សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សុវណ្ណ ស្រីពេជ្រ

សមាជិកសហជីពណាហ្គាវើលដ៍ប្រមូលផ្តុំគ្នានៅមុខតុលាការកំពូល ដើម្បីគាំទ្រសហសេវិករបស់ពួកគេ ដែលត្រូវជំនុំជម្រះក្តី រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

ក្រុមមេធាវីទទូចឱ្យតុលាការកំពូលសម្រេចដោយយុត្តិធម៌លើសំណុំ​រឿងរបស់ ឈឹម ស៊ីថរ និងសមាជិកសហជីពណាហ្គាវើលដ៍ដទៃទៀត

ក្រុម​មេធាវីការពារ​របស់កញ្ញា​ ឈឹម ស៊ីថរ និងសមាជិកសហជីពចំនួនប្រាំបីនាក់ផ្សេង​ទៀត​នៃ​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) បានស្នើ​ឲ្យ​តុលាការកំពូលទម្លាក់ចោលការចោទប្រកាន់លើ​កូន​ក្តី​​​​ដោយសំ​អាងថា ការសម្រេច​របស់​តុលាការ​​ថ្នាក់ទាបគឺ «មិនស្របនឹងច្បាប់» និង«មិនសមហេតុផល»។
ទិដ្ឋភាពថតពីផ្ទះជួលដែលមានកម្មករ កម្មការិនីរោងចក្រដែលមកពីបណ្ដាខេត្តនានា ស្នាក់នៅក្បែររោងចក្រផលិតប្លាស្ទិក ស្ថិតក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ដែលទទួលរងក្លិនស្អុយពីរោងចក្រប្លាស្ទិកនោះ។ រូបថតនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

ពលរដ្ឋស្នើឱ្យអាជ្ញាធរមានចំណាត់ការលើរោងចក្រប្លាស្ទិកក្នុងសង្កាត់ចោមចៅ២ ដោយសារជះក្លិនស្អុយខ្លាំង

ប្រជាពលរដ្ឋ អាជីវករលក់ដូរ ដែលរស់នៅជាប់រោងចក្រផលិតប្លាស្ទិក Diamond plastic ស្នើឱ្យ​អាជ្ញាធរ និងក្រសួងពាក់ព័ន្ធមានចំណាត់ការទៅលើរោងចក្រនេះ ខណៈជះក្លិនស្អុយ មាន​ផ្សែង​ធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ ស្ថិតក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សិស្សសាលាកំពុងរត់លេងនៅខាងមុខបន្ទប់រៀនដែលសង់ឡើងពីឈើ ដំបូលប្រក់សង្ក័សី។ (រូបភាពផ្ដល់ឱ្យ)

សាលាអូរ១៧ក្នុងស្រុកវាលវែង ត្រូវការអគារសិក្សាថ្មី ខណៈគ្រូៗបារម្ភ​ពីសិស្សមួយចំនួនឈប់រៀនទាំងវ័យក្មេង

«អូរ១៧»ជាឈ្មោះសាលាបឋមសិក្សាមួយស្ថិតក្នុងភូមិអូរ១៧ ឃុំអន្លង់រាប ស្រុកវាលវែង ខេត្ត​ពោធិ៍សាត់។ ខុសពីសាលានៅទីប្រជុំជន ឬទីក្រុង។ សាលាអូរ១៧ សង់ពីរោងឈើ ដំបូល​ប្រក់​​សង្ក័សី មានសភាពធ្លុះធ្លាយ ព្រមទាំងខ្វះបង្គន់អនាម័យ អណ្ដូងទឹកស្អាត ខណៈសិស្ស​មួយ​ចំនួន​ប្រឈមនឹងការឈប់រៀនទៅជួយរកលុយឪពុកម្ដាយ ដែលកត្តានេះ​ទាមទារឱ្យ​មាន​ការ​គំាទ្រ​បន្ថែមពីភាគីរដ្ឋាភិបាល។
ក្លោងទ្វារមណ្ឌលសុខភាពកំពង់កណ្ដាល ស្ថិតក្នុងក្រុងកំពត ដែលកំពុងត្រូវការគ្រូពេទ្យបន្ថែម ដើម្បីបម្រើសេវាជូនពលរដ្ឋក្នុងមូលដ្ឋាន ចន្លោះពី៥០០ទៅ​៦០០នាក់។ រូបភាពផ្ដល់ឱ្យ

មណ្ឌលសុខភាពមួយកន្លែងក្នុងក្រុងកំពត ស្នើសុំបុគ្គលិកបន្ថែមដើម្បីបម្រើសេវាឱ្យកាន់តែល្អជូនពលរដ្ឋ

មណ្ឌលសុខភាពកំពង់កណ្ដាល ស្ថិតក្នុងក្រុងកំពត កំពុងខ្វះបុគ្គលិកពេទ្យ ដើម្បីបម្រើការងារ​ក្នុងការ​ផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ខណៈក្នុងមួយខែមានពលរដ្ឋ​មក​ទទួល​សេវាចន្លោះ​ពី​៥០០ទៅ៦០០នាក់។
លោក ម៉ា សារីម កាន់ឯកសារកម្ចីដែលគាត់ធ្លាប់ដាក់វិនិយោគទៅក្នុងក្រុមហ៊ុនពិភពដីមាស នៅក្នុងរូបថតនេះដែលថតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)

ជនរងគ្រោះនៃអំពើឆបោកដីធ្លីរបស់សេដ្ឋីធ្លាក់ទៅក្នុងពលកម្មកុមារ និងការចំណាកស្រុកដើម្បីរកប្រាក់សងបំណុល

អ្នកស្រី ស៊ាង ស៊ីណាត ក៏ដូច​ជាអ្នកជិតខាង​ច្រើននាក់ទៀត​របស់​អ្នកស្រីដែរ បាន​ខ្ចីប្រាក់​រាប់​ម៉ឺនដុល្លារ​​ដើម្បីវិនិយោគក្នុង​គម្រោងដីធ្លីរបស់​មហាសេដ្ឋីមួយរូប ដែលនាំ​ឱ្យ​អ្នកស្រីធ្លាក់​ទៅ​ក្នុង​ការជំពាក់បំណុលវណ្ឌក នៅពេលដែល​ក្រុមហ៊ុន​នេះ​ឈប់​​សងប្រាក់​ឱ្យ​មក​អ្នកស្រីវិញ។ ​
ក្លោងទ្វារសាលាបឋមសិក្សា អូរតូច ដែលស្ថិតមិនឆ្ងាយប៉ុន្មានពីក្រុងកំពត កំពុងត្រូវការជំនួយ ដើម្បីជួសជុលដំបូលសាលា និងកសាងប្រព័ន្ធលូបង្ហូរទឹក។ រូបថតថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។(ខេមបូចា/ ហ៊ែល កំសាន)

សាលាបឋមសិក្សា អូរតូច ក្នុងខេត្តកំពត ធ្លុះធ្លាយដំបូល និងគ្មានប្រព័ន្ធលូបង្ហូរទឹក កំពុងដង្ហោយហៅរកជំនួយ

មិនមែននៅតំបន់ដាច់ស្រយាលនោះទេ សាលាបឋមសិក្សា អូរតូច ស្ថិតក្នុងសង្កាត់អណ្ដូងខ្មែរ គឺមានចម្ងាយជិត៤គីឡូម៉ែត្រពីក្រុងកំពតតែប៉ុណ្ណោះ។ បច្ចុប្បន្ន អគារសិក្សាមួយខ្នងនេះកំពុង​លេច​​ដំបូល និងគ្មានប្រព័ន្ធលូរំដោះទឹកនោះឡើយ ជាហេតុជន់លិចនៅពេលមានភ្លៀង​ម្ដងៗ។
ទឹកស្ទឹងសង្កែត្រូវបានបំពុលដោយក្រុមហ៊ុនផលិតឱសថរបស់ចិន ដែលលេចធ្លាយសារធាតុគីមីចូលទៅក្នុងស្ទឹង។ រូបថតថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣។ (ខេមបូចា/សុខ សាវី)

រដ្ឋាភិបាលពិន័យក្រុមហ៊ុនឱសថដែលបំពុលទឹកស្ទឹងសង្កែ៥០ម៉ឺនដុល្លារ និងតម្រូវឲ្យប្ដូរទីតាំង

បន្ទាប់​ពី​ក្រុម​ហ៊ុន​ផលិតឱសថ​មួយ​នៅ​ខេត្ត​បាត់​ដំបង​បានធ្វើឲ្យ​​លេច​ធ្លាយ​កាក​សំណល់​ធ្វើ​ឲ្យ​មាន​ការ​បំពុល​ទឹក​ស្ទឹង​សង្កែ ក្រ​សួង​បរិស្ថានបាន​​ពិន័យ​លើ​ក្រុម​ហ៊ុន​មួយ​នេះ​ប្រហែល​កន្លះ​លាន​ដុល្លារ និង​បាន​បញ្ជា​ឲ្យ​ក្រុម​ហ៊ុន​ប្ដូរទីតាំង​ទៅ​ឆ្ងាយ​ពី​ប្រភព​ទឹក​ស្ទឹង​សង្កែ​ចម្ងាយ​១០​គីឡូម៉ែត្រ​។ នេះ​បើ​តាម​លិខិត​របស់​ក្រ​សួង​បរិស្ថាន​ចេញ​កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២៣​។
រថយន្តប៉ូលិសដឹកលោកឧកញ៉ា ហ៊ី គឹមហុង ប្រធានក្រុមហ៊ុនពិភពដីមាស ទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

លោកឧកញ៉ា ហ៊ី គឹមហុង កំពុងស្ថិតក្នុងនីតិវិធីសាកសួរនៅតុលាការក្រុងភ្នំពេញ អំពីករណីឆបោកពលរដ្ឋនៅខេត្តកំពត

លោកឧកញ៉ា ហ៊ី គឹមហុង និងក្រុមអង្គរក្សរបស់គាត់ កំពុងស្ថិតក្នុងនីតិវិធីសាកសួរនៅសាលា​ដំបូង​រាជធានី​ភ្នំពេញនៅឡើយ កាលថ្ងៃអង្គារ ពីករណីឆបោកប្រជាពលរដ្ឋរាប់រយគ្រួសារនៅខេត្តកំពត ដោយគិតជា​ទឹក​ប្រាក់​​រាប់លាន​ដុល្លារ​ក្នុងគម្រោងអចនទ្រព្យ។
ស្ត្រីដើរនៅមុខរោងចក្រកាត់ដេរសម្លៀកបំពាក់ Quantum Clothing នៅរាជធានភ្នំពេញ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ។ (ខេមបូចា/ ព្រីង សំរាំង)

សហជីព៖ កម្មករកាត់ដេរជាង១ម៉ឺននាក់ត្រូវបានព្យួរការងារចាប់តាំងពីខែកក្កដាមក

យ៉ាងហោចណាស់មានកម្មករ​រោងចក្រកាត់ដេរ​សម្លៀកបំពាក់​ចំនួន ១០.៧៣១នាក់ មកពីរោងចក្រ​ចំនួន៨ នៅរាជធានីភ្នំពេញ និងនៅខេត្តកំពង់ឆ្នាំងត្រូវបានផ្អាក​ការងារ​ ឬ​បញ្ចប់​ការងារ​ ចាប់តាំងពីខែកក្កដាមក ។ នេះ​បើយោងតាម​របាយការណ៍បឋមរបស់សហជីព ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម