សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

នយោបាយ

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនថ្លែងនៅទីស្នាក់ការគណបក្សក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ មុនពេលលោកត្រូវបានចាប់ខ្លួនពីបទចេញមូលប្បទានប័តគ្មានសាច់ប្រាក់។ (ខេមបូចា/ ព្រីង សំរាំង)

សាលាឧទ្ធរណ៍ភ្នំពេញតម្កល់សាលក្រមពីបទញុះញង់លើ លោក ថាច់ សេដ្ឋា

សាលាឧទ្ធរណ៍ភ្នំពេញនៅព្រឹកថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ បានសម្រេចតម្កល់សាលាក្រមលើ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ពាក់ព័ន្ធនឹងបទចោទញុះញង់បង្កឱ្យមាន​ភាពវឹកវរដល់​សន្តិសុខសង្គម។
អាជ្ញាធរកំពុងបោះទីតាំងយាមកាមនៅខាងក្រៅផ្ទះក្រុមសកម្មជនស្រ្តីថ្ងៃសុក្រ ព្រំ ចន្ថា ក្នុងសង្កាត់បឹងទំពន់២ រាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

ខណៈលោក ចូ បៃដិន មកដល់ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន អាជ្ញាធរដាក់កម្លាំងឃ្លាំមើលផ្ទះអ្នកតវ៉ា

សកម្ម​ជន​ជា​ច្រើន​ក្នុង​សប្ដាហ៍​នេះ​បាន​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​មេដឹក​នាំ​នានា​ដែល​មក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ដែល​នៅ​ថ្ងៃ​សៅរ៍​នេះ អាជ្ញាធរ​បាន​ដាក់​កម្លាំង​​ឃ្លាំ​មើល​តាម​ផ្ទះ​របស់​អ្នកតវ៉ា​ដែល​បាន​ព្យាយាម​ធ្វើ​យុទ្ធនាការ​ឱ្យ​មាន​ការ​ដោះ​លែង​ស្វាមី និង​សមាជិក​គណបក្ស​ប្រឆាំង​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​ឃុំ​។​
ទង់ជាតិកម្ពុជា ទង់អាស៊ាននិងទង់ជាតិបណ្តាប្រទេសផ្សេងទៀតត្រូវបានបង្ហូតនៅវិមានឯករាជ្យ កណ្តាលទីក្រុងភ្នំពេញកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ជំនួបកំពូលអាស៊ាននឹងលើកយកជម្លោះមីយ៉ាន់ម៉ាមកពិភាក្សា បន្ទាប់ពីបរាជ័យការអនុវត្តកិច្ចព្រមព្រៀង

នៅ​មុន​ជំនួបកំពូល​អាស៊ាន​ក្នុងទីក្រុងភ្នំពេញ​នៅ​សប្តាហ៍​នេះ ក្រុម​អ្នក​ឃ្លាំមើល​អះ​អាងថា មេដឹកនាំ​នៃប្រទេសជាសមាជិក​របស់ប្លុកភាគច្រើន​នឹង​ពិភាក្សា​ពី​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​ ជាពិសេស​បញ្ហា​ជម្លោះនៅ​ប្រទេសមីយ៉ាន់ម៉ា។ មេដឹកនាំ​យោធាប្រទេសភូមា​មិន​ត្រូវ​បាន​អញ្ជើញ​សម្រាប់​កិច្ច​ប្រជុំកំពូល​នេះទេ។
អ្នកជំនាញដោះមីនកម្ពុជាកំពុងកាន់ឧបករណ៍រាវមីននៅក្នុងតំបន់ចម្ការមីន ដើម្បីបង្ហាញទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅឯមជ្ឈមណ្ឌលកម្ចាត់មីនក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១១។ ខេមបូចា/ ព្រីង សំរាំង

កម្ពុជាត្រៀមបញ្ជូនអ្នកជំនាញដោះមីនទៅជួយបណ្ដុះបណ្ដាលជនជាតិអ៊ុយក្រែនបោសសម្អាតមីន

កម្ពុជា​គ្រោង​បញ្ជូន​អ្នក​ជំនាញ​ដោះមីន​​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន «នៅពេល​ឆាប់ៗ​» ខាង​មុខ​នេះ ដើម្បី​បណ្ដុះ​បណ្ដាល​ប្រ​ជា​ជន​អ៊ុក្រែន​ពី​ការ​បោស​សម្អាត​មីន។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​មន្ត្រី​ខាង​ដោះ​មីនកាលពី​ថ្ងៃពុធ បន្ទាប់​ពី​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​ប្រ​ធានាធិបតី​អ៊ុយ​ក្រែន លោក Volodymyr Zelensky ​តាម​ទូរស័ព្ទ​។
សមាជិកគណបក្សភ្លើងទៀនប្រារព្ធខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ រូបភាពបង្ហោះក្នុងហ្វេសប៊ុកផេករបស់គណបក្ស។

អាជ្ញាធរមូលដ្ឋានដាក់សម្ពាធឲ្យក្រុមប្រឹក្សាឃុំគណបក្សភ្លើងទៀនចូលរួមថ្កោលទោសលោក សម រង្ស៊ី

គណបក្ស​ភ្លើង​ទៀន​បាន​លើក​ឡើង​ថា ​អាជ្ញាធរមូលដ្ឋាន​​បាន​បង្ខំ​ឲ្យ​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់ របស់​ខ្លួនផ្តិតមេដៃ​គាំទ្រ​លើ​ញត្តិ​​ថ្កោល​ទោស​លោក សម រង្ស៊ី បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ទៅ​កាន់​សមាជិក​គណបក្ស​ភ្លើង​ទៀត​ឲ្យ​ថ្កោល​ទោស​លោក សម រង្ស៊ី បើមិនដូច្នេះ គណបក្សនេះ​អាច​ប្រឈម​នឹង​ការរំលាយ។
សមាជិកគណបក្សភ្លើងទៀនជួបជុំគ្នា អំឡុងសមាជគណបក្សនៅទីក្រុងភ្នំពេញកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

លោក ហ៊ុន សែន ព្រមានឲ្យគណបក្សភ្លើងទៀនផ្តាច់ទំនាក់ទំនងជាមួយលោក សម រង្ស៊ី

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​គណបក្សភ្លើងទៀន ​ថានឹងប្រឈម​ការរំលាយ​ចោល​ដោយសារតែមានទំនាក់ទំនង ជា​​មួយលោក​ សម រង្ស៊ី អតីត​ប្រធានគណបក្ស​សង្គ្រោះ​ជាតិ។
រូបភាពផ្កាយរណបនៃមូលដ្ឋានទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២២។

វិទ្យាស្ថានសិក្សាយុទ្ធសាស្រ្តអាមេរិកថាមានការសាងសង់ផែថ្មីក្នុងមូលដ្ឋានកងទ័ពជើងទឹករាមដែលទទួលមូលនិធិពីចិន

ក្រុមសិក្សាយុទ្ធសាស្រ្តអាមេរិកបានឱ្យដឹងកាលពីថ្ងៃអង្គារ ថាការសាងសង់ដែលទទួលជំនួយពីចិន «កំពុងបន្តប្រែក្លាយ» មូលដ្ឋានកងទ័ពជើងទឹករាមក្នុងក្រុងព្រះសីហនុ«ក្នុងល្បឿនយ៉ាងលឿន» ដោយក្នុងនោះមានការឈូសឆាយដី ការសាង់សង់សំណង់ថ្មីៗ និងការកសាងផែថ្មីមួយ។​
លោក កឹម សុខា គ្រវីដៃពីក្នុងរថយន្ត ខណៈពេលលោកចេញពីសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

តុលាការកំណត់ពេលពីរខែសម្រាប់ធ្វើសេចក្តីសន្និដ្ឋានក្នុងសំណុំរឿងលោក កឹម សុខា

សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ប្រកាស​ថា ​គ្មាន​ការ​សាកសួរ​​​សា​ក្សី​​បន្ថែម​ទៀតទេ ​ក្នុង​សវនាការ​លើ​សំណុំរឿង​សន្និដ្ឋិភាព​ជាមួយ​បរទេស​របស់​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​ប្រឆាំង ហើយ​តុលាការ​បាន​​កំណត់​ពេលសម្រាប់ការ​ធ្វើ​សេចក្តី​សន្និដ្ឋាន​​នៅ​ថ្ងៃ​ទី២១ ខែ​ធ្នូ។
សកម្មជនគណបក្សសង្គ្រោះជាតិ អ្នកស្រី សាត ផា ទទួលទានអាហារពេលល្ងាច នៅក្នុងបន្ទប់ជួលរបស់គាត់ក្នុងប្រទេសថៃ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២។ (ខេមបូចា/ខៀវ សរស្វតី)

ក្រោយរងការគំរាមសម្លាប់ អតីតមន្រ្តីCNRPដែលនិរទេសខ្លួននៅថៃ ស្វែងរកកន្លែងជ្រកកោនសុវត្ថិភាពជាងសព្វថ្ងៃ

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា លោក ដួង ចន្ត្រា បាន​ទទួល​សារ​អនាមិក​មួយ​តាម​បណ្ដាញ​សង្គមហ្វេសប៊ុក ដែល​អ្នក​ផ្ញើ​គំរាម​សម្លាប់​លោក និង​សហការី​ពីរ​នាក់ទៀត។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម