សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ស៊ន សារ៉ាត

អ្នកស្រីធឿន សុភា បង្ហាញបណ្ណអាទិភាពទទួលសេវាសុខភាពសាធារណៈ ខណៈអ្នកស្រីកំពុងលក់ដូរភេសជ្ជៈនៅខាងមុខរោងចក្រមួយកន្លែងនៅជាយរាជធានីភ្នំពេញ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣។ ខេមបូចា/ព្រីង សំរាំង

គម្រោងជំនួយជាសាច់ប្រាក់របស់រដ្ឋាភិបាល នៅតែជាតម្រូវការចាំបាច់សម្រាប់អ្នកងាយរងគ្រោះពីអតិផរណា

បី​ខែបន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រកាស​ពី​កម្មវិធី​ជំនួយ​ជា​សាច់​ប្រាក់​សម្រាប់​ប្រ​ជា​ពល​រដ្ឋងាយរង​ហានិភ័យ តម្រូវ​ការ​​ក៏​នៅ​តែ​​មាន​ច្រើន​។ កម្មវិធី​នេះ មាន​បំណង​ជួយ​ដល់​អ្នក​ដែល​រង​គ្រោះ​ខ្លាំង​ពី​ការ​ឡើង​ខ្ពស់​នៃ​អតិផរណា ហើយ​កម្ម​វិធីនេះបាន​ផ្ដល់​ទៅ​កាន់​ប្រជា​ពលរដ្ឋរាប់​ម៉ឺន​នាក់​។ ប៉ុន្តែអ្នក​ដែល​ធ្វើការ​ជាមួយនឹង​អ្នក​ប្រកបរបរក្រៅប្រព័ន្ធ និងងាយរងគ្រោះបំផុត ​និយាយ​ថា​ខ្លួន​បារម្ភ​ថា​អាជ្ញាធរ​មូល​ដ្ឋាន​អាច​ប្រើ​ ជំនួយ​សាច់​ប្រាក់​នេះជា​​ឧបករណ៍​ចរចា​នយោបាយ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ខែ​កក្កដា ឆ្នាំ​២០២៣​ ចូល​មក​ដល់​។​
បុរសម្នាក់ប្រើស្មាតហ្វូនរបស់គាត់នៅហាងកាហ្វេមួយកន្លែង ក្នុងទីក្រុងភ្នំពេញ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

របាយការណ៍ថ្មី៖ រដ្ឋាភិបាលកម្ពុជាបង្កើនការគាបសង្កត់តាមប្រព័ន្ធអ៊ីនធឺណិត

យោងតាមរបាយការណ៍ថ្មីមួយពីមជ្ឈមណ្ឌលអាស៊ី(Asia Center) ជាស្ថាប័នមិនរកប្រាក់ចំណេញ ដែលមានមូលដ្ឋាននៅទីក្រុងបាងកក បានបង្ហាញថា រដ្ឋាភិបាលកម្ពុជាកំពុងប្រើប្រាស់ច្បាប់ទាក់ទង នឹងប្រព័ន្ធអ៊ីនធឺណិត ដើម្បីគាបសង្កត់បន្ថែម និងគំរាមកំហែងដល់សេរីភាពរបស់ពលរដ្ឋ។
ម្ដាយ និងកូនស្រី ដើរចេញពីវិទ្យាល័យបឹងត្របែក ក្នុងរាជធានីភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យបើកសាលាតាមតំបន់មួយចំនួនឡើងវិញ ដើម្បីទប់ស្កាត់សិស្សបោះបង់ការសិក្សា

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​បើក​សាលា​មួយ​ចំនួន​ឡើង​វិញ ពិសេស​នៅ​តំបន់​ជន​បទ ជាកន្លែង​ដែល​មិនមាន​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ ដោយលោក​បារម្ភ​ថា​ការ​បន្ត​បិទ​សាលា​អាច​នាំ​ឲ្យ​មាន​អត្រា​ក្មេង​ភ្លេចអក្សរ​​កើន​ឡើង និង​មាន​សិស្ស​បោះ​បង់​ការ​សិក្សា។​
អាជ្ញាធរខណ្ឌឫស្សីកែវវាយកម្ទេចផ្ទះប្រជាពលរដ្ឋកាលពីថ្ងៃទី១៩ ខែសីហា នៅក្នុងតំបន់សហគមន៍បឹងឈូក។ រូបភាពដើមផ្សាយដោយសមាគមធាងត្នោត។

គ្រួសារមួយចំនួនរស់នៅតាមមាត់បឹងក្នុងខណ្ឌឫស្សីកែវប្រឈមការបណ្ដេញចេញអំឡុងពេលវិបត្តិកូវីដ-១៩

នៅ​ក្នុង​វិធានការ​មួយដែលរងការ​រិះគន់​ដោយ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស និង​ប្រជា​ពល​រដ្ឋ នៅ​ខែ​នេះ​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​បាន​បន្ត​បណ្ដេញ​​ចេញ​ដោយ​បង្ខំ​លើ​សហគមន៍​តូច​ៗមួយចំនួន​​​កំពុង​រស់នៅ​ក្នុង​តំបន់​បឹង ហើយ​កំពុង​ត្រូវបាន​ចាក់​ដី​បំពេញ​សម្រាប់​​គម្រោង​អភិវឌ្ឍន៍​នានា។​
ប្រជាពលរដ្ឋទិញម្ហូបអាហារនៅផ្សារមួយក្នុងទីក្រុងភ្នំពេញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។ខេមបូចា/ ព្រីង សំរាំង

បំណុលបរទេសកម្ពុជាកើនដល់ជាង៩ពាន់លានដុល្លារ ក្នុងនោះចិនមានជាង៤០ភាគរយ

បំណុល​បរទេស​របស់​កម្ពុជា​បាន​កើន​ដល់​ជាង ៩,១៨​ពាន់​លាន​ដុល្លារ​អាមេរិក​ គិត​​ត្រឹម​ឆមាស​ទីមួយ ​ឆ្នាំ២០២១ ហើយ​ត្រូវ​បាន​រំពឹង​ថា នឹង​កើន​ដល់​ជាង ១០​ពាន់​លាន​ដុល្លារ​អាមេរិក ​​នៅ​ចុង​ឆ្នាំ​នេះ ដោយ​កើនឡើងពី​ចំនួន​ ៨,៨​ពាន់លាន​ដុល្លារអាមេរិក ​កាល​ពី​ចុង​ឆ្នាំ​២០២០។
បុរសម្នាក់ដើរកាត់មុខស្ថានទូតមីយ៉ាន់ម៉ានៅភ្នំពេញកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ប្រទេសកម្ពុជាបរិច្ចាគថវិកាដល់របបយោធាមីយ៉ាន់ម៉ា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

រដ្ឋាភិបាលកម្ពុជាបាននិយាយថា ខ្លួននឹងបរិច្ចាគថវិកាចំនួន២០ម៉ឺនដុល្លារ រួមជាមួយ សម្ភារវេជ្ជសាស្ត្រជាច្រើន​ទៀត​ដល់របបសឹក​យោធាមីយ៉ាន់ម៉ា ដើម្បីជួយដល់​កិច្ច ប្រឹងប្រែងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
អ្នកលក់អាហារ បន្ថែ និងត្រីសាច់ នៅតាមដងផ្លូវ នៅភូមិមួយក្នុងទីក្រុងភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

អុកស្វាមទទូចឱ្យរដ្ឋាភិបាលប្រើប្រាស់មូលនិធិ IMF ដើម្បីស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដប្រកបដោយតម្លាភាព

អង្គការអុកស្វាមបានទទូចឱ្យរដ្ឋាភិបាលកម្ពុជាត្រូវ​ធានាថា ហិរញ្ញប្បទានឥតសំណងចំនួន២៤០លានដុល្លារដែលប្រកាស​ផ្តល់​ឲ្យ​ដោយ​មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បី​គាំទ្រដល់ការស្តារសេដ្ឋកិច្ចកម្ពុជានោះ ត្រូវបានប្រើប្រាស់ ដើម្បីផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។
ក្រុមគ្រូពេទ្យប្រើឧបករណ៍តេស្តរហ័សធ្វើតេស្តកូវីដ១៩ លើប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ក្រសួងសុខាភិបាលអំពាវនាវឲ្យវិស័យឯកជនធ្វើតេស្តរហ័សរកកូវីដ១៩ ឲ្យបានញឹកញាប់

ក្រ​សួង​សុខាភិបាលកម្ពុជា​បាន​ណែ​នាំ​ដល់​ស្ថាប័ន​រដ្ឋ ក្រុម​ហ៊ុន​ឯកជន សហគ្រាស រោងចក្រ និង​អង្គការ​ផ្សេងៗ​ទៀត ឲ្យ​ធ្វើ​តេស្ត​​ជា​ប្រចាំ​លើ​បុគ្គលិក​របស់​ខ្លួន ខណៈ​ករណីឆ្លងនៅ​តែបន្ត​កើនឡើង​រាបរយករណី​ក្នុង​មួយ​ថ្ងៃៗ​។
ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែងត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០១៧។ ការសាងសង់ទំនប់នេះបានធ្វើឲ្យប្រជាពលរដ្ឋជិត ៥.០០០នាក់ត្រូវផ្លាស់ទីជម្រក។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

របាយការណ៍ថ្មីរបស់អង្គការសិទ្ធិមនុស្សរៀបរាប់លម្អិតអំពីផលប៉ះពាល់អវិជ្ជមានដោយសារទំនប់វារីអគ្គិសនីសេសានក្រោម២

អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានទទូចនៅសប្តាហ៍នេះថា រដ្ឋាភិបាលកម្ពុជានិងក្រុមហ៊ុនដែលនៅពីក្រោយគម្រោង សាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ គួរវាយតម្លៃនិងចរចាឡើងវិញ នូវការតាំងទីលំនៅថ្មីនិងការផ្តល់សំណងដល់ក្រុមជនជាតិដើមភាគតិចដែលរងផលប៉ះពាល់។

ព័ត៌មានថ្មី

អត្ថបទពេញនិយម