គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានសម្រេចបដិសេធការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតខែកក្កដាខាងមុខ ដែល គជប អះអាងថា គណបក្សនេះមិនមានឯកសារគ្រប់គ្រាន់។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពី គ.ជ.ប មានកិច្ចប្រជុំនៅព្រឹកថ្ងៃច័ន្ទទី១៥ ខែឧសភា។ មានគណបក្សនយោបាយចំនួន១៨ ត្រូវបានអនុម័ត ប៉ុន្តែលើកលែងតែគណបក្សភ្លើងទៀនមួយប៉ុណ្ណោះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ជគប នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានបញ្ជាក់ថា ជគប បដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់ គណបក្សភ្លើងទៀន ដែលមាន ២៥ (ម្ភៃប្រាំ) មណ្ឌលរាជធានី ខេត្ត ដោយមូលហេតុ គណបក្សភ្លើងទៀន មិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពី ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃដែលមានបញ្ជាក់នីត្យានុកូលកម្ម។
196 views