សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ឃួន ណារីម​

លោក កឹម សុខា ចាកចេញពីផ្ទះរបស់លោក ដើម្បីចូលរួមស្តាប់សាលក្រមកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

សាលាឧទ្ធរណ៍នឹង​​​បើក​សវនាការលើ​បណ្តឹង​ទាស់របស់លោក កឹម សុខា នៅ​ចុងខែ​មករា

សាលាឧទ្ធរណ៍ភ្នំពេញ​នឹងបើកសវនាការលើបណ្តឹងឧទ្ធរណ៍​របស់លោក កឹម សុខា អតីត​មេដឹកនាំ​គណបក្សប្រឆាំង ជុំវិញ​ការផ្តន្ទាទោស​លោក​ ពី​បទ​សន្និដ្ឋិភាព​ជាមួយ​បរទេស​ នៅថ្ងៃទី៣០ ខែមករានេះ ខណៈសង្គមស៊ីវិលអំពាវនាវឱ្យរដ្ឋាភិបាល​ថ្មីស្តារស្ថានការណ៍នយោបាយ និងសិទ្ធិមនុស្សក្នុងប្រទេសឡើងវិញ។
នាយទាហានជើងទឹកឈរយាមនៅក្បែរទូកល្បាតនៅមូលដ្ឋានទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុ។ រូបភាពថត អំឡុងដំណើរចុះពិនិត្យរបស់អ្នកសារព័ត៌មាន ដែលរៀបចំដោយរដ្ឋាភិបាលកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០ ១៩ ។ ខេមបូចា / ព្រីង សំរាំង

អនុព័ន្ធយោធាអាមេរិកនឹងពិនិត្យមើលមូលដ្ឋានទ័ពជើងទឹករាម ជុំវិញក្តីបារម្ភអំពីវត្តមានយោធាចិន

រដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យអនុព័ន្ធយោធាអាមេរិកពិនិត្យមើលមូលដ្ឋានទ័ពជើងទឹករាម បន្ទាប់ពីមន្ត្រីជាន់ខ្ពស់អាមេរិកសម្តែងការព្រួយបារម្ភអំពីវត្តមានយោធាចិន ដែលតាមចោទថា មាននៅក្នុងប្រទេសកម្ពុជា។ អ្នកវិភាគនយោបាយមួយចំនួនបានស្វាគមន៍ចំពោះការសម្រេចចិត្តនេះ ដោយព្រមានថា ប្រទេសកម្ពុជាអាចប្រឈមនឹងផលប៉ះពាល់សេដ្ឋកិច្ចអវិជ្ជមាន ប្រសិនបើទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអា មេរិកកាន់តែអាក្រក់ទៅៗ។
រថយន្តពន្ធនាគារព្រៃសដឹកអតីតសកម្មជនគណបក្សសង្គ្រោះជាតិត្រឡប់ទៅពន្ធនាគារវិញ បន្ទាប់ពីសវនាការរបស់ពួកគេ ខណៈពេលមន្ត្រីនគរបាលព្យាយាមរារាំងអ្នកគាំទ្រនៅក្បែរសាលាដំបូងរាជធានីភ្នំពេញ។ រូបភាពថតកាលពីថ្ងៃទី ១៨ ខែកុម្ភះ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

មន្ត្រី៖ រដ្ឋាភិបាលមិនគួរជ្រៀតជ្រែកកិច្ចការតុលាការ ខណៈអាមេរិកស្នើឲ្យទម្លាក់ការចោទប្រកាន់លើសមាជិកបក្សប្រឆាំង

មួយថ្ងៃបន្ទាប់ពីមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកបានអំពាវនាវឲ្យទម្លាក់ចោលការចោទប្រកាន់លើអតីតសមាជិកគណបក្សសង្គ្រោះជាតិ តំណាងរដ្ឋាភិបាលកម្ពុជានិយាយថា រដ្ឋាភិបាលមិនគួរជ្រៀតជ្រែកចូលក្នុងកិច្ចការតុលាការដែលជាស្ថាប័នឯករាជ្យនោះទេ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្វាគមន៍លោកស្រី Wendy Sherman អនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកនៅវិមានសន្តិភាពនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ រូបថតបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី។

មន្ត្រីជាន់ខ្ពស់អាមេរិកជំរុញឱ្យរដ្ឋាភិបាលទម្លាក់ការចោទប្រកាន់លើសមាជិកបក្សប្រឆាំង

លោកស្រី Wendy Sherman ជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលនូវអ្វី ដែលលោកស្រីបានហៅថា ជាការចោទប្រកាន់ដោយហេតុផលនយោបាយមកលើក្រុមសកម្មជន អ្នកកាសែត និង សមាជិកនៃគណបក្សសង្គ្រោះជាតិ (CNRP) និងដើម្បីបើកលំហនយោបាយនៅមុនការបោះឆ្នោតឃុំសង្កាត់និងថ្នាក់ជាតិនាងពេលខាងមុខ។
អគារកាស៊ីណូ និងសណ្ឋាគារណាហ្គាវើលដ៍ នៅទីក្រុងភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ព្រីង សំរាំង

ក្រុមហ៊ុនណាហ្គាវើលដ៍បញ្ឈប់មេដឹកនាំសហជីព និងបុគ្គលិកម្តងមួយៗតាមការបញ្ជូនសារ

ការ​បញ្ឈប់​​បុគ្គលិកប្រមាណ​១៣០០​នាក់ រួម​ទាំងមេ​ដឹក​នាំ​សហជីពរបស់​ក្រុម​ហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ បាន​លេច​ចេញ​ជា​រូប​រាង​ហើយ​នៅ​សប្ដាហ៍​នេះ ខណៈ​ថ្នាក់​គ្រប់​គ្រង​បដិសេធ​ជួប​ចរចា​ជា​មួយ​សហជីព ជំនួស​មក​វិញ​ដោយ​ជួប​ចរចា​ផ្ទាល់​ជាមួយ​បុគ្គលិក​​ម្តងមួយៗ។​
កម្មកររោងចក្រទិញអាហារថ្ងៃត្រង់នៅខាងក្រៅរោងចក្រមួយកន្លែងដែលថ្មីៗនេះកម្មករត្រូវរកឃើញថាមានវិជ្ជមានកូវីដ១៩ នៅភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ជំងឺកូវីដ១៩ ឆ្លងចូលដល់កម្មកររោងចក្រក្នុងខេត្តស្វាយរៀង

កម្មករ​រោង​ចក្រ​​ក្នុង​ខេត្ត​ស្វាយ​រៀង​ជាង​១០០​នាក់​ត្រូវ​បាន​រក​ឃើញ​ថា​វិជ្ជមាន​កូវីដ១៩ ដែលធ្វើ​ឲ្យ​ក្រុម​សហជីព​កាន់តែព្រួយ​បារម្ភ​អំពី​វិធានការ​សុវត្ថិ​មិន​មាន​ប្រសិទ្ធភាព​​​នៅ​ក្នុង​ចំណោម​រោង​ច្រ​នៅ​កម្ពុជា​។ ​​
កម្មកររោងចក្រជិះរថយន្តចង្អៀតបន្ទាប់ពីបញ្ចប់ម៉ោងការងារនៅរោងចក្រមួយក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ថ្នាក់ដឹកនាំខេត្តមួយចំនួនកំពុងស្រាវជ្រាវករណីផ្ទុះការឆ្លងកូវីដ១៩ ក្នុងចំណោមកម្មករ

អាជ្ញាធរ​ស្រុក​​​ក្នុង​ខេត្ត​កំពង់​ចាម​កំពុង​ប្រ​ញាប់​ប្រញាល់​ស៊ើបអង្កេត​​លើ​ករណី​ផ្ទុះ​​រាល​ដាល​ជំងឺកូវីដ១៩​ក្នុង​តំបន់ បន្ទាប់ពី​បាន​រក​ឃើញ​កម្មកររាប់​សិប​នាក់​​បាន​ឆ្លងកូវីដ១៩​នៅ​ក្នុង​រោង​ចក្រ​ស្បែកជើងចំនួន​ពីរ​​ក្នុង​ស្រុក​នេះ​។​ ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​របស់​អាជ្ញាធរ​ខេត្ត​កំពង់ចាម បាន​​សរសេរ​ថា​កម្មករ​ចំនួន​៥១​នាក់​បាន​តេស្ត​វិជ្ជមាន​កូវីដ១៩ នៅ​រោង​ចក្រ​ចំនួ​នពីរ​របស់​រោងចក្រ​​ស្បែក​ជើង​ Carlington និង​ Juhui ។ រោង​ចក្រ​ទាំង​ពីរ​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ស្រុក​ជើង​ព្រៃ​ ខេត្ត​កំពង់​ចាម ដែល​ទើប​មាន​ផ្ទុះ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ១៩​ ថ្មីទៀត​​ក្នុង​ចំណោម​កម្មករ​រោង​ចក្រ ហើយ​អាជ្ញាធរ​នៅពេល​នេះ​កំពុង​​ដាក់ការ​សង្ស័យ​លើ​រថយន្ត​ដឹក​កម្មករ​ដែល​មានការ​ចង្អៀត​ណែន​​ពេក​ ទើប​ក្លាយ​ជា​ប្រភព​នៃ​ការ​ចម្លង​នេះ​។​ ចំនួន​​ឆ្លង​ថ្មី​ ៣៥ករណី​ទៀត​ត្រូវ​បាន​បញ្ជាក់​កាល​ពី​ម្សិល​មិញ​ក្នុង​ចំណោម​កម្មករ​រោង​ចក្រ​ក្នុង​ខេត្ត​កំពង់​ចាម ដែល​ការណ៍​នេះ​ទំនង​ជា​មាន​ទាក់​ទង​នឹង​លំហូរ​នៃ​បុគ្គលិក​រោងចក្រ​ចេញពី​ភ្នំពេញ បន្ទាប់ពី​ការ​ធ្វើ​ដំណើរ​ក្នុងទីក្រុងភ្នំពេញ​​ត្រូវ​បាន​អនុញ្ញាត​ឡើង​វិញ​នៅ​ថ្ងៃទី​៦ ខែឧសភា​។​ មន្ត្រី​សុខា​ភិបាល​នៅ​ខេត្ត​កំពង់​ឆ្នាំង និង​កំពង់​ស្ពឺ ក៏​បាន​រាយ​ការណ៍​ក្នុង​សប្ដាហ៍​នេះ​ពី​ចំនួន​ឆ្លង​រាប់​សិប​នាក់ ក្នុង​ទម្រង់​ដូច​គ្នា​នេះ។ នៅ​ថ្ងៃព្រហស្បតិ៍នេះ…
កម្មករធ្វើការនៅការដ្ឋានសំណង់មួយក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

កម្មករសំណង់នៅតែជួបការលំបាក ទោះបីជាការបិទខ្ទប់ត្រូវបានដកចេញហើយក៏ដោយ

អ្នកស្រីបាននិយាយថា៖ «រដ្ឋាភិបាលបានផ្តល់ជំនួយខ្លះដល់កម្មករកាត់ដេរ ប៉ុន្តែសម្រាប់កម្មករសំណង់ យើងមិនបានទទួលអ្វីទាំងអស់។ ពេលយើងឈឺ យើងគ្មានលុយដើម្បីព្យាបាលទេ»។
កងកម្លាំងយោធានិងកងរាជអាវុធហត្ថកម្ពុជាបង្ក្រាបការឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ។ រូបថតបង្ហោះលើហ្វេសប៊ុកទូរទស្សន៍ជាតិកម្ពុជាកាលពីថ្ងៃទី១០ ខែឧសភា។

ករណីរត់ពន្ធមនុស្សកើនឡើងនៅតាមព្រំដែនប្រទេសកម្ពុជា ទោះមានការរឹតត្បិតដោយសារជំងឺកូវីដ-១៩

ក្រុមសង្គមស៊ីវិលបានសម្តែងការព្រួយបារម្ភចំពោះសេចក្តីរាយការណ៍នៃការកើន ឡើងការជួញដូរមនុស្ស ក៏ដូចជាការរត់ពន្ធមនុស្សខុសច្បាប់និងជាប្រព័ន្ធឆ្លងកាត់ព្រំ ដែនកម្ពុជា-ថៃ ដើម្បីស្វែងរកការងារធ្វើដែលជាដំណោះស្រាយទៅនឹងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារជំងឺកូវីដ-១៩ ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម