សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សុវណ្ណ ស្រីពេជ្រ

លោក ជា ចាន់ (ឆ្វេង) ទម្លាក់សន្លឹកឆ្នោតរបស់គាត់ទៅក្នុងប្រអប់ឆ្នោត អំឡុងពេលបោះឆ្នោត ទីដែលក្រោយមកលោកត្រូវបានជាប់ឆ្នោតជាប្រធានសហជីពនៅរោងចក្រជើងវីងស្តារស៊ូ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ (រូបភាពផ្តល់ឲ្យ)

មេដឹកនាំសហជីពនៅរោងចក្រ វីងស្តារស៊ូ ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងអំពើលួច បន្ទាប់ពីជាប់ឆ្នោត

លោក ជា ចាន់​ ប្រធានសហជីពនៅរោងចក្រវីងស្តារស៊ូ (Wing Star Shoes) ដែលទើបតែ​ជាប់ឆ្នោតចូលកាន់តំណែងនោះត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទ«សមគំនិតក្នុងអំពើលួច»​ ជុំវិញ​ឧប្បត្តិហេតុមួយដែលតាម​ចោទ​ថា បានកើតឡើងកាលពីពីរឆ្នាំមុន។
ដីព្រៃសហគមន៍ភ្នំសេះ ដែលរងការកាប់ឆ្ការយកធ្វើជាដីចម្ការ និងដាក់លក់ ស្ថិតក្នុងភូមិអូរព្រះ ឃុំអូរកណ្ដៀសែនជ័យ ស្រុកសំបូរ ខេត្តក្រចេះ រូបថតក្នុងឆ្នាំ២០២១។ រូបថតផ្ដល់ឱ្យ

ព្រៃសហគមន៍ភ្នំសេះរងការកាប់ទន្រ្ទានយ៉ាងធ្ងន់ធ្ងរ ខណៈពលរដ្ឋអះអាងថា អាជ្ញាធរមិនអើពើក្នុងការទប់ស្កាត់

ពលរដ្ឋសហគមន៍ភ្នំសេះ អះអាងថាដីព្រៃសហគមន៍​ប្រមាណ៣ពាន់ហិកតា ស្ទើរតែបាត់បង់​ទាំងស្រុងហើយមកទល់បច្ចុប្បន្ននេះ ដោយសារតែអ្នកមានអំណាចមួយចំនួន​ជួលពលរដ្ឋ​កាប់​ទន្រ្ទានដីព្រៃធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងដោយសារតែភាពអសកម្មរបស់អាជ្ញាធរ​ក្នុងការ​បង្រ្កាបបទល្មើសទាំងនោះ។
សកម្មភាពចម្រូងចម្រាសរវាងអាជ្ញាធរនិងប្រជាពលរដ្ឋសហគមន៍ក្នុងខេត្តត្បូងឃ្មុំឆ្នាំ២០២០។ រូបភាពផ្ដល់ឱ្យ

ប្រជាសហគមន៍អះអាងថាមានការគំរាមកំហែងពី​អាជ្ញាធរមូលដ្ឋានពេលពួកគេបង្ហោះព័ត៌មានវិវាទដីធ្លីតាមបណ្ដាញសង្គម

ប្រជាសហគមន៍ដីធ្លីមកពីខេត្តផ្សេងៗគ្នាលើកឡើងថាពួកគេ តែងតែរងការគំរាមកំហែង​ក្រោម​រូបភាពផ្សេងៗគ្នាពីអាជ្ញាធរមូលដ្ឋាន នៅពេលដែលពួកគេបានរាយការណ៍ពីបញ្ហាជម្លោះដីធ្លី​នៅ​ក្នុងសហគមន៍តាមបណ្ដាញសង្គម ដើម្បីឱ្យមានដំណោះស្រាយពីអាជ្ញាធរ​ពាក់ព័ន្ធ។
កម្មការរោងចក្រកាត់ដេរទិញម្ហូបអាហារសម្រាប់បរិភោគពេលថ្ងៃត្រង់នៅខាងមុខរោងចក្រមួយ ជាយក្រុងភ្នំពេញ។ រូបថតថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ភាគីនិយោជកសម្រេចដំឡើងតួលេខរបស់ខ្លួន២ដុល្លារក្នុងការចរចាប្រាក់ឈ្នួល ខណៈតំណាងកម្មករស្នើ២១៣ដុល្លារ

ភាគីតំណាងថៅកែរោងចក្របានសម្រេចដំឡើងតួលេខរបស់ខ្លួន២ដុល្លារក្នុងការចរចារប្រាក់​ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៣ បន្ទាប់ពួកគេមិនហ៊ានដំឡើងរយៈពេលពីរឆ្នាំកន្លងមក ខណៈ​ប្រាក់ខែគោលកម្មករបច្ចុប្បន្នត្រឹមតែ១៩៤ដុល្លារ ប៉ុន្តែភាគីតំណាងកម្មករទាមទារចំនួន​២១៣ដុល្លារ។
សិស្សសាលាបឋមសិក្សាចម្ការចេកស្ថិតក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប កំពុងអង្គុយក្រោមដើមឈើខាងមុខរោងដោលសង់ពីឈើ ដំបូងប្រក់សង្ក័សី ដែលមានសភាពចាស់ទ្រុឌទ្រោម។ រូបភាពផ្ដល់ឱ្យ

អាណាព្យាបាលនិងនាយកសាលាបឋមសិក្សាមួយក្នុងខេត្តសៀមរាប​​ចង់ឱ្យសិស្សរៀនតែវេនព្រឹកដើម្បីទទួលបានអាហារូបត្ថម្ភ

នាយកសាលាបឋមសិក្សាចម្ការចេក និងអាណាព្យាបាលចង់បានបន្ទប់រៀនបន្ថែមសម្រាប់​សិស្ស​បានរៀនវេនពេលព្រឹកដែលអាចទទួលបានអាហារូបត្ថម្ភទាំងអស់គ្នា ដូច្នេះពួកគេ​អំពាវនាវ​ស្វែងរក​ជំនួយ​តាមបណ្ដាញសង្គម។
ក្រុមយុវជនស្រឡាញ់បរិស្ថានធ្វើដំណើរជាក្រុមទៅដាក់ញតិនៅក្រសួងបរិស្ថាន រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

សកម្មជនបរិស្ថានដាក់ញត្តិស្នើក្រសួងបរិស្ថានកំណត់កោះកុងក្រៅជាតំបន់ឧទ្យានជាតិសមុទ្រ

សកម្មជនបរិស្ថាន​បានដាក់ញតិទៅក្រសួងបរិស្ថាននៅថ្ងៃទី២៣ ខែសីហា ស្នើក្រសួង​បរិស្ថាន​ដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ បន្ទាប់ពីរដ្ឋាភិបាលផ្តល់សិទ្ធិឱ្យក្រុមហ៊ុន​ឈ្មោះ​កោះកុង SEZ ​របស់ឧកញ៉ា លី យ៉ុងផាត់ ស​មាជិក​ព្រឹទ្ធិ​សភាមក​ពី​គណបក្ស​កាន់​អំណាច អភិវឌ្ឍន៍តាំងពីឆ្នាំ២០១៩។
មណ្ឌលសុខភាពកំពង់លួង ស្ថិតនៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ រូបភាពថ្ងៃទី១៣ កក្កដា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ពលរដ្ឋរស់នៅលើទឹកក្នុងតំបន់កំពង់លួងមិនមានទឹកស្អាតប្រើប្រាស់ បណ្ដាលឱ្យកើតជំងឺរាគ និងសើស្បែក

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្តែតទឹកក្នុងភូមិកំពង់លួង នៅតែជួបប្រទះទៅនឹងបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ ដែលបង្កឱ្យកុមារតូចៗកើតជំងឺរាគរួសជាញឹកញាប់ និងជំងឺផ្សេងៗទៀតរួមមានរមាស់លើស្បែក និងព្រូន។
លោក វិទិត មុតតាបន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កំពុងឈរមើលការតវ៉ារបស់កូដករណាហ្គាវើលដ៍ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

កូដករណាហ្គាវើលដ៍អាចឈរតវ៉ានៅមុខកាស៊ីណូដោយមិនមានការរារាំងពីអាជ្ញាធរ ខណៈអ្នករាយការណ៍ពិសេសUNទៅសង្កេតការណ៍

ក្រុមកូដករណាហ្គាវើលដ៍ប្រមាណ១០០នាក់ នៅរសៀលថ្ងីទី១៧ ខែសីហា បានទៅ​ឈរ​តវ៉ាដោយលើកបដា និងស្រែកតវ៉ានៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ដោយគ្មានការ​រារាំង​ពីអាជ្ញាធរ និងប្រើហិង្សាដូចសព្វដងឡើយ ខណៈអ្នករាយការណ៍ពិសេស​របស់​អង្គការ​សហប្រជាតិបានចុះទៅសង្កេតការណ៍ផ្ទាល់នៅទីតាំងកូដកម្ម។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនថ្លែងមុខពន្ធនាគារព្រៃស បន្ទាប់សួរសុខទុក្ខអ្នកទោសអតីតបក្សសង្រ្គោះជាតិចំនួន២៣នាក់។ រូបថតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ ខេមបូថា/ សុវណ្ណ ស្រីពេជ្រ

បក្សភ្លើងទៀននឹងរកមធ្យោបាយតាមផ្លូវច្បាប់ជំរុញឱ្យមានការដោះលែងអ្នកទោសនយោបាយមុនបោះឆ្នោត២០២៣

អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ អះអាងថានឹងសិក្សាលើលទ្ធភាពផ្លូវច្បាប់​ដើម្បីធានាអ្នកទោសនយោបាយចំនួន ២៣នាក់បាននៅក្រៅឃុំ ខណៈអ្នកទោសទាំងនោះ​ទទូច​ឱ្យរដ្ឋាភិបាលដោះលែងពួកគេនៅក្រៅឃុំ ឬអាចព្យួរទោសរបស់ពួកគេដែលនៅសល់ ដើម្បីធានានូវបរិយាកាសល្អសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម