សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ខេមបូចា ព័ត៌មាន

លោក ចុង ជីគីម ឧបការីអគ្គនាយក និងជាតំណាងប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិចរបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)

ទស្សនៈ៖ ពេលវេលាដ៏សក្តិសមក្នុងការទទួលស្គាល់តួនាទីរបស់ស្ត្រី ព្រមទាំងបញ្ចូលពួកគេទៅក្នុងការវិនិយោគវិស័យកសិកម្ម

ទោះបីជាមានការរួមចំណែកសំខាន់ៗជាច្រើនរបស់ស្ត្រីនៅក្នុងប្រព័ន្ធកសិកម្មនៅតំបន់អាស៊ីប៉ាស៊ីហ្វិច ក៏ដោយ ក៏ស្ត្រីនៅតែបន្តប្រឈមមុខនឹងឧបសគ្គជាហូរហែរនៅឡើយ ជាពិសេសលទ្ធភាពទទួលបានធនធាន សេវាកម្ម និងការបន្តរើសអើងចំពោះពួកគេនៅតាមខ្សែច្រវាក់តម្លៃស្បៀង។ ស្របពេលដែលយើងកំពុងប្រមូលផ្តុំគ្នាដើម្បីអបអរទិវាអន្តរជាតិនារី (IWD) នាឆ្នាំនេះ យើងក៏ត្រូវឆ្លៀតយកឱកាសនេះធ្វើសកម្មភាពឱ្យកាន់តែសកម្ម ដើម្បីជួយឱ្យស្ត្រីទទួលបានការទទួលស្គាល់ពេញលេញចំពោះតួនាទីដែលមិនអាចខ្វះបានរបស់ពួកគេនៅក្នុងវិស័យនានាដូចជា វិស័យរោងចក្រ ក្រុមហ៊ុនខ្នាតតូច និងមធ្យម សមាគម និងសហគ

អាណាព្យាបាលបេក្ខជនប្រឡងសញ្ញាបត្របាក់ឌុបតាំងចិត្តជំរុញកូនៗឱ្យចូលមហាវិទ្យាល័យ

អាណាព្យាបាលរបស់បេក្ខជនមួយចំនួន ដែលបានតាមមើលនិងលើកទឹកចិត្តកូនក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣ តាំងចិត្តថានឹងជំរុញកូនៗរបស់ពួកគាត់ឱ្យចូលរៀននៅមហាវិទ្យាល័យឱ្យខាងតែបាន បន្ទាប់ពីពួកគេប្រឡងជាប់សញ្ញាបត្រ ។

អាជ្ញាធរខណ្ឌច្បារអំពៅស្នើពលរដ្ឋរស់នៅតាមបណ្តោយប្រឡាយព្រែកប្រាប្តូរទៅទីតាំងថ្មី

អាជ្ញាធរខណ្ឌច្បារអំពៅបានស្នើឱ្យប្រជាពលរដ្ឋជាង ២០០គ្រួសារ ដែលរស់នៅតាមបណ្តោយប្រឡាយព្រែកប្រា ស្ថិតនៅភូមិចំពុះក្អែក១ និងភូមិអូរអណ្តូង សង្កាត់ព្រែកថ្មី ចាកចេញពីលំដ្ឋានដើម្បីយកដីនោះជីកស្តារធ្វើជាប្រឡាយសម្រាប់រំដោះទឹក ដោយប្តូរពួកគេទៅរស់នៅទីតាំងថ្មីនៅចំណុចភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដែលមានចម្ងាយប្រមាណជាង៦គីឡូម៉ែត្រពីទីតាំងចាស់។

ប្រជាពលរដ្ឋរស់នៅសហគមន៍ដីថ្មី ក្នុងសង្កាត់កាកាបទី១ ទទួលបានការតភ្ជាប់បណ្តាញទឹកស្អាត ក្រោយពីដាក់ញត្តិ

រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញបានសម្រេចតបណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋរស់នៅសហគមន៍ដីថ្មី និងភូមិប៉ប្រ៉កខាងជើង ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ពីពួកគាត់បានជ្រើសរើសតំណាងបីនាក់សម្រាប់សម្របសម្រួលការផ្គត់ផ្គង់និងចែកចាយទឹកនៅក្នុងសហគមន៍។

អ្នកផ្ទុកជំងឺអេដស៍នៅភូមិរកាជួបបញ្ហាខ្វះខាតផ្នែកជីវភាព

ប្រជាពលរដ្ឋមួយចំនួនក្នុងចំណោមជនរងគ្រោះនៃការឆ្លងរាតត្បាតនូវជំងឺអេដស៍ ដែលបន្សល់ទុកអស់រយៈពេលជិត១០ ឆ្នាំកន្លងទៅនៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង កំពុងតែជួបការលំបាក ផ្នែកជីវភាពខណៈ ដែលការងារសមស្របសម្រាប់ពួកគាត់ក៏ពិបាកនឹងរកឱ្យបានធ្វើផងនោះ ។

ពលរដ្ឋរស់នៅតាមបណ្តោយផ្លូវរថភ្លើងមួយចំនួនស្នើរដ្ឋាករទឹកភ្នំពេញតបណ្តាញទឹកស្អាតសម្រាប់ប្រើប្រាស់

ប្រជាពលរដ្ឋជិត១០០គ្រួសារ រស់នៅតាមបណ្តោយផ្លូវរថភ្លើង ស្ថិតក្នុងភូមិប៉ប្រកខាងជើង និងភូមិដីថ្មី ខណ្ឌពោធិ៍សែនជ័យ ដែលមានចម្ងាយប្រមាណ៤គីឡូម៉ែត្រពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្នើរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញឲ្យតភ្ជាប់ប្រព័ន្ធទឹកស្អាតជូនពួកគាត់ប្រើប្រាស់ ខណៈទឹកដែលប្រើប្រាស់បច្ចុប្បន្នមានតម្លៃថ្លៃ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់។

ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ស្នើសុំអាជ្ញាធរចាត់វិធានការដោះស្រាយជំនន់ទឹកភ្លៀង

ក្រៅពីការរអ៊ូរទាំអំពីការរំខានដល់ការរស់នៅ ការប្រកបរបរទទួលទាន និងការធ្វើដំណើរដោយសារជំនន់ទឹកភ្លៀងជាញឹកញាប់ ហើយ ដែលតំបន់ខ្លះមានទឹកកខ្វក់ដក់ត្រាំរ៉ាំរ៉ៃប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញអំពាវនាវសូមអាជ្ញាធរចាត់វិធានការ ដែលមានប្រសិទ្ធភាព ដើម្បីជួយពួកគាត់ឱ្យបានស្រាកស្រាន្តពីការរំខានទាំងអស់នេះ ។

ប្រជាពលរដ្ឋទូទៅអាចស្នើធ្វើបណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម ដើម្បីធានារ៉ាប់រងសុខភាព

ប្រជាពលរដ្ឋខ្មែរ ដែលមានវ័យមិនលើសពី ៦០ឆ្នាំ បានម្នីម្នានាំគ្នាចុះឈ្មោះយកបណ្ណសមាជិក នៃបេឡាជាតិសន្តិសុខសង្គម ហៅកាត់ ថា ប.ស.ស ដើម្បីទទួលបានសេវា ថែទាំឬធានារ៉ាប់រងសុខភាពរបស់ពួកគាត់ ។

រដ្ឋសភាបានបោះឆ្នោតផ្ដល់ទំនុកចិត្តនិងគាំទ្ររដ្ឋាភិបាលថ្មីនីតិកាលទី៧

បន្ទាប់ពីបានបើកសម័យប្រជុំពេញអង្គលើកទី១ តាមកាលកំណត់ក្រោមព្រះរាជាធិបតីភាព នៃអង្គព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីព្រឹកថ្ងៃចន្ទ ទី២១ ខែសីហា រដ្ឋសភាបានបោះឆ្នោតផ្ដល់ទំនុកចិត្តនិងគាំទ្ររដ្ឋាភិបាលថ្មីនីតិកាលទី៧ ដើម្បីដំណើរការគណៈរដ្ឋមន្ត្រីរបស់ខ្លួន ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម