សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

វ៉ា សុភានុត

លោក ស៊ុន ចន្ធី និងលោក រ៉ុង ឈុន កំពុងកាន់ដៃគ្នាលើកឡើងលើនៅមុខសាលាដំបូងខេត្តកំពង់ធំ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។ (រូបភាព៖ ហ្វេសបុក លោក ស៊ុន ចន្ធី)

ប្រធានបក្សកម្លាំងជាតិចូលបំភ្លឺនៅតុលាការជុំវិញបណ្តឹងឆបោកប្រាក់

ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី បានចូលបំភ្លឺ​នៅ​សាលាដំបូងខេត្តកំពង់ធំ ពាក់​ព័ន្ធ​នឹងបណ្ដឹងឆបោកប្រាក់ នៅថ្ងៃទី១៤ ខែមីនា ដែលប្ដឹងដោយក្រុមប្រឹក្សាឃុំ-សង្កាត់​របស់​គណបក្ស​ភ្លើងទៀន។
អតិថិជនទិញលំនៅឋាននៅបុរី ស៊ីអេស ចាវ សុជាតិ ជួបជុំគ្នាតវ៉ានៅគម្រោងទី6 នៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

ពលរដ្ឋជិត៣០០គ្រួសារស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរ​លើបញ្ហា​សាងសង់ផ្ទះ ខណៈម្ចាស់បុរីកំពុងជាប់ពន្ធនាគារ

ប្រជាពលរដ្ឋចំនួន២៦០គ្រួសារដែលទិញលំនៅឋាននៅបុរីមួយក្នុងក្រុងភ្នំពេញ ស្នើឱ្យ​អាជ្ញាធរពាក់ព័ន្ធអន្តរាគមន៍ជុំវិញម្ចាស់ក្រុមហ៊ុនសាងសង់មិនគោរពតាមកិច្ចសន្យា ខណៈ​ម្ចាស់បុរីកំពុងជាប់ពន្ធនាគារ។
ប្រជាពលរដ្ឋនៅឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ផ្ទុះការតវ៉ានៅមុខសាលាឃុំ ពាក់ព័ន្ធនឹងការផ្លាស់ប្តូរទីលំនៅ។ រូបថតនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២។ រូបភាពផ្តល់ដោយ ច័ន្ទ រស្មី

នាយករដ្ឋមន្ត្រីថា ពុំមានបំណងផ្លាស់ប្ដូរលំនៅឋានពលរដ្ឋនៅឃុំព្រះដាក់ ខណៈពលរដ្ឋនៅឃុំបាគងផ្ទុះការតវ៉ា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ អំពាវនាវឱ្យប្រជាពលរដ្ឋដែលតវ៉ាកាលពីម្សិលមិញ​ស្ងៀមស្ងាត់ ពីព្រោះពុំមានតម្រូវការណាមួយឱ្យប្រជាពលរដ្ឋរស់នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ចាកចេញទៅកាន់ទីតាំងថ្មីទេ។
ប្រជាពលរដ្ឋនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានទៅតវ៉ានៅមុខសាលាឃុំ បន្ទាប់ពីមន្ត្រីក្រសួងដែនដីដើរប្រាប់ពីការដោះដូរទីលំនៅទៅតំបន់ផ្សេង។ រូបថតនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ប្រជាពលរដ្ឋរាប់រយគ្រួសាររស់នៅស្រុកបន្ទាយស្រី​ផ្ទុះការតវ៉ាដោយបដិសេធក្នុងការផ្លាស់ប្ដូរទីលំនៅ

នៅព្រឹកថ្ងៃពុធនេះ ប្រជាពលរដ្ឋរាប់រយគ្រួសាររស់នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ដែល​ប្រឈម​នឹងការផ្លាស់ប្ដូរលំនៅឋានចេញពីតំបន់បេតិកភណ្ឌ​អង្គរបានផ្ទុះការ​តវ៉ានៅ​ខាង​មុខ​សាលាឃុំ ដោយបដិសេធចំពោះសំណើរដោះដូរទីលំនៅ។
តំណាងប្រជាពលរដ្ឋ លោក មាស អាង ពាក់អាវគណបក្សប្រជាជនកម្ពុជាឈរក្បែរអាជ្ញាធរលើដីមានទំនាស់នៅភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ រូបថតនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

ប្រជាពលរដ្ឋស្នើអាជ្ញាធរខេត្តឱ្យជួយអន្តរាគមន៍ដោះលែងសមាជិកគ្រួសារដែលត្រូវបានឃុំខ្លួនពាក់ព័ន្ធនឹងវិវាទដីធ្លី

ប្រជាពលរដ្ឋ២៦គ្រួសារដែលមានវិវាទដីធ្លីមួយកន្លែងនៅភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ស្នើអភិបាលខេត្តកំពត និងអភិបាលខេត្តកែបឱ្យជួយ​អន្តរាគមន៍ដោះលែងសមាជិក​គ្រួសារចំនួន៥នាក់ដែលត្រូវបានសាលាដំបូងខេត្តកំពត​សម្រេចឃុំខ្លួនពាក់ព័ន្ធ​ពីបទ​ហិង្សា​លើអ្នកកាន់កាប់អចនវត្ថុដោយសុចរិត។
អាជ្ញាធរកំពុងប្រទូសរ៉ាយគ្នាជាមួយអ្នកស្រី ពេជ សាម៉ុន នៅភូមិធ្នង់ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ រូបថតនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ

ពលរដ្ឋ៤គ្រួសាររងផលប៉ះពាល់គម្រោងប្រឡាយទឹកខេត្តស្វាយរៀង ប្ដឹង​អង្គការសិទ្ធិមនុស្សថា​អាជ្ញាធរប្រើហិង្សា

ប្រជាពលរដ្ឋ៤គ្រួសារដែលមិនព្រមទទួលយកសំណងបានប្ដឹងទៅសមាគមការពារសិទ្ធិ​មនុស្ស អាដហុក ដោយអះអាងថា រងអំពើហិង្សានិងបៀតបៀនផ្លូវភេទពីអាជ្ញាធរ អំឡុងពេល​ពួក​គាត់​ទៅមើលការឈូសឆាយដីស្រែរបស់គាត់ដែលរងផលប៉ះពាល់ក្នុងគម្រោង​ស្ដារ​ប្រឡាយ​ទឹកនៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​។
សន្និសីទកាសែតរួមគ្នារបស់គណបក្សនយោបាយចំនួន៤ នៅភោជនីយដ្ឋានអូក្រា នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ វ៉ា សុភានុត

គណបក្ស៤ស្នើ គជប បង្កើតការិយាល័យបោះឆ្នោតពិសេសនៅព្រំដែនប៉ោយប៉ែតសម្រាប់ពលករខ្មែរ

គណបក្សនយោបាយចំនួន៤ស្នើសុំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបង្កើត ការិយាល័យបោះឆ្នោតពិសេសនៅក្បែរព្រំដែនប៉ោយប៉ែតដើម្បីកាត់បន្ថយការចំណាយនិង​ពេលវេលាសម្រាប់ពលរដ្ឋខ្មែរកំពុងធ្វើការនៅក្នុងប្រទេសថៃដើម្បីពួកគេអាចមកចូលរួមបោះឆ្នោត​ជាតិខាងមុខ។
កម្មកររោងចក្រ ឃែនធើរេន អឹភែរឹល បោះតង់ដេកយាមនៅមុខរោងចក្រ ដើម្បីស្វែងរកដំណោះស្រាយ រាជធានីភ្នំពេញ។ រូបថតថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

កម្មកររោងចក្រ ឃែនធើរេន ដេកយាមមុខរោងចក្រជិត៤ខែស្នើក្រសួងការងារជួយដោះស្រាយបញ្ចប់វិវាទ

កម្មកររោងចក្រ ឃែនធើរេន ដែលធ្វើការតវ៉ាដាក់ញត្តិនៅតាមស្ថាប័នរដ្ឋនានាព្រមទាំង​ដេកយាមមុខរោងចក្រជារៀងរាល់យប់អស់រយៈពេលជិត៤ខែ​មកនេះ ស្នើឱ្យ​ក្រសួង​ការងារ​​ដោះស្រាយបញ្ចប់វិវាទ បន្ទាប់ពីថៅកែរោងចក្របិទទ្វារ។ 
ប្រជាពលរដ្ឋរងផលប៉ះពាល់ជាមួយក្រុមហ៊ុនផលិតស្ករនៅខេត្តឧត្តរមានជ័យ ឡើងមកជួបជុំគ្នានៅសាលាខេត្តឧត្តរមានជ័យ ដើម្បីស្នើសុំដីសម្បទានពីអភិបាលខេត្ត។ រូបថតនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

ពលរដ្ឋខេត្តឧត្តរមានជ័យជិត១០០​គ្រួសារដែលបណ្ដេញចេញពីលំនៅឋានមានជម្លោះជាមួយក្រុមហ៊ុនផលិតស្ករស្នើសុំដីសម្បទានសង្គមកិច្ច

ប្រជាពលរដ្ឋចំនួន៩២គ្រួសារដែលត្រូវបណ្ដេញចេញពីលំនៅឋានបន្ទាប់ពីមានជម្លោះដីធ្លី​ជាមួយក្រុមហ៊ុនផលិតស្ករនៅសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ស្នើសុំ​ដី​សម្បទានសង្គមកិច្ចចំនួន២ហិកតាក្នុងមួយគ្រួសារ ដោយពួកគេអះអាងថា​ពុំមានដី​សម្រាប់​ធ្វើកសិកម្ម។

ព័ត៌មានថ្មី

អត្ថបទពេញនិយម