តំបន់ក្រហមនៅភ្នំពេញបន្តបិទខ្ទប់មួយសប្ដាហ៍ទៀត តែមានទំហំតូចជាងមុន

កម្មកររោងចក្រដើរចេញពីកន្លែងចាក់វ៉ាក់សាំងក្នុងតំបន់ក្រហម សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

អាជ្ញាធររាជធានី​ភ្នំពេញ បាន​ប្រ​កាស​បន្ត​​បិទ​ខ្ទប់​មួយសប្តាហ៍ទៀតនៅតំបន់​មួយ​ចំនួន​ រួម​ទាំង​តំបន់​ខ្លះ​ត្រូវ​បាន​បិទខ្ទប់​ជាង​មួយ​ខែមក​ហើយ​។​

ទីក្រុងភ្នំពេញ និងតាខ្មៅបញ្ចប់ការបិទខ្ទប់ តែតំបន់គោលដៅមួយចំនួនអាចនៅបន្តបិទដដែល

បុរសម្នាក់ឆ្លងរបាំងថ្មបិទផ្លូវក្នុងតំបន់ក្រហមរាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

សម្រាប់​រយៈពេល​ពីរ​សប្ដាហ៍​កន្លង​មក​នេះ​ចំនួន​ឆ្លង​កូវីដ១៩​នៅ​កម្ពុជា គិត​ជាមធ្យម​មាន​ប្រហែល​៥០០​ទៅ៦០០ករណី​ក្នុង​មួយថ្ងៃៗ។ នៅ​ថ្ងៃអង្គារ​ ក្រសួងសុខាភិបាល​ប្រកាស​រក​ឃើញ​៩៣៨ ករណី​បន្ថែម​ទៀត ក្នុង​នោះ​ភ្នំពេញ​មាន​ចំនួន​៦០៨​ករណី ខេត្តកណ្តាល១៧៥ ខេត្ត​បន្ទាយ​មានជ័យ​៥១ករណី ខេត្ត​ព្រះសីហនុ​​៧៧ករណី កំពង់ស្ពឺ១៤ករណី ក្រៅពី​នោះ​មាន​នៅ​ខេត្តតាកែវ ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ បាត់ដំបង និងសៀម​រាប។​

អាជ្ញាធរខេត្តសម្រេចបិទខ្ទប់ក្រុងព្រះសីហនុនិងកំណត់ភូមិចំនួនប្រាំជា «តំបន់ក្រហម»

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុចុះត្រួតពិនិត្យរបាំងនៅក្រុងព្រះសីហនុ ដែលដាក់ដើម្បីរារាំងប្រជាពលរដ្ឋមិនឱ្យចូលឬចាកចេញពីតំបន់បិទខ្ទប់នោះ។ រូបថតបង្ហោះលើទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

កាលពីព្រលឹមថ្ងៃសុក្រ ក្រុងព្រះសីហនុត្រូវបានបិទខ្ទប់ ដែលធ្វើឱ្យក្រុងនេះក្លាយជាក្រុងទី៣នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានបិទខ្ទប់ នៅពេលមានការរីករាលដាលជំងឺកូវីដ១៩ កាន់តែធ្ងន់ធ្ងរឡើង។ ភូមិចំនួន៥ត្រូវបានគេកំណត់ថាជា «តំបន់ក្រហម» ដែលត្រូវអនុវត្តវិធានការណ៍តឹងរ៉ឹងជាងមុន។

រោងចក្រជាច្រើនបិទទ្វារធ្វើឲ្យកម្មករបាត់បង់ចំណូល និងជួបការលំបាកអំឡុងពេលបិទខ្ទប់

កម្មករឈរនៅរានហាលមុខបន្ទប់ជួលរបស់ពួកគេនៅសង្កាត់ស្ទឹងមានជ័យ៣ ក្នុងខណ្ឌមានជ័យ ដែលជាតំបន់ក្រហមមានការល្បាតតឹងរ៉ឹងក្នុងក្រុងភ្នំពេញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

លោកបានថ្លែងថា៖ «ខ្ញុំមិនទាន់ទទួលបានប្រាក់ខែដំបូងនៅឡើយទេ ហើយយើងសង្ឃឹមថា នឹងទទួលបានប្រាក់ខែអំឡុងពេលដ៏លំបាកនេះ។ ខ្ញុំទើបតែទទួលបានជំនួយ ជាស្បៀងអាហារខ្លះ ពីម្ចាស់ផ្ទះជួល ហើយមិនទាន់ទទួលបានជំនួយពីអាជ្ញាធរនោះទេ»។

ការបិទខ្ទប់លើកដំបូងរបស់កម្ពុជាប្រឈមបញ្ហាច្រើន ខណៈករណីឆ្លងកំពុងកើនឡើងខ្ពស់

ប្រជាពលរដ្ឋដើរឆ្លងកាត់កន្លែងដាក់បារ៉ាស់នៅផ្លូវមួយកន្លែងក្នុងរាធានីភ្នំពេញ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។ខេមបូចា/ ព្រីង សំរាំង

ស្របពេលដែលការរីក​រាលដាល​កូវីដ១៩ នៅបន្តកើន​ឡើង រដ្ឋាភិបាលកម្ពុជា​បាន​ចេញ​វិធានការ​រឹតបន្តឹង​ជាបន្ត​បន្ទាប់​ដើម្បីបិទខ្ទប់​ទីក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខណៈ​ប្រ​ជា​ពល​រដ្ឋ​ក្រីក្រ​ក្នុង​ទីក្រុង​បាន​ត្អូញត្អែថា​ខ្លួន​កំពុង​ពិបាក​ក្នុង​ការ​រក​អាហារ​សម្រាប់​ទទួលទាន​ឲ្យ​បាន​គ្រប់​គ្រាន់​។