សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ព័ត៌មានជាតិ

សាលាដំបូងរាជធានីភ្នំពេញ ថតកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

អ្នកសារព័ត៌មានមួយរូបចូលបំភ្លឺនៅតុលាការក្រុងភ្នំពេញ ខណៈ​អ្នកកាសែតម្នាក់ទៀតយល់ព្រមលុបព័ត៌មាន

ចាងហ្វាងកាសែតអនឡាញមួយរូប បានចូលបំភ្លឺនៅសាលាដំបូង​រាជធានី​​ភ្នំពេញ ពាក់ព័ន្ធ នឹង​បណ្ដឹងបរិហាកេរ្តិ៍ និងញុះញង់ នៅរសៀលថ្ងៃអង្គារជុំវិញការ​ចុះ​ផ្សាយ​អត្ថបទព័ត៌មាន​របស់​ខ្លួនដែលប្ដឹងដោយមន្រ្តីយោធាជាន់ខ្ពស់មួយរូប។
បុរសចំណាស់ម្នាក់ កំពុងដងទឹកលូដែលដក់ត្រាំយូរខែ មកជះលាងទីធ្លាខាងមុខផ្ទះ ដោយនិយាយថា ទឹកនេះដក់រាប់ខែ និងមានក្លិនស្អុយ។ រូបថតថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ពលរដ្ឋនៅភូមិព្រែកតាគង់ត្រូវទឹកស្អុយជនលិចរាប់ខែ ស្នើអាជ្ញាធរ​ជួយដោះស្រាយប្រព័ន្ធលូ

ចុះពីស្ពានអាកាសក្បាលថ្នល់ប្រមាណ១គីឡូម៉ែត្រ នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ប្រជាពលរដ្ឋប្រមាណ​៣០គ្រួសារ លើកឡើងថាពួកគេរស់នៅជាមួយទឹកស្អុយ​ជន់លិចផ្លូវ និងផ្ទះអស់ជាច្រើនខែមកហើយ ពួកគេស្នើឱ្យ​អាជ្ញាធរពាក់ព័ន្ធ​ជួយដោះស្រាយ​ប្រព័ន្ធ​​​លូឱ្យបានឆាប់។
កីឡាការិនីហែលទឹក កាំង មុយនីន អាយុ១៦ឆ្នាំ បង្ហាញមេដាយមាសដែលនាងបានឈ្នះនៅដើមខែកញ្ញា ឆ្នាំ២០២២។ រូបភាពថតនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

កីឡាការិនីហែលទឹកវ័យជំទង់ម្នាក់ដណ្តើមបានមេដាយមាសបីគ្រឿង មុនព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា

យុវតី កាំង មុយនីន អាយុ១៦ឆ្នាំ​ បានចាប់ផ្តើមហាត់​ហែលទឹកយ៉ាងខ្លាំងក្លាតាំងពីនាងនៅ​អាយុ​១០​ឆ្នាំ​។ កាលពីដើម​ខែនេះ សិស្សថ្នាក់ទី​១០​រូបនេះ​ទទួល​បាន​មេដាយ​មាស​ចំនួន​បី​សម្រាប់ប្រទេសកម្ពុជា​នៅក្នុងការ​ប្រកួត​កម្រិតតំបន់​ដោយ​វ៉ាដាច់​កីឡាការិនី​នៅក្នុង​ក្រុម​អាយុដូចគ្នា​មកពី​១៥​ប្រទេស​ផ្សេងទៀត។
ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅក្នុងទីក្រុងភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ពលរដ្ឋមួយចំនួនអះអាងថាពួកគាត់បារម្ភពីបញ្ហាបំណុលជាងជីវិត

ប្រជាពលរដ្ឋរស់នៅតាមបណ្តាខេត្តមួយចំនួនអះអាងថា ពួកគាត់មិនហ៊ានចំណាយលុយលើការព្យាបាលជំងឺ ឬបរិភោគអាហារឱ្យបានគ្រប់គ្រាន់នោះទេ ដោយសារតែបារម្ភខ្លាចមិនមានលុយសងបំណុល ខណៈដីមួយចំនួនត្រូវបានបង្ខំចិត្តលក់សងបំណុល ហើយកូនចៅបានបោះបង់ការសិក្សាដោយសារតែបញ្ហានេះ។​​
ប្រជាសហគមន៍តំបន់ការពារធម្មជាតិជ្រោយស្វាយចុះដកបង្គោលដែលអ្នកទន្រ្ទានបានដាំស្ថិតនៅភូមិជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ រូបថតនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

ប្រជាសហគមន៍ក្នុងខេត្តកោះកុងរិះគន់ថាអាជ្ញាធរបានគប់គិតគ្នាជាប្រព័ន្ធបណ្តោយឱ្យមានការកាប់ទន្ទ្រានព្រៃកោងកាងអស់រាប់រយ​ហិកតា

ប្រជាសហគមន៍តំបន់ការពារធម្មជាតិជ្រោយស្វាយក្នុងស្រុកស្រែអំបិល ខេត្តកោះកុង បានអះ​អាងថា អាជ្ញាធរបានគប់គិតគ្នាជាប្រព័ន្ធបណ្តាល​ឱ្យមានការកាប់ទន្ទ្រានព្រៃ​កោងកាងអស់​ប្រមាណ​២០០ហិកតា​ ខណៈប្រធាន​មន្ទីរ​បរិស្ថាន​ថា​លោកមិនទាន់បានដឹងពីបញ្ហាការ​កាប់​ទន្ទ្រានព្រៃកោងកាងនៅឡើយទេ។
រង្វង់មូលតោពីរថតនៅខែសីហាឆ្នាំ២០២២ ក្នុងក្រុងព្រះសីហនុ ជាកន្លែងដែលអាជ្ញាធរកាលពីពាក់កណ្តាលខែកញ្ញា បានចុះបង្រ្កាបនៅទីតាំងអគារមួយកន្លែងជុំវិញករណីបើកល្បែងស៊ីសងខុសច្បាប់ បង្ខាំងមនុស្ស ធ្វើទារុណកម្ម ជួញដូរមនុស្ស និងឧក្រិដ្ឋកម្មផ្សេងៗទៀត។ ខេមបូចា/ព្រីងសំរាំង

រដ្ឋាភិបាលកម្ពុជាប្តេជ្ញាបង្រ្កាបការជួញដូរមនុស្ស តែអ្នកតស៊ូមតិនៅមានមន្ទិលពីការអនុវត្តច្បាប់

ជនបរទេសជិត៥០០នាក់ត្រូវបានអាជ្ញាធររកឃើញនៅក្នុង​ការ​ឆ្មក់​ចូល​ក្នុង​ប្លុក​អគារមួយក្នុងក្រុងព្រះសីហនុ ដែលជាកន្លែងល្បែងស៊ីសងខុសច្បាប់ ការបង្ខាំងមនុស្ស ការធ្វើទារុណកម្ម ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មផ្សេងទៀត។ ការ​រកឃើញនេះ​ធ្វើឡើងបន្ទាប់​ពីមានការបដិសេធជាផ្លូវការជាច្រើនខែពីមន្រ្តីកម្ពុជាជុំវិញការជួញដូរមនុស្សនៅក្នុងប្រទេស។
រដ្ឋមន្ត្រីការងារនិងតំណាងសហជីពនិងក្រុមហ៊ុនកាត់ដេរបោះឆ្នោតប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៣សម្រាប់កម្មកររោងចក្រកាត់ដេរកើនដល់២០០ដុល្លារក្នុងមួយខែ។ រូបថតនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

ប្រាក់ឈ្នួលអប្បបរមារបស់វិស័យកាត់ដេរនឹងកើនឡើងដល់​២០០​ដុល្លារ​​ក្នុងមួយខែនៅឆ្នាំ២០២៣

ប្រាក់ឈ្នួលអប្បបរមារបស់កម្មកររោងចក្រកាត់ដេរនៅប្រទេសកម្ពុជានឹងកើនឡើងដល់​២០០ដុល្លារក្នុងមួយខែនៅឆ្នាំក្រោយ ដោយកើនបានចំនួន៦ដុល្លារ បន្ទាប់ពីកិច្ចប្រជុំដែលមាន​ការចូលរួមពីភាគីតំណាងនិយោជក សហជីពកម្មករ និងក្រសួងការងារនៅព្រឹកថ្ងៃពុធនេះ។ បើយោងតាមរដ្ឋមន្ត្រីក្រសួងការងារ អ៊ិត សំហេង ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន។
ក្មេងប្រុសម្នាក់កំពុងដើរជាមួយស្រ្តីម្នាក់នៅតាមដងផ្លូវក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។ខេមបូចា/ព្រីង សំរាំង

ការសិក្សាថ្មីរកឃើញថា ៤៣ភាគរយនៃកុមារអាយុក្រោម១៤ឆ្នាំរងអំពើហិង្សានៅផ្ទះ

ការ​សិក្សា​ថ្មី​មួយ​របស់​រដ្ឋាភិបាល​រកឃើញ​ថា ជិត​ពាក់​កណ្ដាល​នៃ​កុមារ​កម្ពុជាអាយុ​ចន្លោះពី​១ទៅ​១៤​ឆ្នាំ​ គឺ​បាន​ទទួល​ការ​អប់​រំ​ដោយ​ការ​ប្រើ​ហិង្សា​លើ​រាង​កាយ ដោយ​​លើកឡើងថានេះជា​ទម្លាប់​ដែល​នៅ​តែ​មាន​ ហើយ​ពេល​​អប់​រំ​កូន​ឪពុក​ម្ដាយ​តែង​វាយ​កូន​ៗ​​។​
សមត្ថកិច្ចចុះបង្ក្រាបកន្លែងបើកល្បែង និងឆ្នោតខុសច្បាប់ក្នុងរាជធានីភ្នំពេញ។ រូបភាពពីផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។

អាជ្ញាធរផ្ដើមយុទ្ធនាការទ្រង់ទ្រាយធំបង្ក្រាបល្បែងស៊ីសង​ទូទាំងប្រទេសបន្ទាប់ពីមានបញ្ជាពីនាយករដ្ឋមន្ត្រី

អាជ្ញាធរខេត្តក្រុងផ្ដើមយុទ្ធនាការទ្រង់ទ្រាយធំបង្ក្រាបល្បែងស៊ីសងទូទាំងប្រទេស។ ប្រតិបត្តិការណ៍ទាំងនេះកើតឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបទបញ្ជាថ្មី ដើម្បីបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទរាប់តាំងពីឡូតូនិងកន្ទុយលេខ ដោយភ្ជាប់សារព្រមាន​ដកតំណែងអភិបាលរាជធានី ខេត្ត ខណ្ឌ ក្រុង ស្រុក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម