សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សិទ្ធិមនុស្ស

លោក កើត សារ៉ាយ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរដើរទៅដាក់ញត្តិនៅព្រះបរមរាជរាំងកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

សមាគមកំពុងស្វែងរកមូលនិធិជួយលោក កើត សារ៉ាយ ខណៈ UN អំពាវនាវឲ្យកម្ពុជាបញ្ចប់ការធ្វើទុក្ខបុកម្នេញសកម្មជនសិទ្ធិមនុស្ស

សមាគមនិស្សិតបញ្ញវន្តខ្មែរ​កំពុង​រៃអង្គាស​ថវិកា​​ពី​សប្បុរស​ជន​ដើម្បី​ជួយ​ប្រធាន​របស់​ខ្លួន ដែល​​កំពុង​ជាប់​ឃុំ​ជា​លើក​ទី​ពីរ​បន្ទាប់ពី​បាន​ទៅ​ជួប​ប្រជា​ពល​រដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​ក្នុង​ឃុំស្រយ៉ង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ​។​
សកម្មភាពអាជ្ញាធរថៃចុះមកសួរនាំ និងពិនិត្យឯកសារចំពោះអ្នកចូលរួមសិក្សាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស៍២៣តុលា នៅក្នុងទីក្រុងបាងកក កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។ (រូបភាពផ្តល់ឱ្យ)

ជនភៀសខ្លួនខ្មែរ៧នាក់ត្រូវបានឃាត់ខ្លួន​ និងរង់ចាំអន្តរាគមន៍ពីUNHCRនៅទីក្រុងបាងកក

អាជ្ញាធរថៃបានសម្រេឃុំខ្លួនជនភៀសខ្លួនខ្មែរ៧នាក់ក្នុងចំណោម១០នាក់ដែលត្រូវបានឃាត់ខ្លួន បន្ទាប់ពី​ពួកគេចូល​រួមវគ្គសិក្សា​កិច្ច​ព្រមព្រៀងសន្តិភាពទីក្រុងបារីស៍​២៣តុលា នៅក្នុង​ទីក្រុង​បាងកក កាល​ពី​ថ្ងៃទី​២៩ ខែ​ធ្នូ​។ បន្ទាប់ពី​នគរបាល​ថៃបាន​សួរនាំ និង​ពិនិត្យ​ឯកសាររួច មនុស្ស៣នាក់ក្នុងចំណោម១០នាក់​នោះត្រូវ​បាន​ដោះ​លែងមកវិញ កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣។​
អ្នកស្រី គង់ ស្រី ចង្អុលទៅផ្ទះដែលគេបោះបង់ចោលមួយ ដែលជាកម្មសិទ្ធិរបស់អ្នកភូមិពីរនាក់ ដែលត្រូវបានបណ្តេញចេញពីសហគមន៍បឹងតាមោកដូចអ្នកស្រីដែរកាលពីឆ្នាំ២០២២។ រូបភាពថតនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា / ផុន សុទ្ធីរ័ត្ន)

របាយការណ៍សមាគមធាងត្នោត ៖ ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ក្នុងទីក្រុង​ធ្វើ​​ឲ្យ​ប្រជាពលរដ្ឋ​ធ្លាក់​ក្នុង​វិបត្តិ​បំណុល

របាយការណ៍របស់អង្គការសមាគមធាងត្នោត (STT) បានបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋ ដែលត្រូវបានបណ្តេញចេញពីផ្ទះសម្បែងដោយបង្ខំនិងដោយ​​គ្មាន​លំនៅឋាន​សមរម្យ​ កំពុងមាន​បញ្ហា​បំណុល ខ្វះ​​អាហារូបត្ថម្ភ ខណៈមានការ​រំខាន​ដល់​ការសិក្សារបស់កុមារ ហើយ​ពួកគេអាចធ្លាក់ទៅ​ក្នុង​ពលកម្មកុមារ។
អ្នកប្រឹក្សាសុខភាពផ្លូវចិត្តបង្ហាញបទពិសោធន៍ និងគន្លឹះស្វែងរកការព្យាបាលក្នុងកម្មវិធីមួយរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ផុន សុទ្ធីរ័ត្ន)

អ្នកជំនាញ​លើកទឹកចិត្តឲ្យសកម្មជនជាស្រ្តី​យកចិត្តទុកដាក់​លើ​សុខ​ភាព​ផ្លូវ​ចិត្ត

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​ ឬ​ហៅ​កាត់​ថា​ CCHR បាន​លើក​​ចំណុច​សំខាន់​នៃ​ការ​គាំទ្រ​សុខ​ភាព​ផ្លូវ​ចិត្ត​ដល់​សកម្មជន​ជា​ស្រ្តី​ ដែល​ជា​ផ្នែក​មួយ​នៃយុទ្ធនាការរយៈពេល ១៦ថ្ងៃ ប្រឆាំងនឹងអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ​។​ អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​រៀបចំកម្មវិធី​នេះ​កាលពី​ដើមខែធ្នូ ហើយ​ក្នុង​ឱកា​ស​នោះ​អ្នក​ផ្ដល់​សេវា​ប្រឹក្សា​សុខភាព​ផ្លូវ​ចិត្ត​បាន​និយាយ​ថា​ស្រ្តី​ដែល​ជា​សកម្ម​ជន​ការពារ​សិទ្ធិ​មនុស្ស​គឺ​ប្រឈម​នឹង​អំពើ​ហិង្សា ការបៀតបៀន និង​ការ​រើស​អើង​។​
អ្នកភូមិកាន់សំណល់រ៉ែមួយដុំដែលបន្សល់ទុកដោយក្រុមហ៊ុនជីករ៉ែមាសនៅក្នុងខេត្តក្រចេះ នៅក្នុងឆ្នាំ២០២៣ ។ (អង្គការ សមធម៌កម្ពុជា)

របាយការណ៍ ៖ ការរំលោភសិទ្ធិមនុស្ស ការកាប់បំផ្លាញព្រៃឈើ​ត្រូវបានរកឃើញនៅក្នុងការរុករករ៉ែមាសនៅកម្ពុជា អំឡុងពេល​ជាង២០ឆ្នាំនេះ

របាយការណ៍មួយដែលចេញផ្សាយកាលពីពេលថ្មីៗនេះដោយអង្គការ សមធម៌កម្ពុជា (Equitable Cambodia) បាន​លាតត្រដាង​ពី​ការជាប់ពាក់ព័ន្ធរបស់​ឧស្សាហកម្ម​ជីករករ៉ែមាស​ជាលក្ខណៈ​ពាណិជ្ជកម្ម​នៅក្នុងការកាប់បំផ្លាញព្រៃឈើ ការរំលោភសិទ្ធិមនុស្ស ការទន្ទ្រាននិងចាប់យកដីធ្លីនៃតំបន់ព្រៃប្រពៃណីរបស់ជនជាតិដើមភាគតិច ។
អ្នកស្រីចាន់ រស្មី ចូលរួមសិក្ខាសាលា នៅក្នុងឆ្នាំ២០២៣។ ផ្តល់ឲ្យ

ពី​កម្មការិ​នី​រោង​ចក្រ​ក្លាយជា​អ្នក​ការពារ​សិទ្ធិ​កម្មករ

ជា​កូន​ស្រី​ច្បង​ក្នុង​គ្រួសារ​​ដែល​​មាន​ជីវភាព​ក្រ​លំបាក និង​ជាប់​បំណុលធនាគារ​ច្រើន​​ ​អ្នកស្រី ​ចាន់ ​រស្មី ​បានសម្រេចចិត្ត​​បោះ​បង់​​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​១០​ ដើម្បី​ស្វែង​រក​ការងារ​ធ្វើ​។
ពលករខ្មែរដែលឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃតាមមេខ្យល់ជិត១០នាក់ ត្រូវបានចាញ់បោកមេខ្យល់ ហើយអង្គការសង់ត្រាល់បានជួយឱ្យត្រឡប់មកកម្ពុជាវិញ។(រូបភាពផ្តល់ឱ្យ)

សង់ត្រាល់រកឃើញថា៖ ភាពស្មុគស្មាញនិងតម្លៃខ្ពស់នៃសេវារៀប​ចំ​ឯកសារជាកត្តាជំរុញឱ្យ​ពលករ​ខ្មែរ​ធ្វើចំណាកស្រុកខុសច្បាប់

មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា(សង់ត្រាល់)បានរកឃើញថា តម្រូវការចំណាយថវិកាច្រើន និងនីតិវិធីស្មុគ​ស្មាញនៃការធ្វើឯកសារជាកត្តាធ្វើឱ្យ​ពលករ​ខ្មែរ​សម្រេចចិត្តប្រថុយគ្រោះថ្នាក់ក្នុងការធ្វើចំណាកស្រុកខុសច្បាប់តាមរយៈមេខ្យល់ ឬថៅកែ​ក្រុមហ៊ុន។
អង្គការបន្ទាយស្រី និងក្ដីស្រឡាញ់គឺចម្រុះ បានធ្វើការសិក្សាលើការបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការ។ រូបថតនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/រ៉ាន់ ស្រដែត)

ក្រុមអ្នកស្រឡាញ់ភេទដូចគ្នានៅបន្តរងការបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការ

ស្ថាប័នចំនួន​ពីរ​គឺ​បន្ទាយ​ស្រី និង​ក្ដីស្រឡាញ់​គឺ​ចម្រុះ បាន​ធ្វើ​ការ​សិក្សាស្រាវជ្រាវ​​មួយ​លើ​ការ​បៀត​បៀនផ្លូវ​ភេទ​នៅ​កន្លែង​ធ្វើ​ការ និង​បាន​រក​ឃើញ​ថា​ស្រ្តី​៣០​ភាគរយ បុរស​៣៧​ភាគរយ និង​​អ្នកស្រឡាញ់ភេទដូចគ្នា​៩០​ភាគរយ បាន​រង​នូវ​ទម្រង់​នៃ​អំពើ​ហិង្សា​មួយ​ចំនួន។ និយោជិត​ជាបុរស និង​ស្រ្តី​នៅ​គ្រប់​វ័យ​ ក៏​បាន​អះអាង​ដែរថា​ខ្លួន​ធ្លាប់​បាន​ដាក់​ពាក្យ​ឈប់​ពី​ការងារ​ដោយ​សារតែ​ខ្លួនរង​នូវ​អំពើ​បៀត​បៀន​​ផ្លូវ​ភេទ និង​មិន​ស្រណុក​ចិត្ត​​ចំពោះ​កន្លែង​ការងារ​។​
សិប្បកម្មឡឥដ្ឋនៅរោងចក្រមួយកន្លែងនៅជាយក្រុងភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។ (ខេមបូចា/ឃួន ណារីម)

សមាគមសម្លៀកបំពាក់​និង​​ស្បែកជើង​អាមេរិក​ស្នើ​ឱ្យ​រដ្ឋាភិបាល​ស៊ើបអង្កេត​លើ​ការ​ប្រើប្រាស់​ពលកម្ម​កុមារ​នៅ​សិប្បកម្ម​ឡឥដ្ឋ

សមាគមវាយ​នភណ្ឌ និងស្បែកជើងអាមេរិក (AAFA) បានជំរុញឱ្យរដ្ឋាភិបាលថ្មីចាត់វិធានការលើសិប្បកម្មឡឥដ្ឋរបស់កម្ពុជា ដែលតាម​ចោទថា បន្តប្រើ​ប្រាស់​ពលកម្មកុមារ និងប្រើប្រាស់សំណល់កាត់​ដេរ ដើម្បីដុតឡឥដ្ឋ។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម