សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ស៊ើង និមល់

អគារសិក្សានិងអន្តេវាសិកដ្ឋាននៃសាលារៀនឥស្លាមកម្រិត២ អាន់នៀកម៉ះ នៅរាជធានីភ្នំពេញ ជាទីកន្លែងដែលនគរបាលកំពុងស៊ើបអង្កេតទៅលើអតីតសមាជិកបុគ្គលិកមួយរូបជុំវិញការចោទប្រកាន់រំលោភបំពានផ្លូវភេទលើសិស្សស្រី ១៨នាក់ ។ រូបភាពថតនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ។ (ខេមបូចា / ព្រីង សំរាំង)

សមត្ថកិច្ចបើកការ​ស៊ើបអង្កេត​កូនប្រុស​របស់​មេដឹកនាំកំពូល​សាសនា​ឥស្លាម​ជុំវិញ​ការចោទប្រកាន់​រំលោភ​បំពាន​ផ្លូវភេទ

នគរបាលជាតិ​កំពុង​ស៊ើបអង្កេត​ករណីមួយ​ដែលពាក់ព័ន្ធនឹង​កូនប្រុស​របស់​លោក សុះ កំរី ​មេដឹកនាំ​កំពូល​សាសនា​ឥស្លាម​មួយរូប​នៅ​កម្ពុជា ក្រោយពេល​បែកធ្លាយ​ព័ត៌មាន​នៅលើ​បណ្ដាញ​សង្គម​​ដែល​ចោទប្រកាន់ថា កូនប្រុស​របស់លោក​បាន​រំលោភបំពាន​ផ្លូវ​ភេទ​លើ​សិស្ស​ស្រី​ចំនួន ១៨នាក់ នៅឯ​អន្តេវាសិក​ដ្ឋាន​សាលារៀនឥស្លាមមួយកន្លែង​នៅរាជធានីភ្នំពេញ ។
សមាជិកនៃសហគមន៍ឥន្ទធនូកម្ពុជា (រ៉ក់) ប្រារព្ធកម្មវិធីសប្តាហ៍មោទនភាពនៅខេត្តកំពតកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ ( រូបភាពរបស់ រ៉ក់)

អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​គាំទ្រការឈប់​ដាក់​ទោសទណ្ឌ​ជាសកលចំពោះ​អ្នកស្រឡាញ់ភេទដូចគ្នា និង​បន្តជំរុញឱ្យ​មានច្បាប់អាពាហ៍ពិពាហ៍

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានចូលរួមនៅក្នុងសេចក្តីថ្លែងការ​ណ៍រួមមួយជាមួយប្រទេសបារាំងក្នុង​ការ​គាំទ្រ​លើ​សេចក្តី​ថ្លែង​ការ​ណ៍​រួម​ស្តីពី​ការឈប់​ដាក់​ទោស​ទណ្ឌ​ជាសកលចំពោះ​ការស្រឡាញ់ភេទដូចគ្នា ដែលត្រូវបានសហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ចាត់ទុកថាជា «វឌ្ឍនភាពល្អ»។ ទោះបីជាយ៉ាង​ណា សហគមន៍​នឹងបន្តជំរុញឱ្យមានការទទួល​ស្គាល់​ស្របច្បាប់ចំពោះ​​អា​ពា​ហ៍ពិពាហ៍អ្នក​ស្រឡាញ់​ភេទដូចគ្នា​។
រថយន្តក្រុងមួយគ្រឿងបើកតាមដងផ្លូវក្នុងរាជធានីភ្នំពេញ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

រាជធានីភ្នំពេញនឹងបង្កើតគន្លងផ្លូវរថយន្តក្រុងសម្រាប់សេវាដឹកជញ្ជូនសាធារណៈ ដើម្បីកាត់បន្ថយការកកស្ទះ

ដោយសារ​សេវា​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​​រាជធានី​ភ្នំពេញ​ពិបាក​ក្នុង​ការ​ធ្វើ​ចរា​ចរ​ណ៍​ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ណែ​នាំ​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ឱ្យ​បង្កើត​គន្លងសម្រាប់​រថយន្តក្រុងសាធារណៈ​ដើម្បី​ផ្តល់​អាទិភាព​​​ដល់​ការដឹកជញ្ជូន​សាធារណៈ​។
តំណាងគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ធ្វើសន្និសីទកាសែតនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

គណបក្ស​ប្រឆាំង​ទទួល​យក​លទ្ធផល​បោះឆ្នោត​ក្រុម​ប្រឹក្សា ប៉ុន្តែ​ខកចិត្ត​ចំពោះ​ហេតុការណ៍មុន​ការ​បោះឆ្នោត

ទោះបីជាគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរទទួលយកលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ​នាពេលថ្មីៗនេះក៏​ដោយ ក៏គណបក្ស​ទាំងពីរ​នេះ​នៅតែខកចិត្តចំពោះលទ្ធផលនេះ ដោយសារអ្នក​បោះឆ្នោតនៅតែបន្តជួបប្រទះការចាប់ខ្លួន និងការឃុំខ្លួន។  
យានយន្តបើកបរនៅលើផ្លូវខ្សែក្រវាត់ក្រុងទី៣ ដែលទើបត្រូវបានរដ្ឋាភិបាលដាក់ឈ្មោះថាជាមហាវិថី ស៊ី ជីនពីង ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ។ (ខេមបូចា)

ផ្លូវខ្សែក្រវាត់ក្រុងទី៣ ត្រូវបានដាក់ឈ្មោះថា​មហាវិថី ស៊ី ជីនពីង ជានិមិត្តរូបនៃទំនាក់ទំនង​ដែកថែប​កម្ពុជា-ចិន

ផ្លូវខ្សែក្រវាត់ក្រុងទី៣​ត្រូវបានដាក់ឈ្មោះជា«មហាវិថី ស៊ី ជីនពីង» គឺ៦០ឆ្នាំបន្ទាប់ពី​ផ្លូវដ៏ធំមួយ​នៅក្នុង​រាជធានីភ្នំពេញ​ត្រូវបានអតីត​ព្រះមហាក្សត្រ សម្ដេចព្រះ នរោត្តម សីហនុ ប្រសិទ្ធនាម​ជា​មហាវិថី ម៉ៅសេទុង ជាការផ្ដល់​កិត្តិយស​ដល់​មេដឹកនាំចិន ។ មហាវិថី​ ស៊ី ជីនពីង លាតសន្ធឹងចម្ងាយ ៥៣គីឡូម៉ែត្រ តភ្ជាប់​ពី​ផ្លូវជាតិ​លេខ​ ១ ទៅកាន់​ផ្លូវជាតិលេខ ៤ ។
ការិយាល័យកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅរាជធានីភ្នំពេញ ។ (ខេមបូចា / ព្រីង សំរាំង)

អង្គការលីកាដូ​ប្ដឹង​ UNDP អំពីកង្វះការពិនិត្យវាយតម្លៃហ្មត់ចត់​លើ​គម្រោង SDG ខណៈ​ការស៊ើបអង្កេត​ចាប់ផ្ដើម

ពាក្យបណ្ដឹង​របស់​អង្គការសិទ្ធិមនុស្ស លីកាដូ ប្រឆាំងនឹងគម្រោងមួយ​របស់​កម្មវិធីអភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) គឺមានលក្ខខណ្ឌគ្រប់គ្រាន់​​សម្រាប់​ការត្រួតពិនិត្យ​អនុលោមភាពផ្នែក​បរិស្ថាននិង​សង្គម ពីសំណាក់​អង្គភាព​អនុលោមភាពផ្ទៃក្នុង​របស់ UNDP ។ ករណីនេះ​ពាក់ព័ន្ធនឹង​ប្រជាជន​ទទួលរង​ការរំលោភសិទ្ធិមនុស្ស​ពី​ក្រុមហ៊ុន​ឯកជន​ដែលជាដៃគូ​របស់អង្គការ UNDP  នេះ​បើ​យោង​តាម​សេចក្ដីថ្លែង​ការណ៍មួយ​របស់អង្គការ លីកាដូ ដែលចេញផ្សាយនៅថ្ងៃសុក្រនេះ ។
សកម្មភាពអាជ្ញាធរថៃចុះមកសួរនាំ និងពិនិត្យឯកសារចំពោះអ្នកចូលរួមសិក្សាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស៍២៣តុលា នៅក្នុងទីក្រុងបាងកក កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។ (រូបភាពផ្តល់ឱ្យ)

ជនភៀសខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ​មាន​​បញ្ហា​សុខភាព ខណៈ​ពួកគេ​ត្រូវ​បានបន្ត​​ឃុំខ្លួនអស់​​រយៈពេល​ប្រាំ​ខែ​​

មានតែជនភៀសខ្លួនខ្មែរ​ម្នាក់ប៉ុណ្ណោះ​ក្នុងចំណោម​ប្រាំពីរនាក់ដែលប៉ូ​លិស​អន្តោប្រវេសន៍ថៃបានឃាត់ខ្លួន អំឡុងពេលចូលរួម​វគ្គ​បណ្តុះបណ្តាលមួយ​ស្តី​ពី​កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (PPA) នៅទីក្រុងបាងកកកាលពីថ្ងៃទី២៩ ខែធ្នូឆ្នាំ​មុន​ត្រូវបានដោះលែង។ ជនភៀសខ្លួនខ្មែរ​នៅសល់ប្រាំមួយនាក់ទៀតកំពុងត្រូវ​បានបន្ត​ឃុំខ្លួននៅមន្ទីរ​ឃុំឃាំងអន្តោប្រវេសន៍រយៈពេល៥ខែមកហើយ​ បន្ទាប់​ពីត្រូវ​បាន​ចាប់ខ្លួន ​​ពួកគេ​ស្នើសុំ​ជំនួយជា​បន្ទាន់ ខណៈកំពុងមាន​បញ្ហាសុខភាព ។
កញ្ញា ឈឹម ស៊ីថរ ចាកចេញពីសាលាដំបូងរាជធានីភ្នំពេញក្រោយពីបានស្ដាប់សាលក្រមរួចកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

មេដឹកនាំសហជីព ឈឹម ស៊ីថរ ទទួលពានរង្វាន់ Per Anger​ Prize សម្រាប់ការតស៊ូដើម្បីសិទ្ធិ​កម្មករ

ទោះបីកំពុងជាប់​ឃុំក្នុងពន្ធនាគារក្ដី ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (LRSU) កញ្ញា ឈឹម ស៊ីថរ ត្រូវបានផ្ដល់​ជូន​នូវ​ពានរង្វាន់​ Per Anger Prize ប្រចាំឆ្នាំ២០២៤ កាលពីថ្ងៃទី១៩ ខែមេសា សម្រាប់​ការប្ដេជ្ញាចិត្តរបស់កញ្ញាក្នុងការតស៊ូមតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​និង​ការលើកកម្ពស់​សិទ្ធិ​មនុស្ស​នៅកម្ពុជា ។
និស្សិត និងលោកគ្រូអ្នកគ្រូលេងល្បែងប្រជាប្រិយ «វាយក្អម»ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរនៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

សាលារៀន តំបន់ទេសចរណ៍ រាជធានី និងខេត្តនានាប្រារព្ធកម្មពិធីសង្ក្រាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ខណៈពេលដែល​ពិធីបុណ្យ​ចូល​ឆ្នាំខ្មែរនឹងមក​ដល់​នាពេល​ឆាប់ៗនេះ​ សាលារៀន និងទី​សាធារណៈនៅទូទាំងប្រទេសបាននិង​កំពុង​រៀបចំ​កម្មវិធី​​​មុន​ចូលឆ្នាំខ្មែរ ដែល​គេ​​ហៅថា «សង្ក្រាន្ត» ចាប់​តាំងពីដើមខែនេះ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម