សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ផុន សុទ្ធីរ័ត្ន

បុគ្គលិកភោជនីយដ្ឋានម្នាក់បានដករូបថតរបស់អង្គការសមាគមធាងត្នោតចេញពីកន្លែងតាំងពិព័រណ៌៍បន្ទាប់ពីអាជ្ញាធរចុះបិទការតាំងពិព័រណ៌៍នេះនៅក្នុងខណ្ឌច្បារអំពៅកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។(រូបភាព៖ បង្ហោះផ្សាយលើទំព័រហ្វេសប៊ុករបស់អង្គការសមាគមធាងត្នោត)។

សង្គមស៊ីវិល​​ជំរុញ​​អាជ្ញាធរ​ឲ្យអនុញ្ញាត​សមាគមធាងត្នោតបន្តពិព័រណ៍រូបថតឡើងវិញ

អង្គការ​សង្គម​ស៊ីវិល​ចំនួន​៦២​ រួម​ទាំង​អង្គការលីកាដូ មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា និង​សហគមន៍​មូល​ដ្ឋា​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​អនុញ្ញាត​ឲ្យអង្គការ​សមាគមធាងត្នោត​បន្ត​កម្មវិធី​ពិព័រណ៍​រូប​ថត​ឡើង​វិញ បន្ទាប់​ពី​កម្មវិធី​នេះ​ត្រូវ​អាជ្ញាធរបិទ​កាលពី​ពីរ​សប្ដាហ៍​កន្លង​ទៅ​។​
នគរបាលហ៊ុំព័ទ្ធផ្នែកមួយ នៃច្រាំងទន្លេសាប ទីដែលគេរកឃើញវ៉ាលិសពីរមាន សាកសពរបស់(យី មីង ដាលី)Yi Ming Dali កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។ (ខេមបូចា / Leila Goldstein)

សាកសពបុរសជនជាតិចិនជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកនៅខេត្តព្រះសីហនុ

បុរសម្នាក់​ដែល​តាម​ចោទ​ថា ​ត្រូវ​បាន​ជនសង្ស័យ​ជនជាតិ​ចិន​៤​នាក់​​​​សម្លាប់​និង​ញាត់​ចូល​​វ៉ា​លិស​កាលពី​សប្តាហ៍​មុន ស្នាក់​នៅ​ទីតាំង​មួយ​ក្នុង​ខណ្ឌ​ដង្កោ រាជធានី​​ភ្នំពេញ ទី​ដែល​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ម្នាក់​និយាយ​ថា៖ «មនុស្ស​ចូល​ទៅបាន​​តែ​មិន​អាច​ចេញ​បាន​ទេ»។
កម្មកររោងចក្រ East Crown បោះឆ្នោតជ្រើសរើសតំណាងសហជីពរបស់ពួកគេកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

កម្មកររោងចក្រដែលផ្គត់ផ្គង់ផលិតផលឱ្យ Puma បាត់បង់ការងារជាថ្មី ដោយចោទថាកើតចេញពីការរើសអើងសហជីព

កម្មករ​ចំនួន​១៣​នាក់​ដែល​បម្រើ​ការ​នៅ​រោចក្រ​ផ្គត់​ផ្គង់​ផលិត​ផល​ឱ្យ​ក្រុម​ហ៊ុន​ Puma បាន​បាត់​បង់ការងារ​ក្រោយពីបាន​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​សហជីព​កាលពី​ដើម​ឆ្នាំនេះ​។​
ព្រះរាជពិធីច្រត់ព្រះនង្គ័លប្រារព្ធនៅទីព្រះស្រែ ក្នុងបរិវេណកីឡដ្ឋាន នៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ ខេត្តកំពង់ធំ។ រូបភាពពីផេក AKP

ប្រផ្នូលក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លបង្ហាញថា ទិន្នផលកសិកម្មក្នុងឆ្នាំនេះនឹងទទួលបានផលខ្ពស់

បន្ទាប់ពីខកខានប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លអស់រយៈពេល៣ឆ្នាំដោយសារបញ្ហាជំងឺកូវីដ-១៩ ចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២២ ឆ្នាំនេះពិធីបានរៀបចំឡើងក្នុងខេត្តកំពង់ធំ ហើយការ​ផ្សង​​ប្រផ្នូល​របស់គោឧសភរាជតាមជំនឿបុរាណបង្ហាញថា ដំណាំកសិកម្មនឹងមានភាព​ល្អ​ប្រសើរ​​ប្រមាណ៩៥ភាគរយ ដោយសារគោឧសភរាជបានបរិភោគស្រូវ ពោត និងសណ្ដែក ច្រើន​ជាង​គេក្នុងចំណោមអាហារទាំង៧មុខ។
សកម្មភាពប្រធានសន្តិសុខខណ្ឌដូនពេញ លោក គឹម វុត្ថា មកទទួលញត្តិជំនួសមន្ត្រីសាលារាជធានីភ្នំពេញ ដោយសារមន្ត្រីកំពុងជាប់ប្រជុំ។ រូបថតនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ រូបភាពផ្ដល់ឱ្យ

ប្រជាសហគមន៍ដូនឪក្នុងខណ្ឌដង្កោបានដាក់ញត្តិស្នើឱ្យសាលាក្រុងជួយដោះស្រាយបញ្ហាដីធ្លី

ប្រជាពលរដ្ឋប្រមាណជិត៨០នាក់តំណាងឱ្យ៥៦គ្រួសារក្នុងសហគមន៍ដូនឪ សង្កាត់​ជើងឯក ខណ្ឌដង្កោ ដែលកំពុង​បារម្ភ​ពីការ​បណ្តេញ​ចេញ បាន​ជំរុញឱ្យអាជ្ញាធររាជធានីភ្នំពេញ​ជួយ​ពន្លឿនការ​ផ្តល់​ប័ណ្ណកម្មសិទ្ធិដីធ្លី​ និងការអភិវឌ្ឍនៅនឹងកន្លែង​។
ទង់គណបក្សភ្លើងទៀនកំពុងបក់រវិចៗ អំឡុងពេលសមាជគណបក្សនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។ (ខេមបូចា/ ព្រីង សំរាំង)

របាយការណ៍អង្គការមិនមែនរដ្ឋាភិបាល៖ សមាជិកបក្សប្រឆាំងត្រូវគេវាយដំនិងកាប់នៅក្នុងការវាយប្រហារច្រើនករណី

អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានរាយការណ៍កាលពីថ្ងៃចន្ទថា​​ ករណីនេះគឺជាអំពើហិង្សាមួយក្នុងចំណោមអំពើហិង្សាយ៉ាងតិចចំនួនប្រាំពីរករណី​ ដែលបួនករណី​ពាក់ព័ន្ធនឹងអ្នកវាយប្រហារដែលប្រើមធ្យោបាយ​​ម៉ូតូ មក​លើ​សមាជិកគណបក្សប្រឆាំងចំនួនប្រាំមួយនាក់​​ចាប់តាំងពីខែមករាមក​ ។ អង្គការ​នេះ បាន​សម្ភាស​ជនរងគ្រោះ​បួន​នាក់​នៃ​ការ​វាយ​ប្រហារដោយ​ផ្ទាល់​ ​ដែល​ត្រូវ​​គេ​កាប់ វាយដំ និង​គំរាម​កំហែង​ដោយ​ពាក្យ​សម្ដី។
ប្រជាសហគមន៍កំពុងឈររង់ចាំតំណាងពលរដ្ឋពីរនាក់ដែលត្រូវបានសាកសួរដោយសាលាដំបូងខេត្តត្បូងឃ្មុំ។ រូបថតនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។ រូបភាពផ្ដល់ឱ្យ

តុលាការខេត្តត្បូងឃ្មុំបានសាកសួរតំណាង​សហគមន៍​ពីរនាក់ពាក់ព័ន្ធ​នឹងការទន្ទ្រានកាន់កាប់ដីរដ្ឋ

តំណាងសហគមន៍ពីរនាក់នៅស្រុកមេមត់ត្រូវបានតុលាការខេត្តត្បូងឃ្មុំសាកសួរពាក់ព័ន្ធ​នឹង​ការ​ចោទ​ថាចូលទន្រ្ទានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ខណៈពួកគេអះអាងថាមិនបានប្រព្រឹត្ត​ដូច​ការ​ចោទ​​នោះ​​ឡើយ​ ព្រោះដីនោះជាដីដែលធ្លាប់អាស្រ័យផលកន្លងមក។
លោក ពេជ្រ ពលរដ្ឋម្នាក់ធ្លាប់ឆ្លងជំងឺរបេងដែលបានព្យាបាលជាសះស្បើយកាលពីពេលថ្មីៗនេះ កំពុងអង្គុយលើអង្រឹងក្រោមផ្ទះ ស្ថិតនៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ រូបថតនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ ផុន សុទ្ធីរ័ត្ន

អតីតអ្នកជំងឺរបេងមិនចង់ឃើញអ្នកឆ្លងបន្តទៀត ព្រោះជំងឺនេះធ្វើទុក្ខសុខភាពធ្ងន់ធ្ងរនិងរងការរើសអើង

កំពុងអង្គុយយោលអង្រឹងក្នុងផ្ទះដែលមានប្រក់ស័ង្កសី និងមានសភាពធំទូលាយសម្រាប់​ការ​រស់នៅជាមួយគ្រួសារធំ បុរសសម្បុរស្រអែម ដែលមើលទៅទំនងមានសុខភាព​មាំមួន ​ក្រោយ​ពី​​ជាសះ​ស្បើយ​​ពីជំងឺ បានរៀបរាប់ថា​ លោកធ្លាប់ត្រូវបានរងការធ្វើទុក្ខពីជំងឺរបេងធ្ងន់ធ្ងរ​អស់​រយៈពេល​ជាង​២ឆ្នាំ និងមិនដែលគិតថានឹងមានជីវិតអាចរស់នៅដូចសព្វថ្ងៃឡើយ។
អ្នកស្រី ប្រាក់ សុភា បង្ហាញដីកាកោះដែលអ្នកស្រីទទួលបានពីតុលាការ និងសំណើរបស់អ្នកស្រីសុំពន្យារពេល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣។ (ខេមបូចា/ ផុន សុទ្ធីរ័ត្ន)

ពលរដ្ឋបឹងតាមោក៩នាក់ត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ខណៈប្រឈមនឹងការចោទប្រកាន់បន្ថែម

ប្រជាពលរដ្ឋបឹងតាមោកប្រាំបួននាក់ ប្រឈមនឹងការចោទប្រកាន់ពីបទ «ហិង្សាដោយចេតនា និងរារាំងមន្ត្រីសាធារណៈ»  ហើយត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាម​ផ្លូវ​តុលាការ បន្ទាប់ពី​សាលាដំបូង​រាជធានីភ្នំពេញ​ចេញ​ដីកាកាល​ពី​ថ្ងៃទី២១ ខែកុម្ភៈ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម