សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ផុន សុទ្ធីរ័ត្ន

ផ្សារជនជាតិដើមភាគតិច ដែលបានបង្កើតឡើងដោយអ្នកស្រី រឿន ហែង និងសមាជិករបស់គាត់ នៅក្នុងខេត្តមណ្ឌលគិរី ។ រូបភាពថតនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២៦។ ម៉ិច ជូឡាយ)

ពលរដ្ឋដើមបណ្តឹង១៦នាក់បដិសេធការដោះស្រាយ​ក្រៅផ្លូវការ ខណៈ World Bank សង្ឃឹមពួកគេប្តូរចិត្ត

ពលរដ្ឋចំនួន១៦នាក់រួមទាំងជនជាតិដើមភាគតិច​​​ដែលរងផលប៉ះពាល់​ដោយសារក្រុមហ៊ុន​​ផ្តល់កម្ចី​នៅ​កម្ពុជា​​​​ ប្រកាសមិនចូលរួមដោះស្រាយក្រៅផ្លូវការដែលស្នើដោយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នៃធនាគារពិភពលោក ដោយសារគ្មានទំនុកចិត្ត​​​ និងបារម្ភពីសុវត្ថិភាព​​ ខណៈធនាគារ​ពិភពលោក​អះអាងថា IFC កំពុងសិក្សាជំហានសមស្របសម្រាប់អ្នកដែលបានបដិសេធ​ ហើយ​​​សង្ឃឹមថាដើមបណ្តឹងប្តូរចិត្ត។
ផ្សារជនជាតិដើមភាគតិច ដែលបានបង្កើតឡើងដោយអ្នកស្រី រឿន ហែង និងសមាជិករបស់គាត់ នៅក្នុងខេត្តមណ្ឌលគិរី ។ រូបភាពថតនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២៦។ ម៉ិច ជូឡាយ)

ពលរដ្ឋដើមបណ្តឹង១៦នាក់បដិសេធការដោះស្រាយ​ក្រៅផ្លូវការ ខណៈ World Bank សង្ឃឹមពួកគេប្តូរចិត្ត

ពលរដ្ឋចំនួន១៦នាក់រួមទាំងជនជាតិដើមភាគតិច​​​ដែលរងផលប៉ះពាល់​ដោយសារក្រុមហ៊ុន​​ផ្តល់កម្ចី​នៅ​កម្ពុជា​​​​ ប្រកាសមិនចូលរួមដោះស្រាយក្រៅផ្លូវការដែលស្នើដោយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នៃធនាគារពិភពលោក ដោយសារគ្មានទំនុកចិត្ត​​​ និងបារម្ភពីសុវត្ថិភាព​​ ខណៈធនាគារ​ពិភពលោក​អះអាងថា IFC កំពុងសិក្សាជំហានសមស្របសម្រាប់អ្នកដែលបានបដិសេធ​ ហើយ​​​សង្ឃឹមថាដើមបណ្តឹងប្តូរចិត្ត។
កសិករ​ម្នាក់​កំពុង​បាចជី​ក្នុង​ស្រែ​មួយ​កន្លែង​ក្នុង​ខេត្ត​កណ្ដាលកាលពី​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ២០២៦​។ (ខេមបូចា/ព្រីង សំរាំង)

កសិក្សេត្របរិស្ថាន ជាផ្លូវមួយ​សម្រាប់កសិករ​ខ្មែរ​ក្នុង​ការចាកចេញពីវិបត្តិបំណុល​

កសិករ​កម្ពុជា​នៅ​តំបន់ជន​បទ​​បាន​ចាប់​ផ្ដើម​អនុវត្ត​កសិកម្ម​បែប​កសិក្សេត្របរិស្ថាន ដែល​ជា​ផ្នែក​សំខាន់​មួយ​នៃ​យុទ្ធសាស្រ្ត​ស្រោច​ស្រង់​ប្រាក់​ចំណូល​ឡើង​វិញ និង​បង្កើន​ភាព​ធន់ទៅ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ខណៈ​កសិកម្ម​ទំនើប​​ត្រូវ​ចំណាយ​ថ្លៃ​ដើម​ខ្ពស់ និង​បាន​ទិន្នផល​ទាប​។​
ពលរដ្ឋភូមិថ្មី បង្ហាញពីការបាក់ច្រាំងទន្លេនៅចុងកោះស្ថិតក្នុងទន្លេមេគង្គ ក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។(ខេមបូចា/ប៉ា តុងចិន)

គ្មានដំណោះស្រាយជាច្រើនឆ្នាំ អ្នកភូមិតាមដងទន្លេមេគង្គរួមគ្នាតតាំងជាមួយក្រុមហ៊ុនបូមខ្សាច់រហូតរដ្ឋចេញអន្តរាគមន៍

ប្រជាពលរដ្ឋឈ្មោះ ឈុន ធឿន បាននិយាយថា៖ «មូលហេតុដែលយើងចង់ឱ្យគាត់មកដោយផ្ទាល់ គឺដោយសារតែមន្ត្រីក្រសួងម្នាក់បានអះអាងថា គ្មានការបាក់ច្រាំងនៅទីនេះទាល់តែសោះ»។ លោកបន្ថែមថា៖ «នោះហើយជាមូលហេតុដែលយើងចង់ឱ្យមន្ត្រី ចុះមកមើលស្ថានភាពជាក់ស្តែងនៅផ្ទាល់ដី»។
មន្រ្តីជំនាញនៃក្រសួងបរិស្ថាន កំពុងត្រួតពិនិត្យពីផលប៉ះពាល់បរិស្ថាន នៅក្បែររោងចក្រស្ល និងកែច្នៃលោហធាតុ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។ (ក្រសួងបរិស្ថាន)

អគ្គិភ័យឆេះរោងចក្រស្លដែកអូសបន្លាយ២ថ្ងៃ បង្កការសាយភាយផ្សែង​ពុលធ្វើឱ្យពលរដ្ឋឈឺ និងមាន់ងាប់ 

គិតត្រឹមរសៀលថ្ងៃទី៣១ ខែកក្កដានេះ ហេតុការណ៍អគ្គិភ័យ និងការសាយភាយផ្សែងពុលចេញពីរោងចក្រស្ល និងកែច្នៃលោហធាតុ Xinshengsheng Metal Materials Industrial Park Co., Ltd. ដែលស្ថិតនៅក្នុងភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានអូសបន្លាយពេល២ថ្ងៃមកហើយ ខណៈសមត្ថកិច្ច និងមន្ត្រីជំនាញនៅតែមិនទាន់អាចចូលទៅពិនិត្យ​ទីតាំងកើតហេតុបាននៅឡើយ ដោយសារកម្រិត​សារធាតុគីមីក្នុងផ្សែងនៅតែមានកម្រិតខ្ពស់ និងគ្រោះថ្នាក់ខ្លាំង។
ទិដ្ឋភាពរោងចក្រស្លដែក និងកែច្នៃលោហធាតុXinshengsheng Metal Materials Industrial Park Co., Ltd. ក្នុងឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ត្រូវបានអគ្គីភ័យឆាបឆេះ នៅសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។ (អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ)

អ្នកជំនាញព្រមានពីគ្រោះថ្នាក់នៃសារធាតុគីមី និងភ្លៀងអាស៊ីត ក្រោយអគ្គិភ័យ​ឆេះ​រោងចក្រស្លដែក តម្លៃ ៦,៣លានដុល្លារនៅខេត្តកំពង់ស្ពឺ

អ្នកជំនាញផ្នែកបរិស្ថាន និងការបំពុលខ្យល់ បានព្រមានជាបន្ទាន់ពីផលប៉ះពាល់ធ្ងន់ធ្ងរនៃសារធាតុគីមី និងហានិភ័យភ្លៀងអាស៊ីត ដល់ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងកើតហេតុ និងតំបន់ជុំវិញ ព្រមទាំងបានជំរុញឱ្យអាជ្ញាធរផ្ដល់ដំណឹងជាបន្ទាន់ពីបម្រាមប្រើប្រាស់ទឹកភ្លៀង និងជម្លៀសពលរដ្ឋរស់នៅជិតនោះចាកចេញយ៉ាងហោចណាស់ ១ ទៅ ២ ថ្ងៃ ក្រោយហេតុការណ៍អគ្គិភ័យឆាបឆេះរោងចក្រស្ល និងកែច្នៃលោហធាតុ Xinshengsheng Metal Materials Industrial Park Co., Ltd. ក្នុងឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។
នាយកប្រតិបត្តិអង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា(NGOF) លោក សឿង សារឿន ថ្លែងមតិស្វាគមន៍ក្នុងសិក្ខាសាលាពិគ្រោះយោបល់ ទៅកាន់អ្នកចូលរួមប្រមាណ៦០នាក់មកពីស្ថាប័នពាក់ព័ន្ធ ទាំងរដ្ឋ និងឯកជន នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។ (ខេមបូចា/ផុន សុទ្ធីរ័ត្ន)

ការសិក្សាស្រាវជ្រាវថ្មីមួយលើគម្រោង​វិនិយោគធំៗរបស់ចិននៅកម្ពុជា បានបង្ហាញថា មានផលប៉ះពាល់បរិស្ថាន និងជីវភាពប្រជា​សហគមន៍

ការសិក្សាស្រាវជ្រាវថ្មីមួយក្នុងគម្រោងវិនិយោគធំៗរបស់ចិនចំនួនបីនៅកម្ពុជា រួមមាន៖ វារីអគ្គិសនីសេសានក្រោមពីរ តំបន់សេដ្ឋកិច្ចពិសេសតារាសាគរ និងព្រែកជីកហ្វូណនតេជោ។ របាយការណ៍​បង្ហាញថា ខណៈដែលគម្រោងទាំងនេះបំពេញតាមច្បាប់ជាតិអប្បបរមា ប៉ុន្តែនៅតែ​មានការ«ខ្វះខាតយ៉ាងខ្លាំង»ក្នុងការអនុវត្តតាមស្តង់ដារអាជីវកម្មទទួលខុសត្រូវជាអន្តរជាតិ (RBC) ដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងជីវភាពប្រជាសហគមន៍។
ការិយាល័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC (ខេមបូឌា) ភីអិលស៊ី រាជធានីភ្នំពេញ ដែលគិតត្រឹមខែកុម្ភៈ មានកម្ចីសកម្មចំនួន ៣២លានដុល្លារ ពីនិយោគិនសង្គមរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហូឡង់ Oikocredit ។ រូបថតកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ (ខេមបូចា/បញ្ញា ឆព័ណ្ណ)។

ការវិលត្រឡប់របស់ពលករខ្មែររកការងារធ្វើមិនទាន់បាន ជាផ្នែកមួយ​ជំរុញឱ្យឥណទាន​សង​យឺត​លើស​ពី៩០ថ្ងៃកើនឡើង

ស្ថាប័នពាក់ព័ន្ធបានលើកឡើងថា ភាពអត់ការងារធ្វើរបស់ពលករចំណាកស្រុកដែលត្រឡប់មកពីថៃ ទំនងជាកត្តាដែលធ្វើឱ្យឥណទានមិនដំណើរការ ឬឥណទានសងយឺតលើសពី៩០ថ្ងៃ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ កើនឡើងបន្តិចបន្តួច។
ផ្ទះនៅតាមប្រឡាយក្នុងភូមិអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ដែលរងផលប៉ះពាល់ដោយសារគម្រោងព្រលានយន្តហោះថ្មី។ (ខេមបូចា/ ផុន សុទ្ធីរ័ត្ន)

បឹងដែល​ត្រូវបានរឹបអូស៖ តើការ​អភិ​វឌ្ឍព្រលាន​យន្ត​ហោះ​ថ្មីនេះ ធ្វើឱ្យប៉ះពាល់​សហគមន៍​នេសាទ​ដោយ​របៀបណា?

ព្រលាន​យន្ត​ហោះ​ថ្មីផ្តល់​ប្រយោជន៍​ ប៉ុន្តែ​វាធ្វើ​ឱ្យ​​សហគមន៍​នេសាទ​​ប្រឡាយ​៩៤មាន​ការ​ខាតបង់​​។ នៅពេលនេះ ប្រជា​ពលរដ្ឋ​៤០០​គ្រួសារ​កំពុង​ប្រ​ឈម​​​នឹង​ការគំរាម​បណ្តេញ​ចេញកាន់តែ​ច្បាស់​ ស្របពេល​​កន្លែង​នេសាទត្រី​​របស់​ពួកគាត់​ត្រូវ​គេ​ធ្វើ​​របង​បិទ​ជិត។

ព័ត៌មានថ្មី

អត្ថបទពេញនិយម