
រដ្ឋាភិបាលបង្កើតអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យមជួយគាំទ្រដល់សហគ្រាសក្នុងស្រុក
រដ្ឋាភិបាលបង្កើតអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម(SME)ដែលនឹងត្រូវដើរតួជាច្រកចេញចូលតែមួយ ក្នុងការដោះស្រាយបញ្ហានានាដែលវិស័យនេះកំពុងជួបប្រទះ និងជួយពង្រឹងដល់វិស័យមួយនេះបន្ថែមទៀត បន្ទាប់ពីប្រជាពលរដ្ឋកម្ពុជាជាច្រើនបានពហិការទំនិញថៃក្រោយប្រទេសទាំងពីរមានជម្លោះព្រំដែននឹងគ្នា។












