សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ស៊ន សារ៉ាត

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ថ្លែងអំឡុងបទសម្ភាសន៍ជាមួយខេមបូចា នៅការិយាល័យរបស់លោកក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា /ព្រីង សំរាំង

ប្រឈមនឹងសំណងជំងឺចិត្ត១លានដុល្លារ លោក សុន ឆ័យ មេដឹកនាំបក្សភ្លើងទៀនប្រយ័ត្នប្រយែង ប៉ុន្តែប្តេជ្ញាចិត្តចូលរួមការបោះឆ្នោត

ដោយ​ប្រឈម​មុខ​នឹង​ការ​រឹបអូសទ្រព្យសម្បត្តិ​​​បន្ទាប់ពី​ចាញ់​ក្តី​ក្នុងបណ្តឹងបរិហារកេរ្តិ៍​​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ដែលទារសំណងជំងឺ​ចិត្ត​១លាន​ដុល្លារ​ លោក សុន ឆ័យ បាន​កាត់បន្ថយ​វោហារសាស្ត្រនយោបាយ និងកាន់តែមាន​ភាព​ប្រយ័ត្នប្រយែង​ជាងមុនដែល​លោក​ធ្លាប់បានធ្វើ​នៅក្នុង​អាជីព​នយោបាយ​ច្រើន​ទសវត្សរ៍​មក​នេះ​តាមរយៈការ​បញ្ចេញ​ទស្សន​របស់​លោក​។
បុរសម្នាក់ជិះម៉ូតូឆ្លងកាត់ទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ នៅភ្នំពេញថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

គណបក្សកែទម្រង់កម្ពុជា ស្វែងរកការគាំទ្រពីអតីតមន្ត្រីCNRP មុនការបោះឆ្នោតឃុំ-សង្កាត់ចូលមកដល់

លោក ប៉ុល ហំម អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះដែល​បាន​ចូលរួម​ជាមួយ​​គណបក្ស​កែទម្រង់​កម្ពុជា បាន​ឲ្យ​ដឹង​ថា គណបក្សថ្មីនេះ កំពុង​បញ្ចុះ​បញ្ចូលអតី​មន្ត្រីគណបក្ស​សង្គ្រោះជាតិ​ ​ឲ្យ​ចូល​​រួម​កម្លាំង​គ្នា​ ដោយ​សង្ឃឹម​ថា​អាច​នឹង​​ក្លាយជា​បក្ស​ប្រឆាំងដ៏មានប្រជាប្រិយមួយ​​មុន​ការ​បោះឆ្នោត​ឃុំ​-សង្កាត់ចូល​មក​ដល់​នៅ​ឆ្នាំ​ក្រោយ​។​
អ្នកនេសាទម្នាក់ជួសជុលសំណាញ់របស់គាត់នៅលើដងទន្លេសាបក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦។ ខេមបូចា/ ព្រីង សំរាំង

ដោយសារកម្រិតទឹកទាបហើយការនេសាទមិនសូវបានផល អ្នកនេសាទនៅបឹងទន្លេសាបជួបការលំបាក

លោកបាននិយាយថា៖ «យើងពឹងផ្អែកលើរបរនេសាទ។ យើងគ្មានជំនាញអ្វីផ្សេងទេ បើមិនដូច្នេះទេ យើងនឹងទៅធ្វើការជាកម្មករសំណង់នៅពេលដែលយើងមិនអាចរកត្រីទៀត។ ខ្ញុំមិនអាចរកត្រីបរិភោគបានទៀតទេ ហើយខ្ញុំត្រូវទិញត្រីពីផ្សារយកមកហូប»។
(ពីឆ្វេងទៅស្ដាំ) លោក កឹម សុខា កាលនោះជាប្រធានគណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម និងលោកស្រី មូរ សុខហួរ ជាសហអនុប្រធានគណបក្ស អបអរក្នុងសមាជជ្រើសរើសប្រធានគណបក្សថ្មីក្នុងទីក្រុងភ្នំពេញ។ រូបភាពកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧។ ខេមបូចា/ ព្រីង សំរាំង

លោក ហ៊ុន សែន ព្រមានបង្រ្កាបអ្នករំខានការបោះឆ្នោតឃុំសង្កាត់ ខណៈអតីតមន្ត្រីជាន់ខ្ពស់CNRP វិលចូលនយោបាយវិញ

អតីត​អនុប្រ​ធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំម និង​លោក ផាន់ ច័ន្ទសាក់ ជា​អតីតសមាជិកគណៈកម្មាធិការនាយក និង​ជាមេធាវី លោក កឹម សុខា ផង កាលពី​ថ្ងៃទី​១៧ ខែឧសភា បាន​ដាក់​លិខិត​មួយ​ច្បាប់​ទៅ​ក្រ​សួង​មហា​ផ្ទៃ ដើម្បី​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​។ អ្នក​ទាំង​ពីរ​ ជា​មនុស្ស​ដែល​ស្ថិត​ក្នុង​ចំណោម​អ្នក​នយោបាយ​ជាង​១០០​នាក់​របស់​​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​ហាម​ធ្វើ​នយោបាយ​រយៈពេល​ប្រាំ​ឆ្នាំ​​។​
អ្នកភូមិបោះតង់ ដើម្បីបិទផ្លូវឆ្ពោះទៅការដ្ឋានសាងសង់ព្រលានយន្តហោះថ្មី។ គម្រោងអភិវឌ្ឍន៍នេះបានជាប់គាំងក្នុងជម្លោះជាមួយអ្នកភូមិនៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញាឆព័ណ្ណ

មនុស្សរាប់រយនាក់បិទផ្លូវទៅកាន់ព្រលានយន្តហោះថ្មី បន្ទាប់ពីក្រុមហ៊ុនឈូសឆាយដំណាំស្រូវរបស់ពួកគាត់

ប្រជាពលរដ្ឋប្រមាណ២០០នាក់ ដែលរងផលប៉ះពាល់ដោយសារគម្រោងព្រលាន យន្តហោះធំមួយនៅខេត្តកណ្តាលបានតវ៉ាប្រឆាំងនឹងការធ្វើឲ្យខូចខាតដំណាំស្រូវរបស់ពួកគាត់ដែលបង្កឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍ ដោយពួកគាត់បិទផ្លូវទៅកាន់ ទីតាំងរបស់គម្រោងនេះ នៅស្រុកកណ្តាលស្ទឹងចាប់តាំងពីថ្ងៃសុក្រមក។ ប្រជាពលរដ្ឋបាននិយាយថា ត្រាក់ទ័រ២គ្រឿង រថយន្តពន្លត់អគ្គិភ័យ៣គ្រឿង ប៉ូលីស និងសន្តិសុខរាប់សិបនាក់របស់​ក្រុម​ហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ត្រូវបានបញ្ជូនទៅទីតាំងដី​ដែល​មិនទាន់ដោះស្រាយរវាង​ក្រុម​ហ៊ុន​ និង​ប្រជាជន ដោយបាន​ធ្វើ​សកម្ម​ភាព​ឈូសឆាយ និង​បំផ្លាញ​ដំណាំស្រូវ​របស់ប្រជាជន​អស់ ជាង ​១ហិចតាកាលពីថ្ងៃសុក្រ។ ក្រុមហ៊ុន ដែលកំពុងទទួលខុសត្រូវលើគម្រោងដែលមានទឹក ប្រាក់១,៥ពាន់ លានដុល្លារ ​ជា​ រួមគ្នាជាមួយលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល របស់រដ្ឋរង…
មេធាវីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងម្តាយរបស់ កញ្ញា មាន ពេជ្ររីតា ដើរចេញពីតុលាការក្រុងភ្នំពេញ ក្រោយពីចុះហត្ថលេខាធានាដោះលែងកញ្ញាឲ្យនៅក្រៅឃុំ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ពិធីការិនីទូរទស្សន៍ត្រូវបានដោះលែងក្រៅឃុំ ក្រោយពីមានការស្នើសុំពីមេធាវីលោកនាយករដ្ឋមន្ត្រី

លោក វិរោចន៍ សុផង់ មេធាវីការពារក្តីឲ្យកញ្ញា ពេជ្ររីតា បាននិយាយថា តុលាការបានសាកសួរនាងនៅព្រឹកថ្ងៃព្រហស្បតិ៍ ដោយមានការចូលរួមពីក្រុមមេធាវីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ក្រោយពីសាកសួរតុលាការសម្រេចដោះលែងនាងនៅក្រៅឃុំដោយសារបញ្ហាប្រឈមនៃសុខភាពរបស់នាង និងត្រូវធ្វើការស៊ើបអង្កេតបន្ថែមទៀតលើករណីនេះ។
កម្មករកាត់ដេរដែលត្រូវផ្អាកការងារបានឈរនៅរាលហាលមុខបន្ទប់ជួលរបស់ពួកគេក្នុងតំបន់ក្រហម សង្កាត់ស្ទឹងមានជ័យ៣ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

កម្មករដែលជួបការលំបាកក្នុងតំបន់ក្រហមទាមទារឲ្យមានការលើកលែងថ្លៃបន្ទប់ជួល

អ្នក​រស់​នៅ​តំបន់​ត្រូវ​បន្ត​បិទ​ខ្ទប់​ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ នៅ​ក្នុង​ខណ្ឌមានជ័យ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​លើ​ក​លែង​ថ្លៃ​ជួល​បន្ទប់ ខណៈ​​ពួកគេ​មិន​អាច​ចេញ​ទៅ​ធ្វើ​ការបាន​។​
អ្នកដំណើរបើកម៉ូតូកាត់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) នៅខេត្តព្រះ សីហនុកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧។ ខេមបូចា/ ព្រីង សំរាំង

របាយការណ៍៖ គម្រោងវិថីសូត្រថ្មីរបស់ប្រទេសចិននាំមកនូវហានិភ័យនៃការកើនឡើងពាណិជ្ជកម្មខុសច្បាប់

របាយការណ៍សិក្សាមួយបានបង្ហាញថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ប្រទេសចិន (BRI) ជាកម្មវិធីសកលប្រកបដោយមហិច្ឆតារបស់ទីក្រុងប៉េកាំង ដើម្បីពង្រីកឱកាសពាណិជ្ជកម្មអន្តរជាតិរបស់ខ្លួននិងលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនោះ បានជាប់ពាក់ព័ន្ធ នឹងហានិភ័យនៃការកើនឡើងពាណិជ្ជកម្មខុសច្បាប់ អំពើពុករលួយ និងអំពើឧក្រិដ្ឋ ជាពិសេសសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចទន់ខ្សោយដូចជាកម្ពុជា ។
រោងចក្រកាត់ដេរដូចជានៅខេត្តកណ្តាល ជាសសរស្តម្ភ សម្រាប់កំណើនសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា មុនពេលមានការរាតត្បាត។ រូបភាពថតក្នុងខែធ្នូ ឆ្នាំ២០១៨។ខេមបូចា/ ព្រីង សំរាំង

ការព្យាករណ៍បង្ហាញភាពវិជ្ជមាន ប៉ុន្តែលឿនពេកក្នុងការនិយាយពីការងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជា

របាយការណ៍ថ្មីមួយដែលចេញផ្សាយដោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បាន ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា បានជួយសម្រាលស្ថានការណ៍បានតិច តួចប៉ុណ្ណោះ ខណៈការសិក្សាត្រូវបានធ្វើឡើងមុនពេលមានការបិទខ្ទប់ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម