សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សេដ្ឋកិច្ច

បំណែកសាច់ជ្រូករបស់អាជីវករដាក់លក់នៅក្នុងផ្សារអូរឫស្សី រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ អាន វិចិត្រ)

ជ្រូកក្នុងស្រុកឡើងថ្លៃបន្តិចក្រោយស្ថាប័នពាក់ព័ន្ធស្វះស្វែងរកដំណោះស្រាយ

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាឱ្យដឹងថា តម្លៃជ្រូកនៅក្នុងប្រទេសចាប់ផ្តើមឡើងថ្លៃជាបន្តបន្ទាប់ ក្រោយមានការស្វះស្វែងចរចារវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ទោះយ៉ាងណាកសិករមួយចំនួន អះអាងថា ពួកគេនៅតែត្រៀមខ្លួនបិទទ្រុងឈប់ចិញ្ចឹម ព្រោះមិនអាចទប់ទល់ចំពោះការខាតបង់ រួច។

ពន្ធនាំចូលទៅកាន់ទីផ្សារអឺរ៉ុបកើនឡើង ខណៈសេចក្តីសម្រេចដកផ្នែកខ្លះនៃ EBA ចូលជាធរមាន

សេចក្តីសម្រេច​របស់គណៈកម្មការអឺរ៉ុប​ក្នុង​ការ​ដកផ្នែកខ្លះ​នៃ​ប្រព័ន្ធអនុ​គ្រោះ​​ពន្ធ «អ្វីៗគ្រប់​យ៉ាង​លើក​លែង​អាវុធ​»​ ហៅកាត់ថា EBA សម្រាប់​ទំនិញ​ចូល​ទៅកាន់​ទីផ្សា​រ សហភាពអឺរ៉ុ​ប​​ (​EU) នោះ​ បាន​ចូលជា​ធរមាន​នៅថ្ងៃទី​១២​ ខែសីហា​ ដោយ​នៅ​ពេល​នេះ​ ​​ផលិតផល​កាត់ដេរ ផលិតផល​ស្បែក​ជើង និង​សម្ភារៈ​សម្រាប់​ការ​ធ្វើ​ដំណើរ​ប្រមាណ​ជា ២០ភាគរយ​​នឹង​ត្រូវ​ជាប់​កាតព្វកិច្ច​បង់ពន្ធ។

វិស័យ​ទេសចរណ៍​កម្ពុជា​រង​វិបត្តិ ​ក្រោយ​មាន​វិធានការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ដោយ​សារ​ជំងឺ​កូវីដ១៩

ចំនួន​អ្នក​ទេសចរ​មក​លេង​ខេត្ត​សៀមរាប​បាន​ធ្លាក់ចុះ​ប្រមាណ​ ៦០​ភាគរយ​​ក្នុង​រយៈពេល​ប្រាំ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២០ ធៀប​នឹង​ឆ្នាំ​មុន ដោយសារ​​វិធានការ​រឹតត្បិត​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ដោយ​មាន​អ្នក​ទេសចរ​បរទេស​ចំនួន​តែ​ប្រាំបី​នាក់​ប៉ុណ្ណោះ​បាន​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត​អំឡុងពេល​ពិធី​​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ។

រោងចក្រ​៥០ បាន​ព្យួរការងារ​ខណៈ​​ដែល​ខ្វះ​​ការផ្គត់ផ្គង់​វត្ថុធាតុដើម​ដោយសារកូវីដ១៩

រោងចក្រកាត់ដេរសម្លៀក​បំពាក់​ចំនួន៥០ បានព្យួរ​ប្រតិបត្តិការរបស់ខ្លួន ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ការងារ​កម្មករ​ជាង ២ម៉ឺននាក់ ខណៈ​ដែល​ពិភពលោកទាំងមូល​កំពុង​ប្រឈមនឹង​បញ្ហា​លំបាក។

រដ្ឋាភិបាល​ប្តេជ្ញា​រក្សា​ជំហរ​​រឹងមាំ បន្ទាប់​ពី​សេចក្តី​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA

នា​សប្តាហ៍នេះ រដ្ឋាភិបាល​​​បាន​លើក​ឡើង​សារជា​ថ្មី​ថា សហភាព​អឺរ៉ុប​កំពុង​តែ​ជ្រៀតជ្រៀក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​ប្រកាស​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មួយ​​ផ្នែក​ពី​កម្ពុជា​ជុំវិញ​បញ្ហា​នយោបាយ​ និង​សិទ្ធិមនុស្ស។

ពេលវេលា​កាន់​តែ​កៀក​សម្រាប់​ការ​ដាក់​បន្ទុក​ពន្ធ ខណៈ​សហភាព​អឺរ៉ុប​ប្រកាស​ដក​ផ្នែក​ខ្លះ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA

ក្រុមហ៊ុន​នាំចេញ​ពី​កម្ពុជា​ប្រឈម​មុខ​នឹង​ការ​ដំឡើង​ពន្ធ​នៅ​ខែ​សីហា បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​ប្រកាស​នូវ​សេចក្តី​សម្រេច​ក្នុង​ការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​​មក​លើ​កម្ពុជា​កាល​ពី​ថ្ងៃ​ពុធ ដោយសារ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ «ធ្ងន់ធ្ងរ​និង​ជា​ប្រព័ន្ធ»។

​កម្មករ​ព្រួយបារម្ភ​ពី​ផល​ប៉ះពាល់​ ​ខណៈ​សេចក្តី​សម្រេច​លើ​ ​EBA​ ​ជិត​មក​ដល់​៖​ ​«​ពួក​យើង​នឹង​មិន​នៅ​ស្ងៀម​នោះ​ទេ​»​

​កម្មករ​រោងចក្រ​កំពុងតែ​ទន្ទឹង​រង់ចាំ​ដោយ​ក្តី​ព្រួយបារម្ភ​នូវ​សេចក្តី​សម្រេច​របស់​សហភាព​អឺរ៉ុប​ជុំវិញ​ការ​ដាក់ទណ្ឌកម្ម​ផ្នែក​ពាណិជ្ជកម្ម​មក​លើ​កម្ពុជា​។​ ​ស្រប​ពេល​ដូចគ្នា​នេះ​ ​កម្មករ​ភាគច្រើន​កំពុង​ជាប់​បំណុល​ ​កម្មករ​មួយ​ចំនួន​ត្រូវ​រង​សម្ពាធ​ដោយ​គោល​នយោបាយ​ថ្មី​របស់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ជួយ​កាត់បន្ថយ​ចំណាយ​សម្រាប់​ម្ចាស់​រោងចក្រ​ ​និង​ដំណើរការ​អាជីវកម្ម​ហាក់ដូចជា​ថមថយ​នៅ​តាម​រោងចក្រ​នានា​។

​សមាគម​រោងចក្រ​កាត់​ដេរ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​គោល​នយោបាយ​សន្សំ​​សំចៃ​

​នៅ​ស​ប្តាហ៍​នេះ​ ​សមាគម​រោងចក្រ​កាត់​ដេរ​បាន​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​គោល​ ​នយោបាយ​កាត់បន្ថយ​ការ​ចំណាយ​ច្រើន​ដោយ​ផ្អាក​ការ​តំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​វិ​ស័​យ​នេះ​។​

ទីភ្នាក់ងារ​​​ Fitch លើក​ការ​ព្យាករណ៍​​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​របស់​កម្ពុជា ប៉ុន្តែ​កត់សម្គាល់​ពី​បញ្ហា​​ប្រឈម​សេដ្ឋកិច្ច​នា​ពេល​ខាង​មុខ​​

ទីភា្នក់ងារ​វាយតម្លៃ​ Fitch Solution កាល​ពី​ថ្ងៃ​សុក្រ​ បាន​បង្ហាញ​ការ​ព្យារករណ៍​របស់​ខ្លួន​ទៅ​លើ​កំណើន​ផលិតផល​កម្ពុជា​សម្រាប់​​ឆ្នាំ ២០១៩ ប៉ុន្តែ​ក៏​បាន​ព្យាករណ៍​ពី​ការ​កំណើន​យឺតយ៉ាវ​​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ទៅ​មុខ​ទៀត ខណៈ​​កំណើន​លើ​ការនាំ​ចេញ​អាច​​ជួប​ប្រទះ​​បញ្ហា​។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម