សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

នយោបាយ

សមាជិកគណបក្សភ្លើងទៀនតវ៉ានៅមុខទីស្នាក់ការគណបក្សក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

ក្រុមប្រឹក្សាឃុំសង្កាត់កូតាបក្សភ្លើងទៀនជិត៧០រូបប្ដឹងអាជ្ញាធរប្រឆាំងនឹងការ​លុបសមាជិកភាព និងតួនាទីជាក្រុមប្រឹក្សា

ក្រុមប្រឹក្សាឃុំសង្កាត់កូតាបក្សភ្លើងទៀនជិត៧០រូបក្នុងខេត្តសៀមរាប និងកំពង់ធំ ដាក់ពាក្យ​ប្ដឹងបក្សភ្លើងទៀនទៅកាន់អាជ្ញាធរខេត្តទាំងពីរនេះ ទាមទារឱ្យទប់ស្កាត់ការដកហូត​មុខ​តំណែង​​​​ពីក្រុមប្រឹក្សា និងការបញ្ចប់សមាជិកភាពពីបក្សដោយអយុត្តិធម៌។
លោក គង់ រ៉ៃយ៉ា ថ្លែងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់នៅឃុំស្តៅ ខេត្តកំពង់ចាមកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។ (ខេមបូចា/ឃួន ណារីម)

អតីតសមាជិកបក្សប្រឆាំងលាលែងពីបក្សកាន់អំណាច ហើយភៀសខ្លួនចេញពីកម្ពុជា

អតីតសមាជិកគណបក្សភ្លើងទៀន ដែលបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច កាលពីខែមិថុនានោះ បានភៀសខ្លួនចេញពីប្រ​ទេសកម្ពុជាកាលពីដើមខែនេះ ដោយសារការភ័យខ្លាច និងការព្រួយបារម្ភអំពីសុវត្ថិភាព បន្ទាប់ពីលោក​បានសម្រេចចិត្តចាកចេញពីគណបក្សកាន់អំណាច។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតនៅរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

ជិតមួយភាគបួននៃបេក្ខជនទាំង១២៥រូបរបស់គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច គឺជាសាច់ញាតិនឹងគ្នា

ក្នុងចំណោមបេក្ខជនទាំង១២៥រូបដែល​ឈរឈ្មោះបោះ​ឆ្នោត​ជ្រើ​សតាំង​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ (CPP) ដែលកំ​ពុង​​កាន់អំណាច យ៉ាងហោច​ណាស់​មាន​មនុស្ស​២៨នាក់ស្មើនឹង២២.៤% គឺ​ជា​សាច់ញាតិ​នឹងគ្នា​​ នេះបើ​តាម​ការពិនិត្យមើលបញ្ជីបេក្ខជនឈរ​ឈ្មោះ​។
ស្លាកគណបក្សភ្លើងទៀន នៅទីស្នាក់ការកណ្តាលរបស់គណបក្សក្នុងរាជធានីភ្នំពេញ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២។ (ខេមបូចា/ ព្រីង សំរាំង)

មន្ត្រីបក្សប្រឆាំងបួនរូបត្រូវបានចាប់ខ្លួន ខណៈមន្ត្រីជិត២០រូបទៀតត្រូវបានពិន័យ និងដកសិទ្ធិបោះឆ្នោតដោយសារញុះញង់ឱ្យបំផ្លាញសន្លឹកឆ្នោត

យោងតាមមន្ត្រីនគរបាល ​និងដីកា​តុលាការបានឱ្យដឹងថា មន្ត្រីគណបក្សភ្លើងទៀនបួនរូប​ត្រូវ​បាន​ចាប់ខ្លួនដែល​តាម​ចោទថា ដោយ​សារ​ញុះញង់ឱ្យបំផ្លាញ​សន្លឹកឆ្នោត។
កញ្ញា សេង ធារី ជាមេធាវីនិងជាសកម្មជនសិទ្ធិមនុស្ស ត្រូវបានចាប់ខ្លួនបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ឆ្នាំ ពាក់ព័ន្ធនឹងបទរួមគំនិតក្បត់។ រូបថតថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (ខេមបូចា/ ព្រីង សំរាំង)

កញ្ញា សេង ធារី ចាប់ផ្ដើមធ្វើកូដកម្មអត់អាហារ ក្រោយអង្គការ​សហប្រជាជាតិថាការឃុំខ្លួនជាការធ្វើឡើងតាមអំពើចិត្ត

កញ្ញា សេង ធារី ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ បាន​ចាប់​ផ្ដើម​ធ្វើ​កូដ​កម្ម​អត់​អាហាររយៈ​ពេល​​១០​ថ្ងៃ​របស់​ខ្លួននៅ​ថ្ងៃចន្ទ ដែល​កូដកម្ម​នេះ​ធ្វើ​ឡើង​មិន​ដល់​មួយ​សប្ដាហ៍​ផង​បន្ទាប់​ពី​របាយ​ការណ៍​អង្គការ​សហប្រ​ជា​ជាតិ​បាន​ប្រ​កាសថា​កញ្ញា​គឺ​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​បំពាន​ទៅ​នឹង​ច្បាប់​អន្តរជាតិ និង​បាន​អំពា​វ​នាវ​ឱ្យ​មាន​ការ​ដោះ​លែង​។ នេះ​បើ​តាម​ការ​លើ​ក​ឡើង​របស់​មេធាវី​ការពារ​ក្ដី Jared Genser កាលពី​ថ្ងៃចន្ទ​។​
សកម្មជនគណបក្សភ្លើងទៀន ថុល សំណាង ដែលបានភៀសខ្លួនទៅប្រទេសថៃ ដើម្បីគេចពីការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ហើយត្រូវបានអាជ្ញាធរថៃចាប់ខ្លួន កាលពីថ្ងៃ ទី៧ ខែកក្កដា។ (រូបភាពផ្តល់ឱ្យ)

សកម្មជនគណបក្សភ្លើងទៀនដែលភៀសខ្លួនពីកម្ពុជាត្រូវបានចាប់ខ្លួននៅប្រទេសថៃ

អង្គការ​ Human Rights Watch បាន​ឱ្យ​ដឹងថា ​យុវជន​ដែល​ជា​សកម្ម​ជន​គណបក្ស​ភ្លើង​ទៀន​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ​ដោយ​ទំនង​​ជា​ភ័យ​ខ្លាច​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោ​បាយនៅ​កម្ពុជា​​ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ក្នុង​សប្ដាហ៍​នេះ។​
លោកស្រី ស៊ឹង សុធី ប្រធានគណបក្សស្ត្រីដើម្បីស្ត្រី កាន់ខិត្តបណ្ណគោលនយោបាយគណបក្ស បង្ហាញពលរដ្ឋ ខណៈដែលលោកស្រីចុះទៅខណ្ឌមានជ័យ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

គណបក្សដែលផ្តោតលើស្ត្រីទាក់ទាញការយកចិត្តទុកដាក់លើវត្តមានតិចតួចរបស់ស្ត្រីក្នុងឆាកនយោបាយ

លោកស្រី ស៊ឹង សុធី អង្គុយ​ក្នុង​បន្ទប់​តូច​មួយ​នៅ​ផ្ទះ​ស្ត្រី​ម្នាក់​ក្នុង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ លោកស្រី សុធី មានប្រសាសន៍​ថា ស្ត្រី​ម្នាក់​នេះ​មាន​ជីវភាព​ក្រីក្រ និង​មើល​ថែ​កូន​ស្រី​ដែល​មាន​ជំងឺ។
គណនីហ្វេសប៊ុកដែលត្រូវបានលុបចោលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាព Fresh News)

រដ្ឋាភិបាលហាមក្រុមប្រឹក្សាភិបាលត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta ចូលប្រទេសកម្ពុជា បន្ទាប់ពីពួកគេស្នើឱ្យព្យួរហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី

រដ្ឋាភិបាល​កម្ពុជា​បាន​ហាមឃាត់​សមាជិក​ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ​រ​បស់​ក្រុមហ៊ុន Meta ​ចំនួន​២២​រូប ​មិន​ឱ្យ​ចូលឬមាន​វត្តមាន​នៅ​ក្នុង​​ប្រទេស​កម្ពុជា​ នេះបើយោង​តាម​​សេចក្តី​ថ្លែងការណ៍​មួយ​ ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួងការបរទេស ​កាលពី​ថ្ងៃ​អង្គារ។ 
ទីស្នាក់ការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។ សកម្មភាពលើកស្លាកគណបក្សខ្មែររួបរួមជាតិកន្លងទៅ នៅខេត្តកំពង់ធំ។ (រូបថតផ្តល់ឱ្យដោយ GDP និងរូថតយកពីហ្វេសប៊ុកគណបក្សរួបរួមជាតិ)

គណបក្សពីរក្នុងចំណោម១៨ មិនប្រកាសបេក្ខភាពនាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតជាតិ

កំឡុងពេលយុទ្ធនាកាឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ដែលមានគណបក្ស​នយោបាយ​ចំនួន​១៨​ចូលរួមប្រកួតប្រជែង គណបក្សនីមួយៗបានចាប់ផ្តើមហែក្បួនឃោសនាតាមកាលវិភាគ​ និងទីតាំង​រៀងៗ​ខ្លួន​ចាប់ពីថ្ងៃទី១ ខែកក្កដា ប៉ុន្តែក្នុងចំណោម១៨គណបក្សមានតែគណបក្ស​ពីរមិនប្រកាស​​បេក្ខភាព​នាយករដ្ឋមន្ត្រី។ យោងតាមគណបក្សនយោបាយនីមួយៗលើកឡើង។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម