សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សិទ្ធិមនុស្ស

លោក កើត សារ៉ាយ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរដើរទៅដាក់ញត្តិនៅព្រះបរមរាជរាំងកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

សមាគមកំពុងស្វែងរកមូលនិធិជួយលោក កើត សារ៉ាយ ខណៈ UN អំពាវនាវឲ្យកម្ពុជាបញ្ចប់ការធ្វើទុក្ខបុកម្នេញសកម្មជនសិទ្ធិមនុស្ស

សមាគមនិស្សិតបញ្ញវន្តខ្មែរ​កំពុង​រៃអង្គាស​ថវិកា​​ពី​សប្បុរស​ជន​ដើម្បី​ជួយ​ប្រធាន​របស់​ខ្លួន ដែល​​កំពុង​ជាប់​ឃុំ​ជា​លើក​ទី​ពីរ​បន្ទាប់ពី​បាន​ទៅ​ជួប​ប្រជា​ពល​រដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​ក្នុង​ឃុំស្រយ៉ង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ​។​
សិប្បកម្មឡឥដ្ឋនៅរោងចក្រមួយកន្លែងនៅជាយក្រុងភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។ (ខេមបូចា/ឃួន ណារីម)

សមាគមសម្លៀកបំពាក់​និង​​ស្បែកជើង​អាមេរិក​ស្នើ​ឱ្យ​រដ្ឋាភិបាល​ស៊ើបអង្កេត​លើ​ការ​ប្រើប្រាស់​ពលកម្ម​កុមារ​នៅ​សិប្បកម្ម​ឡឥដ្ឋ

សមាគមវាយ​នភណ្ឌ និងស្បែកជើងអាមេរិក (AAFA) បានជំរុញឱ្យរដ្ឋាភិបាលថ្មីចាត់វិធានការលើសិប្បកម្មឡឥដ្ឋរបស់កម្ពុជា ដែលតាម​ចោទថា បន្តប្រើ​ប្រាស់​ពលកម្មកុមារ និងប្រើប្រាស់សំណល់កាត់​ដេរ ដើម្បីដុតឡឥដ្ឋ។
ក្រុមកូដករណាហ្គាវើលដ៍ ប្រមូលផ្តុំគ្នានៅមុខកាស៊ីណូណាហ្គាវើលដ៍កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ អំឡុងខួបពីរឆ្នាំ នៃការធ្វើកូដកម្មរបស់ពួកគេ។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

ពីរឆ្នាំកន្លងទៅ កូដករណាហ្គាវើលដ៍នៅមិនទាន់ទទួលបានយុត្តិធម៌

អស់​រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​ហើយ​ដែល​កូដករ​កាស៊ីណូណាហ្គាវើលដ៍​បាន​តស៊ូ​ ដើម្បី​ទទួល​បាន​យុត្តិធម៌​​ក្នុង​ជម្លោះ​ការងារ​ដែល​អូស​បន្លាយ​យូរ​មក​ហើយ។ ប៉ុន្តែការ​ងារ​តស៊ូមតិរបស់​ពួកគេ​នៅគ្រានោះ ជួបតែភាពអយុត្តិធម៌ រួមទាំងការចោទប្រកាន់ពីបទឧក្រិដ្ឋដែលគេប្រឌិតឡើង​ ការ​ចាប់ខ្លួន អំពើហឹង្សា និងការបៀតបៀន​លើ​កូដករ​ជា​ស្ត្រីភេទ​។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ពួក​គេសង្ឃឹមថា នឹង​ទទួល​បាន​ដំណោះស្រាយ​។
ទិដ្ឋភាពពីលើអាកាសនៃភ្នំរ៉ាដាង បន្ទាប់ពីអ្នកទិញធ្វើការឈូសឆាយនៅឆ្នាំ២០២០។ រូបភាពផ្តល់ឲ្យ

«ប្រគល់​ភ្នំជំនឿរបស់យើងមក​វិញ»៖ ​​ជនជាតិដើម​ភាគតិចនៅមណ្ឌលគិរីបន្តការតស៊ូរយៈពេលបួនឆ្នាំ ដើម្បីទាមទារដីដែល​គេ​លក់​ដោយ​ខុសច្បាប់មកវិញ

រ៉ាដាង​គឺ​ជា​ភ្នំជំនឿ​មួយ ​ដែល​​ស្ថិតនៅ​​ក្នុង​​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ពូនង ក្នុង​ភូមិ​ពូ​លូង សង្កាត់រម​នា​ ក្រុង​​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី។ អ្នក​ភូមិ​តែង​តែ​ប្រា​រព្ធ​ពិធី​នៅលើ​​ភ្នំនេះ ​ដោយ​រៀប​តង្វាយ​សែនព្រេន​អ្នក​តា​ ​ជា​សកម្មភាព​ដែល​មាន​ជា​យូរ​មក​ហើយ។
ប្រឡាយទឹកទទឹង២ម៉ែត្រដែលជីកដោយក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីកាលពីឆ្នាំ២០២១ ដែលកាត់ផ្ដាច់ផ្លូវចេញចូលរបស់កសិករទៅក្នុងដីស្រែចម្ការរបស់ពួកគេ ។ រូបថតនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ (ខេមបូចា / ផុន សុទ្ធីរ័ត្ន)

កសិករ​ខេត្តតាកែវ​អាក់អន់ចិត្ត​នឹង​សំណងថ្លៃដី១ដុល្លារក្នុង១ម៉ែត្រការ៉េ​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍ព្រលានយន្តហោះថ្មី

កសិករជិត ១០០នាក់​នៅក្នុងស្រុក​បាទី ដែលដីរបស់ពួកគាត់​ត្រូវបាន​យកទុកសម្រាប់ការអភិវឌ្ឍ​គម្រោង​ព្រលាន​យន្តហោះ​អន្តរជាតិ​តេជោ តាខ្មៅ ដែលមានតម្លៃ​ ១,៥ពាន់លានដុល្លារ កំពុងនាំគ្នា​អំពាវនាវ​ដល់​រដ្ឋាភិបាលថ្មី​ដើម្បីរក​ដំណោះស្រាយ​ចំពោះការបាត់បង់មុខរបរ​ចិញ្ចឹមជីវិត ​បន្ទាប់ពី​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) របស់​មហាសេដ្ឋី​ ពុង ឃាវសែ បានជីកប្រឡាយធ្វើព្រំដី ។ ពួកគេ​អះអាងថា ការស្វែងរក​ដំណោះស្រាយ​ពី​អាជ្ញាធរ​មូលដ្ឋាន​ចំពោះបញ្ហា​នេះដែល​បានអូសបន្លាយពេល​អស់​ពីរឆ្នាំ គឺពុំមានប្រសិទ្ធភាពឡើយ ។ ​

ប្រមុខ​ការ​ទូត​និង​អ្នក​ការពារ​សិទ្ធិមនុស្ស​រំពឹង​ការបើក​លម្ហ​សេរីភាពនយោបាយ​ ​ក្នុង​អាណត្តិ​រដ្ឋាភិបាល​ថ្មី

ប្រមុខការទូតនិងអ្នកការពារសិទ្ធិមនុស្សរំពឹងការបើកលម្ហសេរីភាពនយោបាយ និងសិទ្ធិមនុស្ស ក្នុងអាណត្តិរដ្ឋាភិបាលថ្មី ជាពិសេសចាប់ពីឆ្នាំ២០២៤ តទៅ ។
អាជ្ញាធរខេត្តសៀមរាបមកសួរនាំ និងរារាំងពលរដ្ឋធ្វើធម្មយាត្រាត្រង់ចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប បន្ទាប់ពីបានធ្វើដំណើរជិត៦គីឡូពីទីតាំងព្រះអង្គចេក ព្រះអង្គចម រូបភាពថតចេញពីវីដេអូនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។

អាជ្ញាធរខេត្តសៀមរាបរារាំងការធ្វើធម្មយាត្រារបស់ក្រុមអ្នកការពារសិទ្ធិមនុស្ស

អាជ្ញាធរខេត្តសៀមរាបបានរារាំងក្រុមអ្នកការពារសិទ្ធិមនុស្ស និង​ព្រះសង្ឃ​ជិត២០អង្គ/នាក់ ដែលធ្វើធម្មយាត្រាដើរដោយថ្មើរជើងដើម្បីលើកកម្ពស់សេរីភាព និង​​យុត្តិធម៌សង្គម ដោយថា គ្មានសណ្ដាប់ធ្នាប់និងពុំបានសុំសហការជាមុន នៅថ្ងៃទី៦ ខែធ្នូ នេះ។ ប៉ុន្តែ​ក្រុម​អ្នកការពារ​សិទ្ធិមនុស្សបានបដិសេធចំពោះការចោទប្រកាន់នេះ។
សកម្មភាពធម្មយាត្រារបស់ព្រះតេជគុណ សយ សាត ដើម្បីលើកកម្ពស់សីលធម៌ កាលពីឆ្នាំ២០២២។ (រូបថតផ្ដល់ឱ្យ)

សង្គមស៊ីវិលលើកឡើងថា ការឃាត់ខ្លួនព្រះសង្ឃ សយ សាត របស់អាជ្ញាធរ​មូលដ្ឋាន គឺធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពព្រះអង្គ

សង្គមស៊ីវិល និងពលរដ្ឋមួយចំនួនលើកឡើងថា ការឃាត់ខ្លួនព្រះសង្ឃ សយ សាត ក្នុង​រយៈ​ពេល​ខ្លី​របស់​អាជ្ញាធរមូលដ្ឋានក្នុង​​ខេត្ដកំពង់ឆ្នាំង គឺជាការគំរាមកំហែង​ ​និងរំលោភសិទ្ធិ​សេរីភាព​​​ព្រះអង្គ ប៉ុន្តែ​អាជ្ញាធរ​ខេត្ដកំពង់ឆ្នាំង​បដិសេធថា មិនបានដឹងរឿង​នេះទេ។
ប្រជាពលរដ្ឋខេត្តសៀមរាបប្រមូលផ្ដុំនៅមុខសាលាដំបូងខេត្តសៀមរាបដើម្បីគាំទ្រប្រជាពលរដ្ឋបួនរូបដែលត្រូវតុលាការហៅមកសាកសួរកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ (រូបភាព៖ លីកាដូ)

តុលាការខេត្តសៀមរាបសាកសួរប្រជាពលរដ្ឋបួនរូបទាក់ទងនឹងបណ្ដឹងរបស់អាជ្ញាធរអប្សរា

តុលាការ​ខេត្ត​សៀម​រាប​បាន​សាកសួរ​ប្រជពល​រដ្ឋ​បួ​ន​រូប​រួម​ទាំង​នគរបាលប៉ុស្ដិ៍​ម្នាក់​ផង​ដោយ​រងការ​ចោទ​ប្រកាន់​ថា​បាន​រារាំង​ដល់​មន្ត្រី​សាធារណៈ និង​មាន​ចេតនា​បង្ក​ការ​ខូច​ខាត និង​អំពើ​ហិង្សា​។​

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម