ជាវីដេអូរបស់ កញ្ញា សុវណ្ណ ស្រីពេជ្រ !

អង្គការក្រៅរដ្ឋាភិបាលបើកយុទ្ធនាការ ផ្សព្វផ្សាយ កញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋតាមអនឡាញ

អង្គការក្រៅរដ្ឋាភិបាលចំនួន៧បើកយុទ្ធនាការលើប្រព័ន្ធអនឡាញដើម្បីផ្សព្វផ្សាយ កញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ ( I4C ) ឲ្យពួកគាត់បានយល់ដឹងអំពីព័ត៌មានសេវាសាធារណៈនៅតាមមណ្ឌលសុខភាព និងសាលារៀន ខណៈដែលប្រជាពលរដ្ឋមួយចំនួនទទូចឱ្យអាជ្ញាធរមូលដ្ឋានចូលរួមផ្សព្វផ្សាយសេវានេះឱ្យបានទូលំទូលាយ ។ សូមទស្សនាសេចក្ដីរាយការណ៍ជាវីដេអូរបស់ លោក អ៊ួន ឈិន !

ការបើកឱ្យដំណើរការឡើងវិញនូវសេវារថយន្តក្រុងសាធារណៈ

អ្នកនិយមធ្វើដំណើរតាមរថយន្តក្រុងក្នុងរាជធានីភ្នំពេញអបអរសាទរ ការបើកឱ្យដំណើរការឡើងវិញនូវសេវារថយន្តក្រុងសាធារណៈព្រោះអាចជួយកាត់បន្ថយការចំណាយក្នុងការធ្វើដំណើររបស់ពួកគាត់បានរហូតដល់ទៅ ១០ដង ។

មេឃុំព្រែកស្តី៖ បើខ្វះការចូលរួមពីពលរដ្ឋនឹងធ្វើឱ្យការអភិវឌ្ឍន៍បរាជ័យ

ស្របពេលដែលរបាយការណ៍របស់អាជ្ញាធរថ្នាក់ជាតិ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធលើកឡើងថា ប្រជាពលរដ្ឋតិចតួចនៅឡើយ ដែលបានចូលរួមសកម្មភាពអភិវឌ្ឍន៍ឃុំសង្កាត់ ប៉ុន្តែមេឃុំព្រែកស្តីនៅស្រុកកោះធំខេត្តកណ្តាល លោក ឃុយ គា អះអាងថា ប្រជាពលរដ្ឋប្រមាណ៧០ភាគរយនៅក្នុងឃុំរបស់លោក បានចូលរួមក្នុងដំណើរការអភិវឌ្ឍន៍ ហើយលោកប្រឹងប្រែងប្រើមធ្យោបាយផ្សេងៗដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចូលរួម។

អ្នកជាប់ឃុំថា សិទ្ធិរបស់ពួកគេធ្លាក់រហូតក្រោមសូន្យ

ពន្ធនាគារ ឬ ហៅម្យ៉ាងទៀតថា មណ្ឌលអប់រំកែប្រែគឺជាកន្លែងឃុំឃាំងអ្នកដែលបានប្រព្រឹត្តកំហុសផ្សេងទៀត ដើម្បីអប់រំកែប្រែកំហុសមុនដោះលែងឱ្យមានសេរីភាពរស់នៅក្នុងសង្គមនិងជួបជុំគ្រួសារវិញ។ ប៉ុន្តែអ្នកជាប់ឃុំមួយចំនួនអះអាងថា ពួកគេរងការវាយដំ ជេរប្រមាថ និងមិនត្រូវបានយកចិត្តទុកដាក់ ពេលជួបបញ្ហាផ្សេងៗ ដែលនាំឱ្យសិទ្ធិសេរីភាពពួកគេធ្លាក់ដល់ក្រោមចំណុចសូន្យ។

ឪពុកម្តាយតារាចម្រៀងរ៉េបរំឭកពីទេពកោសល្យកូនប្រុសរបស់ខ្លួន និងស្នើឲ្យតុលាការដោះលែង

អំឡុងឆ្នាំ២០១៩ និង២០២០ យុវជនវ័យ២០ឆ្នាំនៅក្នុងខេត្តសៀមរាបចំនួន៣នាក់ ដែលមានទេពកោសល្យខាងចម្រៀងរ៉េប និងបានច្រៀងរិះគន់ភាពខ្វះចន្លោះនៅក្នុងសង្គមកម្ពុជា ត្រូវបានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ជាបន្តបន្ទាប់។ យុជនពីរនាក់ត្រូវបានចាប់ខ្លួន និងឃុំខ្លួន និងម្នាក់ទៀតត្រូវបានរងការគំរាមចាប់ខ្លួន ហើយក្រោយមកបានផ្អាកច្រៀងបែបរិះគន់។

ផលប៉ះពាល់កូវីដ១៩លើកម្មករកាត់ដេរ

ជំងឺកូវីដ១៩ បានធ្វើឱ្យរោងចក្រកាត់ដេរមួយចំនួនព្យួរការងារកម្មករមួយរយៈ ខណៈដែលរោងចក្រខ្លះទៀតបានបិទទ្វារលែងដំណើរការតែម្តងដែលធ្វើឱ្យកម្មកររាប់ម៉ឺននាក់បាត់បង់ការងារ និងកំពុងប្រឈមការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម