សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

វីដេអូគណនេយ្យភាពសង្គម

​មន្ត្រី​សង្គម​ស៊ីវិល​និង​មន្ត្រី​​ជំនាញ​ថា​ការ​ដុត​ជញ្ជ្រាំង​ស្រូវធ្វើ​ឱ្យ​​ខូច​គុណភាពដីស្រែ​និងប៉ះពាល់​​ដល់​បរិស្ថាន

មន្ត្រី​សង្គម​ស៊ីវិល​ដែល​តាម​ដាន​ការ​អភិវឌ្ឍ​សង្គម ​និង​មន្ត្រី​​ជំនាញផ្នែក​កសិកម្ម​ថ្លែង​ថា ការ​ដែល​ប្រជាកសិករ​ខ្មែរ​នៅ​តែ​បន្ត​ទម្លាប់​ដុត​ជញ្ជ្រាំង​ស្រូវ​ចោល​នៅ​ក្នុង​ស្រែ​របស់​ខ្លួន បណ្ដាល​ឱ្យ​​ប៉ះពាល់​ច្រើន​ណាស់​ទាំង​ចំពោះ​​​គុណភាព​ដី និង​​បរិស្ថាន ។
កង្វះបង្គន់អនាម័យតាមសាលារៀននៅតែជាកង្វល់របស់គ្រូបង្រៀននិងអាណាព្យាបាលសិស្ស

កង្វះបង្គន់អនាម័យតាមសាលារៀននៅតែជាកង្វល់របស់គ្រូបង្រៀននិងអាណាព្យាបាលសិស្ស

នាយកសាលានិងអាណាព្យាបាលសិស្សនៃសាលាបឋមសិក្សាមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្លែងក្ដីកង្វល់អំពីកង្វះបង្គន់អនាម័យសម្រាប់សិស្សប្រើប្រាស់ ។ ពួកគាត់ថា ការខ្វះខាតនេះធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព ដែលបង្កការលំបាកចំពោះការបង្រៀននិងរៀន ។ សូមលោកអ្នកតាមដានបទយកការណ៍ដោយ លោក អ៊ូន ឈិន !
មន្ត្រីអប់រំសិក្សាធិការខេត្តសៀមរាបចង់បានថ្នាក់មត្តេយ្យនិងគ្រូមត្តេយ្យក្របខណ្ឌបន្ថែម

មន្ត្រីអប់រំសិក្សាធិការខេត្តសៀមរាបចង់បានថ្នាក់មត្តេយ្យនិងគ្រូមត្តេយ្យក្របខណ្ឌបន្ថែម

កំណើនប្រជាពលរដ្ឋ ជាពិសេសកំណើនកុមារអាយុពី៣ឆ្នាំដល់៥ឆ្នាំ បណ្ដាលឱ្យខ្វះថ្នាក់រៀននិងគ្រូបង្រៀនសម្រាប់សិស្សថ្នាក់មត្តេយ្យសិក្សា ។ ការណ៍នេះបានក្លាយជាក្ដីកង្វល់របស់មាតាបិតា គ្រូបង្រៀន និងមន្ត្រីអប់រំសិក្សាធិការខេត្តសៀមរាប ។
ទន្ទឹមនឹងការគោរពចំពោះវីរភាពនៃការលះបង់ដើម្បីសង្គមជាតិក៏ដូចជាមនុស្សជាតិ សម្រែកទាមទារនិងការទន្ទឹងរង់ចាំយុត្តិធម៌សម្រាប់ បណ្ឌិត កែម ឡី នៅតែបន្ត ។ ការទាមទារយុត្តិធម៌ធ្វើឡើងក្នុងឱកាសប្រារព្ធខួបគម្រប់៦ឆ្នាំនៃឃាតកម្មលើរូប បណ្ឌិត កែម ឡី នៅថ្ងៃទី១០ កក្កដា ឆ្នាំ២០២២ ។

សង្គមស៊ីវិល សកម្មជនសិទ្ធិមនុស្ស និងក្រុមគ្រួសារ បន្តទាមទារយុត្តិធម៌ជូន បណ្ឌិត កែម ឡី

ទន្ទឹមនឹងការគោរពចំពោះវីរភាពនៃការលះបង់ដើម្បីសង្គមជាតិក៏ដូចជាមនុស្សជាតិ សម្រែកទាមទារនិងការទន្ទឹងរង់ចាំយុត្តិធម៌សម្រាប់ បណ្ឌិត កែម ឡី នៅតែបន្ត ។ ការទាមទារយុត្តិធម៌ធ្វើឡើងក្នុងឱកាសប្រារព្ធខួបគម្រប់៦ឆ្នាំនៃឃាតកម្មលើរូប បណ្ឌិត កែម ឡី នៅថ្ងៃទី១០ កក្កដា ឆ្នាំ២០២២ ។
អតីតយុវតីស្ម័គ្រចិត្តជួយធ្វើកិច្ចការសង្គម ទទួលបានជោគជ័យក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់

អតីតយុវតីស្ម័គ្រចិត្តជួយធ្វើកិច្ចការសង្គម ទទួលបានជោគជ័យក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់

ផ្ដើមចេញពីសមត្ថភាព ភាពលេចធ្លោ និងបទពិសោធជាជំនួយការភូមិ ជាក្រុមទ្រទ្រង់សុខភាពភូមិ និងជាអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ប្រចាំសង្កាត់វត្តគរ ក្រុងបាត់ដំបង នៃគម្រោង ISAC អ្នកស្រី ម៉ៅ សុគន្ធាវី ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាសង្កាត់វត្តគរ នៅចុងអាណត្តិទី៤ ជំនួសសមាជិកក្រុមប្រឹក្សាមួយរូបដែលស្លាប់។
ប្រជាពលរដ្ឋនិងមន្ត្រីអាជ្ញាធរថា ការងារគណនេយ្យភាពសង្គមជួយសម្រួលការរស់នៅនិងការងាររបស់ពួកគាត់

ប្រជាពលរដ្ឋនិងមន្ត្រីអាជ្ញាធរថា ការងារគណនេយ្យភាពសង្គមជួយសម្រួលការរស់នៅនិងការងាររបស់ពួកគាត់

ប្រជាពលរដ្ឋ គ្រូបង្រៀន និងមន្ត្រីអាជ្ញាធរឃុំសង្កាត់ ដែលបានទទួលការបណ្ដុះបណ្ដាលនិងបានចូលរួមធ្វើការងារគណនេយ្យភាពសង្គម មានក្ដីសោមនស្សរីករាយ ជាពិសេសក្រុមប្រជាពលរដ្ឋ ព្រោះការយល់ដឹងអំពីកិច្ចការនេះបានជួយឱ្យពួកគាត់មានសេចក្ដីក្លាហានក្នុងការលើកយកបញ្ហាដែលពួកគាត់ជួបប្រទះមកជជែកពិភាក្សាគ្នាត្រង់ទៅត្រង់មក នៅចំពោះមុខមន្ត្រីអាជ្ញាធរ ដើម្បីស្វែងរកដំណោះស្រាយ ។

ជនរងគ្រោះនិងអ្នកខ្វល់ខ្វាយអំពីសីលធម៌សង្គមរិះគន់ថា ការផ្សព្វផ្សាយគ្រឿងស្រវឹង គឺជាមូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍

ជនរងគ្រោះនិងអ្នកខ្វល់ខ្វាយអំពីសីលធម៌សង្គមរិះគន់ថា ការផ្សព្វផ្សាយគ្រឿងស្រវឹង តាមបណ្ដាញសង្គម សោតទស្សន៍ និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មធំៗតាមដងផ្លូវនៅកម្ពុជា ជាមូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍ ខណៈរបាយការណ៍ខ្លះបង្ហាញថា ចំនួនជនរងគ្រោះបាត់បង់ជីវិតនិងរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង កើនឡើងគួរឱ្យព្រួយបារម្ភ ។
សង្គមស៊ីវិលនិងអ្នកសារព័ត៌មានថាសេរីភាពសារព័ត៌មានកំពុងរងការរឹតត្បិតគួរឱ្យព្រួយបារម្ភ

សង្គមស៊ីវិលនិងអ្នកសារព័ត៌មានថាសេរីភាពសារព័ត៌មានកំពុងរងការរឹតត្បិតគួរឱ្យព្រួយបារម្ភ

មន្ត្រីអង្គការសង្គមស៊ីវិលនិងអ្នកសារព័ត៌មានសម្ដែងក្ដីកង្វល់អំពីសេរីភាពសារព័ត៌មានឯករាជ្យនៅកម្ពុជា ថាកំពុងរងការរឹតត្បិត ហើយលំហសេរីភាពសង្គមស៊ីវិលក៏កំពុងតែរួមតូចផងដែរ ។ សូមអញ្ជើញទស្សនាសេចក្ដីរាយការណ៍ជាវីដេអូ ដោយ ទ្រី ថានី !
ប្រជាពលរដ្ឋរិះគន់ថាការផ្ដល់បណ្ណក្រីក្រពុំមានតម្លាភាព

ប្រជាពលរដ្ឋរិះគន់ថាការផ្ដល់បណ្ណក្រីក្រពុំមានតម្លាភាព

ប្រជាពលរដ្ឋមួយចំនួនដែលមានស្ថានភាពជីវភាពបានព្រឹកខ្វះល្ងាច ត្អូញត្អែរថា ពួកគាត់ទីទាល់ក្រ ប៉ុន្តែពុំទទួលបានបណ្ណសមធម៌ឬបណ្ណក្រីក្រពីអាជ្ញាធរឡើយ បែរជាអាជ្ញាធរផ្តល់ឱ្យអ្នកដែលមានជីវភាពធូរធារឬសែស្រឡាយនិងបក្សពួករបស់ខ្លួនទៅវិញ ។ ការណ៍នេះ មន្ត្រីសង្គមស៊ីវិលស្នើឱ្យមានការត្រួតពិនិត្យបញ្ជីប្រជាពលរដ្ឋដែលទទួលបានបណ្ណក្រីក្រីនិងនីតិវិធីនៃការកំណត់អត្តសញ្ញាណប្រជាពលរដ្ឋក្រីក្រឡើងវិញ ។ សូមអញ្ជើញទស្សនាសេចក្ដីរាយការណ៍ជាវីដេអូ ដោយ ទ្រី ថានី !

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម