សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ខេមបូចា ព័ត៌មាន

ការ​ត្រៀមបម្រុង​សម្រាប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ

ការ​ត្រៀមបម្រុង​សម្រាប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ

ប្រមាណ​ជាង​មួយ​សប្ដាហ៍មុន​នឹង​ឱកាស​នៃ​ពិធី​បុណ្យចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរមក​ដល់ ប្រជាពលរដ្ឋ​មួយ​ចំនួន​​បាន​រៀបចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មីនៅ​តាម​ភូមិឋាន គ្រឹះស្ថាន​សិក្សា អង្គការ និង​ស្ថាប័នក្រុមហ៊ុន​ តាម​លទ្ធភាព​និង​ធនធាន​រៀង​ៗ​ខ្លួន ។

ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ស្នើសុំអាជ្ញាធរចាត់វិធានការដោះស្រាយជំនន់ទឹកភ្លៀង

ក្រៅពីការរអ៊ូរទាំអំពីការរំខានដល់ការរស់នៅ ការប្រកបរបរទទួលទាន និងការធ្វើដំណើរដោយសារជំនន់ទឹកភ្លៀងជាញឹកញាប់ ហើយ ដែលតំបន់ខ្លះមានទឹកកខ្វក់ដក់ត្រាំរ៉ាំរ៉ៃប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញអំពាវនាវសូមអាជ្ញាធរចាត់វិធានការ ដែលមានប្រសិទ្ធភាព ដើម្បីជួយពួកគាត់ឱ្យបានស្រាកស្រាន្តពីការរំខានទាំងអស់នេះ ។

ប្រជាពលរដ្ឋទូទៅអាចស្នើធ្វើបណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម ដើម្បីធានារ៉ាប់រងសុខភាព

ប្រជាពលរដ្ឋខ្មែរ ដែលមានវ័យមិនលើសពី ៦០ឆ្នាំ បានម្នីម្នានាំគ្នាចុះឈ្មោះយកបណ្ណសមាជិក នៃបេឡាជាតិសន្តិសុខសង្គម ហៅកាត់ ថា ប.ស.ស ដើម្បីទទួលបានសេវា ថែទាំឬធានារ៉ាប់រងសុខភាពរបស់ពួកគាត់ ។

រដ្ឋសភាបានបោះឆ្នោតផ្ដល់ទំនុកចិត្តនិងគាំទ្ររដ្ឋាភិបាលថ្មីនីតិកាលទី៧

បន្ទាប់ពីបានបើកសម័យប្រជុំពេញអង្គលើកទី១ តាមកាលកំណត់ក្រោមព្រះរាជាធិបតីភាព នៃអង្គព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីព្រឹកថ្ងៃចន្ទ ទី២១ ខែសីហា រដ្ឋសភាបានបោះឆ្នោតផ្ដល់ទំនុកចិត្តនិងគាំទ្ររដ្ឋាភិបាលថ្មីនីតិកាលទី៧ ដើម្បីដំណើរការគណៈរដ្ឋមន្ត្រីរបស់ខ្លួន ។
សមាជិកគណៈរដ្ឋមន្ត្រីថ្មី និងអ្នកតំណាងរាស្ត្រឈរថតរូបអនុស្សាវរីយ៍នៅខាងក្រៅអគាររដ្ឋសភា នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ។ (ខេមបូចា/ ព្រីង សំរាំង)

កំណត់ត្រួសៗអំពីថ្នាក់ដឹកនាំក្រសួងស្ថាប័នថ្មី និងទំនាក់ទំនងគ្រួសារ និងពាណិជ្ជកម្ម

ការបោះឆ្នោតជាកញ្ចប់តែមួយលើក​នៅក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដែល​បាន​ពង្រឹង​តួនាទីរបស់​លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក៏ជាការចាប់ផ្ដើម​នូវការ​ផ្លាស់ប្ដូរ​​តួនាទីរដ្ឋមន្ត្រីកំពូលៗជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ។

ជំនន់ទឹកភ្លៀងយ៉ាងគំហុកបណ្ដាលឱ្យមនុស្សស្លាប់ ខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងផលដំណាំ

ជំនន់ទឹកភ្លៀងដែលចាប់ផ្ដើមកាលពីចុងខែកក្កដា ហើយបន្តដល់ដើមខែសីហាបានធ្វើឱ្យប៉ះពាល់់និងខូចខាតយ៉ាងដំណំដល់ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្នែកគមនាគមន៍ក្នុងខេត្តចំនួន១២ ក្នុង នោះផ្លូវប្រវែងជាង ២ម៉ឺនម៉ែត្របានរងផលប៉ះពាល់ដោយការលិចលង់ ។

គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះយ៉ាងលើសលប់ ខណៈអវត្តមានគណបក្សភ្លើងទៀន

បន្ទាប់ពីបញ្ចប់ដំណើរការបោះឆ្នោតនៅល្ងាចថ្ងៃអាទិត្យ លទ្ធផលក្រៅផ្លូវការបានបង្ហាញថាគណក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី ហើយប្រទេសចិននិងរុស្ស៊ីបានផ្ញើសារអបអរសារទរ ខណៈបណ្តាប្រទេសមួយចំនួន រួមទាំងសហរដ្ឋអាមេរិកផង សម្តែងការខកចិត្ត ដ្បិតអវត្តមានគណបក្សប្រឆាំង ដែលជាគូប្រកួតដ៏ធំមិនបានចូលរួមក្នុងការបោះឆ្នោត ។
បក្ស១៨ ឃោសនារកសំឡេងឆ្នោត ខណៈបក្សប្រឆាំងដ៏ធំមិនអាចចូលប្រកួត ហើយប្រឈមនឹងផ្លូវច្បាប់

បក្ស១៨ ឃោសនារកសំឡេងឆ្នោត ខណៈបក្សប្រឆាំងដ៏ធំមិនអាចចូលប្រកួត ហើយប្រឈមនឹងផ្លូវច្បាប់

គណបក្សនយោបាយទាំង១៨ ដែលទទួលបានការអនុញ្ញាតដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ.ជ.ប ) ឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ បានធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតតាមសក្ដានុពលនិង ធនធានរៀងៗខ្លួន ចាប់តាំងពីថ្ងៃ ទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ខណៈសមាជិកគណបក្សប្រឆាំងមួយចំនួនត្រូវបានចាប់ខ្លួន និងកាត់ទោសមិនឱ្យឈរឈ្មោះបោះឆ្នោតយ៉ាងតិច២០ឆ្នាំ ក្រោមបទចោទថាបានធ្វើសកម្មភាពប្រឆាំង នឹងការបោះឆ្នោត ។
ប៉េងប៉ោងហោះពីលើការប្រមូលផ្តុំរបស់សមាជិក និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នៅកោះពេជ្រនៅរាជធានីភ្នំពេញ ខណៈអ្នកគាំទ្ររង់ចាំហែក្បួនតាមដងផ្លូវក្នុងរាជធានីភ្នំពេញ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

គណបក្ស​ប្រជាជន​កម្ពុជាប្រមូលផ្តុំ​ទ្រង់ទ្រាយ​ធំ ខណៈយុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ចាប់​ផ្ដើម​នៅ​រាជធានី​ភ្នំពេញ

នៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជាតិ គណបក្សប្រជាជនកម្ពុជា ដែលជាបក្ស​កាន់​អំណាចបានធ្វើ​ការ​ជួប​ជុំ​ទ្រង់ទ្រាយធំនៅ​រាជធានីភ្នំពេញ ខណៈគណបក្ស​នយោបាយ​មួយត្រូវបានរារាំងមិនឱ្យចូលទី​កន្លែងដែល​បាន​គ្រោង​ទុក​ ចំណែកគណបក្ស​ដែលនៅសល់​ផ្សេងៗទៀត​ភាគច្រើនរក្សាភាព​ស្ងាត់​ស្ងៀម​នៅ​រាជធានី។

ព័ត៌មានថ្មី

អត្ថបទពេញនិយម