សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

វ៉ា សុភានុត

ឡានកុងតាណឺដឹកអីវ៉ាន់នៅជាយក្រុងភ្នំពេញ កាលពីថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

រដ្ឋាភិបាលសម្រេចបន្ថយពន្ធគយលើទំនិញនាំចូល រួចបង្វែរទៅបន្ថែមអាករពិសេសលើផលិតផលមួយចំនួន

រដ្ឋាភិបាលកម្ពុជានឹងចាប់ផ្ដើមអនុវត្តកិច្ចព្រមព្រៀងសេដ្ឋកិច្ចក្នុងតំបន់ក្នុងខែមីនានេះ ដោយសម្រេចបន្ធូរបន្ថយ ឬលុបបំបាត់ពន្ធគយ​លើទំនិញនាំចូលពីប្រទេសអាស៊ាន និងជប៉ុន ប៉ុន្តែ​បង្កើន​​អាករពិសេសបន្ថែមពីលើផលិតផលមួយចំនួនដែលប៉ះពាល់​ដល់បរិស្ថាន ឬសុខភាព​ពលរដ្ឋ​ដើម្បីយកមកបំពេញចំណូលពន្ធ។
ប្រឡាយដែលគ្មានទឹកតភ្ជាប់គ្នាតាមបណ្ដាភូមិនៃឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។ រូបថតនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៣។ រូបភាពថតដោយ វ៉ា សុភានុត

ឃុំមួយនៅខេត្តបាត់ដំបងខ្វះថវិកាក្នុងការជីកប្រឡាយទឹកសម្រាប់ពលរដ្ឋស្រោចស្រពដំណាំ

ខេត្តបាត់ដំបង៖ ស្លឹកឈើនិងជញ្ជ្រាំងជ្រុះធ្លាក់រាយប៉ាយលើផ្ទៃដីរាប់សិបហិកតាដែលមាន​សភាព​​ស្ងួត​​ហួតហែង ហើយមាន​ស្នាមប្រេះបែកក្រហែង ដែលធ្វើឱ្យកូនឈើដែលដុះតាមភ្លឺ​និង​កណ្តាល​វាលស្រែក្រៀមស្វិត។ ពលរដ្ឋ​រស់នៅ​ទីនោះបាន​រៀបរាប់ថា តំបន់នេះមានភាព​រាំង​​ស្ងួត​ខ្លាំង ​​និងពុំមានទឹកសម្រាប់​ស្រោច​ស្រព​ដំណាំ​អ្វី​ឡើយ។
ដើមស្មាច់ដែលត្រូវជនល្មើសកាប់ទន្រ្ទានទុកចោលនៅព្រៃសហគមន៍នៅភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ រូបថតនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

ជនជាតិដើមភាគតិចពូនងខេត្តមណ្ឌលគិរីប្ដឹងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធនឹងការមិនទប់ស្កាត់បទល្មើសព្រៃឈើ

តំណាងសហគមន៍ព្រៃឈើដែលជាជនដើមភាគតិចពូនងចំនួន៤នាក់នៅខេត្តមណ្ឌលគិរីដាក់​ពាក្យ​ប្ដឹងអាជ្ញាធរមូលដ្ឋានទៅកាន់តំណាងអយ្យការសាលាដំបូងខេត្ត ដោយចោទប្រកាន់​ពួកគេថា​មិនបានទប់ស្កាត់បទល្មើសព្រៃឈើឱ្យទាន់ពេលវេលា។
កូនកំលោះជនជាតិបរទេស និងកូនក្រមុំជនជាតិខ្មែរកាត់នំខេកក្នុងពិធីមង្គលការនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១១។ រូបភាពផ្តល់ឱ្យ

ឪពុកម្ដាយក្មេងស្រីរៀបការទៅប្រទេសចិនស្នើអាជ្ញាធរកម្ពុជាជួយអន្តរាគមន៍ឱ្យកូនស្រីបានត្រឡប់មកកម្ពុជាវិញ

គ្រួសារមួយដែលមានកូនស្រី២នាក់ត្រូវបានឈ្មួញលក់ក្រោមរូបភាពរៀបការទៅប្រទេសចិនស្នើ​សុំ​ឱ្យអាជ្ញាធរកម្ពុជាអន្តរាគមន៍ទៅកាន់អាជ្ញាធរប្រទេស​ចិនដើម្បីឱ្យកូនស្រីខ្លួនបានវិល​ត្រឡប់​​មកកម្ពុជាវិញ ដោយពួកគេអះអាងថាកូនស្រីទាំងពីរនាក់នោះ​ត្រូវបានអាជ្ញាធរចិន​ឃុំខ្លួន​ប្រហែល៥ខែហើយ។
លោក យ៉ង សាំងកុមារ ជាអតីតប្រធានគណៈកម្មាធិការនាយក និងជាអតីតបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ថ្លែងនៅទីស្នាក់ការគណបក្ស កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា/ វណ្ណ វិចារ

លោក យ៉ង សាំងកុមារ ត្រូវបានចាត់តាំងឱ្យទទួលបន្ទុកកសិករនិងម្ចាស់រោងម៉ាស៊ីនកិនស្រូវ

លោក យ៉ង សាំងកុមារ ត្រូវធ្វើការជាមួយកសិករ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវដើម្បី​ជួយរក្សា​តម្លៃស្រូវលើទីផ្សារឱ្យមានស្ថិរភាពខណៈកសិករលើកឡើងថា ពួកគេធ្វើស្រែបាន​ត្រឹមតែម្ដង​ក្នុងមួយឆ្នាំដោយសារការចំណាយថវិកាច្រើនលើថ្លៃដើមផលិត។
ក្នុងរូបគំនូរនេះបង្ហាញពីការប្រើហិង្សារបស់បុរសជាស្វាមីទាត់ធុងទឹករលំកំពប់ទឹក ព្រមទាំងចង្អុលមុខប្រពន្ធកំពុងធ្វើម្ហូបនៅចំពោះមុខកូនៗ។ រូបភាពផ្ដល់ឱ្យ

ស្ត្រីរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសាររៀបរាប់​ពីស្ថានភាពជាក់ស្តែងដែលកើតមានឡើង

ស្ត្រីរងគ្រោះវ័យក្មេងម្នាក់បានរៀបរាប់ពីអំពើហិង្សាក្នុងគ្រួសារដោយសារស្វាមីរបស់គាត់បានផឹកស្រា​ស្រវឹង​ជោគជាំរករឿង​និងវាយ​ដំ​លើអ្នកស្រីឱ្យរងរបួសធ្ងន់ធ្ងរត្រូវបញ្ជូនទៅមន្ទីរពេទ្យ។
លោក ឯល រ៉ូហ្សែត អគ្គនាយកក្រុមហ៊ុន អាយអាយអេស និង លោក ការ៉ាន់ ស្សា តំណាងក្រុមហ៊ុន អឹមភីឡា នៅប្រទេសប៉ូឡូញ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូសហប្រតិបត្តិការនៅភោជនីយដ្ឋានមួយក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា/ វ៉ា សុភានុត

ក្រុមហ៊ុនក្នុងស្រុកមួយនឹងចាប់ផ្ដើមនាំពលករខ្មែរទៅធ្វើការនៅប្រទេសប៉ូឡូញមុនឆ្នាំ២០២៣

ពលករកម្ពុជានឹងត្រូវបញ្ជូនទៅធ្វើការនៅប្រទេសប៉ូឡូញជាលើកទី១មុនឆ្នាំ២០២៣ បន្ទាប់ពី​ក្រុមហ៊ុន​ក្នុងស្រុកមួយ​ដែលនាំពលករទៅធ្វើការ​នៅ​ក្រៅ​ប្រទេសបានចុះកិច្ច​ព្រម​ព្រៀង​ជាមួយ​ក្រុមហ៊ុន​​មកពីប្រទេសប៉ូឡូញកាលពីសប្តាហ៍មុន។
ផ្លូវមួយនៅភូមិព្រះដំរី ឃុំព្រះដំរី ឆ្ពោះទៅកាន់មណ្ឌលសុខភាពបន្ទាយស្ទោង ស្ថិតនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។ រូបថតនៅខែកញ្ញា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

ពលរដ្ឋពីរឃុំក្នុងខេត្តកំពង់ធំមិនមានមណ្ឌលសុខភាពត្អូញត្អែរពីផ្លូវពិបាកធ្វើដំណើរស្វែងរកសេវាសុខាភិបាលនៅឃុំផ្សេង

ស្រុកស្ទោង ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋរស់នៅឃុំចំនួនពីរក្នុងស្រុកស្ទោង ខេត្តកំពង់ធំ​ ដែលពុំ​មានមណ្ឌលសុខភាព ត្អូញត្អែរថា ផ្លូវពិបាកក្នុងការធ្វើដំណើរទៅកាន់មណ្ឌលសុខភាព​នៅឯ​ឃុំ​មួយទៀតដើម្បី​អាចទទួលសេវាសុខាភិបាល។
អតីតបុគ្គលិកណាហ្គាវើលដ៍ អ្នកស្រី នេត ចរិយា និងកញ្ញា សុខ ថាវុធ មកដល់ខាងមុខ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្រាយបំភ្លឺតាមដីការកោះហៅ។ រូបថតថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

កូដករមួយចំនួនចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញតាមបណ្ដឹង​ក្រុមហ៊ុនណាហ្គាវើលដ៍

កូដករណាហ្គាវើលដ៍៣នាក់ចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទនិងអង្គារ ពាក់ព័ន្ធ​នឹង​បណ្ដឹងរបស់ក្រុមហ៊ុនដែលចោទប្រកាន់ចំនួនបីបទល្មើស ខណៈពួកគេបដិសេធ​ថា ពួកគេមិនបានប្រព្រឹត្តដូចការចោទ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម