សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ខេមបូចា ព័ត៌មាន

លោក ចុង ជីគីម ឧបការីអគ្គនាយក និងជាតំណាងប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិចរបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)

ទស្សនៈ៖ ពេលវេលាដ៏សក្តិសមក្នុងការទទួលស្គាល់តួនាទីរបស់ស្ត្រី ព្រមទាំងបញ្ចូលពួកគេទៅក្នុងការវិនិយោគវិស័យកសិកម្ម

ទោះបីជាមានការរួមចំណែកសំខាន់ៗជាច្រើនរបស់ស្ត្រីនៅក្នុងប្រព័ន្ធកសិកម្មនៅតំបន់អាស៊ីប៉ាស៊ីហ្វិច ក៏ដោយ ក៏ស្ត្រីនៅតែបន្តប្រឈមមុខនឹងឧបសគ្គជាហូរហែរនៅឡើយ ជាពិសេសលទ្ធភាពទទួលបានធនធាន សេវាកម្ម និងការបន្តរើសអើងចំពោះពួកគេនៅតាមខ្សែច្រវាក់តម្លៃស្បៀង។ ស្របពេលដែលយើងកំពុងប្រមូលផ្តុំគ្នាដើម្បីអបអរទិវាអន្តរជាតិនារី (IWD) នាឆ្នាំនេះ យើងក៏ត្រូវឆ្លៀតយកឱកាសនេះធ្វើសកម្មភាពឱ្យកាន់តែសកម្ម ដើម្បីជួយឱ្យស្ត្រីទទួលបានការទទួលស្គាល់ពេញលេញចំពោះតួនាទីដែលមិនអាចខ្វះបានរបស់ពួកគេនៅក្នុងវិស័យនានាដូចជា វិស័យរោងចក្រ ក្រុមហ៊ុនខ្នាតតូច និងមធ្យម សមាគម និងសហគ

អ្នកធ្វើការពាក់ព័ន្ធផ្នែកយេនឌ័រថា វិសមភាពរវាងបុរសនិងស្ត្រីក្នុងវិស័យនយោបាយនៅតែបន្តមាន

អ្នកឃ្លាំមើលក៏ដូចជាអ្នកធ្វើការពាក់ព័ន្ធផ្នែកយេនឌ័របង្ហាញថា វិសមភាពរវាងស្ត្រីនិងបុរសទាំងក្នុងវិស័យនយោបាយទាំងក្នុងវិស័យកិច្ចការសាធារណៈនៅតែជាបញ្ហា ខណៈមន្ត្រីគណបក្សកាន់អំណាចនិងមន្ត្រីរដ្ឋាភិបាលអះអាងថា ស្ត្រីកំពុងត្រូវបានគិតគូរយកចិត្តទុកដាក់ ។

ចំណីអាហារហាមឃាត់ត្រូវបានលុបបំបាត់នៅតាមសាលារៀន មួយចំនួន

ប្រជាពលរដ្ឋខ្មែរកាន់តែច្រើនឡើងៗមានការយល់ដឹងនិងបង្កើនការយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ចំណីអាហារដែលប៉ះពាល់ដល់សុខភាពកុមារជាពិសេស គឺចំណីអាហារ៦ប្រភេទ ដែលក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំហាមប្រាមនៅក្នុងគ្រឹះស្ថានសិក្សានានា ទាំងរដ្ឋនិងឯកជន ខណៈសាលាមួយចំនួនទាំងនៅក្នុងទីក្រុងនិងនៅតាមបណ្ដាខេត្តមិនទាន់អនុវត្តបាននៅឡើយ ។

កង្វះមណ្ឌលសុខភាពនិងគុណភាពនៃការផ្ដល់សេវានៅតែជាបញ្ហា

ប្រជាពលរដ្ឋរស់នៅក្នុងឃុំដែលពុំទាន់មានមណ្ឌលសុខភាព ជាពិសេសនៅតំបន់ដាច់ស្រយាលមួយចំនួន ត្អូញត្អែរថា ពួកគាត់មានការលំបាកណាស់ក្នុងការទទួលបានសេវាសុខាភិបាល ហើយបើជួនជាពួកគាត់ឈឺថ្កាត់ចំពេលយប់អាធាត្រនឹងរឹតតែលំបាកថែមទៀត ព្រោះពួកគាត់ត្រូវបង្ខំចិត្តធ្វើដំណើរទៅមណ្ឌលសុខភាពក្នុងឃុំដទៃឆ្ងាយពីលំនៅរហូតដល់ទៅជាង១០គីឡូម៉ែត្រ ។

សកម្មជនកម្មករនិងអ្នកតាមដានសវនាការអះអាងថា កញ្ញា ឈឹម ស៊ីថរ និងកូដករប្រាំបីនាក់នៃក្រុមហ៊ុនណាហ្គាវើលដ៍ គ្មានកំហុសដូចការចោទប្រកាន់

សកម្មជនកម្មករនិងមន្ត្រីអង្គការសង្គមស៊ីវិល ដែលបានតាមដានសវនាការជំនុំជម្រះក្ដីលើករណីសំណុំរឿង កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ និងកូដករប្រាំបីនាក់ ពីបទញុះញង់ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នាសាលាដំបូងរាជធានីភ្នំពេញ អះអាងថា អ្នកទាំងប្រាំបួនពុំមានកំហុសដូចការចោទប្រកាន់ឡើយ ។

ការបិទស្ថាប័នព័ត៌មានឯករាជ្យ វីអូឌី នាំមកនូវក្ដីកង្វល់អំពីការរឹតត្បិតសេរីភាពសារព័ត៌មាននៅកម្ពុជា

ការបិទស្ថាប័នព័ត៌មានឯករាជ្យ វីអូឌី បានធ្វើឱ្យមជ្ឈដ្ឋានជាតិនិងអន្តរជាតិសម្ដែងក្ដីបារម្ភអំពីការរឹតត្បិតសេរីភាពសារព័ត៌មាន សិទ្ធិបញ្ចេញមតិ និងការធ្លាក់ចុះនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាន់តែខិតជិតចូលមកដល់ ។ ទន្ទឹមនឹងនេះដែរ ការលុបអាជ្ញាបណ្ណនៃស្ថាប័នសារព័ត៌មាន វីអូឌី បាននាំមកនូវភាពសោកសៅក៏ដូចជាបណ្ដាលឱ្យបុគ្គលិកនិងអ្នករាយការណ៍ព័ត៌មានរាប់សិបនាក់បាត់បង់ការងារនិងបាត់ឱកាសបំពេញវិជ្ជាជីវៈជាអ្នកសារព័ត៌មានឯករាជ្យ ។
រដ្ឋាភិបាលកម្ពុជាសម្រេចបិទស្ថាប័នព័ត៌មានឯករាជ្យវីអូឌី

រដ្ឋាភិបាលកម្ពុជាសម្រេចបិទស្ថាប័នព័ត៌មានឯករាជ្យវីអូឌី

នាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងព័ត៌មានលុបអាជ្ញាបណ្ណស្ថាប័នសារព័ត៌មាន VOD បន្ទាប់ពីស្ថាប័ននេះបានចេញផ្សាយអត្ថបទមួយថា លោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាលើជំនួយទៅប្រទេសទួកគីជំនួស នាយករដ្ឋមន្ត្រី ហ៊ុន សែន ។ មុននឹងបញ្ជាឱ្យបិទ លោក ហ៊ុន សែន បានដាក់ឱសានវាទ ៧២ម៉ោង ប៉ុន្តែបង្រួមមកនៅត្រឹម២៤ម៉ោងវិញ ក្រោយពីលោកមិនទទួលយកពាក្យសូមអធ្យាស្រ័យ និងសូមអភ័យទោស ។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានចាប់ផ្ដើមដំណើរធម្មយាត្រាតាមការគ្រោងទុក ដើម្បីទាមទារយុត្តិធម៌សង្គម

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានចាប់ផ្ដើមដំណើរធម្មយាត្រាតាមការគ្រោងទុក ដើម្បីទាមទារយុត្តិធម៌សង្គម

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ហៅកាត់ថា CITA បានចាប់ផ្ដើមដំណើរធម្មយាត្រារបស់ខ្លួនតាមការគ្រោងទុក ដោយចាកចេញពីរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ឆ្ពោះទៅខេត្តពោធិ៍សាត់ ដែលត្រូវឆ្លងកាត់ខេត្តកណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង ក្នុងរយៈពេលប្រហែល ១០ថ្ងៃ និងមានអ្នកចូលរួមប្រមាណ ៥០នាក់ ក្រោមប្រធានបទ “ សីលធម៌សង្គម ” ។
ជនរងគ្រោះបាត់បង់ផ្ទះសម្បែងដោយសារទឹកជំនន់រដូវប្រាំងរង់ចាំរដ្ឋាភិបាលផ្តល់ទីជម្រកថ្មី

ជនរងគ្រោះបាត់បង់ផ្ទះសម្បែងដោយសារទឹកជំនន់រដូវប្រាំងរង់ចាំរដ្ឋាភិបាលផ្តល់ទីជម្រកថ្មី

ប្រជាពលរដ្ឋចំនួន ៧១គ្រួសាររស់នៅប្របមាត់ព្រែកថី ក្នុងភូមិព្រែកថី និងភូមិព្រែកសំរោង នៃសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ហើយដែលត្រូវបានទឹកជំនន់រដូវប្រាំងបំផ្លាញផ្ទះសម្បែងអស់ចំនួន ៦៥ខ្នង កំពុងទន្ទឹងរង់ចាំរដ្ឋាភិបាលផ្តល់ទីជម្រកថ្មីដើម្បីបានរស់នៅជាអចិន្ត្រៃយ៍និងអាចប្រកបរបរចិញ្ចឹមជីវិត ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម