សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ខេមបូចា ព័ត៌មាន

​មន្ត្រី​សង្គម​ស៊ីវិល​និង​មន្ត្រី​​ជំនាញ​ថា​ការ​ដុត​ជញ្ជ្រាំង​ស្រូវធ្វើ​ឱ្យ​​ខូច​គុណភាពដីស្រែ​និងប៉ះពាល់​​ដល់​បរិស្ថាន

មន្ត្រី​សង្គម​ស៊ីវិល​ដែល​តាម​ដាន​ការ​អភិវឌ្ឍ​សង្គម ​និង​មន្ត្រី​​ជំនាញផ្នែក​កសិកម្ម​ថ្លែង​ថា ការ​ដែល​ប្រជាកសិករ​ខ្មែរ​នៅ​តែ​បន្ត​ទម្លាប់​ដុត​ជញ្ជ្រាំង​ស្រូវ​ចោល​នៅ​ក្នុង​ស្រែ​របស់​ខ្លួន បណ្ដាល​ឱ្យ​​ប៉ះពាល់​ច្រើន​ណាស់​ទាំង​ចំពោះ​​​គុណភាព​ដី និង​​បរិស្ថាន ។
ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ធ្វើសន្និសីទសារព័ត៌មាន នៅទីស្នាក់ការបក្ស ក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

គណបក្សភ្លើងទៀននឹងដាក់ពាក្យបណ្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញក្នុងរយៈពេលពីរបីថ្ងៃទៀត បន្ទាប់ពី គ.ជ.ប បានបដិសេធការចុះបញ្ជីឈរឈ្មោះបោះឆ្នោត

គណបក្សភ្លើងទៀននឹងដាក់ពាក្យបណ្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញក្នុងរយៈពេលពីរបីថ្ងៃទៀត គឺយ៉ាង​យូរ​នៅថ្ងៃ​ទី២០ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពី គ.ជ.ប បានបដិសេធការចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត​កាល​ពីថ្ងៃពីចន្ទ។
ស្លាកសញ្ញាគណបក្សភ្លើងទៀននៅទីស្នាក់ការកណ្តាលថ្មីរបស់គណបក្សក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២។ (ខេមបូចា/ព្រីង សំរាំង)

គ.ជ.ប បានសម្រេចបដិសេធការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានសម្រេចបដិសេធការចុះបញ្ជីឈរឈ្មោះបោះឆ្នោត​របស់គណបក្ស​ភ្លើងទៀន ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតខែកក្កដាខាងមុខ ដែល​ គជប អះអាងថា គណបក្ស​នេះ​មិនមានឯកសារគ្រប់គ្រាន់។ ការ​សម្រេច​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី គ.ជ.ប មាន​កិច្ច​ប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទទី១៥ ខែឧសភា។ មានគណបក្សនយោបាយ​ចំនួន១៨ ត្រូវបានអនុម័ត ប៉ុន្តែ​លើក​លែងតែគណបក្សភ្លើងទៀនមួយប៉ុណ្ណោះ។

ប្រជាពលរដ្ឋខ្មែរមួយចំនួននៅតែជួបបញ្ហាកង្វះទឹកស្អាតសម្រាប់ប្រើប្រាស់ និងទទួលទាន

បញ្ហាកង្វះទឹកស្អាតសម្រាប់ប្រើប្រាស់ និងទទួលទានបានក្លាយជាប្រធានបទ និងជាក្ដីកង្វល់រួមរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើការពាក់ព័ន្ធផ្នែកទឹកស្អាតជាតិ និងអន្តរជាតិខណៈមន្ត្រីរដ្ឋាភិបាលថ្លែងថា ប្រជាពលរដ្ឋប្រមាណ ៧៣,៤ភាគរយកំពុងទទួលបានសេវាទឹកស្អាត ។

ក្រុមសង្គមស៊ីវិលនិងសហជីពកម្មករដាក់ញត្តិនៅរដ្ឋសភា ទាមទារការការពារសិទ្ធិកម្មករ និងការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ

ក្រុមអង្គការសង្គមស៊ីវិលរួមទាំងមន្ត្រី និងសមាជិកសមាគម សហព័ន្ធសហជីពកម្មករ ប្រមាណជាង៣០០នាក់ បានជួបជុំគ្នានៅខាងមុខវិមានរដ្ឋសភា ក្នុងឱកាសទិវាពលកម្មអន្តរជាតិ ១ ឧសភា ដើម្បីដាក់ញត្តិរបស់ពួកគេ ទាមទារឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខរបស់កម្មករ ដោយជួយការពារកម្មករពីការរំលោភសិទ្ធិគ្រប់ទម្រង់ និងធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារផងដែរ ។
អ្នកស្រី ហឿម ឆាត ដែលនិយាយថា អ្នកស្រីគ្មានជម្រើសក្នុងការផ្លាស់ទៅតំបន់ រុនតាឯក ឈរនៅខាងក្រៅផ្ទះថ្មីរបស់អ្នកស្រីកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា)

រដ្ឋាភិបាលផ្ញើរបាយការណ៍ទៅអង្គការយូណេស្កូថាពលរដ្ឋស្ម័គ្រចិត្តរើចេញពីតំបន់អង្គរ ប៉ុន្តែពលរដ្ឋថាគ្មានជម្រើស

អ្នក​ស្រី​ ហឿម ឆាត ដែល​បាន​តាំង​លំនៅ​ថ្មី​ទៅ​តំបន់​រុន​តាឯក​កាល​ពី​​ខែ​ធ្នូ និង​បាន​រស់​នៅ​ក្រោម​ដំបូលតង់​កៅស៊ូ​​អស់រយៈ​ពេល​​ជាច្រើន​ខែ​បាន​និយាយ​ថា៖​ «ខ្ញុំ​គ្មាន​ជម្រើស​ទេ។ យើង​ត្រូវតែ​​ទៅ។ យើង​ចង់​ស្នាក់​នៅ [តំបន់​អង្គរ] ប៉ុន្តែ​យើង​​មិន​អាច​ធ្វើ​បានទេ»

អ្នកធ្វើការពាក់ព័ន្ធផ្នែកយេនឌ័រថា វិសមភាពរវាងបុរសនិងស្ត្រីក្នុងវិស័យនយោបាយនៅតែបន្តមាន

អ្នកឃ្លាំមើលក៏ដូចជាអ្នកធ្វើការពាក់ព័ន្ធផ្នែកយេនឌ័របង្ហាញថា វិសមភាពរវាងស្ត្រីនិងបុរសទាំងក្នុងវិស័យនយោបាយទាំងក្នុងវិស័យកិច្ចការសាធារណៈនៅតែជាបញ្ហា ខណៈមន្ត្រីគណបក្សកាន់អំណាចនិងមន្ត្រីរដ្ឋាភិបាលអះអាងថា ស្ត្រីកំពុងត្រូវបានគិតគូរយកចិត្តទុកដាក់ ។

ចំណីអាហារហាមឃាត់ត្រូវបានលុបបំបាត់នៅតាមសាលារៀន មួយចំនួន

ប្រជាពលរដ្ឋខ្មែរកាន់តែច្រើនឡើងៗមានការយល់ដឹងនិងបង្កើនការយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ចំណីអាហារដែលប៉ះពាល់ដល់សុខភាពកុមារជាពិសេស គឺចំណីអាហារ៦ប្រភេទ ដែលក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំហាមប្រាមនៅក្នុងគ្រឹះស្ថានសិក្សានានា ទាំងរដ្ឋនិងឯកជន ខណៈសាលាមួយចំនួនទាំងនៅក្នុងទីក្រុងនិងនៅតាមបណ្ដាខេត្តមិនទាន់អនុវត្តបាននៅឡើយ ។

កង្វះមណ្ឌលសុខភាពនិងគុណភាពនៃការផ្ដល់សេវានៅតែជាបញ្ហា

ប្រជាពលរដ្ឋរស់នៅក្នុងឃុំដែលពុំទាន់មានមណ្ឌលសុខភាព ជាពិសេសនៅតំបន់ដាច់ស្រយាលមួយចំនួន ត្អូញត្អែរថា ពួកគាត់មានការលំបាកណាស់ក្នុងការទទួលបានសេវាសុខាភិបាល ហើយបើជួនជាពួកគាត់ឈឺថ្កាត់ចំពេលយប់អាធាត្រនឹងរឹតតែលំបាកថែមទៀត ព្រោះពួកគាត់ត្រូវបង្ខំចិត្តធ្វើដំណើរទៅមណ្ឌលសុខភាពក្នុងឃុំដទៃឆ្ងាយពីលំនៅរហូតដល់ទៅជាង១០គីឡូម៉ែត្រ ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម