
- ទស្សនៈ -
ទស្សនៈ៖ យកអធិបតេយ្យភាពធ្វើជាចំណាប់ខ្មាំងនយោបាយ៖ កំហុសឆ្គងរបស់អ្នកវិភាគកម្ពុជា ក្នុងជម្លោះព្រំដែន
ប្រវត្តិសាស្ត្របានបង្រៀនយើងយ៉ាងជូរចត់ថា រាល់ពេលដែលជាតិខ្មែរបែកបាក់ គឺជារបត់ដែលប្រទេសជិតខាងតែងតែឆ្លៀតឱកាសជាន់ឈ្លី និងលេបត្របាក់ទឹកដី។ ពេលនេះ កម្ពុជាកំពុងឈរនៅចំពោះមុខសង្រ្គាមភូមិសាស្ត្រនយោបាយ និងការគំរាមកំហែងជាថ្មី ពីសំណាក់ចរន្តជាតិនិយមជ្រុលរបស់ថៃ ដែលកំពុងព្យាយាមឈ្លានពានទាំងលើផ្នែកភូមិសាស្ត្រ វប្បធម៌ និងនិទានកថាប្រវត្តិសាស្ត្ររបស់យើង។








