សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ផុន សុទ្ធីរ័ត្ន

អ្នកភូមិប្រមូលផ្ដុំគ្នានៅក្នុងបរិវេណសាលាខេត្តកណ្តាលដាក់ញត្តិស្នើឲ្យរារាំងការចាក់ខ្សាច់លុបប្រឡាយដោយក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះ ដែលអាចប៉ះពាល់ដល់ផ្ទះរបស់ពួកគាត់នៅរដូវវស្សា ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ផុន សុទ្ធីរ័ត្ន)

ប្រជាពលរដ្ឋដាក់​ញត្តិទៅអភិបាល​ខេត្ត​កណ្តាល​សុំអន្តរាគមន៍​ ដោយ​បារម្ភ​ទឹកជន់លិច​ ​បន្ទាប់ពីប្រឡាយ​៩៤ត្រូវ​បាន​ចាក់​ខ្សាច់លុប​

អ្នកភូមិប្រមាណ១០០នាក់មកពីស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ បានប្រមូលផ្តុំគ្នានៅសាលាខេត្តកណ្តាល ដើម្បីដាក់ញត្តិជូនលោក គង់ សោ​ភ័ណ្ឌ អភិបាលខេត្ត​កណ្តាល​កាល​ពី​ព្រឹកថ្ងៃពុធ។
ទឹកជំនន់ឡើងលិចតំបន់មួយចំនួនក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។ (ខេមបូចា/ ហ៊ែល កំសាន)

ពលរដ្ឋរស់នៅតាមបណ្ដោយស្ទឹងព្រែកត្នោតជាយក្រុងភ្នំពេញស្នើអាជ្ញាធរ​ជួយបណ្ដោះទឹកបណ្ដើរៗកុំចាំដល់ទឹកឡើងខ្លាំង

ពលរដ្ឋងាយរងគ្រោះដោយទឹកជំនន់ដែលរស់នៅតាមបណ្ដោយស្ទឹងព្រែកត្នោតក្នុងខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញស្នើឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ចាត់វិធានការបណ្ដោះទឹកភ្លៀងជា​បណ្ដើរៗ​ដោយថាកុំចាំឱ្យទឹកឡើងខ្លាំង។
ក្រុមគ្រូបង្រៀន និងអាណាព្យាបាលសិស្សប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យ ដើម្បីប្រារព្ធទិវាគ្រូបង្រៀនពិភពលោក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

គ្រូៗ និងសមាជិកនៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យស្នើសុំរដ្ឋាភិបាលថ្មី​ដំទ្បើងប្រាក់បៀវត្សជូនគ្រូបង្រៀនបន្ថែម

លោកគ្រូ អ្នកគ្រូ និងសមាជិកនៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅតែបន្តស្នើឱ្យរដ្ឋាភិបាលថ្មីជួយ​ដំឡើង​​​ប្រាក់ខែដល់គ្រូបង្រៀនក្នុងចន្លោះពី៣-៤លានរៀល ក្នុងពិធីទិវាគ្រូបង្រៀនពិភពលោក​ នៅថ្ងៃទី៥ ខែតុលា​ ឆ្នាំ២០២៣។
អ្នកសារព័ត៌មានអនឡាញតវ៉ា និងដាក់ញត្តិនៅក្រសួងព័ត៌មាន ប្តឹងលោក ផែង វណ្ណៈ រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

អ្នកសារព័ត៌មានជាង១០០នាក់ដាក់ញត្តិស្នើឱ្យក្រសួងដកអាជ្ញាបណ្ណ​​សារព័ត៌មាន លោក ផែង វណ្ណៈ បន្ទាប់ពីរងការមាក់ងាយ

អ្នកសារព័ត៌មានអនឡាញជាង១០០នាក់បានប្រមូលផ្ដុំគ្នាដាក់ញត្តិនៅក្រសួងព័ត៌មានដើម្បីស្នើឱ្យចាត់វិធានការច្បាប់ និងដកអាជ្ញាបណ្ណសារព័ត៌មានរបស់លោក ផែង វណ្ណៈ ក្រោយ​ពេល​ដែលបុគ្គលរូបនេះបាននិយាយប្រមាថដល់កិត្តិយសរបស់អ្នកសារព័តមាននៅលើ​បណ្ដាញ​សង្គមហ្វេសប៊ុករបស់ផ្ទាល់ខ្លួនរបស់គាត់។ 
អធិការដ្ឋាននគរបាលស្រុកស្ទោង ខេត្តកំពង់ធំ។ អធិការនគរបាលស្រុកត្រូវបានដកចេញពីតួនាទីរបស់ខ្លួន បន្ទាប់ពីសាច់ញាតិម្នាក់របស់លោក ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទល្មើស ត្រូវបានតែងតាំងជានាយប៉ុស្តិ៍ក្នុងស្រុករបស់លោក។ (រូបភាពផ្តល់ឱ្យ)

អធិការនគរបាលស្រុកត្រូវបានដកតំណែង បន្ទាប់ពីនាយប៉ុស្តិ៍នគរបាល​ម្នាក់ត្រូវបានដកពីមុខតំណែងដោយសារមានប្រវត្តិប្រព្រឹត្តបទល្មើស

អធិការ​នគរបាល​ស្រុក​មួយ​រូប​​នៅ​ខេត្ត​កំពង់ធំ​​ត្រូវ​បាន​ដក​ចេញ​ពី​មុខ​តំណែង​ បន្ទាប់​​​ពី​នាយប៉ុស្តិ៍​នគរបាល​ឃុំ​មួយរូប​​ក្នុង​ស្រុក​របស់​លោក​ត្រូវ​បាន​ដកមុខ​​តំ​ណែង​ឲ្យ​មក​ជា​មន្ត្រីវិញ ដោយ​សារ​មាន​ប្រវត្តិ​​​ជាប់​ពន្ធនាគារ​ពី​បទ​លួច។ មន្ត្រី​នគរបាល​ម្នាក់​បានប្រាប់ ខេមបូចា​ ថា នាយនគរបាល​​ទាំង​ពីរ​នាក់គឺ​​ជា​សាច់​ញាតិនឹង​​គ្នា​។
សមាជិកនៃក្រុមអង្គការសង្គមស៊ីវិល តំណាងរដ្ឋាភិបាល និងអ្នកសារព័ត៌មាន ប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក នៅរាជធានីភ្នំពេញ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ។ (ខេមបូចា/ ព្រីង សំរាំង)

រដ្ឋាភិបាលបង្កើតគណៈកម្មាធិការដើម្បីតាមដានសាធារណមតិ និងផ្សព្វផ្សាយរូបភាពវិជ្ជមានពីកម្ពុជា

រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មាធិការមួយ​ដើម្បី​ពង្រឹង​សាធារណមតិ​និង​តាមដាន​ព័ត៌មាន​នៅក្នុង​ប្រទេស​ ហើយ​អ្នកតស៊ូមតិ​បារម្ភថា ស្ថាប័នរដ្ឋាភិបាល​មួយ​នេះ​នឹង​បន្ទច់​បង្អាក់​ដល់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ និង​សេរីភាពសារព័ត៌មាន។
បុគ្គលិក និងអតីតបុគ្គលិកអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) កំពុងថ្លែងក្នុងសន្និសីទសារព័ត៌មានក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។ (ខេមបូចា/ ផុន សុទ្ធីរ័ត្ន)

មណ្ឌលព័ត៌មាន​ស្ត្រីកម្ពុជា​មិន​សប្បាយ​ចិត្ត​ពេល​អ្នក​លួចលុយ​ស្ថាប័ន​ជាង​២០ម៉ឺនដុល្លារ​ត្រូវ​ដោះ​លែង​ឲ្យមាន​សេរីភាព

អង្គការ​មណ្ឌល​ព័ត៌មាន​ស្រ្តី​កម្ពុជា​ហៅ​កាត់​ថា WMC​​ បាន​រៀប​ចំ​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​រសៀល​ថ្ងៃ​ចន្ទ ដើម្បី​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ទៅ​នឹង​ការ​ដោះ​លែង​អ្នក​ស្រី សំប៊ុន យ៉ានី អតីត​អ្នកគ្រប់គ្រងហិរញ្ញវត្ថុ បន្ទាប់​ពី​បាន​ឃុំ​ខ្លួន​មួយ​រយៈពេល​ខ្លី ទាក់ទង​នឹង​ការ​លួច​ប្រាក់​មូល​និធិ​របស់​មណ្ឌល​ជាង​២០​ម៉ឹន​ដុល្លារ​។​
អ្នកស្រី ប្រាក់ សុភា ចង្អុលប្រាប់ទីតាំងគេចាក់ដីទៅក្នុងបឹងនៅខាងក្រោយផ្ទះអ្នកស្រីកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣។(ខេមបូចា/ ផុន សុទ្ធីរ័ត្ន)

សកម្មជនបឹងតាមោករត់គេចខ្លួនទៅប្រទេសថៃ ដើម្បីស្វែងរកសិទ្ធិជាជនភៀសខ្លួន

ដោយ​បារម្ភ​ពី​ការ​ចាប់​ខ្លួន អ្នកស្រី ប្រាក់ សុភា ដែល​ជា​សកម្មជន​សិទ្ធិ​ដីធ្លី​ដ៏​លេច​ធ្លោ​ម្នាក់​ ប្រាប់ ​ខេមបូចា ​ថា អ្នក​ស្រី​បាន​គេច​ខ្លួន​ទៅ​កាន់​ប្រទេស​ថៃ​ដើម្បី​ស្វែង​រក​សិទ្ធិ​ជនភៀស​ខ្លួន​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​។
ពលរដ្ឋឥណ្ឌូនេស៊ី៤១នាក់ ត្រូវបានបញ្ជូនចេញពីកម្ពុជាត្រឡប់ទៅប្រទេសឥណ្ឌូនេស៊ីវិញកាលពីខែមុន នៅក្នុងរូបភាពដែលថតនៅការិយាល័យនគរបាលអន្តោប្រវេសន៍កម្ពុជា ។ (ក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី)

ប៉ូលិសកម្ពុជាថ្លែងផ្ទុយពីមន្ត្រីឥណ្ឌូនេស៊ី និងអះអាងថាពលរដ្ឋដែលបញ្ជូនត្រឡប់ទៅវិញមិនមែនជាជនរងគ្រោះទេ

ស្ថានទូត​ឥណ្ឌូនេស៊ី​ប្រចាំរាជធានីភ្នំពេញ បានប្រកាស​កាលពីថ្ងៃចន្ទ​សប្ដាហ៍នេះថា នៅក្នុង​ខែមុន ស្ថានទូត​​បានបញ្ជូន​ពលរដ្ឋឥណ្ឌូនេស៊ី ៤១នាក់ ត្រឡប់ទៅប្រទេស​កំណើតវិញ ទាក់ទិនទៅនឹង​ប្រតិបត្តិការ​ឆបោក​តាមអនឡាញ ប៉ុន្តែមន្ត្រីនគរបាល​កម្ពុជា​និយាយថា មនុស្សទាំងនេះ​មិនមែនជាជនរងគ្រោះនោះទេ ។​

ព័ត៌មានថ្មី

អត្ថបទពេញនិយម