សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សិទ្ធិមនុស្ស

ប្រជាពលរដ្ឋសហគមន៍បឹងតាមោក ដើរចេញពីសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីការសាកសួរកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឲ្យ)

តុលាការបញ្ចប់ការសាកសួរពលរដ្ឋបឹងតាមោក ដែលប៉ះទង្គិចជាមួយមន្ត្រីខណ្ឌព្រែកព្នៅ

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ចប់​ការ​សាកសួរ​អ្នក​ភូមិ​​បឹងតាមោក​ចំនួន៦នាក់ ដែល​បាន​ប៉ះ​ទង្គិច​ជាមួយ​អាជ្ញាធរ​ខណ្ឌ​កាល​ពី​ខែ​ធ្នូ​។ ការសាកសួរនេះ​បានបញ្ចប់មួយថ្ងៃ​មុន​ការរំពឹងទុក ដោយជន​ត្រូវ​ចោទ​បានបដិ​សេធការចោទប្រកាន់ និងទាមទារឱ្យតុលាការទម្លាក់ការចោទប្រកាន់។
ប្រជាពលរដ្ឋមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាមន្ទីរពេទ្យមួយក្នុងចំណោមបួនសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ នៅភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ ខេមបូចា/ព្រីង សំរាំង

នាយករដ្ឋមន្ត្រី៖ ការធ្វើដំណើរឆ្លងខេត្តត្រូវហាមឃាត់ចំនួនពីរសប្ដាហ៍

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃអង្គារ បានសម្រេចបិទការធ្វើដំណើរឆ្លងខេត្តសម្រាប់រយៈពេលពីរសប្ដាហ៍ និងបានបញ្ជាឲ្យមន្ត្រីសុខាភិបាលរៀបចំឲ្យមានការព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាលនៅតាមផ្ទះ ខណៈការឆ្លងនៅផ្សារអូរឫស្សីបានឡើងដល់៣៦នាក់ ស្របពេលដែលមន្ត្រីកំពុងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងដល់កម្មកររោងចក្រកាត់ដេរនៅក្នុងប្រទេស។
អ្នកបើកម៉ូតូបង្ហាញលិខិតលើកលែងផ្លូវការ ដល់នគរបាលរាជធានីភ្នំពេញ ក្នុងកំឡុងពេលអនុវត្តបំរាមគោចរចាប់ពីម៉ោង៨យប់ដល់ម៉ោង៥ព្រឹក ថ្ងៃទី១ ខែមេសាឆ្នាំ ២០២១។ រូបភាព៖ បញ្ញា ឆព័ណ្ណ

អ្នកជំនាញសិទ្ធិមនុស្សUN បង្ហាញក្តីបារម្ភអំពីច្បាប់កូវីដ-១៩ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបពីរដ្ឋាភិបាល

អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដែលត្រូវបញ្ចប់អាណត្តិ បានសម្តែងការព្រួយបារម្ភថា ច្បាប់ដែលខ្វះភាពលម្អិត និងក្នុងបំណងបញ្ឈប់ការរីករាលដាលជំងឺកូវីដ-១៩នេះអាចត្រូវបានប្រើដើម្បី រឹតត្បិតសិទ្ធិពលរដ្ឋ នៅក្នុងប្រទេសកម្ពុជា។ ក្នុងលិខិតផ្ញើជូនរដ្ឋាភិបាលកម្ពុជា ដែលបានផ្សព្វផ្សាយ ជាសាធារណៈ កាលពីចុងសប្តាហ៍មុន លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសផ្នែក សិទ្ធិមនុស្សបានលើក ឡើងពីកង្វល់ជាមួយនឹងបទប្បញ្ញត្តិនានានៅក្នុងច្បាប់ថ្មី ដែលផ្តល់អំណាចដល់រដ្ឋាភិបាលក្នុងការ «រឹតត្បិតឬហាមឃាត់ការធ្វើដំណើរ ការជួបជុំនិងការប្រមូលផ្តុំផ្សេងៗ និង រឹតត្បិតប្រតិបត្តិការអាជីវកម្ម ជាក់លាក់ ឬសកម្មភាពអាជីពមួយចំនួន»។…
សកម្មជនបីនាក់របស់អង្គការមាតាធម្មជាតិមកដល់សាលាដំបូងរាជធានីភ្នំពេញ សម្រាប់សវនាការថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។ខេមបូចា/ព្រីង សំរាំង

សវនាការចាប់ផ្តើមលើសំណុំរឿងប្រឆាំងសកម្មជនមាតាធម្មជាតិ

សាលាដំបូង​រាជធានីភ្នំពេញចាប់​ផ្ដើម​បើក​​សវនាការ​​កាល​ពី​ថ្ងៃ​ពុធ ដោយ​ជំនុំជម្រះ​លើ​សកម្មជន​បរិស្ថាន​ចំនួន​បី​រូប​ ក្រោម​បទចោទញុះញង់ បន្ទាប់​ពី​បាន​ចែក​រំលែក​ព័ត៌មាន​ពី​គម្រោងការ​តវ៉ាដោយ​សកម្មជនបរិស្ថាន​ម្នាក់​លើការ​លុប​បឹង​តាមោក​។​
អតិថិជននៅមុខហាងកាហ្វេមួយនៅទីក្រុងភ្នំពេញ មុនបម្រាមគោចរចាប់ផ្តើមនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១។ខេមបូចា/ ព្រីង សំរាំង

រាជធានីភ្នំពេញស្ថិតក្រោមបម្រាមគោចរ ខណៈករណីឆ្លងCovid-១៩ និងស្លាប់កើនឡើង

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានប្រកាសបម្រាមគោចររយៈពេល២ សប្តាហ៍សម្រាប់រាជធានីភ្នំពេញចាប់ពីថ្ងៃទី១ ខែមេសានេះ ដោយហាមឃាត់ការធ្វើ ដំណើរនិងការជួបជុំផ្សេងៗ ចាប់ពីម៉ោង៨យប់រហូតដល់ម៉ោង៥ព្រឹក ខណៈករណីឆ្លងជំងឺកូវីដ-១៩ទាក់ទងនឹងព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០ ខែកុម្ភៈ កើនដល់ជាង២០០០ នាក់ហើយតួលេខអ្នកស្លាប់កើនដល់១៦នាក់។
ព្រះសង្ឃ ឌួង ឆាយ ឈរតម្រង់ជួរទទួលចង្ហាន់រាប់បាត្រក្នុងរូបភាពដែលបានបង្ហោះលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃអាទិត្យ។

សមត្ថកិច្ចមិនទាន់សាកសួរ ឧកញ៉ាដែលបង្កហិង្សាលើប្រពន្ធនោះទេ លុះត្រាតែលោកលាចាកសិក្ខាបទ

យោងតាមមន្ត្រីនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ព្រះរាជអាជ្ញាបានយល់ព្រមពន្យាពេលសាកសួរតេជគុណ ឌួង ឆាយ ជាឧកញ៉ាដែលបានវាយដំប្រពន្ធរបស់ខ្លួន មួយរយៈពេលដោយមិនបានកំណត់ ខណៈពេលលោកបួសជាព្រះសង្ឃ។

អ្នកជាប់ឃុំថា សិទ្ធិរបស់ពួកគេធ្លាក់រហូតក្រោមសូន្យ

ពន្ធនាគារ ឬ ហៅម្យ៉ាងទៀតថា មណ្ឌលអប់រំកែប្រែគឺជាកន្លែងឃុំឃាំងអ្នកដែលបានប្រព្រឹត្តកំហុសផ្សេងទៀត ដើម្បីអប់រំកែប្រែកំហុសមុនដោះលែងឱ្យមានសេរីភាពរស់នៅក្នុងសង្គមនិងជួបជុំគ្រួសារវិញ។ ប៉ុន្តែអ្នកជាប់ឃុំមួយចំនួនអះអាងថា ពួកគេរងការវាយដំ ជេរប្រមាថ និងមិនត្រូវបានយកចិត្តទុកដាក់ ពេលជួបបញ្ហាផ្សេងៗ ដែលនាំឱ្យសិទ្ធិសេរីភាពពួកគេធ្លាក់ដល់ក្រោមចំណុចសូន្យ។
ម្ចាស់ស្ថានីយវិទ្យុរិទ្ធិសែន លោក សុខ ឧត្តម ត្រូវប៉ូលិសនាំខ្លួនចេញពីតុលាការខេត្តកំពង់ឆ្នាំងបន្ទាប់ពីសវនាការកាលពីថ្ងៃអង្គារ។ឃួន ណារីម

របាយការណ៍មួយបង្ហាញថា អ្នកកាសែតអនឡាញជាគោលដៅនៃការបង្ក្រាបលើសេរីភាពសារព័ត៌មាន

របាយកាណ៍​ថ្មី​មួយ​បង្ហាញ​ថា អ្នកសារព័ត៌មាន​គឺ​ជា​មុខសញ្ញា​នៃ​ការ​ប្រើ​អំពើ​ហិង្សា គំរាមកំហែង និង​បណ្ដឹង​ព្រហ្មទណ្ឌ​ក្នុង​ឆ្នាំ​២០២០ ខណៈ​រដ្ឋាភិបាល​បានដៅលើសេរីភាព​សារព័ត៌មាន តែ​មិន​បាន​ស៊ើបអង្កេត​លើ​បទឧក្រិដ្ឋប្រឆាំង​អ្នក​យក​ព័ត៌មាន និងការី​និពន្ធ​នោះទេ។
ផ្ទះអ្នកភូមិ ស្របពេលបណ្តាញផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋត្រូវបានទុកចោលដោយសារតែពុំមានទឹក។

ពលរដ្ឋរស់នៅជាយក្រុងភ្នំពេញខ្វះទឹកស្អាតប្រើប្រាស់នារដូវប្រាំង

លោក ជឿន​ សំអុល កំពុង​អាំងសាច់​គោ​នៅ​ចិញ្ចើម​ផ្លូវ​ ខណៈ​រថយន្ត​​កំពុងមមាញឹក​ដឹកទឹក​ដាក់​តាម​ផ្ទះ​អ្នក​ភូមិ ស្រប​ពេលបណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត​របស់​រដ្ឋ​ត្រូវ​បាន​ទុក​ចោល​ដោយ​សារតែពុំមាន​ទឹក។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម