សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ស៊ន សារ៉ាត

តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋសភា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

របាយការណ៍ថ្មីខុមហ្វ្រែលបង្ហាញថារដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាជាកន្លែងស្ងប់ស្ងាត់

ក្នុងរយៈពេលជាងបួនឆ្នាំដែលគណបក្សប្រជាជនកម្ពុជាកាន់អំណាចដែលបានគ្រប់គ្រងរដ្ឋសភាឯកបក្ស ​សមាជិកសភាបានកោះហៅមន្ត្រីរដ្ឋាភិបាលតែម្នាក់គត់មកសាកសួរហើយធ្វើឡើងតែម្តងប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍របស់អង្គការឃ្លាំមើលការបោះឆ្នោតឯករាជ្យខុមហ្វ្រែល។
អ្នកប្រើប្រាស់កម្មវិធីហ្ស៊ូមរៀបចំកិច្ចប្រជុំមួយនៅភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា។ ខេមបូចា/ ព្រីង សំរាំង

ក្រុមអង្គការសិទ្ធិមនុស្សអះអាងថា មានការតាមដានតាមប្រព័ន្ធឌីជីថលកាន់តែខ្លាំងឡើង ដើម្បីគាបសង្កត់សង្គមស៊ីវិល

ខណៈអាជ្ញាធរចាប់សកម្មជនជាច្រើននាក់ដាក់ពន្ធនាគារ ដោយសារការនិយាយតាមប្រព័ន្ធអ៊ីនធើណិត ក្រុមសិទិ្ធមនុស្ស និងសមាជិកសង្គមស៊ីវិលកំពុងសម្តែង ការមិនសប្បាយចិត្ត ជុំវិញការតាមដានតាមប្រព័ន្ធឌីជីថល របស់រដ្ឋាភិបាលនិងការចោទប្រកាន់បទព្រហ្មទណ្ឌចំពោះការប្រើប្រាស់ពាក្យសម្តី។
ប្រជាពលរដ្ឋឈរនៅមុខច្រកចូលមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈនៅរាជធានីភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ ព្រីងសំរាំង

ថ្លៃសេវាតេស្តរហ័សរកជំងឺកូវីដ-១៩តាមមន្ទីរពេទ្យ បន្ថែមបន្ទុកសម្រាប់អ្នកជំងឺក្រីក្រ

ខណៈមន្ទីរពេទ្យជាច្រើនស្វះស្វែងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ តាមបន្ទប់ ព្យាបាលអ្នកជំងឺនៃ​មន្ទីរពេទ្យទាំងនោះចាប់ផ្តើមតម្រូវឲ្យអ្នកជំងឺ ដែលមានហានិភ័យខ្ពស់ និងភ្ញៀវដែលចូលមកមន្ទីរពេទ្យឲ្យធ្វើតេស្តរហ័ស។ ប៉ុន្តែថ្លៃសេវ៉ានេះ គឺជាបន្ទុក មួយសម្រាប់គ្រួសារក្រីក្រ ដែលជារឿយៗជួបការពិបាករួចទៅហើយក្នុងការបង់ថ្លៃព្យាបាល។
យោធាកាន់ដំណក់ប្រេងដំបូងរបស់កម្ពុជាក្នុងពិធីតំកល់មួយ នៅវិមានឈ្នះ ឈ្នះ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ផលិតផលប្រេងកម្ពុជាស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈក្រុមហ៊ុន KrisEnergy ប្រកាសក្ស័យធន

ទោះបើ​រដ្ឋាភិបាល​កម្ពុជា​មាន​មោទកភាព​ចំពោះ​ផលិត​ផល​ប្រេង​ដែល​ទទួល​បាន​បន្ទាប់ពី​រង់​ចាំ​អស់​ពេល​ជា​យូរ ប៉ុន្តែ​វិស័យ​ផលិត​ផល​ប្រេង​របស់ប្រទេស​នេះ​ហាក់​នៅ​មាន​ភាព​មិនប្រាកដ​ប្រជា បន្ទាប់​ពី​ក្រុម​ហ៊ុន​បូមប្រេង​ KrisEnergy ប្រកាស​ថា​មិន​មាន​លទ្ធភាព​សង​បំណុល​​។
បុរសម្នាក់បើកបរឆ្លងកាត់មុខក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៅលើមហាវិថីព្រះមុនីវង្សក្នុងរាជធានីភ្នំពេញ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

កម្ពុជាបដិសេធការរិះគន់របស់UN ចំពោះអនុក្រឹត្យស្តីពីច្រកទ្វារអ៊ីនធឺណិតជាតិ

រដ្ឋាភិបាលកម្ពុជាបានការពារអនុក្រឹត្យស្តីពីច្រកទ្វារអ៊ិនធឺណិតជាតិ បន្ទាប់ពីអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ៣នាក់បានសម្តែងការព្រួយបារម្ភដោយនិយាយថា ច្បាប់នេះអាចត្រូវបានប្រើដើម្បីបង្ក្រាបសេរីភាពបញ្ចេញមតិតាមអ៊ិនធឺណិត។ នៅក្នុងលិខិតចុះថ្ងៃទី២៤ ខែឧសភានិងចេញផ្សាយនៅថ្ងៃចន្ទ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិបានលើកឡើងថា ការរិះគន់នេះគឺជាការសន្មត់គ្មានមូលដ្ឋានហើយបានអះអាងថា គោលបំណងចម្បងរបស់ច្រកទ្វារអ៊ិនធឺណិតជាតិ (NIG) គឺដើម្បីប្រមូលចំណូលនិងទប់ស្កាត់សកម្មភាពបទល្មើសផ្សេងៗ។ លិខិតនេះបានបញ្ជាក់ថា៖ «ព័ត៌មានដែលថា អនុក្រឹត្យនេះអនុញ្ញាតឱ្យអាជ្ញាធរកម្ពុជាត្រួតពិនិត្យនិងតាមដានសកម្មភាពតាមបណ្តាញអ៊ីនធឺណិតនិងត្រួតពិនិត្យការទំនាក់ ទំនងតាមប្រព័ន្ធឌីជីថលនោះ គឺជាការស្រមើស្រមៃនិងត្រូវបានធ្វើឡើងដោយគ្មានការទទួលខុសត្រូវ ប្រឆាំងនឹងរដ្ឋអធិបតេយ្យដោយការសន្និដ្ឋានគ្មានមូលដ្ឋាន» ។ អតីតអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា អ្នករាយការណ៍ពិសេសស្តីពីសេរីភាពនៃការបញ្ចេញមតិនិងអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិឯកជនបានផ្ញើលិខិតមួយច្បាប់ទៅកាន់ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គ ការសហប្រជាជាតិកាលពីខែមេសា ដោយស្នើឲ្យរដ្ឋាភិបាលបន្ថែមមាត្រាខ្លះក្នុងអនុ ក្រឹត្យនេះ ដែលការពារសេរីភាពនៃការបញ្ចេញមតិនិងភាពឯកជនភាពរបស់បុគ្គល។ អ្នករាយការណ៍ពិសេសបានសរសេរថា៖ «យើងបារម្ភថា…
ក្រុមប្រជាពលរដ្ឋជម្លោះដីធ្លីក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល បានប្រមូលផ្ដុំគ្នាមួយថ្ងៃបន្ទាប់ពីទាហានបាញ់ និងធ្វើឲ្យអ្នកភូមិម្នាក់រងរបួស ដើម្បីការពារមិនឲ្យទាហានបោះបង្គោលព្រំដី ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ទោះបីមានការសន្យាពីរដ្ឋាភិបាល ប្រជាពលរដ្ឋក្នុងខេត្តកណ្ដាលនៅតែបារម្ភពីការបាត់បង់ដីស្រែ

លោកលើកឡើងថា៖ «យើងដូចជាមិនមានទំនុកចិត្តលើការដោះស្រាយរបស់អាជ្ញាធរសោះ ព្រោះពួកគាត់បានសន្យាច្រើនដងមកហើយតាំងពីជម្លោះកើតមានកាលពីឆ្នាំកន្លងទៅ...ប៉ុន្តែចុងក្រោយនៅតែគ្មានដំណោះស្រាយ»។
អ្នកភូមិនាំគ្នាបិទផ្លូវបន្ទាប់ពីយោធាបាញ់ និងបណ្ដាលឲ្យបុរសម្នាក់រងរបួសក្នុងជម្លោះដីធ្លីមួយកន្លែងក្នុងខេត្តកណ្ដាល ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។ រូបភាព៖ លីកាដូ

យោធាបាញ់បុរសម្នាក់របួសក្នុងជម្លោះដីធ្លីនៅខេត្តកណ្ដាល

យោធា​បាន​បាញ់​លើ​ក្រុម​អ្នក​ភូមិ​តវ៉ា​រឿង​ជម្លោះ​ដី​ធ្លី​ក្នុង​ឃុំ​ទួលពេជ្រ ខេត្ត​កណ្ដាល និង​បាន​បណ្ដាល​ឲ្យ​បុរស​ម្នាក់​រង​របួស​។
ក្មេងៗលេងទឹកក្នុងទន្លេសាបជិតផ្ទះទូក ក្នុងក្រុងភ្នំពេញ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

អាជ្ញាធរភ្នំពេញផ្តល់ពេលមួយសប្តាហ៍ឲ្យពលរដ្ឋរស់នៅលើផ្ទះបណ្តែតទឹក ដើម្បីរុះរើចេញពីផ្ទៃទន្លេ

សាលារាជធានី​ភ្នំពេញ​បាន​បញ្ជា ​ឲ្យ​ពលរដ្ឋ​រស់នៅ​តាម​ផ្ទះ​បណ្តែត​ទឹក​ នៅលើ​ផ្ទៃទន្លេ និង​សំណង់​មិនរៀបរយទាំងអស់​តាម​បណ្តាយ​ទន្លេ​នៅ​រាជធានី​ភ្នំពេញ រុះរើ​ចេញដោយ​​លើកឡើង​ពី​បញ្ហា​បរិស្ថាន។ ​​​
លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថ្លែងក្នុងសន្និសីទកាសែតប្រ កាសដាក់ឲ្យប្រើច្បាប់កូវីដ១៩ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ប្តេជ្ញាប្រយុទ្ធប្រឆាំងអំពើពុករលួយ ចំពេលមានការអំពាវនាវឲ្យធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជាបានជំរុញជាថ្មីម្តងទៀតឲ្យចៅក្រម និងព្រះរាជអាជ្ញា បង្ក្រាបអំពើពុករលួយ នៅក្នុងប្រព័ន្ធយុត្តិធម៌ ដោយប្រកាសថា ការ​ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ គឺជាផ្នែកសំខាន់មួយនៃយុទ្ធនាការ​ ដើម្បីកាត់បន្ថយការកកស្ទះសំណុំរឿងនៅក្នុងតុលាការកម្ពុជា។ ប៉ុន្តែអ្នកតស៊ូមតិខាងកំណែទម្រង់ច្បាប់អំពាវនាវឱ្យមានសកម្មភាពជាក់ស្តែង ដើម្បីអនុវត្តតាមការប្តេជ្ញាចិត្តរបស់លោករដ្ឋមន្ត្រី។

ព័ត៌មានថ្មី

អត្ថបទពេញនិយម