សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

វ៉ា សុភានុត

ប្រធានគណបក្សកម្លាំងជាតិ និងសមាជិក លើកស្លាកគណបក្សកម្លាំងជាតិ ស្រុកបារាយណ៍ ស្ថិតនៅឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

សមត្ថកិច្ចចាប់ខ្លួនអគ្គហេរញ្ញិកបក្សប្រឆាំងមួយរូបពាក់ព័ន្ធសំណុំរឿងរួមគំនិតក្បត់

សមត្ថកិច្ចក្រុងភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍នេះ បានឃាត់ខ្លួនអគ្គហេរញ្ញិកគណបក្សកម្លាំងជាតិ លោក អ៊ុំ វីរៈរដ្ឋ​ ពាក់ព័ន្ធនឹងសំណុំរឿង «រួមគំនិតក្បត់» តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ​ខេត្តកំពង់ស្ពឺ។ 
អគារទីស្តីការក្រសួងមហាផ្ទៃថ្មី ត្រូវបានសម្ពោធដាក់ឧ្យប្រើប្រាស់ជាផ្លូវការដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ រាជធានីភ្នំពេញ។ (ខេមបូចា/ ព្រីង សំរាំង)

បក្សប្រឆាំងបញ្ជាក់ជំហរមិនពាក់ព័ន្ធនឹងលោក សម រង្សី បន្ទាប់ពីក្រសួងមហាផ្ទៃ​ព្រមាន

គណបក្សប្រឆាំងចំនួន៣បានបដិសេធក្នុងការជាប់ទាក់ទងជាមួយ លោក សម​ រង្សី​ ក្រោម​ហេតុ​ផលថាបក្សនយោបាយមានសិទ្ធិពេញលេញក្នុងការធ្វើសេចក្ដីសម្រេចចិត្តរបស់ខ្លួន ស្របពេលដែលក្រសួងមហាផ្ទៃព្រមានរំលាយបក្សនយោបាយណាដែលអនុវត្តផ្ទុយពីច្បាប់​បានកំណត់។
ក្រុមសកម្មជន និងយុវជនស្រលាញ់បរិស្ថានកំពុងចេញពីសាលាខណ្ឌដូនពេញ និងត្រៀមឡើងរថយន្តរបស់សមត្ថកិច្ចត្រលប់ទៅកាន់កន្លែងផ្ញើម៉ូតូនៅក្បែរវត្តឧណ្ណាលោមវិញ ក្រោយឃាត់ដើម្បីសាកសួរនៅសាលាខណ្ឌដូនពេញអស់រយៈពេល៨ម៉ោង កាលពីថ្ងៃអាទិត្យ ទី៧ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ វ៉ា សុភានុត)

ជនបរទេសមួយរូបនឹងត្រូវឱ្យចាកចេញពីកម្ពុជានៅថ្ងៃនេះ បន្ទាប់ពីចូលរួមសកម្មភាពជាមួយយុវជនស្រលាញ់បរិស្ថាន

អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងសកម្មជនបរិស្ថាន អះអាងថា ជនបរទេសមួយរូបនឹងត្រូវបាន​ឱ្យ​ចាក​ចេញពីប្រទេសកម្ពុជានៅថ្ងៃពុធនេះ បន្ទាប់ពីអាជ្ញាធរឃាត់សួរនាំរយៈពេលជាច្រើនម៉ោង​ពាក់ព័ន្ធ​នឹងការចូលរួមជាមួយយុវជនស្រលាញ់បរិស្ថាន​ក្នុងការធ្វើសកម្មភាពលក្ខណៈ​ហាត់​ប្រាណ និងលើកបដាដើម្បីជំរុញឱ្យអាជ្ញាធរដាក់កោះកុងក្រៅជា «ឧទ្យានជាតិសមុទ្រ»។
ក្រុមនិស្សិតមកទស្សនាវិមានឈ្នះឈ្នះ នៅរាជធានីភ្នំពេញ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

ទិវា​នយោបាយ​ឈ្នះ​ឈ្នះ​ត្រូវបាន​ដាក់ឈ្មោះថ្មី​ថា«​ទិវា​សន្តិភាព​នៅ​កម្ពុជា​» និងជា​ថ្ងៃ​បុណ្យជាតិផ្លូវការ

មួយឆ្នាំបន្ទាប់ពីត្រូវបានដាក់បញ្ចូលជាថ្ងៃអបអរសាទរក្នុងប្រតិទិនថា «ទិវានយោបាយឈ្នះ-ឈ្នះ» ដែលត្រូវនឹងថ្ងៃទី ២៩ ខែធ្នូ រដ្ឋាភិបាលបានសម្រេចកំណត់ទិវានេះ ជាថ្ងៃបុណ្យជាតិផ្លូវការ និងកំណត់ជាថ្ងៃឈប់សម្រាកជាសាធារណៈ ដោយមានឈ្មោះថ្មីថា «ទិវាសន្តិភាពនៅកម្ពុជា»។ ទិវា​បុណ្យ​នេះធ្វើឡើងដើម្បីរំលឹក​ដល់​ការ​បញ្ចប់​សង្គ្រាម​នៅ​កម្ពុជាដែល​ត្រូវ​បាន​ដោះស្រាយ​តាម​រយៈ​នយោបាយ​ឈ្នះ​-ឈ្នះ។
មន្រ្តីសមត្ថកិច្ចមួយរូបនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងថ្លែងទៅកាន់វាគ្មិនជា អ្នកសារព័ត៌មានស្រ្តី អំឡុងពេលកិច្ចពិភាក្សាពីវិស័យសារព័ត៌មាន និងបញ្ហាប្រឈមរបស់អ្នកសារព័ត៌មានស្ត្រីនៅកម្ពុជា ក្នុងសិក្ខាសាលា។ រូបថតនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ វ៉ា សុភានុត)

នគរបាលកម្ពុជារំពឹងថានឹងមានកិច្ចសហការល្អជាមួយអ្នកកាសែត​ស្រ្តី ក្រោយទទួលបានការបណ្ដុះបណ្ដាល

នគរបាលជាតិកម្ពុជារំពឹងទុកថា សមត្ថកិច្ចនឹងមានកិច្ចសហប្រតិបត្តិការល្អជាមួយ​អ្នក​សារព័ត៌មាន​ស្ត្រី​កំឡុងពេលមានការចុះយកព័ត៌មាននៅតាមទីកន្លែងដែលមានការធ្វើកូដកម្ម និងបាតុកម្ម ក្រោយសមត្ថកិច្ចនិងអ្នកសារព័ត៌មានស្រ្តី បានរៀនស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់គ្នាតាមរយៈសិក្ខាសាលាមួយនៅរាជធានីភ្នំពេញ។
លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រាវក្រឡុកឈ្មោះគណបក្សដែលចូលរួមចាប់លំដាប់លេខរៀងដើម្បីឈរឈ្មោះបោះឆ្នោតសមាជិកព្រឹទ្ធសភា នីតិកាលទី៥។ រូបថតថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

គជប ចាប់ឆ្នោតជ្រើស​រើស​លេខរៀងបក្សនយោបាយ ខណៈបក្សប្រឆាំងអះអាងផ្ទុយគ្នាអំពីការរួបរួមអង្គបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំពិធីចាប់ឆ្នោតដើម្បីជ្រើសរើសលេខរៀង​គណបក្ស​នយោបាយនៅលើសន្លឹកឆ្នោត ខណៈគណបក្សប្រឆាំងអះអាង​ផ្ទុយគ្នា​អំពី​ការរួបរួម​​សំឡេងអង្គបោះឆ្នោត​របស់​បក្ស​ភ្លើងទៀន​ជាធ្លុងមួយ​សម្រាប់ការបោះឆ្នោត​ជ្រើស​​តាំង​សមាជិក​ព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
ប្រជាពលរដ្ឋរស់នៅឃុំនីពេជ ស្រុកកំពង់ស្វាយ កំពុងប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ (រូបថតផ្ដល់ឱ្យ)

ពលរដ្ឋជាង៥០នាក់បានទៅតវ៉ានៅមុខសាលាខេត្តកំពង់ធំ ទាមទារ​ឱ្យ​អាជ្ញាធរបើកផ្លូវទៅកាន់ដីស្រែពួកគាត់វិញ

ប្រជាពលរដ្ឋជាង៥០នាក់តំណាងឱ្យ៣០០គ្រួសារបានប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាខេត្ត​កំពង់ធំ នៅថ្ងៃទី២៦ ខែធ្នូនេះ ទាមទារឱ្យ​អាជ្ញាធរ​ធ្វើការអន្តរាគមន៍ដោះលែងពលរដ្ឋមួយ​រូប និងអនុញ្ញាតឱ្យអ្នកភូមិអាចធ្វើដំណើរតាមផ្លូវដែលធ្លាប់ឆ្លងកាត់ទៅកាន់ដីស្រែចម្ការអាស្រ័យ​ផលរបស់​ខ្លួនវិញបានដូចដើម។
អនុប្រធានសហគមន៍អ្នកស្រី លួន ស្រីនួន ស្លៀកឈុតក្រហម ឈរខាងមុខនិងប្រជាសហគមន៍សាលាឆ្តោរកំពុងឈរនៅជាប់របងសាលាដំបូងខេត្តកំពង់ធំ កាលពីសវនាការពេលកន្លងទៅ។ រូបថតនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ (រូបថតផ្ដល់ឱ្យ)

តុលាការខេត្តកំពង់ធំសម្រេចផ្តន្ទាទោសជនជាតិដើមភាគតិច​៧នាក់​​​ដាក់ពន្ធនាគារ១ខែពាក់ព័ន្ធទំនាស់ដីធ្លី

សាលាដំបូងខេត្តកំពង់ធំនៅថ្ងៃទី១៩ ខែធ្នូ បានផ្តន្ទាទោសជនជាតិដើមភាគតិចកួយ៧នាក់ ដាក់ពន្ធនាគារ១ខែពាក់​ព័ន្ធ​នឹង​បទចោទ​«ប្ដឹងបរិហារបង្កាច់កេរ្តិ៍»តាមរយៈការប្ដឹងបករបស់បុគ្គលដែលធ្លាប់រង​បណ្ដឹង​ពី​ជនជាតិ​ដើម​ភាគតិចកួយថាបានរំលោភបំពានដីព្រៃសហគមន៍របស់ខ្លួន។
សមជិកគណបក្សភ្លើងទៀនប្រមូលផ្តុំតវ៉ានៅទីស្នាក់ការកណ្តាល ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

សមាជិកបក្សភ្លើងទៀនជាង៤០០នាក់តវ៉ាឲ្យ លោក ទាវ វណ្ណុល ចុះចេញពីប្រធានគណបក្ស

សមាជិកនិងសកម្មជនជនគណបក្សភ្លើងទៀន ជាង៤០០នាក់បានប្រមូលផ្ដុំគ្នាតវ៉ា នៅទីស្នាក់ការបក្សនៅរាជធានីភ្នំពេញ ដោយអំពាវនាវឱ្យប្រធានបក្សភ្លើងទៀន លោក ទាវ វណ្ណុល លាលែងចេញពីតំណែង និងរក្សាតួនាទីមន្រ្តីជាច្រើនរូបឱ្យនៅដដែល ដោយក្រុមអ្នកតវ៉ា បានអះអាងថា បក្សភ្លើងទៀនបានបញ្ចប់មុខងារអ្នកបានស្ម័គ្រស្មោះរាប់ឆ្នាំទាំងនោះដោយគ្មានហេតុផលសមរម្យ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម