សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ស៊ើង និមល់

ទីតាំងអគារកម្ពស់២០ជាន់មួយកន្លែងស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ មានរបងហ៊ុំព័ទ្ធដោយបន្លាលួស និងកាមេរ៉ាសុវត្ថិភាព ដែលត្រូវបានសមត្ថកិច្ចចូលទៅបង្ក្រាបបាន ក្រុមឆបោកជិត២០០នាក់។ រូបភាពថតនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥។(ខេមបូចា/ព្រីង សំរាំង)

ការឆបោកតាមអនឡាញនៅតែជាក្តីកង្វល់ ខណៈជនបរទេសជិត២០០នាក់ត្រូវបានចាប់ខ្លួននៅភ្នំពេញ

អាជ្ញាធរកម្ពុជាបានឆ្មក់ចូលបង្រ្កាបទីតាំងមជ្ឈមណ្ឌលឆបោកតាមអនឡាញមួយកន្លែងស្ថិតក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមីនា ដោយបានឃាត់ខ្លួនជនបរទេសចំនួន ១៨៦ នាក់ ដែលត្រូវបានចោទ ពីបទប្រតិបត្តិការឆបោកតាម អ៊ីនធឺណិត។ នេះបើតាមការចេញផ្សាយរបស់អង្គភាពសារព័ត៌មាន Cambodia-China Times។
អ្នកនេសាទ​បង់សំណាញ់​រកត្រី​នៅម្ដុំចំណុចប្រសព្វរវាង​ទន្លេមេគង្គ ​និង​ទីតាំងការដ្ឋាន​ព្រែកជីក​ហ្វូណន​តេជោនៅខេត្តកណ្ដាល នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ។ (ខេមបូចា / ព្រីង សំរាំង)

មួយខែក្រោយសម្ពោធបើក​ការដ្ឋាន សកម្មភាពព្រែកជីក​ហ្វូណនស្ងប់ស្ងាត់ ខណៈ​ក្រសួងពាក់ព័ន្ធ​ចាប់ផ្ដើមសម្ភាស​ប្រជាពលរដ្ឋ

មួយខែក្រោយពីពិធីសម្ពោធបើកការដ្ឋានគម្រោង​ព្រែកជីកហ្វូណនតេជោដែលមានតម្លៃជាទឹកប្រាក់១,៧ពាន់លានដុល្លារ​ ពុំទាន់ឃើញមាន​សកម្មភាពសាងសង់អ្វីនៅឡើយទេ បើទោះបីជា​ក្រសួងពាក់ព័ន្ធ​មួយ​ចំនួន​បាន​ចាប់ផ្ដើម​សម្ភាស​ជាមួយ​ប្រជាពលរដ្ឋ​ដែលរងផលប៉ះពាល់​ ដែល​ទំនងជាពាក់ព័ន្ធនឹង​សំណង ប៉ុន្តែ គេនៅមិនទាន់មានព័ត៌មាន​ច្រើនជាងនេះ​នៅឡើយទេ រហូតមកទល់ពេលនេះ។
ពល​រដ្ឋនៅ​ភូមិ​បាក់រទេះ ក្នុង​ខេត្ត​បាត់​ដំបង​កំពុង​ប្រើ​ប្រាស់ទឹក​​ដែល​ដង​ពី​ស្ទឹង​សង្កែ​ កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

ធនាគារអភិវឌ្ឍន៍អាស៊ី​អនុម័តកញ្ចប់ថវិកាជាង៩៣លានដុល្លារជួយ​ដល់​ការ​ផ្គត់ផ្គង់ទឹកស្អាត និង​អនាម័យ​នៅ​ខេត្តចំនួន​ប្រាំបួន

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅ​កាត់​ថា​ ADB កាលពី​ថ្ងៃចន្ទ បាន​អនុម័ត​លើ​កញ្ចប់​ថវិកា​ចំនួន​៩៣,៦លាន​ដុល្លារ សម្រាប់​កម្ពុជា​ពង្រឹង​សេវា​ទឹកស្អាត និង​អនាម័យ​មូលដ្ឋាន​នៅ​ជនបទ និង​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការចូល​រួម​ពី​វិស័យ​ឯកជន​។
សម្ដេចចៅហ្វាវាំង គង់ សំអុល អតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ថតរូបក្នុងកិច្ចប្រជុំលើកដំបូងក្នុងនីតិកាលទី៧នៃរដ្ឋសភា នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

សម្ដេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្ត្រី​ក្រសួងព្រះបរមរាជវាំង បានទទួល​មរណភាព​ក្នុង​ជន្មាយុ៩៤​ឆ្នាំ

ក្រសួង​ព្រះបរមរាជវាំង​បាន​ចេញសេចក្តីជូនដំណឹងអំពី​​មរណភាព​របស់សម្ដេចចៅហ្វាវាំង គង់ សំអុល ដែលជា​ឥស្សរជន​នយោបាយ​ខ្មែរ​មួយរូប​នៅព្រឹក​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០២៤។ សម្ដេចទទួលមរណភាពនៅក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។
សមាជិកសភាចូលរួមប្រជុំពេញអង្គ ដើម្បីពិភាក្សាលើសេក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ រូបភាព៖ ទំព័រហ្វេសប៊ុករដ្ឋសភា

ថវិកាជាតិកម្ពុជាមានតម្លាភាពជាងមុន ប៉ុន្តែ ធាតុចូលពីសង្គមស៊ីវិល​នៅតែពុំទាន់ត្រូវបាន​ពិចារណា

អង្គការ​ភាពជាដៃគូ​ថវិកា​អន្តរជាតិ (IBP) ដែលជាអង្គការមិនមែនរដ្ឋាភិបាលនាំមុខគេ​ក្នុងការ​លើក​កម្ពស់​ទំនួលខុសត្រូវ​ផ្នែក​ហិរញ្ញវត្ថុសាធារណៈ​​ បាន​ដំឡើង​ពិន្ទុ​របស់កម្ពុជា​នៅលើ​សន្ទស្សន៍​តម្លាភាព​ថវិកាជាតិ​របស់ខ្លួន ប៉ុន្តែ នៅមានការងារជាច្រើនទៀត​ដែលត្រូវធ្វើ​ដើម្បី​សម្រេច​បាន​គណនេយ្យភាពពេញលេញ ។​
ក្រុមការងាររបស់អង្គការសំអាតទន្លេ សមុទ្រ ប្រមូលសំរាមនៅទន្លេបាសាក់កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)

ទោះបីមានកិច្ច​ខិតខំប្រឹងប្រែងរួម​គ្នា​យ៉ាងណាក៏ដោយ ក៏ទន្លេកម្ពុជានៅតែសម្បូរទៅដោយប្លាស្ទិក

យោងតាមកម្មវិធីបរិស្ថានសហប្រជាជាតិ បានឱ្យដឹងថា បរិមាណប្លាស្ទិក​ដែលស្មើនឹង​រថយន្តផ្ទុកសំរាមប្លាស្ទិកពេញចំនួន​​ ២០០០ គ្រឿង​​ ត្រូវបានគេ​ចាក់​ចូល​​សមុទ្រនៅទូទាំង​ពិភពលោកជារៀងរាល់ថ្ងៃ​។ 
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ដើម្បីដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤។ រូបភាពបង្ហោះនៅលើហ្វេសប៊ុករបស់ក្រសួងព័ត៌មាន។

ក្រសួងព័ត៌មានប្រកាសដាក់ឱ្យ​ប្រើ​ប្រាស់ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ បន្ទាប់​ពី​​​​​ប្រមូល​ធាតុ​ចូល​​

ក្រសួងព័ត៌មានបានប្រកាសដាក់​​ឱ្យប្រើធម្មនុញ្ញវិជ្ជាជីវៈសា​រ​ព័ត៌មាន កាលពីថ្ងៃអង្គារ បន្ទាប់ពីផុតថ្ងៃ​កំណត់ចុងក្រោយ​​នៃ​​​ការប្រ​មូ​ល​​ធាតុ​ចូល​ពី​សមាគមសារព័ត៌មាន ។ ប៉ុន្តែ​មានមតិ​​យោបល់​បន្តិច​បន្តួច​ប៉ុណ្ណោះ ដែលត្រូវ​​បាន​ដាក់​បញ្ចូល​ទៅក្នុង​ធម្ម​នុញ្ញ​នេះ​។ 
ជនជាតិដើមភាគតិចធ្វើដំណើរតាមដងផ្លូវមួយនាទីក្រុងបានលុង ខេត្តរតនគិរី ជាទីដែលការរំញ័រដីតិចតួចកើតឡើងបន្ទាប់ពីមានរញ្ជួយដីមួយនៅប្រទេសវៀតណាម កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ។ (ខេមបូចា)

រញ្ជួយដី​នៅវៀតណាម​រង្គើដល់ខេត្តរតនគិរី និង​បង្ក​ក្ដីបាម្ភ​​ពី​ការត្រៀមលក្ខណៈ​របស់​កម្ពុជា​សម្រាប់​គ្រោះមហន្តរាយ

រំញ័រ​ដី​តិចតួច​បាន​កើត​ឡើង​នៅ​ក្នុង​ខេត្ត​រតនគិរី​កាលពី​ថ្ងៃអាទិត្យ​មុន បន្ទាប់ពី​មាន​បាតុភូត​រញ្ជួយ​ដី​​កម្រិត៥,១​រិច្ឆទ័រមួយ​នៅខេត្ត​ក្បែរ​ខាង​ក្នុង​ប្រទេសវៀតណាម ដែលនាំ​ឱ្យ​​កើត​មានក្ដីកង្វល់​ក្នុងចំណោម​អ្នកស្រុក​អំពី​ការត្រៀម​លក្ខណៈ​របស់​កម្ពុជា​សម្រាប់​ព្រឹត្តិការណ៍រញ្ជួយ​ដី​​ដែល​ស្រដៀង​គ្នា​នេះ ។​
កម្មករចាប់ផ្តើមជីកព្រែកតាកែវ ដែលភ្ជាប់ទន្លេមេគង្គ ដើម្បីត្រៀមរៀបចំសម្រាប់ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា នៅខេត្តកណ្តាល។ រូបភាពថតកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ។ (ខេមបូចា/ព្រីង សំរាំង)

ព្រែក​ជីក​ហ្វូណននឹងបើកការដ្ឋាននៅសប្តាហ៍ក្រោយ ខណៈយុទ្ធនាការនៃការគាំទ្រតាមបណ្តាញសង្គមនៅតែបន្ត

កម្ពុជាបានប្រកាសយក​ថ្ងៃទី៥​ ខែសីហា នាសប្តាហ៍ក្រោយនេះ ជាថ្ងៃបើក​ការដ្ឋានសាងសង់​ព្រែក​ជីក​ហ្វូណនតេជោដែល​មាន​តម្លៃ១,៧ពាន់លានដុល្លារ ចំពេលមានយុទ្ធនា​ការគាំទ្រ​ក្នុងស្រុក និងការតាម​ដាន​ជាអន្តរជាតិអំពីផលប៉ះពាល់នៃគម្រោង​នេះ​ ដែល​អាច​មាន​លើទន្លេមេគង្គ និងការចោទប្រកាន់ពាក់ព័ន្ធទៅនឹងប្រតិ​បត្តិការរបស់​យោធាចិន​។ ប៉ុន្តែរដ្ឋាភិបាល​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម